ផ្លូវជាតិ​លេខ​៧​ពី​ក្រុង​ក្រចេះ​ទៅ​ស្រុក​សំបូរ​ស្តារឡើងវិញ​សម្រេចបាន​១០០​ភាគរយ​មុន​ការគ្រោងទុក​

ក្រចេះ​៖ ប្រព័ន្ធ​គមនាគមន៍ ដែល​ជា​ចរន្ត​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេសជាតិ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ផ្លូវជាតិ​លេខ​៧​ពី​ក្រុង​ក្រចេះ​ទៅ​ស្រុក​សំបូរ​ស្តារឡើងវិញ​សម្រេចបាន​១០០​ភាគរយ​មុន​ការគ្រោងទុក​
Fri, 14 December 2018 09:43 PM ដោយ ៖ រដ្ឋា​ក្រចេះ​៖ ប្រព័ន្ធ​គមនាគមន៍ ដែល​ជា​ចរន្ត​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេសជាតិ បាននិងកំពុង អភិវឌ្ឍន៍​រីកចម្រើន គ្រប់​ទីកន្លែង ដែល​បាន​ត​ភ្ជាប់​ពី រាជធានី​ទៅតាម​បណ្តា​ខេត្ត ក្រុង ស្រុក ខ័ណ្ឌ រហូត​ដល់​ជនបទ ខណៈ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា មាន​សន្តិភាព​ពេញ​បរិបូណ៌​។​



​ជាក់ស្ដែង កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ចំនុច​គីឡូម៉ែត្រ​លេខ​៣៣១ (​រង្វង់​មូល​ខ្លា​ស្ទុះ​) ស្ថិតក្នុង​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រហូត​ដល់​ចំនុច​គីឡូម៉ែត្រ​លេខ​៤២៤ ចំនុច​អូរ​កណ្តៀរ ស្ថិតក្នុង​ភូមិ​អូរ​ព្រះ ឃុ​ុំ​អូរ​គ្រៀង ស្រុក​សំបូរ ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​ដោយមាន​ប្រវែង​ជាង​៩៣​គីឡូម៉ែត្រ ត្រូវបាន​ស្ដារឡើងវិញ​ចាប់​តាំ​ពី​ខែ​មេសា ឆ្នាំ​២០១៦ និង​ស្ថាបនា​ជួសជុល​រួចរាល់​ជា​ស្ថាពរ នៅក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​



​ទន្ទឹមនឹងនោះ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​ក្រុម​បច្ចេកទេស​ត្រួតពិនិត្យ និង​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណកា និង​ដឹកជញ្ជូន​ខេត្ត ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​បច្ចេកទេស​គុណភាព បន្ទាប់ពី​ក្រុមហ៊ុន​សាងសង​របស់​ចិន សាងសង់​រួចរាល់​ជា​ស្ថាពរ​។​



​មានប្រសាសន៍​លើកឡើង នៅ​ក្នុង​កិច្ចដំណើរការ​ចុះ​ត្រួតពិនិត្យ​ផ្លូវ​នៅ​ព្រឹក​នោះដែរ ឯកឧត្តម លឹម ស៊ីដេនី​ន​ ​បាន​មានប្រសាសន៍ថា នេះ​គឺជា​គម្រោង​លើកទីមួយ​ហើយ​ដែល​ភាគី​ចិន​ប្រគល់ឱ្យ​ក្រសួង​សា​ធាណ​ការ និង​ដឹកជញ្ជូន ធ្វើការ​សិក្សា គំរូ​ប្លង់​ដោយ​ខ្លួនឯង និង​ប្រើប្រាស់​នីតិវិធី​លទ្ធកម្ម​ជ្រើសរើស ទីប្រឹក្សា​បច្ចេកទេស​ត្រួតពិនិត្យ សាងសង់ និង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ដោយ​ខ្លួនឯង ដោយ​មាន​ការចូលរួម​ពី​ក្រសួង​ហិរញ្ញវត្ថុ និង​តំណាង​ស្ថានទូត​ចិន​។ ក្រសួង​សាធារណៈការ​ដឹកជញ្ជូន ក៏​បាន​ជ្រើសរើស ក្រុមហ៊ុន​វ៉ាន់​អាន​ជា​ទីប្រឹក្សា បច្ចេកទេស​ត្រួតពិនិត្យ ការងារ​សាងសង់ ហើយ​និង​ក្រុមហ៊ុន​សំណង់​សៀង​ហៃ ជា​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ជាតិ​លេខ ៧​នេះ​។​



​ឯកឧត្តម លឹម ស៊ីដេនី​ន មានប្រសាសន៍​បន្ត​ថា ការចុះ​ត្រួតពិនិត្យ​ផ្លូវ​នេះ គណប្រតិភូ នៃ​ក្រុមបច្ចេកទេស មាន 4​ក្រុម គឺ​ក្រុម​ទី​១ ត្រួតពិនិត្យ​កម្រិត​រឹងមាំ​នៃ​ពី​ផ្លូវ​, ក្រុមទី​2 ត្រួតពិនិត្យ​ផ្លូវ​តែម្ដង ទំហំ​ផ្លូវ ប្រឡាយ​ផ្លូវ​សងខាង ជម្រាល​ផ្លូវ​, ក្រុមទី​3 ត្រួតពិនិត្យ​ស្លាក​សញ្ញា បង្គោល​សុវត្ថិភាព និង​គំនូស​ផ្លូវ និង​ក្រុម​ទី 4 ត្រួតពិនិត្យ និង​សំណង់​សិល្ប​ការ ដូចជា​ស្ពាន លូ ជាដើម​។



​ឯកឧត្តម បាន​បញ្ជាក់ទៀតថា គម្រោង​ស្តារ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ចំនុច​គម​លេខ​៣៣១ (​រង្វង់​មូល​ខ្លា​ស្ទុះ​) ស្ថិតក្នុង​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រហូត​ដល់​ចំនុច​គីឡូម៉ែត្រ​លេខ​៤២៤ ចំនុច​អូរ​កណ្តៀរ ស្ថិតក្នុង​ភូមិ​អូរ​ព្រះ ឃុ​ុំ​អូរ​គ្រៀង ស្រុក​សំបូរ ដោយមាន ប្រវែង​ជាង​៩៣​គីឡូម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ AC កំរាស់ ០.១០​ម​នេះ គឺជា​ជា​ជំនួយឥតសំណង​លើកទីមួយ​ហើយ​ពី​សាធារណរដ្ឋ​ប្រជាមិនិត​ចិន ដែល​មាន​ក្រសួង​ពាណិជ្ជកម្ម​ចិន​ជា​តំណាង និង​តាមរយ​ស្ថានទូត​ចិន​។​

​ឯកឧត្តម លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​បាន​អំពាវនាវ ដល់​ម្ចាស់​អាជីវកម្ម ម្ចាស់​យានយន្ត ធុន​ធំ​គ្រប់​ប្រភេទ ដែល​កំពុង​ចរាចណ៍ ប្រើប្រាស់​លើ​ដងផ្លូវ​ជាតិ​ទាំងអស់ សូម​កុំ​ឲ្យ​ដឹក​ជញ្ជូន​ផ្ទុក​លើស​ចំនួន​ច្បាប់​កំណត់ និង​ចូលរួម​ថែរក្សា ការពារ​នូវ​សមិទ្ធផល​នានា ជាពិសេស​សមិទ្ធផល​ផ្លូវជាតិ​លេខ ៧​នេះ​តែម្ដង ដែល​ជា​ជំនួយ​ឥត​សំណង​លើក​ទី​មួយ​របស់​ចិន​មក​កម្ពុជា និង​ជា​ប្រយោជន៍​សាធារណៈ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ប្រើប្រាស់ នៅ​គង់វង្ស បាន​យូរអង្វែង និង​ង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ ដែល​កើតឡើង​ជា​យថាហេតុ​៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
18 January, 2019 02:56 PM
ខេត្ត​បាត់ដំបង​៖ ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​បាន​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន​ដោយ​ខុសច្បាប់​។
18 January, 2019 02:37 PM
ភ្នំពេញ​៖​ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយ​ប្តឹងទៅ​តុលាការ ប្រសិនបេី​ក្រុមហ៊ុនចំ​នួន​៤ មិន​បង់ពន្ធ​តាម​ការកំណត់ ។
17 January, 2019 05:08 PM
ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ថ្លែងថា លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​មេការ​ជនជាតិ​ចិន​នៃ​មន្ទីរពេទ្យវ៊ិ​ចតូ​រៀ ពី​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់​និង​បទ​កំហែង​យក ពាក់ព័ន្ធ​ការចាប់​បង្ខាំង​ស្ត្រី​ម្នាក់​និង​កូនស្រី ដោយសារ​គ្មាន​ប្រាក់​បង់ថ្លៃ​សេវា​វះកាត់ ។
17 January, 2019 04:11 PM
​ភ្នំពេញ​៖ ​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ថ្លែងថា រហូតមក​ទល់​រសៀល​ថ្ងៃទី​១៧ ខែ​មករា នេះ លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ចំពោះ​មេការ​ជនជាតិ​ចិន​នៃ​មន្ទីរពេទ្យវ៊ិ​ចតូ​រៀ ដែល​ចាប់​បង្ខាំង​ស្ត្រី​ម្នាក់​និង​កូនស្រី ដោយសារ​គ្មាន​ប្រាក់​បង់ថ្លៃ​សេវា​វះកាត់ ។
17 January, 2019 03:58 PM
​ខេត្ត​បន្ទាយមានជ័យ​៖ ​លោក​វរសេនីយ៍ទោ ខឹម ចិត្ត្រា អត្តលេខ ២០៧៥៧ នាយ​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវបាន​ប្រកាស​តែងតាំង​ជា នាយ​នគរបាល​ប៉ុស្ត៍ិ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត នាយដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍  ជំនួស​លោក​ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត អតីត​មេ​ប៉ុស្តិ៍​ចាស់​។​
16 January, 2019 04:55 PM
ខេត្ត​បាត់ដំបង​៖​ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី​បានចុះ​បំផ្លាញ​ចោល​នូវ​ទីតាំង​ដំណាំ​កញ្ឆា​ស្រស់​មួយកន្លែង ដែល​ពលរដ្ឋ​លួចលាក់​ដាំ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។
16 January, 2019 04:47 PM
ខេត្ត​បាត់ដំបង៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​សំណុំរឿង​រក្សាទុក​ថ្នាំញៀន​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។
16 January, 2019 12:52 PM
ខេត្ត​ប៉ៃលិន៖ ដោយសារ​តែ​តម្លៃ​ដីធ្លី នៅ​ជួរ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន ហក់​ស្ទុះ​ឡើងថ្លៃ​យ៉ាងគំហុក ដែល​ធ្វើឱ្យ​ឈ្មួញ​នានា សម្រុក​មកពី​ភ្នំពេញ ដែល​ក្នុងនោះ​មាន​ឈ្មួញ​មាន​លុយ និង​ឧកញ៉ា​ជាដើម ចូល​ទៅ​ទិញ​ទាំង​ដី​រាបស្មើ និង​ដីភ្នំ​យ៉ាង​គគ្រឹកគគ្រេង រហូត​ធ្វើឱ្យ​ព្រះចៅអធិការ​វត្ត​មួយចំនួន​ដែល​សាងសង់​វត្ត​អារាម​នៅលើ​ភ្នំ មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ក្រែង​គេ​យក​ដី​កម្មសិទ្ធិ​របស់​វត្ត​លក់​ឱ្យ ទាំងនោះ​ទៀត ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact