បងថ្លៃ​ប្អូនថ្លៃ​ផឹក​ស៊ីទាស់​ពាក្យសម្តី​គ្នា ប្អូនថ្លៃ​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​បងថ្លៃ​ចំនួន​២​កាំបិត​បណ្តាលឲ្យ​ត្រូវ​ក្បាល​និង​ដាច់​កដៃ​ម្ខាង​

ឧត្តរមានជ័យ​៖ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​រវាង បងថ្លៃ​នឹង​ប្អូនថ្លៃ​ផឹក​ស៊ីជុំគ្នា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បងថ្លៃ​ប្អូនថ្លៃ​ផឹក​ស៊ីទាស់​ពាក្យសម្តី​គ្នា ប្អូនថ្លៃ​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​បងថ្លៃ​ចំនួន​២​កាំបិត​បណ្តាលឲ្យ​ត្រូវ​ក្បាល​និង​ដាច់​កដៃ​ម្ខាង​
Fri, 12 October 2018 10:10 AM ដោយ ៖ សារិទ្ធ​ឧត្តរមានជ័យ​៖ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​រវាង បងថ្លៃ​នឹង​ប្អូនថ្លៃ​ផឹក​ស៊ីជុំគ្នា ទាស់​ពាក្យសម្តី​ប្អូនថ្លៃ​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​បងថ្លៃ​ចំនួន​២​ខ្វែវ​បណ្តាលអោយ​ត្រូវ​ចំ​ក្បាល​មួយ​ខ្វែវ​នឹង​ដាច់​កដៃ​មួយ​ខ្វែវ​ទៀត​។​

ហេតុ​ការបងថ្លៃ​នឹង​ប្អូនថ្លៃ​ផឹក​ស៊ីទាស់​ពាក្យសម្តី​គ្នា បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៥០​នាទី ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ជប់​គគី​កើត ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​។​

សមត្ថកិច្ច​បាន​អោយដឹង​ថា ជន​បង្ករ​ដោយ​ប្អូនថ្លៃ មានឈ្មោះ ទិ​ប ផាន់ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​ទន្លេ​ស ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល បាន​យក​កាំបិត​ខ្វែង​កាប់​ទៅលើ​បងថ្លៃ​ឈ្មោះ ដែន សុផល ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ មុខរបរ​ជា​ទា​ហ៊ាន រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បណ្តាលឱ្យ​ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងឆ្វេង មូលហេតុ​ផឹក​ស៊ីទាស់​ពាក្យសម្តី​គ្នា បាន​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​បងថ្លៃ​ពីក្រោយ រួច​បាន​រត់គេចខ្លួន​ចូលទៅ​ក្នុង​ព្រៃ​បាត់​។​

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​ជនបង្ករ​ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
18 January, 2019 02:56 PM
ខេត្ត​បាត់ដំបង​៖ ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​បាន​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន​ដោយ​ខុសច្បាប់​។
18 January, 2019 02:37 PM
ភ្នំពេញ​៖​ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយ​ប្តឹងទៅ​តុលាការ ប្រសិនបេី​ក្រុមហ៊ុនចំ​នួន​៤ មិន​បង់ពន្ធ​តាម​ការកំណត់ ។
17 January, 2019 05:08 PM
ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ថ្លែងថា លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​មេការ​ជនជាតិ​ចិន​នៃ​មន្ទីរពេទ្យវ៊ិ​ចតូ​រៀ ពី​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់​និង​បទ​កំហែង​យក ពាក់ព័ន្ធ​ការចាប់​បង្ខាំង​ស្ត្រី​ម្នាក់​និង​កូនស្រី ដោយសារ​គ្មាន​ប្រាក់​បង់ថ្លៃ​សេវា​វះកាត់ ។
17 January, 2019 04:11 PM
​ភ្នំពេញ​៖ ​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ថ្លែងថា រហូតមក​ទល់​រសៀល​ថ្ងៃទី​១៧ ខែ​មករា នេះ លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ចំពោះ​មេការ​ជនជាតិ​ចិន​នៃ​មន្ទីរពេទ្យវ៊ិ​ចតូ​រៀ ដែល​ចាប់​បង្ខាំង​ស្ត្រី​ម្នាក់​និង​កូនស្រី ដោយសារ​គ្មាន​ប្រាក់​បង់ថ្លៃ​សេវា​វះកាត់ ។
17 January, 2019 03:58 PM
​ខេត្ត​បន្ទាយមានជ័យ​៖ ​លោក​វរសេនីយ៍ទោ ខឹម ចិត្ត្រា អត្តលេខ ២០៧៥៧ នាយ​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវបាន​ប្រកាស​តែងតាំង​ជា នាយ​នគរបាល​ប៉ុស្ត៍ិ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត នាយដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍  ជំនួស​លោក​ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត អតីត​មេ​ប៉ុស្តិ៍​ចាស់​។​
16 January, 2019 04:55 PM
ខេត្ត​បាត់ដំបង​៖​ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី​បានចុះ​បំផ្លាញ​ចោល​នូវ​ទីតាំង​ដំណាំ​កញ្ឆា​ស្រស់​មួយកន្លែង ដែល​ពលរដ្ឋ​លួចលាក់​ដាំ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។
16 January, 2019 04:47 PM
ខេត្ត​បាត់ដំបង៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​សំណុំរឿង​រក្សាទុក​ថ្នាំញៀន​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។
16 January, 2019 12:52 PM
ខេត្ត​ប៉ៃលិន៖ ដោយសារ​តែ​តម្លៃ​ដីធ្លី នៅ​ជួរ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន ហក់​ស្ទុះ​ឡើងថ្លៃ​យ៉ាងគំហុក ដែល​ធ្វើឱ្យ​ឈ្មួញ​នានា សម្រុក​មកពី​ភ្នំពេញ ដែល​ក្នុងនោះ​មាន​ឈ្មួញ​មាន​លុយ និង​ឧកញ៉ា​ជាដើម ចូល​ទៅ​ទិញ​ទាំង​ដី​រាបស្មើ និង​ដីភ្នំ​យ៉ាង​គគ្រឹកគគ្រេង រហូត​ធ្វើឱ្យ​ព្រះចៅអធិការ​វត្ត​មួយចំនួន​ដែល​សាងសង់​វត្ត​អារាម​នៅលើ​ភ្នំ មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ក្រែង​គេ​យក​ដី​កម្មសិទ្ធិ​របស់​វត្ត​លក់​ឱ្យ ទាំងនោះ​ទៀត ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact