ក្មេងស្ទាវ​២​ក្រុម​ចេញ​វាយ​កាប់​ចាក់​គ្នា​ដូច​រឿងកុន ចុងក្រោយ​អ្នក​ខ្លះ​ចូល​ពេទ្យ​អ្នកខ្លះ​ទៀត​សមត្ថកិច្ច​តាម​ចាប់ខ្លួន​

ខេត្ត​ប៉ៃលិន៖ មាន​សេចក្តីរាយការណ៍​បានឱ្យដឹងថា យុវជន​១​ក្រុម​មាន​គ្នា​ជិត​១០​នាក់ បាន​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ក្មេងស្ទាវ​២​ក្រុម​ចេញ​វាយ​កាប់​ចាក់​គ្នា​ដូច​រឿងកុន ចុងក្រោយ​អ្នក​ខ្លះ​ចូល​ពេទ្យ​អ្នកខ្លះ​ទៀត​សមត្ថកិច្ច​តាម​ចាប់ខ្លួន​
Sat, 15 December 2018 10:03 AM ដោយ ៖ សុខហៃខេត្ត​ប៉ៃលិន៖ មាន​សេចក្តីរាយការណ៍​បានឱ្យដឹងថា យុវជន​១​ក្រុម​មាន​គ្នា​ជិត​១០​នាក់ បាន​ចូល​ទៅ​រាំ​លេង​កំសាន្ត​នៅក្នុង​ក្លឹប​កាស៊ីណូ​មួយ​កន្លែង ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ លុះ​ផឹកស៊ី​រាំរែក​យូរៗ​ទៅ​រហូត​ដល់​យប់​ជ្រៅ ស្រាប់តែ​រាំ​ជាន់​ជើង និង​ប៉ះ​ដៃ​គ្នា បណ្តាល​ឱ្យ​ក្លាយទៅជា​កំហឹង ឈ្លោះប្រកែក​គ្នា​មួយ​ពីរៗ លុះ​ពេល​ចេញមកក្រៅ​ក្លឹម​កំសាន្ត ក៏​វាយតប់​គ្នា រហូត​ឈានដល់​កាប់​ចាក់​គ្នា​ខាងក្រៅ​ក្លឹប រងរបួស​តែ​ម្តង ។​

ចំណែក​ជនសង្ស័យ និង​បក្ខពួក បាន​រត់គេចខ្លួន​បាត់​ស្រមោល ខណ​:​ជ ន​រងគ្រោះ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។


        
ហេតុការណ៍​រាំ​ជាន់​ជើង និង​ប៉ះ​ដៃ​គ្នា​រហូត​ឈាន​ដល់​ទាញ​កាំបិត​កាប់​ប្រហារ​នេះ បានកើតឡើ ង​នៅវេលា​ម៉ោង​១២ និង​១០​នាទី រំលង​អធ្រាត្រ ឈានចូល ថ្ងៃ​សៅរិ៍ ០៨​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥​ខែ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធន​: ស៊ុន ជាង ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។


       
ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រ៉ា អធិការនគរបាល នៃ​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា ជនសង្ស័យ​មាន ឈ្មោះ ចាន់ ថៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​មាន​បក្សពួក​ចំនួន​៥​នាក់​ទៀត ប្រដាប់​ទៅ​ដោយ​ដំបង និង​កាំបិត (​បាន​រត់គេចខ្លួន​ហើយ​នគរបាល​កំពុង​តាម​ចាប់ខ្លួន​) ។ ប្រភព​បន្តទៀតថា ជនរងគ្រោះ​មាន​គ្នា​៣​នាក់ ៖ ទី​១. ឈ្មោះ រ៉​ន ដៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រងរបួស​ធ្ងន់ (​ចំក្បាល ) ។ ទី​. ឈ្មោះ រ៉​ន ដេត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ បានរ​បួស​(​ចំ​មុខ ) ។ ទី​៣. ឈ្មោះ រ៉​ន ដន ភេទ ប្រុស​អាយុ ១៩​ឆ្នាំ បានរ​បួស​(​ចំ​មុខ​) ទាំង​៣​នាក់ មាន​ទីលំនៅ​ក្នុង​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន រីឯ​ជនសង្ស័យ ត្រូវ​កម្លាំង​ជំនាញ​កំពុង​ស៊ើបអង្កេត​និង​តាម​រក​ចាប់ខ្លួន​យក​ទៅ​ផ្ទន្ទាទោស​តាមច្បាប់ ៕

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
18 January, 2019 02:56 PM
ខេត្ត​បាត់ដំបង​៖ ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​បាន​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន​ដោយ​ខុសច្បាប់​។
18 January, 2019 02:37 PM
ភ្នំពេញ​៖​ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយ​ប្តឹងទៅ​តុលាការ ប្រសិនបេី​ក្រុមហ៊ុនចំ​នួន​៤ មិន​បង់ពន្ធ​តាម​ការកំណត់ ។
17 January, 2019 05:08 PM
ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ថ្លែងថា លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​មេការ​ជនជាតិ​ចិន​នៃ​មន្ទីរពេទ្យវ៊ិ​ចតូ​រៀ ពី​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់​និង​បទ​កំហែង​យក ពាក់ព័ន្ធ​ការចាប់​បង្ខាំង​ស្ត្រី​ម្នាក់​និង​កូនស្រី ដោយសារ​គ្មាន​ប្រាក់​បង់ថ្លៃ​សេវា​វះកាត់ ។
17 January, 2019 04:11 PM
​ភ្នំពេញ​៖ ​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ថ្លែងថា រហូតមក​ទល់​រសៀល​ថ្ងៃទី​១៧ ខែ​មករា នេះ លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ចំពោះ​មេការ​ជនជាតិ​ចិន​នៃ​មន្ទីរពេទ្យវ៊ិ​ចតូ​រៀ ដែល​ចាប់​បង្ខាំង​ស្ត្រី​ម្នាក់​និង​កូនស្រី ដោយសារ​គ្មាន​ប្រាក់​បង់ថ្លៃ​សេវា​វះកាត់ ។
17 January, 2019 03:58 PM
​ខេត្ត​បន្ទាយមានជ័យ​៖ ​លោក​វរសេនីយ៍ទោ ខឹម ចិត្ត្រា អត្តលេខ ២០៧៥៧ នាយ​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវបាន​ប្រកាស​តែងតាំង​ជា នាយ​នគរបាល​ប៉ុស្ត៍ិ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត នាយដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍  ជំនួស​លោក​ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត អតីត​មេ​ប៉ុស្តិ៍​ចាស់​។​
16 January, 2019 04:55 PM
ខេត្ត​បាត់ដំបង​៖​ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី​បានចុះ​បំផ្លាញ​ចោល​នូវ​ទីតាំង​ដំណាំ​កញ្ឆា​ស្រស់​មួយកន្លែង ដែល​ពលរដ្ឋ​លួចលាក់​ដាំ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។
16 January, 2019 04:47 PM
ខេត្ត​បាត់ដំបង៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​សំណុំរឿង​រក្សាទុក​ថ្នាំញៀន​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។
16 January, 2019 12:52 PM
ខេត្ត​ប៉ៃលិន៖ ដោយសារ​តែ​តម្លៃ​ដីធ្លី នៅ​ជួរ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន ហក់​ស្ទុះ​ឡើងថ្លៃ​យ៉ាងគំហុក ដែល​ធ្វើឱ្យ​ឈ្មួញ​នានា សម្រុក​មកពី​ភ្នំពេញ ដែល​ក្នុងនោះ​មាន​ឈ្មួញ​មាន​លុយ និង​ឧកញ៉ា​ជាដើម ចូល​ទៅ​ទិញ​ទាំង​ដី​រាបស្មើ និង​ដីភ្នំ​យ៉ាង​គគ្រឹកគគ្រេង រហូត​ធ្វើឱ្យ​ព្រះចៅអធិការ​វត្ត​មួយចំនួន​ដែល​សាងសង់​វត្ត​អារាម​នៅលើ​ភ្នំ មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ក្រែង​គេ​យក​ដី​កម្មសិទ្ធិ​របស់​វត្ត​លក់​ឱ្យ ទាំងនោះ​ទៀត ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact