12 September, 2014 02:36 PM ភ្នំពេញៈកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិចំនួន១៨រូប មកពី៩ប្រទេស ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់ក្នុងទ្រង់ជាលក្ខណៈអន្តរជាតិ One FC: Rise of the Kingdom បានថ្លឹងទម្ងន់រួចរាល់ហើយកាលពីយប់ថ្ងៃទី១១ ខែកញ្ញានេះ នៅឯសណ្ឋាគាណាហ្គាវើល ដោយមានការចូលរួមពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក Victor នាយកប្រតិបត្តិ One FC ប្រធានគណៈកម្មការប្រកួត និងនាយកប្រតិបត្តិណាហ្គាវើល។