គិត​ត្រឹម​ម៉ោង​នេះ​ក្រុម​បាល់​ទា​ល់​១៣​នាក់​ដែល​ជាប់​ក្នុង​រូងភ្នំ ត្រូវបាន​គេ​យក​ចេញ​បាន​៤​នាក់​ហើយ​

ឈៀង​រ៉ា​យ៖​ ក្រោយ​ពី​ជាប់​ក្នុង​រូងភ្នំ អស់​រយះពេល​ជាច្រើន​ថ្ងៃ ក្នុង​រូងភ្នំ​ថៃ​ឡួង ខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
គិត​ត្រឹម​ម៉ោង​នេះ​ក្រុម​បាល់​ទា​ល់​១៣​នាក់​ដែល​ជាប់​ក្នុង​រូងភ្នំ ត្រូវបាន​គេ​យក​ចេញ​បាន​៤​នាក់​ហើយ​
Sun, 08 July 2018 09:17 PM ដោយ ៖ សំណាងឈៀង​រ៉ា​យ៖​ ក្រោយ​ពី​ជាប់​ក្នុង​រូងភ្នំ អស់​រយះពេល​ជាច្រើន​ថ្ងៃ ក្នុង​រូងភ្នំ​ថៃ​ឡួង ខេត្ត​ឈៀង​រ៉ា​យ ប្រទេស​ថៃ គិត​ត្រឹម​ម៉ោង​៨​យប់ ថ្ងៃអាទិត្យ​ត្រូវ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្រុម​បាល់ទាត់​ដែល​មានឈ្មោះ​ថា ក្រុម​ជ្រូកព្រៃ​អាក់​ខា​ដេមី ត្រូវបាន​ក្រុម​អ្នក​សង្គ្រោះ យក​ចេញ​មក​ដល់​ក្រៅ​បាន​៤​នាក់​ហើយ​។​

ពេលនេះ​អាជ្ញាធរ​បាន​ដាក់ពង្រាយ​ប៉ូលីស​និង​សមត្ថកិច្ច​ពាក់​ពន្ធ័​ជាច្រើន​ដើម្បី​ជួយ​សម្រួល​ដល់​ការជួយ​សង្គ្រោះ​ក្មេងៗ​កីឡាបាល់ទាត់​ទាំង​១៣​នាក់​។​ក្នុងនោះ​បាន​ត្រៀម​រថយន្ត​សង្គ្រោះ​ចំនួន​១៣​គ្រឿង ឧ​ទ្ធ​ម​ភា​ចក្រ និង​ដាក់​របាំង​ហាមឃាត់​ការធ្វើ​ចរាចរណ៍​នៅ​បរិវេណ​ក្បែរ​មាត់​ល្អាង​ភ្នំ​ថាំ​លួង ពោល​គឺ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ដល់​ដំណើរការ​ជួយ​សង្គ្រោះបន្ទាន់​អាយុ​ជិវិត​ជនរងគ្រោះ​ទាំង​១៣​នាក់​។​

ក្នុង​នោះ​ដែល​អ្នក​គ្មាន​តួរ​នាទី​ភារកិច្ច និង​អ្នក​យក​ពត៌មាន​ជាច្រើន​ស្ថាប័ន ក៏​ត្រូវ​បាន​ស្នើរ​ឲ្យចេញ​ពី​កន្លែង​នោះដែរ ដើម្បី​បង្ក​លក្ខណះ​ឲ្យ​អាជ្ញាធរ និង​ក្រុម​សង្គ្រោះ​ងាយ​បំពេញ​តួរ​នាទី ភារកិច្ច របស់ខ្លួន​។​

យោង​ការ​គេហទំព័រ ថៃ​រ៉ាត់ បាន​ចុះផ្សាយ​ថា ពេល​នេះ​ក្មេងៗ​កីឡាករ​បាល់ទាត់​ទាំង​៤​នាក់​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​តាម​រថយន្ត​ស៊ឺ​ម៉ុយ ឆ្ពោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ឆៀង​រ៉ា​យ ដែល​មាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​ល្អាង​ភ្នំ ដោយ​មាន​ការ​អមដំណើរ​ដោយ​រថយន្ត​ស៊ឺរ៉ែន​ប៉ូលីស​មុខក្រោយ​ផងដែរ​។​

គេ​រហ​ទំព័រ​ទាហានជើងទឹក​ថៃ Thai Navy Seal បាន​ផ្សាយ​មុន​នេះ​ថា សកម្មភាព​ជួយសង្គ្រោះ​នៅតែ​បន្ត ពេលនេះ​យើង​ទទួលបាន​ជោគជ័យ​ជំ​ហ៊ាន​ដំបូង គឺ​បាន​ជួយ​យក​ក្មេងៗ​កីឡាបាល់ទាត់​ចេញ​ក្រៅ​ល្អាង​មរណះ​នេះ​បាន​ចំនួន​៤នាក់​ហើយ ក្មេង​ទាំង​១៣​ធានា​ថា​ពួកគេ​និង​មាន​សុវត្ថិភាព​ទាំង​អស់ ពួកគេ​នឹង​ចេញមកក្រៅ​បាន​ជា​បន្តបន្ទាប់​រហូត​ដល់​អស់​ក្នុង​យប់​នេះ​។​

ពត៌នេះ​នឹង​ផ្សាយ​ជូន​ជា​បន្ត​ទៀត​។​














Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
10 July, 2018 09:19 PM
ខេត្ត​ឈៀង​រ៉ា​យ​៖ ​សមាជិក​ទី​១២​និង​១៣​បាន​យកចេញ​ពី​ល្អាង និង​បាន​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​ឈៀង​រ៉ា​យ​រួចរាល់​ហើយ នៅ​ព្រលប់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​
10 July, 2018 07:10 PM
ខេត្ត​ឈៀង​រ៉ា​យ​៖ ​ពិតជា​លឿង​ជាង​សព្វមួយដង ពេល​នេះ​ជនរងគ្រោះ​សមាជិក​ក្រុមបាល់ទាត់​ធី​ម​ម៉ូ​ប៉ា ត្រូវបាន​គេ​មក​ចេញ​ក្រៅ​ល្អាង​ភ្នំ ថា​ម​លួង បាន​ចំនួន​២​នា​ក់ប​ន្ថ​ទៀត​ហើយ​គឺ​ជនរងគ្រោះ​ទី​១០ និង​ទី​១១ ពេលនេះ​សមត្ថកិច្ច កំពុង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។​
10 July, 2018 06:24 PM
ខេត្ត​ឈៀង​រ៉ា​យ​៖ ​ប្រតិបត្តិការ​ជួយសង្គ្រោះ សមាជិក​ក្រុម​បាត់​ទាត់​ធី​ម​ម៉ូ​ប៉ា​(​ក្រុម​ជ្រូកព្រៃ​) នៅ​ល្ងាច​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥​ល្ងាច​នេះ បាន​យក​ជនរងគ្រោះ​ទី​៩​ចេញ​ដល់​ក្រៅ​ល្អាង​ភ្នំ​ដោយ​សុវត្ថិភាព​ហើយ ចំពោះ​៤​នាក់​ផ្សេង​ទៀត​កំពុង​យក​ចេញ​មក​តាម​ក្រោយ​ជា​បន្តបន្ទាប់ ។​
09 July, 2018 10:29 PM
រហូតមកដល់​ពេលនេះ​សកម្មភាព​ជួយសង្គ្រោះ​បណ្តោះអាសន្ន ខណះពេលដែល​ត្រូវ​បញ្ជូន​ឧបករណ៍ និង​អុកស៊ីសែន ទៅ​កន្លែង​ជួយសង្គ្រោះ​។​
09 July, 2018 08:33 PM
ឈៀង​រ៉ា​យ​៖ ​យោង​ការផ្សាយ​របស់​TV Thai PBS បាន​កំពុង​ផ្សាយ​ផ្ទាល់​ពី​មុខ​ល្អាង​ភ្នំ​ថាំ​លួង ដែល​ក្រុម​បាល់​កុមារ​ជាប់​ក្នុង​នោះ​អស់​រយះ​១៦​ថ្ងៃ បាន​ផ្សាយ​ថា គិត​ត្រឹម​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ អាជ្ញាធរ និង​ក្រុម​អ្នក​សង្គ្រោះ​បាន​ជួយ​យក​ក្មេងរងគ្រោះ​ចេញ​មក​ដល់​ក្រៅ​ល្អាង​បាន​៨​នាក់​ហើយ​។​
09 July, 2018 08:25 PM
ឈៀង​រ៉ា​យ​៖ ​សមាជិក​ក្រុមបាល់ទាត់​ធី​ម​ម៉ូ​ប៉ា​(​ក្រុម​ជ្រូកព្រៃ​) ទី​៦​និង​ទី​៦ ត្រូវបាន​សមត្ថកិច្ច​ជួយ​យកចេញ​ពី​ល្អាង​ភ្នំ​ថាំ​លួង​ហើយ នៅវេលា​ម៉ោង​១៩​និង​២០​នាទី ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​នេះ​។​
09 July, 2018 07:01 PM
គិត​ត្រឹម​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្រុម​កីឡាករ​បាល់ទាត់​ដែល​ជាប់គាំង​ក្នុង​ល្អាង​ភ្នំ​ថាំ​លួង ខេត្ត​ឈៀង​រ៉ា​យ ប្រទេស​ថៃ ត្រូវបាន​គេ​ជួយសង្គ្រោះ​យកចេញ​ក្រៅ​បាន​២​នាក់​ទៀត​ហើយ​។​
02 April, 2018 06:10 PM
ភ្នំពេញ​៖ ​លោក​លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​តាម​បណ្ដាញ​សង្គម Telegram ថា រហូត​ដល់​ល្ងាច​ថ្ងៃទី​០២ ខែ​មេសា នេះ លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ពុំ​ទាន់​សម្រេច​បែប​ណា​នៅឡើយ​ទេ ជុំវិញ​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ និង ជនសង្ស័យ​៥​នាក់ ផ្សេងទៀត ករណី​ឃាតកម្ម​លើ​នារី​ស្រស់ស្អាត ចេវ សុ​វឌ្ឍនា ។
prev12345...2324next
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact