បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​៧​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក​ក្នុងនោះ​៥​ទីតាំង​រកឃើញថា​គ្មាន​ច្បាប់​អនុញ្ញាត​

បាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​៧​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក​ក្នុងនោះ​៥​ទីតាំង​រកឃើញថា​គ្មាន​ច្បាប់​អនុញ្ញាត​
Sun, 03 June 2018 03:00 PM ដោយ ៖ សាលីបាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ចំនួន​៧​ទីតាំង ក្នុងនោះ​រកឃើញ​៥​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​។

គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ចុះ​ពិនិត្យ​និង​បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាត់ដំបង​លោក អ៊ាន មាឃ ប្រាប់​ថា​រយះ​កន្លងមក​លោក​បាន​ត្រឹមតែ​រាយការណ៍​ទៅ​ក្រសួង​តែប៉ុណ្ណោះ​ព្រោះ​លោក​តូចតាច​មិន​អាច​បង្ក្រាបបាន​។   ការបង្ក្រាប​ដោយ​មន្ត្រី​ជំនាញ​ក្នុង​តំបន់​ភ្នំព្រឹក ស្រុក​ព្រឹក ខេត្ត​បាត់ដំបង​កាលរ​យះ​ពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១​ដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៨​នេះ​កម្លាំង​ជំនាញ​បាន​រុះរើ​ទីតាំង​រុករក​ព្រមទាំង​បាន​កាយ​លុបរណ្តៅ​រ៉ែ​មាស​ជាច្រើន​និង​បាន​រឹបអូស​នូវ​សម្ភា​រះ​មួយចំនួនទៀត​ដកហូត​បាន​ដល់​ទៅ​៣១​មុខ​នៅ​លើ​ទីតាំង​ល្មើស​ជាក់ស្តែង​។​

ការចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ច្បាប់​ថ្ងៃ​ដំបូង​នេះ​ដែរ​ក្រុម​ការងារ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​ទាំង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក៍​ដូចជា​ស្ថាប័ន​បាន​អនុវត្ត​ត្រួតពិនិត្យ​ទីតាំង​ធ្វើ​អា​ជី​កម្ម​ទាញ​យក​រ៉ែ​មាស​ចំនួន​៧​កន្លែង​ក្នុងនោះ​២​កន្លែង​មាន​ច្បាប់​ដែល​ម្ចាស់​ជា​ប្រធាន​សហគមន៍​សិប្បករ​ធនធាន​រ៉ែ​មាស​ឈ្មោះ​ឡាយ ស្រី​ពៅ និង​ក្រុមហ៊ុន​ភូ​យ៉ាង ដោយឡែក​ទីតាំង​ចំនួន​៥​កន្លែង​ផ្សេង​ទៀត​គ្មាន​ច្បាប់​អនុញ្ញាតិ​ដែល​ត្រូវបាន​គេ​ស្គាល់​ម្ចាស់​ធ្វើ​អា​ជី​កម្ម​ធំ​ជាង​គេ​ឈ្មោះ​សំបូ ខៀវ រស់នៅ ក្រុង​បាត់ដំបង​តែម្តង​។​
  
ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​រយះពេល​២​ថ្ងៃ​នេះ​មន្ត្រី​ជំនាញ​ចម្រុះ​បង្ក្រាបបាន​៧​ទីតាំង​ដែល​កន្លង​មក​មន្ត្រី​ពាក់​ពន្ធ័​ក្នុង​ស្រុក​និង​ខេត្ត​អះ​ថា​អា​ជី​កម្ម​រ៉ែ​មាស​ទាំងអស់​សុទ្ធតែ​មាន​ច្បាប់​ផ្ទុយ​ពី​ការបង្ក្រាប​ជាក់ស្តែង​៧​កន្លែង​ក្នុងនោះ​មានច្បាប់​អនុញ្ញាតិ​ត្រឹមតែ​២​ទីតាំង​ប៉ុណ្ណោះ​។​
















Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
17 June, 2016 07:43 PM
​បន្ទាយមានជ័យ៖ ​តំណាង​ក្រុមហ៊ុន​ទទួលស្គាល់ថា មិន​បាន​បិត​ផ្សាយ​ពី​គោលការណ៍​ចាប់​រង្វាន់ ទើប​មាន​បញ្ហា​អីចឹង​.....!
07 June, 2016 08:51 PM
មណ្ឌលគិរី​៖ ប្រធាន​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​ប្រទេស​កម្ពុជា នៃ​អង្គការ​WWF  បាន​ស្នើឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​រោង​សិប្បកម្ម​កែឆ្នៃ​ឈើ​ជាង​២០​កន្លែង នៅក្នុង​ភូមិសាស្ត្រ ភូមិ​ដេ​អេ ឃុំ​ព្រូ​ជ្រៃ ស្រុក​ពេជ្រា ខេត្ត​មណ្ឌលគិរី។
07 June, 2016 07:12 PM
បាត់ដំបង​៖​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ពិសេស​ល្បែងភ្នាល់​ចាក់បាល់​តាម​អិន​ធឺ​ណេត​កំពុងពេញ​និយមនិង​បាន​ពង្វក់​ក្មេង​សិស្សសាលា​និង​យុវវ័យ​អោយ​ញៀន​ភ្លេច​បាយ​ភ្លេច​ទឹក​គេច​មិន​ចូល​សាលា​ហើយ​ខាង​អាជ្ញាធរ​នៅ​មិនទាន់មាន​ចំណាត់ការ​។​
12 May, 2016 09:54 PM
មណ្ឌលគិរី​៖ សេចក្តីរាយការណ៍​ពី​ឃុំ​មេ​ម៉ង់​បានឲ្យដឹងថា  លោកស្រី ទូ ហៀ​ង  ហៅ​យាយ​ម៉ាប់ ជា​សមាជិក​ក្រុម​ព្រឹក្សា ឃុំ​មេ​ម៉ង់ ដែល​គេ​ស្គាល់​ថា ជា​ឈ្មួញ​ឈើ​ដុះ​ស្លែ និង​ជា​ម្ចាស់​សិប្បកម្ម​ដ៏​ធំជាងគេ​ប្រចាំ​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា នៅតែ អាច​បន្ត​ជំនួញ​ឈើប្រណិត​របស់​ខ្លួន​បាន​យ៉ាង​សុខ​ស្រួល​ ដោយ​មិន​មាន​អាជ្ញាធរ ឬមន្ត្រីជំនាញណាហ៊ានប៉ះពាលឡើយ ជាពិសេស​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី តែម្តង​។​
10 May, 2016 09:06 AM
ខេត្ត​រតនគីរី៖ មាតា​បី​តា​សិស្ស ស្រុក​កូន​មុំ ខេត្ត​រតនគីរី បាននាំគ្នា​ផ្ដិតមេដៃ​ដាក់​ពាក្យបណ្ដឹង ចូល​សាលា​ស្រុក សុំអោយ ឬ ផ្លាស់ប្ដូរ លោក ងួន សុភាព ជា​នាយក​សាលា និង លោកគ្រូ ហ៊ឹម សារ ដោយ​ចោទប្រកាន់​ថា ប្រើ​អំពើហឹង្សា មក​លើ​សិស្ស ជាច្រើនលើក ច្រើនសារ និង ជំរិត​ទា​ប្រាក់​ពី​សិស្ស ជា​ថ្នូរ​និង​ការឡើង​ថ្នាក់​។
10 May, 2016 08:51 AM
ព្រៃវែង​៖ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អ្នក​លឿង ឃុំ​ព្រែក​ខ្សាយ​( ក​) ឃុំ​ព្រែក​ខ្សាយ​( ខ​) ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង រាប់ពាន់​គ្រួសារ កំពុងតែ ឆ្ងល់ នូវ​ការប្រើប្រាស់​ភ្លើងអគ្គិសនី របស់​ក្រុមហ៊ុន PSPC រយៈពេល​ពីរ​ខែ​កុងទ័​រភ្លើង​បាន​ឡើង​ខ្ពស់ខណៈ​តម្លៃ​ភ្លើងអគ្គិសនី មួយ​គីឡូវ៉ាត់​តម្លៃ 800៛ ។​
09 May, 2016 12:12 PM
​ព្រៃវែង ៖ ក្រុម​អាជីវករ​ជា​ច្រើន​នាក់ នៅក្នុង​ផ្សារ​ក្រុង​ព្រៃវែង បានអោយដឹងថា សព្វ​ថ្ងៃនេះ​នៅ​ផ្សារ​ជួរ​កណ្តាល ត្រង់​ម្តុំកន្លែង​ធ្វើមា​សល​ក់មាស មាន ខ្សែភ្លើង​ច្រើនណាស់ ដែល​គេ​ត​ខ្វាត់ខ្វែង​គ្នា និង​រញ៉េរញ៉ៃ​ខ្លាំងណាស់ គឺ​គ្មាន​ត្រូវ​លក្ខណៈ បច្ចេកទេស​អ្វី​បន្តិច​នោះ​ទេ ជាពិសេស​គឺ​គេ​ត​នៅ​កំពស់​ទាបៗ ផុត​ពី​ក្បាលមនុស្ស​ដើរ​តែ​បន្តិច​ប៉ុណ្ណោះ​។​
06 April, 2016 07:43 AM
ព្រះសីហានុ៖អាជ្ញាធរ​ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើកឡើងថា ឈឺក្បាល​វិលមុខ នឹង​ការទប់ស្កាត់​ពលរដ្ឋ​ខិលខូច លួច​ចាក់ដី​រំលោភ​យក​តួ​ព្រែក​ធម្មជាតិ ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ  ។ ដើម្បី​លុបបំបាត់​ការរំលោភ​យក​តួ​ព្រែក​ព្រៃនប់​៣ ស្ថិតក្នុង​ភូមិ​ព្រៃ​នប់​៣ ឱ្យមាន​ប្រសិទ្ធិភាព អាជ្ញាធរ​ឃុំ​ស្នើ​ដល់​អាជ្ញាធរ​ស្រុក​បង្កើត​គណៈកម្មការ​ចំរុះ​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact