បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​៧​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក​ក្នុងនោះ​៥​ទីតាំង​រកឃើញថា​គ្មាន​ច្បាប់​អនុញ្ញាត​

បាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​៧​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក​ក្នុងនោះ​៥​ទីតាំង​រកឃើញថា​គ្មាន​ច្បាប់​អនុញ្ញាត​
Sun, 03 June 2018 03:00 PM ដោយ ៖ សាលីបាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ចំនួន​៧​ទីតាំង ក្នុងនោះ​រកឃើញ​៥​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​។

គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ចុះ​ពិនិត្យ​និង​បង្ក្រាប​ទី​តាំងធ្វើ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាត់ដំបង​លោក អ៊ាន មាឃ ប្រាប់​ថា​រយះ​កន្លងមក​លោក​បាន​ត្រឹមតែ​រាយការណ៍​ទៅ​ក្រសួង​តែប៉ុណ្ណោះ​ព្រោះ​លោក​តូចតាច​មិន​អាច​បង្ក្រាបបាន​។   ការបង្ក្រាប​ដោយ​មន្ត្រី​ជំនាញ​ក្នុង​តំបន់​ភ្នំព្រឹក ស្រុក​ព្រឹក ខេត្ត​បាត់ដំបង​កាលរ​យះ​ពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១​ដល់​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៨​នេះ​កម្លាំង​ជំនាញ​បាន​រុះរើ​ទីតាំង​រុករក​ព្រមទាំង​បាន​កាយ​លុបរណ្តៅ​រ៉ែ​មាស​ជាច្រើន​និង​បាន​រឹបអូស​នូវ​សម្ភា​រះ​មួយចំនួនទៀត​ដកហូត​បាន​ដល់​ទៅ​៣១​មុខ​នៅ​លើ​ទីតាំង​ល្មើស​ជាក់ស្តែង​។​

ការចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ច្បាប់​ថ្ងៃ​ដំបូង​នេះ​ដែរ​ក្រុម​ការងារ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​ទាំង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក៍​ដូចជា​ស្ថាប័ន​បាន​អនុវត្ត​ត្រួតពិនិត្យ​ទីតាំង​ធ្វើ​អា​ជី​កម្ម​ទាញ​យក​រ៉ែ​មាស​ចំនួន​៧​កន្លែង​ក្នុងនោះ​២​កន្លែង​មាន​ច្បាប់​ដែល​ម្ចាស់​ជា​ប្រធាន​សហគមន៍​សិប្បករ​ធនធាន​រ៉ែ​មាស​ឈ្មោះ​ឡាយ ស្រី​ពៅ និង​ក្រុមហ៊ុន​ភូ​យ៉ាង ដោយឡែក​ទីតាំង​ចំនួន​៥​កន្លែង​ផ្សេង​ទៀត​គ្មាន​ច្បាប់​អនុញ្ញាតិ​ដែល​ត្រូវបាន​គេ​ស្គាល់​ម្ចាស់​ធ្វើ​អា​ជី​កម្ម​ធំ​ជាង​គេ​ឈ្មោះ​សំបូ ខៀវ រស់នៅ ក្រុង​បាត់ដំបង​តែម្តង​។​
  
ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​រយះពេល​២​ថ្ងៃ​នេះ​មន្ត្រី​ជំនាញ​ចម្រុះ​បង្ក្រាបបាន​៧​ទីតាំង​ដែល​កន្លង​មក​មន្ត្រី​ពាក់​ពន្ធ័​ក្នុង​ស្រុក​និង​ខេត្ត​អះ​ថា​អា​ជី​កម្ម​រ៉ែ​មាស​ទាំងអស់​សុទ្ធតែ​មាន​ច្បាប់​ផ្ទុយ​ពី​ការបង្ក្រាប​ជាក់ស្តែង​៧​កន្លែង​ក្នុងនោះ​មានច្បាប់​អនុញ្ញាតិ​ត្រឹមតែ​២​ទីតាំង​ប៉ុណ្ណោះ​។​
















Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
24 October, 2014 03:39 PM
បន្ទាយមានជ័យ​៖​អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ដាក់​បទបញ្ជា​ឲ្យ​កាយ​ដី​លោកបូរ​គុណ​មេ​គយ​ច្រក​ភ្នំ​ដី​ដែល​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​ប្រវែង​បណ្តោយ​៤៥​ម៉ែត្រ​ទទឹង​១០​ម៉ែត្រ​ដែល​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​។
24 October, 2014 12:03 AM
ពោធិ៍សាត់​៖​មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេត្តពោធិ៍សាត់​យ៉ាង​រំភើយ​ជា​យូរ​ឆ្នាំ​មកនេះ។​
16 October, 2014 10:08 PM
ពោធិ៍សាត់ៈសិប្បកម្ម​កែច្នៃ​ឈើ​តូចធំ​ជាច្រើន​កន្លែង ត្រូវ​គេ​មើលឃើញ​ថា កំពុងតែ​រីកដុះដាល​ធ្វើ​អាជីវកម្ម​យ៉ាង​អាណាធិបតេយ្យ​ពេញបន្ទុក​ជា​យូរ​ឆ្នាំ​មកហើយ នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់ ដោយ​គ្មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ណា​ទប់ស្កាត់ និង​បង្ក្រាប​នោះឡើយ​។​
07 October, 2014 07:42 PM
បន្ទាយមានជ័យ​៖​ម៉ូតូ​គេច​ពន្ធ​គឺជា​ទំនិញ​មួយ​ប្រភេទ ដែល​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ហើយ​នាំ​ចូល​ម៉ូតូ​ទាំង​នោះ​ពី​ថៃ​មក​កម្ពុជា តាម​ច្រករបៀង ហើយ​ពី​មួយ​ថ្ងៃ​ទី​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ មិនតិច​ជាង​១០០​គ្រឿង​ឡើយ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​មុខរបរ​នេះ មាន​ភាពរលូន និង​សុខសាន្ត​បាន​រាប់​ឆ្នាំ​គឺ​ដោយសារ ការបើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច បើទោះបីជា​ដឹង ហើយ​ថា សកម្មភាព​នេះ​វា​បាន​ធ្វើឲ្យ​បាត់​ចំណូល​ជាតិ​ក្នុង​ឆ្នាំៗ​រាប់​សិប​លាន​ដុល្លា​ក៏​ដោយ សមត្ថកិច្ច តាម​ព្រំដែន​គ្មាន​ការបង្ក្រាប​
30 November, -0001 12:00 AM
ខេត្ត​ក្រចេះ​៖​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុសច្បាប់ កំពុង​រីក​ដូច​ផ្សិត​នៅ​ស្ទើរ​គ្រប់​ទី​កន្លែង​សំខាន់ៗ​នៃ​ទឹកដី​ខេត្តក្រចេះ​ដូចជា​នៅ​ភូមិ​ពង្រ នៅ​តា​ម៉ៅ ឈើទាល​ភ្លោះ នៅ​ក្រចេះ នៅ​ព្រែក​ប្រសព្វ យ៉ាងហោច​ណាស់​រាប់រយ​ទ្រុង​ដែល​គ្មាន ជំនាញ​ជលផល​ខេត្ត​ក្រចេះ​បង្ក្រាប​បាន​នោះ​ទេ ព្រោះ​ចម្លើយ​គឺ​លុយ​ជា​ចំណងដៃ ដែល​ធ្វើអោយ​ជំនាញ​រដ្ឋបាល ជលផល​ខេត្ត​ក្រចេះ ងាក​មក​ធ្វើ​កម្មវិធី​បង្ក្រាប​តាម​ដំណាក់កាល​ទៅ​វិញ​ឬ​ហៅ​ថា​វិធី​ប៉ា​ហ៊ី​អូស​ទូក​បណ្តោយ​ទឹក បើ​ពេល​ណា​មិន​ត្រូវ​ថ្លៃ​គ្នា
17 September, 2014 03:14 PM
​បន្ទាយមានជ័យ​៖ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បាន​និយាយថា​សេចក្តីណែនាំ​របស់​អភិបាល​ខេត្ត​បន្ទាយមានជ័យ ក្នុង​ការលុបបំបាត់​កុងត្រូលជជុះ​ធ្វើឡើង​គ្រាន់តែ​ល្អមើល​ប៉ុណ្ណោះ​ពី ព្រោះ​មន្ត្រី​គយ​ចល័ត​បាន​អះអាង​ថា​ទីតាំង​ឈរជើង​របស់​ពួកគេ នៅ​ចំណុច​សាលា​ក្រហម ក្នុងភូមិ​សិង្ហ​ខាងលិច​ឃុំ​សិង្ហ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ គឺជា​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​ស្របច្បាប់ មិនមែន​ជា​ប្រភេទ​កុងត្រូល​ជជុះ​នោះ​ទេ​។​
15 September, 2014 05:15 PM
បន្ទាយមានជ័យ៖ក្រោយពេល​បង្កើត​ក្រុម​គ​ណះ​កម្មា​ការចម្រុះ​បង្ក្រាប​បទល្មើស​រត់ព​ន្ធ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ថា មាន​សមត្ថកិច្ច​លួច​ដាក់​កុងត្រូលជជុស​មិនតិច​ជាង​១០​កន្លែង​ឡើយ តាម​ផ្លូវជាតិ​លេខ​៥ តែ​អភិបាលខេត្ត​ហាក់​មើលរំលង​និង​គ្មាន​ចំណាត់ការ ចំពោះ​កុងត្រូលជជុះ​ទាំងនោះ​ឡើយ​។​
15 September, 2014 03:11 PM
បន្ទាយមានជ័យ​៖​​ជ្រូក​មាន់​គ្មាន​ប៉ាស្ព័រ​ដែល​ឈ្មួញ​នាំចូល​ពី​ថៃ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចាប់​បញ្ជូន​ក្រោយពេល​ជជែក​មិនត្រូវ​តំលៃ​គ្នា​កាលពី​វេលា​ម៉ោង​៤.៤៥​នាទី​យប់​ចូល​ថ្ងៃ​ទី​១៥​កញ្ញា​២០១៤​នៅ​ចំនុច​ភូមិ​កូន​ត្រី​ ឃុំ​កូប ​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact