នាយប៉ុស្ដិ៍​ការពារ​ព្រំដែន​ក្បាល​ទន្សោង ដែល​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​ហើយ​

ឧ​ត្ត​រ​មានជ័យ​៖​លោកនាយ​ប៉ុស្ដិ​ការពារ​ព្រំដែន​ក្បាល​ទន្សោង ប្រចាំ​នៅក្នុង ឃុំ​ត្រពា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
នាយប៉ុស្ដិ៍​ការពារ​ព្រំដែន​ក្បាល​ទន្សោង ដែល​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​ហើយ​
Mon, 21 July 2014 09:09 PM ដោយ ៖ មករាឧ​ត្ត​រ​មានជ័យ​៖​លោកនាយ​ប៉ុស្ដិ​ការពារ​ព្រំដែន​ក្បាល​ទន្សោង ប្រចាំ​នៅក្នុង ឃុំ​ត្រពាំង​ប្រិ​យ៍​ស្រុក​អន្លុងវែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ បន្ទាប់ពី​បាន​រំលោភ​សេ​ពស​ន្ថ​វះ​លើ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ កាលពី ថ្ងៃទី​១២ កក្ដ​ដា ឆ្នាំ​២០១៤ កន្លងទៅ​ថ្មីៗ​នេះ​។

​ជនសង្ស័យ​មានឈ្មោះ ឡេង សារ៉ាន់ អាយុ​៣៤​ឆ្នាំ ជា​នាយប៉ុស្ដិ​ការពារ​ព្រំដែន​ក្បាល​ទន្សោង នៅ​ថ្ងៃទី​១៦ កក្កដា ឆ្នាំ​២០១៤ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ហើយ និង​ត្រូវបាន​តុលា​ការចេញ​ដីការ ឃុំខ្លួន​ផងដែរ ពាក់​ព​ន្ធ័​ករណី​រំលោភ​សេព​ស​ន្ថ​វះ​។​​ក្រោយ​សួរដេញដោល នៅ​តុលាការខេត្ត​ឧ​ត្ត​រ​មានជ័យ​រួច ជនសង្ស័យ​ត្រូវបាន​តុលាការ​សម្រេច ឃុំខ្លួន​ដាក់ពន្ធនាគារ​ហើយ និង​រង់ចាំ​ការ​ស៊ើប​អ​ង្គេ​តប​ន្ត​។​

​គួរ​បញ្ជាក់ថា ជនសង្ស័យ​ជា​នាយប៉ុស្តិ៍​ក្បាល​ទន្សោង ឡេង សារ៉ាន់ ត្រូវ​ក្រុមគ្រួសារ សាច់ ញាតិ​ក្មេងស្រី​រងគ្រោះ ប .​ស​.​រ​. ភេទ​ស្រី អាយុ​១៥​ឆ្នាំម្នាក់ប្តឹង។​​មុនពេល​ ​កើតហេតុ​លោក ​ឡេង សារ៉ាន់ បាន​បបួល​នារី រងគ្រោះ ទៅ​ជួយ​ដាំ​ដើម​តា​ងែ​ន​នៅលើ​ភ្នំ​ដងរែក​ដោយ​កុហកថា​មាន​គ្នាច្រើន ពេល​ទៅ ដល់ កន្លែងកើតហេតុ​នារី​រងគ្រោះ​ឃើញ​មានតែ​កូនចៅ​​របស់លោក ឡេង សារ៉ាន់​៤​ទៅ​៥​នាក់ ដោយ​ឃើញ​សភាព​មិន​ស្រួល​នាង​ក៍​សុំ​ត្រឡប់មកផ្ទះ​វិញ ដោយ​តែ​ជន​ខាងលើ​មិន​ព្រម​ជូន ហើយ​នាង​ក៍​ដើរ​ខ្លួនឯងបាន​ចំ​ង៉ា​យ​១០០​ម៉ែត្រ​ពី​ប៉ុ​ស្ត ស្រាប់តែ​ជនល្មើស​ខាងលើ​បាន​នាំ​កូនចៅ​៣​ទៅ​៤​នាក់​ដែលជា​មន្ត្រីក្រោមឱវាទ ចាប់​នាង​យកមក​ដាក់​ក្នុង​បន្ទប់​របស់ខ្លួន រួចហើយ​យក​កាំភ្លើងខ្លី​មក​គំរាម​និង​ធ្វើ​សកម្មភាព​វាយដំ​នក​លើ​រាងកាយ នារី​រងគ្រោះ កំរើក​លែងរួច​ហើយ​ចាត់ការ​រំលោភ​តែម្តង​៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
22 February, 2020 10:42 AM
ភ្នំពេញ​៖ ​លោក សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក រកឃើញថា មន្ត្រី​ខណ្ឌ​ឫស្សីកែវ បាន​ចាប់​បង្ខាំង​និង​វាយ​ដំលោក ព្រំ បូរ ជា​អ្នក​តវ៉ា​បញ្ហាដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ បណ្តាល​អោយ​សន្លប់ នៅក្នុង​បន្ទប់​ប្រជុំ​សាលាខណ្ឌ​ឫស្សីកែវ ។
22 February, 2020 10:24 AM
តាកែវ​៖ ​ដើម្បី​លុបបំបាត់​ទាំងស្រុង​ចំពោះ​បញ្ហា​បទល្មើស​នៃ​ការ​លួចលាក់​ដាំ​ដុះ​កញ្ឆា​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ ជាពិសេស​ស្រុក​គិរីវង់ ដែល​មាន​ភូមិសាស្ត្រ​ស្មុគស្មាញ អំណោយផល​ដល់​ការ​លួច​ដាំ​ដំណាំ​កញ្ឆា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ , ក្នុង​រយៈពេល​២​ថ្ងៃ នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​បំផ្លាញ​ដំណាំ​កញ្ឆា​ខុស​ច្បាប់​ចំនួន​៩​ទីតាំង​ផ្សេងគ្នា ក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ។
21 February, 2020 03:18 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នេះ លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងថា តុលាការ​បាន​ចោទប្រកាន់ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង ដែល​ព្រហើន​បន្ត​ការ Live រូបភាព​ស៊ិច​ស៊ីស្ទើរ​ចេញ​កេរ្តិ៍​ភេទ ជា​ផ្លូវកា​រហើយ ។​
21 February, 2020 03:08 PM
កណ្តាល​៖​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី ប្រធានការិយាល័យ ដែល​មាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​សំណាក់​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បំបែកសំណុំរឿង គំរាមកំហែង​ហែកកេរ្ដិ៍ និង ចែកចាយ​រូប​អាក្រាត​កាយ​ជា​សាធារណៈ បាន​ហើយ និង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​
20 February, 2020 06:12 PM
ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​តាម​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក បញ្ជូនមក​តុលាការ ពាក់ព័ន្ធ​បទល្មើស​ផុស​រូបភាព និង សម្ភារៈ​អាសអាភាស យោងតាម​មាត្រា​៣៨​និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដែល​ជាប់​ទោស​ចាប់ពី ១​ខែ​ដល់​១​ឆ្នាំ​។​
20 February, 2020 10:39 AM
​កណ្តាល​៖ ​​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់ ដែល​គេ​ស្គាល់​ជា​កូនប្រុស​របស់​អនុប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញឿនដ៏​សកម្ម​ប្រចាំ​ក្រុង​តាខ្មៅ នោះ ត្រូវបាន​កម្លាំង​ពិសេស​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ រហ័ស​នាម “​ក្រុម​ស្រមោច​” សហការ​ជាមួយ​កម្លាំង​ផ្នែក​គ្រឿងញៀន​ក្រុង​តាខ្មៅ និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឫស្សី ធ្វើ​ការចុះ​បង្ក្រាប ឃាត់ខ្លួន​បាន រួម​នឹង​ថ្នាំញៀន​មួយចំនួនធំ​។​
20 February, 2020 10:22 AM
ភ្នំពេញ​៖ ​នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង អ្នក​លក់​ផលិតផល​អន​ឡាញ​មិន​គិត​ពី​កេរ្តិ៍ខ្មាស ត្រូវបាន​នគរបាល​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​បង្ហោះ​ផ្គេ​ី​ន ទោះបី​ទេីប​ធ្វេី​កិច្ចសន្យា ក៏ដោយ កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែ​កុម្ភៈ ម្សិលមិញ​នេះ ។​
20 February, 2020 10:07 AM
​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ស្ថិតនៅ​ភូមិ​ទំនប់​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ បាន​និង​កំពុង​រស់នៅ​ត្រាំត្រែង​ក្នុង​ទឹក​ស្អុយ​លាមក រាប់សិប​ឆ្នាំ​មកហើយ ដោយសារតែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យកចិត្តទុកដាក់ ជាពិសេស លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ តែម្តង ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact