ព័ត៌មានជាតិ

កំពង់រៀបចំ។

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ព័ត៌មានជាតិ
10 October, 2020 06:57 PM
​ពោធិ៍សាត់​ ៖ ​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ពោធិ៍សាត់ ថ្លែងថា ស្ថានភាព​ទឹកជំនន់ ទឹកភ្លៀង​ក្នុង​ខេត្ត​ពោធិ៍សាត់ គិត​ត្រឹម​ថ្ងៃទី​១០ ខែ តុលា ឆ្នាំ​២០២០ នេះ បន្ទាប់ពី​ទទួលរង​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​រយៈពេល​៥​ថ្ងៃ​ជាប់​គ្នា នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ បាន​បង្ក​ឲ្យមាន​ទឹកជំនន់ ទឹកភ្លៀង​តាម​ដងស្ទឹង​ពោធិ៍សាត់ ចំនួន​៥ ក្រុង ស្រុក និង​២៩​ឃុំ សង្កាត់ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​លំនៅដ្ឋាន ដំណាំ​ស្រូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ។
10 October, 2020 02:29 PM
ភ្នំពេញ ​៖ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាសថា ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ជាច្រើន​ថ្ងៃ​ទៅមុខ​ទៀត​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​ធ្វើអោយ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ និង ភាគ​ខាងជើង ស្ថិតក្នុង​ភូមិសាស្ត្រ​ជាប់​ជួរ​ភ្នំ​ដងរែក និង ជួរ​ភ្នំក្រវាញ អាច​បន្ត​មាន​ជំនន់​ទឹកភ្លៀង​បន្ថែមទៀត ។​
10 October, 2020 02:21 PM
​រតនគិរី ​៖ ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ នេះ តាមរយៈ​សារ​ពី​មន្ត្រី​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូយ៉ាដាវ ខេត្ត​រតនគិរី បាន​ផ្ញើ​មក​កាន់​អង្គភាព​សារព័ត៌មាន ដោយ​បង្ហើប​ប្រាប់ថា លោក​វរសេនីយ៍ឯក កែវ តា​យ នាយប៉ុស្តិ៍ ស្តីទី​នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូយ៉ាដាវ ខេត្ត​រតនគិរី និង ជា​មនុស្ស​ជំនិត​របស់​លោក​មេ​ប៉ុស្តិ៍ វរសេនីយ៍ឯក ខឹម ចិត្ត្រា បាន​ធ្វើ​ការដោះលែង​សត្វ​ត្រគួត​ប្រហែល​៥០​ក្បាល​និង​ជ្រូក​ព្រៃ​២​ក្បាល ហើយ​បាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម ។​
10 October, 2020 02:13 PM
កណ្តាល ​៖ ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ រស់នៅ​ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង ជា​អតិថិជន​ដែល​បាន​ទិញ​ដី​ឡូតិ៍​ពី​លោក អំ សំ​អូន សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល និង ជា «​ម្ចាស់​គម្រោង​ដី​ឡូតិ៍​ក្រុង​តាខ្មៅ​ថ្មី​» បានទាមទារ​អោយ​លោក អំ សំ​អូន ធ្វើ​ប្លង់​រឹង​ជូន​ពលរដ្ឋ តាម​ការសន្យា ព្រោះ​ខកខាន​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ រហូត​មាន​ការប្រមូលផ្តុំ​គ្នា​មុខ​សាលាខេត្ត​កណ្តាល នា​ពេល​ថ្មីៗ​នេះ ផងដែរ ដើម្បី​ទាមទារ​ដំណោះស្រាយ ពី​លោក​អភិបាលខេត្ត​កណ្តាល ។
10 October, 2020 02:05 PM
ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខេត្ត​ស្ទឹងត្រែង តាម​ចាប់ខ្លួន​ឃាតក​ដែល​យក​ញញួរ​វាយ​សម្លាប់​បុរស​ម្នាក់​ជា​កម្មករ​ហាង​នំ​ខណៈ​ពរ​កូនតូច​ក្នុង​ដៃ នៅ​ខណ្ឌ​ឫស្សីកែវ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ទាំងយប់​រំលង​អាធ្រា​ត្រ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ រួច​បញ្ជូន​មក​សាកសួ​រ​បន្ថែម​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ទើប​ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​
09 October, 2020 10:00 AM
ភ្នំពេញ​ ៖ ​កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តីសម្រេច​មួយ ដោយ​បិទ​មជ្ឈមណ្ឌល​សិក្សា​ជំនាញ​កែ​សម្ផស្ស «​វី​នេស​» (VENUS Academy&Clinic) ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​២៤២ (​ឧកញ៉ា​ពេជ្រ​) សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។
09 October, 2020 08:52 PM
ភ្នំពេញ​ ៖ ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​គ្រោះ​ទឹកជំនន់​ដែល​បាន​និង​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន នេះ , សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​អោយ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ និង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ចាត់​វិធានការ​ចាំបាច់​នានា ។​
09 October, 2020 08:43 PM
​ភ្នំពេញ​ ៖ ​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក ថ្លាង ភិន​រ៉ា ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួងមហាផ្ទៃ និង ជា​មេធាវី​សុំ​មិន​ប្រកប​វិជ្ជាជីវៈ ដែល​មាន​អត្តលេខ​៩៩៦ បាន​ចូល​បំភ្លឺ​ចំពោះ​មុខ​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រួចហើយ ពាក់ព័ន្ធ​បទល្មើស​ជេរប្រមាថ និង គំរាម​បាញ់សម្លាប់​ម្ចាស់​ហាង​គុយទាវ​អង្គរជុំ​សាខា​ទួលគោក ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact