ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​មណ្ឌកគិរី​បញ្ជា​អោយ​បើក​ការ​សុើប​អង្គេត​ករណី​ផ្ទុះអាវុធ​ច្រើន​គ្រាប់ក្បែរ​អធិការដ្ឋានន​គ​របាលស្រុក​កែវ​សីមា​

មណ្ឌលគិរី​៖ ពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល ខណ​:​មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ នៅ​ចំណុ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​មណ្ឌកគិរី​បញ្ជា​អោយ​បើក​ការ​សុើប​អង្គេត​ករណី​ផ្ទុះអាវុធ​ច្រើន​គ្រាប់ក្បែរ​អធិការដ្ឋានន​គ​របាលស្រុក​កែវ​សីមា​
Fri, 10 August 2018 10:49 AM ដោយ ៖ តុលាមណ្ឌលគិរី​៖ ពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល ខណ​:​មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ នៅ​ចំណុច​ទឹក​ខួប ក្បែរ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ដោយ​ករណី​នេះ​ត្រូវបាន​គេ​ដឹងថា ស្នូរ​ផ្ទុះអាវុធ​នេះ​គឺ​មន្ត្រី​បរិស្ថាន នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ធ្វើការ​បាញ់​គំរាម​អ្នករកស៊ី​ដឹក​ឈើ​តាម​ម៉ូតូ​។ ហេតុការណ៍នេះ​កើតឡើង​នា​យប់​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨​។ ជុំវិញ​បញ្ហា​នេះ លោក​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​ខេត្ត ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​ថា តើ​មាន​គ្រោះថ្នាក់​ដែរ​ឬទេ​។​

​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី​អោយ​ដឹងថា លោក​បាន​បញ្ជា​ឲ្យ អធិការនគរបាល​ស្រុក​កែវ​សីមា ដែល​ទើប​ចូល​កាន់ដំណែង ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ឲ្យបាន​ឆាប់រហ័ស គ្រា​ដែល​ហេតុការណ៍​កើតឡើង តែ​អធិការ​គ្មាន​សេចក្តីរាយការណ៍​។​

​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បានបញ្ជាក់​ថា ការផ្ទុះ​អាវុធ​ខាងលើ​នេះ​ផ្តើមចេញ​ពី​លោក ឌិន ប៊ុនធឿន មន្ត្រី​ដែនជម្រកសត្វព្រៃ​សីមា ជា​អ្នកបាញ់​គំរាម​ដល់​អ្នក​រកស៊ី​ដឹកឈើ​តាម​ម៉ូតូ ដោយ​លោក​លើក​ហេតុផល​ថា ក្រុម​អ្នកដឹកឈើ​តាម​ម៉ូតូ មាន​គ្នា​ច្រើន​បម្រុង​ធ្វើបាប​ដល់​មន្ត្រី​បង្ក្រាប​បទល្មើស ក៏​មាន​ការ​បាញ់​គំរាម​ដើម្បី​ការពារ​ខ្លួន​តែម្តង​។​

​លោក ឌិន ប៊ុនធឿន នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែល​បាន​បាញ់បោះ​នោះ​ភ្នាក់ងារ​ព័ត៌មាន  ​មិនអាច​សុំ​ការបកស្រាយ​ពន្យល់​បាន​ទេ​នា​ព្រឹក​ថ្ងៃ​នេះ​៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
04 June, 2018 09:06 AM
ឧត្តរមានជ័យ​៖ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​១០​និង​០០​នាទី មាន​ករណី អគ្គីភ័យឆេះ​តូប នៅ​ចំណុច ផ្សារ​សំរោង ស្ថិតក្នុង​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត ឧត្តរមានជ័យ។
03 June, 2018 03:00 PM
បាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ចំនួន​៧​ទីតាំង ក្នុងនោះ​រកឃើញ​៥​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​។
17 May, 2018 08:34 AM
ឧត្តរមានជ័យ​៖ កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​នេះ ច្រក​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន​គេ​សង្កេតឃើញថា មាន​ការនាំ​ធ្យូង​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ មិន​មាន​សមត្ថកិច្ច​ជំនាញ​ឫ​អជ្ញាធរ​ធ្វើការ​បង្ក្រាប​ឫ​មាន​វិធានការ​ទប់ស្កាត់​នោះទេ​។
31 January, 2018 06:20 PM
មណ្ឌលគិរី​៖ នៅ​បន្ទាប់ពី​ហេតុការណ៍​ដ៏​ក្តៅគគុក នៃ​ការវាយប្រហារ​ពី​សំណាក់​ខ្មាន់កាំភ្លើង មក​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់ និង​មន្ត្រី​អង្គការ WCS ម្នាក់​នោះ អភិបាលខេត្ត​មណ្ឌលគិរី បាន​សំដែង​ការសោកស្តាយ ចំពោះ​ហេតុការណ៍​ដែល​និង​ស្មាន​មិន​ដល់​នេះ និង​កំពុងតែ​បើក​ការស៊ើបអង្កេត​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ស្វែងរក​ការពិត នៃ​ការវាយប្រហារ​និង​តាម​ចាប់ខ្លួន ខ្មាន់កាំភ្លើង​យកមក​ផ្តន្ទាទោស ។​
14 December, 2017 06:36 PM
បន្ទាយមានជ័យ៖ ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេស​ដ៏​ធំ​មួយ​យីហោ​(​សិប្បកម្ម​ភ្នំ​មាស​)​មាន​ទីតាំង​នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ដែល​មនុស្ស​គ្រប់​ដឹង​និង​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​សិប្បកម្ម​របស់​ឪពុកក្មេក​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ រយះពេល​២​ថ្ងៃនេះ គឺ​១៣ និង​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ
06 September, 2017 11:55 AM
ក្រចេះ៖ សមត្ថកិច្ច​ចម្រុះ​ចាប់​ឈើ​របស់​មន្ត្រី យោធា​ស្រុក​ស្នួល​ម្នាក់ រឹបអូស​បាន​ឈើ​ចំនួន​១៧​កំណាត់​ដែល​មាន​មុខកាត់​ធំៗ កាលពី​ល្ងាច​ថ្ងៃទី​៥ ខែ​កញ្ញា នៅ​ចំណុច​លើផ្លូវ​ច្រករបៀង​ព្រំដែន​ងាំ​០៦ ស្ថិតក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​
29 August, 2017 04:32 PM
ភ្នំពេញ​៖ ​ក្រោយ​ប្រតិកម្ម​ខ្លាំងៗ​ពី​មហាជន លោក​សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា នេះ សម្រេច​ដោះលែង​ស្ត្រី​ដ៏​ស៊ិច​ស៊ី​"Love Riya" ឱ្យ​មាន​សេរីភាព​ឡើងវិញ ។​
16 August, 2017 10:16 AM
បាត់ដំបង​៖​ ទីផ្សារ​សណ្តែក​ផ្កាយ​កំពុង​ត្រូវប៉ាន់​ក្រោយពី​ទទួលបាន ជោគជ័យ​ក្នុង​ការព្យាបាល​ជំងឺ​ច្រើន​មុខ​និង​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ដល់​ពលរដ្ឋ​។​
prev12345...2122next
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact