បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​៧​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក​ក្នុងនោះ​៥​ទីតាំង​រកឃើញថា​គ្មាន​ច្បាប់​អនុញ្ញាត​

បាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​៧​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក​ក្នុងនោះ​៥​ទីតាំង​រកឃើញថា​គ្មាន​ច្បាប់​អនុញ្ញាត​
Sun, 03 June 2018 03:00 PM ដោយ ៖ សាលីបាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ចំនួន​៧​ទីតាំង ក្នុងនោះ​រកឃើញ​៥​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​។

គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ចុះ​ពិនិត្យ​និង​បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាត់ដំបង​លោក អ៊ាន មាឃ ប្រាប់​ថា​រយះ​កន្លងមក​លោក​បាន​ត្រឹមតែ​រាយការណ៍​ទៅ​ក្រសួង​តែប៉ុណ្ណោះ​ព្រោះ​លោក​តូចតាច​មិន​អាច​បង្ក្រាបបាន​។   ការបង្ក្រាប​ដោយ​មន្ត្រី​ជំនាញ​ក្នុង​តំបន់​ភ្នំព្រឹក ស្រុក​ព្រឹក ខេត្ត​បាត់ដំបង​កាលរ​យះ​ពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១​ដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៨​នេះ​កម្លាំង​ជំនាញ​បាន​រុះរើ​ទីតាំង​រុករក​ព្រមទាំង​បាន​កាយ​លុបរណ្តៅ​រ៉ែ​មាស​ជាច្រើន​និង​បាន​រឹបអូស​នូវ​សម្ភា​រះ​មួយចំនួនទៀត​ដកហូត​បាន​ដល់​ទៅ​៣១​មុខ​នៅ​លើ​ទីតាំង​ល្មើស​ជាក់ស្តែង​។​

ការចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ច្បាប់​ថ្ងៃ​ដំបូង​នេះ​ដែរ​ក្រុម​ការងារ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​ទាំង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក៍​ដូចជា​ស្ថាប័ន​បាន​អនុវត្ត​ត្រួតពិនិត្យ​ទីតាំង​ធ្វើ​អា​ជី​កម្ម​ទាញ​យក​រ៉ែ​មាស​ចំនួន​៧​កន្លែង​ក្នុងនោះ​២​កន្លែង​មាន​ច្បាប់​ដែល​ម្ចាស់​ជា​ប្រធាន​សហគមន៍​សិប្បករ​ធនធាន​រ៉ែ​មាស​ឈ្មោះ​ឡាយ ស្រី​ពៅ និង​ក្រុមហ៊ុន​ភូ​យ៉ាង ដោយឡែក​ទីតាំង​ចំនួន​៥​កន្លែង​ផ្សេង​ទៀត​គ្មាន​ច្បាប់​អនុញ្ញាតិ​ដែល​ត្រូវបាន​គេ​ស្គាល់​ម្ចាស់​ធ្វើ​អា​ជី​កម្ម​ធំ​ជាង​គេ​ឈ្មោះ​សំបូ ខៀវ រស់នៅ ក្រុង​បាត់ដំបង​តែម្តង​។​
  
ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​រយះពេល​២​ថ្ងៃ​នេះ​មន្ត្រី​ជំនាញ​ចម្រុះ​បង្ក្រាបបាន​៧​ទីតាំង​ដែល​កន្លង​មក​មន្ត្រី​ពាក់​ពន្ធ័​ក្នុង​ស្រុក​និង​ខេត្ត​អះ​ថា​អា​ជី​កម្ម​រ៉ែ​មាស​ទាំងអស់​សុទ្ធតែ​មាន​ច្បាប់​ផ្ទុយ​ពី​ការបង្ក្រាប​ជាក់ស្តែង​៧​កន្លែង​ក្នុងនោះ​មានច្បាប់​អនុញ្ញាតិ​ត្រឹមតែ​២​ទីតាំង​ប៉ុណ្ណោះ​។​
















Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
09 September, 2014 12:24 PM
បាត់ដំបងៈមន្ត្រី​កាំកុងត្រូល​ប្រចាំ​នៅ​ច្រក​តំបន់ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បាន​រង​ការចោទប្រកាន់​ពី​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​គេច​ពន្ធ​គ្រឿងទេស​ចេញពី​ផ្សារ​ថៃ​ថា បាន​គាប​យកប្រាក់​ពី​ពួកគាត់​ពី​២០០​បាត ទៅ​៣០០​បាត ជូន​កាល​រហូតដល់​ទៅ​៦០០​បាត ក៏មាន​។ ប៉ុន្តែ​រាល់​ការចោទប្រកាន់​របស់​ឈ្មួញ ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​តំបន់ភ្នំ​ដី បំភ្លឺ​ឲ្យដឹងថា ការ​យក​ប្រាក់​នោះ គឺជា​ការបង់កំ​រ៉ៃ​សេវា​ត្រួតពិនិត្យ​នាំចេញ​នាំចូល បំពេញ​ចូល​រដ្ឋ អនុវត្តតាម​ប្រកាស​របស់​អន្តរក្រសួង ហើយ​ក្នុងនោះ គេ​ក៏​បាន​ចេញ​វិក័យប័ត្រ​ឲ្យ​ដែរ​។
19 August, 2014 04:38 PM
បន្ទាយ​មាន​ជ័យ៖​​រថយន្តក្រុង​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​កម្ពុជា អង្គ​រអិច​ប្រេស មិន​បាន​ដឹក​អ្នកដំណើរ សូម្បី​តែ​ភ្ញៀវ​ម្នាក់ ក៏គ្មានផងតែ​បែរជា​ដឹក​ទំនិញ​សម្លៀកបំពាក់​ថ្មី ពី​ប្រទេស​ថៃ ពោរពេញ ទាំង២ជាន់ប៉ុន្តែ​បង់ពន្ធ​មិន​គ្រប់​តាម​ប្រកាស​នោះ ត្រូវ​គយ​ចល័ត​នៃ​សា​ខាំ​គយ និង​រដ្ឋាករ ខេត្ត​បន្ទាយមានជ័យ នៅលើ​ផ្លូវជាតិ​លេខ ៥ ចំនុចសាលា​ក្រហម ស្ទាក់ចាប់​ឆែកឆេរ​កាលពី​ម៉ោង ១២​កន្លះ រំលងអធ្រាត្រ​ថ្ងៃ​ទី​១៨ សីហា នៅ​ភូមិ​សាលា​ក្រហម ឃុំ​សំរោង​ស្រុក​អូរជ្រៅ​។
05 August, 2014 12:20 PM
​បន្ទាយមានជ័យ​៖ ក្រោយពី​មានការ​រិះគន់ និង​កាសែត​ក្នុងស្រុក​មួយចំនួន ចុះផ្សាយ​ពី​ភាពពុករលួយ របស់​មន្ត្រី គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​បាន​បើកដៃ​ឲ្យ​ឈ្មួញ​តូច ធំ នាំចូល​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ដឹកជញ្ជូន​តាម​រទេះ​ពី​ទឹកដី​ថៃ​មក​កម្ពុជា ក្រោមរូបភាព​ប្រកាស​ពន្ធ​២​រទេះ នាំចូល​១០​រទេះ ហើយ​ឈ្មួញ​និង​មន្ត្រី​គយ​ចែក​លុយ​គ្នា ធ្វើ​មាន​ធ្វើបាន ដោយ​មិន​ខ្លាចរអា​ជាមួយ​ច្បាប់ និង​ធ្វើ​ឲ្យ​បាត់​ចំណូល​ជាតិ​រាប់រយ លាន​ក្នុង​មួយឆ្នាំៗ​។​
29 July, 2014 02:21 PM
បន្ទាយមានជ័យ ៖ ទំនិញគេចពន្ធ ចូល​តាម​ច្រករបៀង ជា ច្រើន​ក្នុង​ខេត្ដ​បន្ទាយមានជ័យ​និង​តាម​ច្រក ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត មាន​ចំនួន​កើនឡើង​យ៉ាង​សន្ធឹកសន្ធាប់ ធ្វើឱ្យ​ឈ្មួញ​រកស៊ី​ស្របច្បាប់​ត្អូញត្អែរ​ចាត់ទុកថា​ទំនិញគេចពន្ធ​ទាំងនេះ កើតចេញ ពី​អំពើ​ឃុបឃិត​រវាង​ឈ្មួញ​ទុច្ចរិត ខិលខូច​ជាមួយ​សមត្ថកិច្ច ពិសេស​ការបើក ចំហរ​ពី​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គឺ លោក ឈួន ហៃ  នេះ​តែម្ដង ។​
28 July, 2014 03:07 PM
​បន្ទាយមានជ័យ​៖​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​គេ​ដឹងថា​កំពុង​កាក់កប​នឹង​ការប្រមូល​លុយ​ពី​ម៉ូតូ​ក្តៅ​គេចពន្ធ​ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​ត៌មាន​មួយ​បាន​បង្ហើប​ប្រាប់ថា​នៅ​ខេត្តបន្ទាយមានជ័យ មានស្រុក​ជាប់​ជាយដែន​ចំនួន​៤​ស្រុក ក្រុង​រួមមាន​ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក នឹង​ក្រុង​ប៉ោយប៉ែត​។​
26 July, 2014 10:23 PM
បន្ទាយមានជ័យ​៖​អំពើពុករលួយ​របស់​មន្ត្រី​ជំនាញ​គយ និង​រដ្ឋាករ​តំបន់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានធ្វើអោយ​កម្មករ​ក្រី​ក្រ អូស​រទេះដឹក​ជញ្ជូន​ទំនិញ​បន្តិចបន្តួច​ពី​ទឹកដី​ថៃ​ចូល​ទឹកដី​ខ្មែរ​រងទុក្ខវេទនា​ជា​យូរ​ឆ្នាំ​មកហើយ​។ ក្នុងនោះ​មន្ត្រី​គយ និង​រដ្ឋាករ​ក្រោម​អំណាច​របស់លោក (​យិន ផល្លី​) ដែលជា​មនុស្ស​ជំនិត​របស់លោក​(​ឈួន ហៃ​) ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​កំពុង​ត្រូវបាន​កម្មករ​អូស​រទេះ​ធ្វើការ​រិះគន់​យ៉ាងខ្លាំងៗ ដោយហេតុថា​មន្ត្រី​គយ​ពុករលួយ តែងតែ​គាប​ជំរិត​បង្ខំ​អោយ​ពួកគាត់​បង់លុយ
19 July, 2014 10:22 PM
​បន្ទាយមានជ័យ​៖​សព្វថ្ងៃ​គេ​ឃើញ​មាន​រថយន្ត​មួយគ្រឿង​កំពុង​ធ្វើចរាចរ​ដឹកទំនិញ​គេចពន្ធ​គ្រប់​ប្រភេទ និង​គ្មាន​ការបង់ពន្ធ​ចូល​រដ្ឋ ធ្វើ​ឲ្យ​បាត់បង់​ថវិការ​រដ្ឋ​ផង​នោះ រថយន្ត​នេះ​អាច​នឹង​ត្រូវរ៉ូវ​ជាមួយ នឹង​មន្ត្រី​គយ​ទាំងនោះ ហើយ​មើលទៅ​ពី​ទេសភាព​នេះ ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​បន្តិចបន្តួច​សំរាប់​ចិញ្ចឹម​ក្រពះ​បន្តិចបន្តួច មន្ត្រី​គយ​តំ​រ៉ូ​វ​ឲ្យ​បង់ពន្ធ​ច្រើន​កប់​ពពក​ទៅវិញ​។​
17 July, 2014 02:08 PM
បន្ទាយមានជ័យ​៖​បទល្មើស​ចោរ ឆក់ លួច ប្លន់ ករណី​ជួញដូរ​គ្រឿងញៀន ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ជាយដែន លាន់មាត់​ថា បទល្មើស​ទាំងនេះ កើតមាន​ជា​ញឹកញាប់ នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពី​លោក អាត់ ខែម ចូលកាន់​តំណែង​ជា​ស្នងការ​ថ្មី​ជិត​២​ខែ​មកនេះ មិន​ដូន​កាលពី​សម័យ​លោកស្នងការ ខេង ស៊ុម គ្រប់គ្រង​សោះ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact