បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​៧​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក​ក្នុងនោះ​៥​ទីតាំង​រកឃើញថា​គ្មាន​ច្បាប់​អនុញ្ញាត​

បាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​៧​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក​ក្នុងនោះ​៥​ទីតាំង​រកឃើញថា​គ្មាន​ច្បាប់​អនុញ្ញាត​
Sun, 03 June 2018 03:00 PM ដោយ ៖ សាលីបាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ចំនួន​៧​ទីតាំង ក្នុងនោះ​រកឃើញ​៥​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​។

គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ចុះ​ពិនិត្យ​និង​បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាត់ដំបង​លោក អ៊ាន មាឃ ប្រាប់​ថា​រយះ​កន្លងមក​លោក​បាន​ត្រឹមតែ​រាយការណ៍​ទៅ​ក្រសួង​តែប៉ុណ្ណោះ​ព្រោះ​លោក​តូចតាច​មិន​អាច​បង្ក្រាបបាន​។   ការបង្ក្រាប​ដោយ​មន្ត្រី​ជំនាញ​ក្នុង​តំបន់​ភ្នំព្រឹក ស្រុក​ព្រឹក ខេត្ត​បាត់ដំបង​កាលរ​យះ​ពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១​ដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៨​នេះ​កម្លាំង​ជំនាញ​បាន​រុះរើ​ទីតាំង​រុករក​ព្រមទាំង​បាន​កាយ​លុបរណ្តៅ​រ៉ែ​មាស​ជាច្រើន​និង​បាន​រឹបអូស​នូវ​សម្ភា​រះ​មួយចំនួនទៀត​ដកហូត​បាន​ដល់​ទៅ​៣១​មុខ​នៅ​លើ​ទីតាំង​ល្មើស​ជាក់ស្តែង​។​

ការចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ច្បាប់​ថ្ងៃ​ដំបូង​នេះ​ដែរ​ក្រុម​ការងារ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​ទាំង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក៍​ដូចជា​ស្ថាប័ន​បាន​អនុវត្ត​ត្រួតពិនិត្យ​ទីតាំង​ធ្វើ​អា​ជី​កម្ម​ទាញ​យក​រ៉ែ​មាស​ចំនួន​៧​កន្លែង​ក្នុងនោះ​២​កន្លែង​មាន​ច្បាប់​ដែល​ម្ចាស់​ជា​ប្រធាន​សហគមន៍​សិប្បករ​ធនធាន​រ៉ែ​មាស​ឈ្មោះ​ឡាយ ស្រី​ពៅ និង​ក្រុមហ៊ុន​ភូ​យ៉ាង ដោយឡែក​ទីតាំង​ចំនួន​៥​កន្លែង​ផ្សេង​ទៀត​គ្មាន​ច្បាប់​អនុញ្ញាតិ​ដែល​ត្រូវបាន​គេ​ស្គាល់​ម្ចាស់​ធ្វើ​អា​ជី​កម្ម​ធំ​ជាង​គេ​ឈ្មោះ​សំបូ ខៀវ រស់នៅ ក្រុង​បាត់ដំបង​តែម្តង​។​
  
ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​រយះពេល​២​ថ្ងៃ​នេះ​មន្ត្រី​ជំនាញ​ចម្រុះ​បង្ក្រាបបាន​៧​ទីតាំង​ដែល​កន្លង​មក​មន្ត្រី​ពាក់​ពន្ធ័​ក្នុង​ស្រុក​និង​ខេត្ត​អះ​ថា​អា​ជី​កម្ម​រ៉ែ​មាស​ទាំងអស់​សុទ្ធតែ​មាន​ច្បាប់​ផ្ទុយ​ពី​ការបង្ក្រាប​ជាក់ស្តែង​៧​កន្លែង​ក្នុងនោះ​មានច្បាប់​អនុញ្ញាតិ​ត្រឹមតែ​២​ទីតាំង​ប៉ុណ្ណោះ​។​
















Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
24 July, 2017 12:08 PM
បាត់ដំបង៖ ​ករណី​ហឹង្សា​រវាង​មន្ត្រី យោធា ប្រធាន​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ ប្រចាំ​ច្រក​ទ្វារ អូរ​រំដួល ស្រុក​ភ្នំព្រឹក ទៅលើ មន្ត្រី​គយ​ប្រចាំ​ច្រក​អូរ​រំដួល​នៅ​មិន​ទាន់​រក​ដំណោះស្រាយ​នៅឡើយ​ទេ​។​
03 July, 2017 09:31 AM
ព្រះវិហារ៖ ដី​ព្រៃ​សហគមន៍​ចំនួន​២ គឺ​សហគមន៍​រំចេក​និង​សហគមន៍​បឹង​ទន្លេ​ម្រេ​ច ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ចាប់​ពី​ភូមិ​រំចេក​ដល់​​ចំណុច​ចំការកៅស៊ូ​ទ្រី​ភាព ត្រូវបាន​ប្រជាពលរដ្ឋ​កាប់​រាន​យក​ធ្វើក​ម្ម​សិទ្ឋ​ផ្ទាល់​​ខ្លួន​ស្ទើរ​លាយទៅ​ជា​ផេះ សមត្ថកិច្ច​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​អៈសមត្ថភាព គ្មា​ន​ការទប់ស្កាត់​ឬ​បង្ក្រាប​ឡើយ ។
30 June, 2017 05:35 PM
ឧត្តរមានជ័យ​៖ លោក​ម៉ុត មន​ មេភូមិ​ថ្នល់កែង​និង​លោក​ឡុង ​ប៊ុនថេង​ អនុភូមិ​អូ​តា​មែង​ បាន​នាំគ្នា​មក​ដាក់​ពាក្យបណ្ដឹង​ នៅ​ទីបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង ​នៅ​រសៀល​ថ្ងៃ​ទី​30​ មិថុនា ​ឆ្នាំ​2017​។​
10 June, 2017 05:57 PM
ស្ទឹងត្រែង​៖ គេ​បាន​រាយការណ៍​មក​ថា​៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ចេញពី​ស្រុក​សៀម​ប៉ាង ទៅ​ស្រែ​ពក ចេញពី​ខេត្ត​ស្ទឹងត្រែង​ទៅ​ស្រែក​ពក «​ឈើ​ធ្នង់​» ចេញពី​ខេត្ត​ឧត្តរមានជ័យ ខេត្ត​ព្រះវិហារ «​ឈើ​ក្រញូង​»​ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង ទៅ​ស្រែ​ពក បាន​ផ្អាក​ចំនួន​២​ថ្ងៃ​ហើយ បើ​គិត​មកដល់​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៧ ដោយសារ​អំពើ​ពុករលួយ​ទទួល​សំណូក​ពី​ឈ្មួញ​បទល្មើស​ព្រៃឈើ​ប៉ះពាល់​ដល់​សមត្ថកិច្ច អាជ្ញាធរ ជំនាញ​ជិត​៣០​ស្ថាប័ន​ត្រូវ​បាន​គេ​លាតត្រដាង ហើយ​ចាត់ទុកថា​ការទម្លាយ​នេះ គឺជា​ការពិត ដូច​គេ​បើកគ្រប​អាប៉ោង​ចាក់​នោះ​ដែរ​?
10 June, 2017 01:45 PM
ឧត្តរមានជ័យ​៖ ឈើ​ប្រភេទ​លេខ​២ ត្រូវបាន​គេ​កត់សំគាល់ឃើញ​ថា មាន​ការដឹកជញ្ជូន​ចេញ​រាល់​យប់​តាម​រថយន្ត​ប្រភេទ​យី​ឌុប​ឬ​រថយន្ត​ពណ៍​ត្រេអុី កាត់​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់វែង​ឆ្ពោះទៅ​ខេត្ត​កាន់​ខេត្តឧ​ត្ត​រ​មានជយ័​និង​ហួស​ទៅ​ដាក់​តាម​ដេប៉ូ​នានា​ក្នុង​ខេត្ត​បន្ទាយ​មាន​ជយ័​។​
16 May, 2017 10:05 AM
ប៉ៃលិន៖ ប្រភព​ព័ត៌មាន​ពី​អ្នកភូមិ បាន​រាយការណ៍​ថា ដី​ក្បែរ​កូនភ្នំ​ចំនួន​៤​កន្លែង​នៅ​ជាប់ៗ គ្នា ស្ថិតក្នុង​ភូមិ​ភ្នំ​ព្រា​ល ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ត្រូវបាន​ក្រុម​ឈ្មួញ យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ អស់​រយៈពេល​ជា​យូរ​មក​ហើយ ពោល​គឺ​ចាប់តាំងពី​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​មក​ម្លេះ
15 May, 2017 01:38 AM
បាត់ដំបង​៖ ព្រះសង្ឃ​១​អង្គ​ត្រូវបាន​ព្រះ​មេគុណ​ចាប់​បង្ខំ​ផ្សឹក​ ប្រគល់អោយ​សមត្ថកិច្ច ​បន្ទាប់ពី​បាន​ប្រើ​ពូថៅ​កាប់​ទៅលើ​សង្ឃ​អង្គ​ផ្សេង​ទៀត​ បណ្តាលអោយ​រងរ​បួស ​ដោយសារ​ទំនាស់​យូរ​ឆ្នាំ​។​
15 May, 2017 01:13 PM
ភ្នំពេញ​៖ ​កូនប្រុស​នាយ​ហុងដា និង សង្សារ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ឧសភា នេះ ដើម្បី​សាកសួរ​ករណី​សម្លាប់​ម្តាយ​ក្រោយ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact