បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​៧​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក​ក្នុងនោះ​៥​ទីតាំង​រកឃើញថា​គ្មាន​ច្បាប់​អនុញ្ញាត​

បាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​៧​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក​ក្នុងនោះ​៥​ទីតាំង​រកឃើញថា​គ្មាន​ច្បាប់​អនុញ្ញាត​
Sun, 03 June 2018 03:00 PM ដោយ ៖ សាលីបាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ចំនួន​៧​ទីតាំង ក្នុងនោះ​រកឃើញ​៥​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​។

គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ចុះ​ពិនិត្យ​និង​បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាត់ដំបង​លោក អ៊ាន មាឃ ប្រាប់​ថា​រយះ​កន្លងមក​លោក​បាន​ត្រឹមតែ​រាយការណ៍​ទៅ​ក្រសួង​តែប៉ុណ្ណោះ​ព្រោះ​លោក​តូចតាច​មិន​អាច​បង្ក្រាបបាន​។   ការបង្ក្រាប​ដោយ​មន្ត្រី​ជំនាញ​ក្នុង​តំបន់​ភ្នំព្រឹក ស្រុក​ព្រឹក ខេត្ត​បាត់ដំបង​កាលរ​យះ​ពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១​ដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៨​នេះ​កម្លាំង​ជំនាញ​បាន​រុះរើ​ទីតាំង​រុករក​ព្រមទាំង​បាន​កាយ​លុបរណ្តៅ​រ៉ែ​មាស​ជាច្រើន​និង​បាន​រឹបអូស​នូវ​សម្ភា​រះ​មួយចំនួនទៀត​ដកហូត​បាន​ដល់​ទៅ​៣១​មុខ​នៅ​លើ​ទីតាំង​ល្មើស​ជាក់ស្តែង​។​

ការចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ច្បាប់​ថ្ងៃ​ដំបូង​នេះ​ដែរ​ក្រុម​ការងារ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​ទាំង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក៍​ដូចជា​ស្ថាប័ន​បាន​អនុវត្ត​ត្រួតពិនិត្យ​ទីតាំង​ធ្វើ​អា​ជី​កម្ម​ទាញ​យក​រ៉ែ​មាស​ចំនួន​៧​កន្លែង​ក្នុងនោះ​២​កន្លែង​មាន​ច្បាប់​ដែល​ម្ចាស់​ជា​ប្រធាន​សហគមន៍​សិប្បករ​ធនធាន​រ៉ែ​មាស​ឈ្មោះ​ឡាយ ស្រី​ពៅ និង​ក្រុមហ៊ុន​ភូ​យ៉ាង ដោយឡែក​ទីតាំង​ចំនួន​៥​កន្លែង​ផ្សេង​ទៀត​គ្មាន​ច្បាប់​អនុញ្ញាតិ​ដែល​ត្រូវបាន​គេ​ស្គាល់​ម្ចាស់​ធ្វើ​អា​ជី​កម្ម​ធំ​ជាង​គេ​ឈ្មោះ​សំបូ ខៀវ រស់នៅ ក្រុង​បាត់ដំបង​តែម្តង​។​
  
ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​រយះពេល​២​ថ្ងៃ​នេះ​មន្ត្រី​ជំនាញ​ចម្រុះ​បង្ក្រាបបាន​៧​ទីតាំង​ដែល​កន្លង​មក​មន្ត្រី​ពាក់​ពន្ធ័​ក្នុង​ស្រុក​និង​ខេត្ត​អះ​ថា​អា​ជី​កម្ម​រ៉ែ​មាស​ទាំងអស់​សុទ្ធតែ​មាន​ច្បាប់​ផ្ទុយ​ពី​ការបង្ក្រាប​ជាក់ស្តែង​៧​កន្លែង​ក្នុងនោះ​មានច្បាប់​អនុញ្ញាតិ​ត្រឹមតែ​២​ទីតាំង​ប៉ុណ្ណោះ​។​
















Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
11 June, 2014 06:30 PM
ខេត្ត​បាត់ដំបង​៖ ចាប់តាំងពី​ដែល​លោក ប៉ាង វណ្ណ​ថា បាន​ឡើង​ធ្វើជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ប្រចាំ​ខេត្ត​បាត់ដំបង ជំនួស​លោក ស្រី សៀង គេ​មិន​ដែល​ឃើញ​លោក ប៉ាង វណ្ណ​ថា ចាត់វិធានការ​ទប់ស្កាត់​បង្ក្រាប​ការដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ទឹកដី ខេត្ត​បាត់ដំបង​ឲ្យមាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ ពោល​គឺ​មន្ត្រី​ជំនាញ​គយ​ដែល​ប្រចាំការ​តាម​ច្រកព្រំដែន និង​ត្រូវ​បាន​ពង្រាយ​តាម​ដងផ្លូវ ដែល​ពូកែ​រកលុយ​យក​ទៅ​បង់​ជូន​មេ​កើយ​សុទ្ធសឹង​ជា​មន្ត្រី​មុខខ្លាញ់ ដែល​ថ្នាក់លើ​ចាត់ទុក​ជា​គ្រាប់ពេជ្រ​ដ៏​មាន​តម្លៃ​
09 June, 2014 03:38 PM
ខេត្ត​បន្ទាយមានជ័យ​៖​ គម្រោង​ផ្លូវ រថភ្លើង​ទិសដៅ​ពី ក្រុង​សេរី​សោភ័ណ មកកាន់ ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​ជាប់​គាំងស្តូក បន្ទាប់ពី​បាន​សាង់សង់​បាន​ប្រវែង​៤០​គីឡូម៉ែត្រ​រួចរាល់ ប៉ុន្តែ​នៅ​សល់​ប្រវែង​៦​គីឡូម៉ែត្រ​ទៀត​អាជ្ញាធរ​ផ្លូវ​ដែក​បាន​ផ្អាក​ការសាង់សង់​បណ្តុះ​អាសន្ន ព្រោះតែ​មាន​ក្រុមហ៊ុន​ឯកជន ឈ្មួញ​ទូច​ចរិត បាន​សាងសង់​តូប និង​អាគារ​ផ្សេង​ជួល​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact