បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​៧​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក​ក្នុងនោះ​៥​ទីតាំង​រកឃើញថា​គ្មាន​ច្បាប់​អនុញ្ញាត​

បាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​៧​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក​ក្នុងនោះ​៥​ទីតាំង​រកឃើញថា​គ្មាន​ច្បាប់​អនុញ្ញាត​
Sun, 03 June 2018 03:00 PM ដោយ ៖ សាលីបាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ចំនួន​៧​ទីតាំង ក្នុងនោះ​រកឃើញ​៥​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​។

គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ចុះ​ពិនិត្យ​និង​បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាត់ដំបង​លោក អ៊ាន មាឃ ប្រាប់​ថា​រយះ​កន្លងមក​លោក​បាន​ត្រឹមតែ​រាយការណ៍​ទៅ​ក្រសួង​តែប៉ុណ្ណោះ​ព្រោះ​លោក​តូចតាច​មិន​អាច​បង្ក្រាបបាន​។   ការបង្ក្រាប​ដោយ​មន្ត្រី​ជំនាញ​ក្នុង​តំបន់​ភ្នំព្រឹក ស្រុក​ព្រឹក ខេត្ត​បាត់ដំបង​កាលរ​យះ​ពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១​ដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៨​នេះ​កម្លាំង​ជំនាញ​បាន​រុះរើ​ទីតាំង​រុករក​ព្រមទាំង​បាន​កាយ​លុបរណ្តៅ​រ៉ែ​មាស​ជាច្រើន​និង​បាន​រឹបអូស​នូវ​សម្ភា​រះ​មួយចំនួនទៀត​ដកហូត​បាន​ដល់​ទៅ​៣១​មុខ​នៅ​លើ​ទីតាំង​ល្មើស​ជាក់ស្តែង​។​

ការចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ច្បាប់​ថ្ងៃ​ដំបូង​នេះ​ដែរ​ក្រុម​ការងារ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​ទាំង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក៍​ដូចជា​ស្ថាប័ន​បាន​អនុវត្ត​ត្រួតពិនិត្យ​ទីតាំង​ធ្វើ​អា​ជី​កម្ម​ទាញ​យក​រ៉ែ​មាស​ចំនួន​៧​កន្លែង​ក្នុងនោះ​២​កន្លែង​មាន​ច្បាប់​ដែល​ម្ចាស់​ជា​ប្រធាន​សហគមន៍​សិប្បករ​ធនធាន​រ៉ែ​មាស​ឈ្មោះ​ឡាយ ស្រី​ពៅ និង​ក្រុមហ៊ុន​ភូ​យ៉ាង ដោយឡែក​ទីតាំង​ចំនួន​៥​កន្លែង​ផ្សេង​ទៀត​គ្មាន​ច្បាប់​អនុញ្ញាតិ​ដែល​ត្រូវបាន​គេ​ស្គាល់​ម្ចាស់​ធ្វើ​អា​ជី​កម្ម​ធំ​ជាង​គេ​ឈ្មោះ​សំបូ ខៀវ រស់នៅ ក្រុង​បាត់ដំបង​តែម្តង​។​
  
ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​រយះពេល​២​ថ្ងៃ​នេះ​មន្ត្រី​ជំនាញ​ចម្រុះ​បង្ក្រាបបាន​៧​ទីតាំង​ដែល​កន្លង​មក​មន្ត្រី​ពាក់​ពន្ធ័​ក្នុង​ស្រុក​និង​ខេត្ត​អះ​ថា​អា​ជី​កម្ម​រ៉ែ​មាស​ទាំងអស់​សុទ្ធតែ​មាន​ច្បាប់​ផ្ទុយ​ពី​ការបង្ក្រាប​ជាក់ស្តែង​៧​កន្លែង​ក្នុងនោះ​មានច្បាប់​អនុញ្ញាតិ​ត្រឹមតែ​២​ទីតាំង​ប៉ុណ្ណោះ​។​
















Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
16 July, 2014 01:03 PM
ខេត្ត​បន្ទាយ​មាន​ជ័យ​៖​បទល្មើស​នាំចូល​ហ្គាស​គេច​ពន្ធ​ពីប្រទេស​ថៃ​តាម​ច្រក​របៀង​ក្នុង​ស្រុក​ពីរ​បាន​កើត​ឡើង​យ៉ាង ​អាណាធិបតេយ្យ​ក្នុងខេត្ត​បន្ទាយ​មានជ័យ​ ប៉ុន្តែ​មន្ត្រី​ជំនាញ​​បែ​ជា​​គ្មាន​​ អ្នក​ទប់​ស្កាត់​បង្ក្រាប​ទេ ​មាន​​តែអ្នក​ដាក់​កុង​ត្រូល​ជជុះ​ និង​បើករថយន្ត​ប្រដេញ​ចាប់​បង្ខំ​ឲ្យ​បង់ប្រាក់​ ក្រោម​តុ​ឲ្យ​ខ្លួន​ទៅ​វិញ​។
15 July, 2014 04:29 PM
​បាត់ដំបង​៖​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ គួរពិនិត្យមើល ភាពមិនប្រក្រតី ក្នុង​ការធ្វើ​ប័ណ្ណ​ព្រំដែន​ជូន​ប្រជាពលរដ្ឋ​នៅ​ច្រក​អន្តរជាតិ​ដូង ស្ថិតក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​ក្រោម​ការគ្រប់គ្រង​ទទួលខុសត្រូវ ដោយ​លោក សៅ ប៊ុន​រឹ​ទ្ឋ កំពុងតែ​កើតមាន​អំពើពុករលួយ​ពេញបន្ទុក ខណៈ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​
09 July, 2014 10:51 PM
មណ្ឌលគិរី៖​ពលរដ្ឋ​២នាក់​ក្នុង​ចំណោម​៣នាក់​ ម្នាក់​ស្លាប់​និង​ម្នាក់​រង​របួស​ កាល​ពី ​វេលា​ម៉ោង​៨យប់​ ថ្ងៃ​ទី០៩​ ខែកក្កដា​ ឆ្នាំ២០១៤​នេះ ​ក្រោយ​ពី​បាន​ប៉ះទង្កិច​គ្នា​មួយ​ប្រាវ​ ជាមួយ​ កម្លាំង​ អ​ ហ​ នៅ​តំបន់​ អភិរក្ស​ជីវចម្រុះ​សីមាហៅកាត់(WCS)​ បាន​បាញ់​ប្រហារ​ទៅលើ​រថយន្ត​មួយ​គ្រឿង​ នៅ​លើ​ជាតិ​លេ​ខ៧៦​ ចំនុច​គីឡូ​ម៉ែត​ទី៧៥​ ភូមិសាស្ត្រ​ ស្រុក​អូរាំង​ ខេត្ត​មណ្ឌល​គិរី​។
08 July, 2014 10:28 PM
ភ្នំពេញ​៖​លោក​ ហម​ ម៉ុត​ មេ​បញ្ជា​ការ​ អ ហ​ ក្រុង​ប៉ោយ​ប៉េត ​បាន​ស្លាប់​បាត់​បង់​ជីវិត​ហើយ​កាល​ពី​វេលា​ម៉ោង​៨​និង​៤៥​ព្រឹក​ ថ្ងៃ​ទី​០៨​ ខែ​កក្កដា​ ឆ្នាំ​២០១៤​នេះ ​ក្រោយ​ធ្លាក់​ពី​លើ​​ ​ជណ្តើ​រ​​យន្ត​ ក្នុង​សណ្ឋា​គារមីដលែន​​​ នៅខណ្ឌ័​ទួល​គោក​ ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​មិញ​នេះ។​បច្ចុប្បន្ន​ក្រុម​គ្រួសារ​ និង​សាច់​ញាតិ​ កំពុង​រៀប​ចំ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​។​
24 June, 2014 11:47 AM
​ខេត្ត​បន្ទាយ​មាន​ជ័យៈ​ពល​រដ្ឋ​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ភ្លាម​ៗ ​ខណៈ​ជិះម៉ូតូ​តាម​ផ្លូវ​ជាតិ​លេខ​៥ ​មក​ដល់​ចំនុច​មុខ​បុរី​សាន​ហូ ​ក្នុង​ភូមិ​គីឡូ​ម៉ែត្រ៤ ​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ត្រូវ​រថយន្ត​បុក​ពី​ក្រោយ​ កាល​ពី​វេលា​ម៉ោង​ ១១​ និង​៤៥នាទី​ យប់​ថ្ងែ​ទី២២​ ខែ​មិថុនា​ឆ្នាំ​២០១៤​។
18 June, 2014 05:48 PM
ខេត្តបន្ទាយមានជ័យ៖ក្រោយពីសមត្ថកិច្ច គយក្រសួង និងស្ថាប័នតុលាការ ចុះបង្ក្រាបទីតាំងមួយកន្លែង ដកហូតបានប្រេង​ម៉ាស៊ីន​ ជា​ច្រើន​ប្រ​ភេទសុរបជាង ៤៨៤កេស កាលពីកន្លះខែកន្លងទៅនេះ សុទ្ធតែជាប្រេងម៉ាស៊ីនគេចពន្ធ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ចដកហូតនាំយកទៅរក្សាទុក​ចាត់​ការ​តាមច្បាប់។ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះបែកធ្លាយ ពត៌មានថា ទំនិញ​
20 June, 2014 12:00 AM
ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ បើទោះ​បី​ជា​ រាជរដ្ឋា​ភិបាល​​កម្ពុជា​ ​បាន​ចេញ​សារ​ចរណ៍​ណែ​​នាំ ​អោយ​​មន្រ្ទី​​ជំនាញ​ និង​​ស្ថា​ប័ន​មាន​​សមត្ថ​កិច្ច​​ គ្រប់​​លំដាប់​ថ្នាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ ទប់ស្កាត់​ស បទ​ល្មើស​ឈ្មួញ​លួចនាំ​ចូល​ទំនិញ​​គេច​ពន្ធ​ ពិសេស​គឺ​​​ការ​នាំ​ចូល​ជ្រូក​ក្រហម សាច់ឆ្កែ បក្សី ផលិតផល​ធ្វើពីបក្សី ព្រោះរបស់ទាំងនេះវាអាចធ្វើអោយប្រជាពលរដ្ឋទទួល​ផល​ប៉ះ​​ពាល់​​ យ៉ាងធ្ងន់ធ្ងរផ្នែកសុកមាភាព បើឈ្មួញ និងសមត្ថកិច្ចត្រូវរ៉ូវគ្នា បើកអោយឈ្មួញ នាំចូលពីថៃ តាមព្រំដែន ​យ៉ាងគគ្រឹកគគ្រែងបែបនេះ។
11 June, 2014 06:53 PM
ខេត្ត​ព្រះសីហនុ៖​ ​បែកធ្លាយ ពត៌មាន​ថា មេ​គយ​កំពង់ផែ​ខេត្ត​ព្រះសីហនុ លោក គិន លី ធ្លាប់​កាន់​តំណែង​ជា​អនុប្រធាន​គយ ប្រចាំ​កំពង់ផែ​ក្រុងព្រះសីហនុ មាន​រឿងអាស្រូវ កាក​សំណល់ ត្រូវ​ថ្នាក់លើ​គយ​ដក​តួនាទី​ម្តង​ហើយ​ចាប់​វ៉ៃ ខ្នោះ​បញ្ចូល​ឡាន​ពី​ខេត្ត​ព្រះសីហនុ រហូតមកដល់​រាជធានី​ភ្នំពេញ កាលពី​ប៉ុន្មាន​ឆ្នាំមុន​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ឡើង កាន់តំណែង​ធំ ជាង​មុន​នឹង​មិន​ត្រូវ​បាន​ជាប់​គុក​ទៀតផង​។ ហើយ​ក៏​ល្បី​ថា បាន​សើម​មាត់​ប្រចាំថ្ងៃ​ដែរ​ព្រោះ​នៅ​ចំ​កន្លែង​ខ្លាញ់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact