តុលាការ​សម្រេច​ឃុំខ្លួន​លោក ឡុង រី និង លោក នុត រំដួល ដាក់ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ​ចំនួន​បី​

ភ្នំពេញ​៖ ក្រោយពី​សួរដេញដោល​រួច បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស សង្គ្រោះ​ជាតិ ពី

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
តុលាការ​សម្រេច​ឃុំខ្លួន​លោក ឡុង រី និង លោក នុត រំដួល ដាក់ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ​ចំនួន​បី​
Fri, 18 July 2014 01:23 PM ដោយ ៖ តារា រស្មីភ្នំពេញ​៖ ក្រោយពី​សួរដេញដោល​រួច បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស សង្គ្រោះ​ជាតិ ពីរ​នាក់​ទៀតហើយ គឺ​លោក ឡុង រី និង លោក  នុត រំដួល នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ ២០១៤​នេះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​បញ្ជូន​ខ្លួន  ទៅ​ឃុំ​នៅ​ពន្ធនាគារ ព្រៃ​ស រង់ចាំ​ការ​ស៉ើ​ប​អង្កេត និង​បើកសវនាការ​នៅ​ថ្ងៃក្រោយ​បន្តទៀត​។​
 
​លោក ឡុង រី និង នុត រំដួល ក៏ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ​ដឹកនាំ​កុប្បកម្ម​, ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា  និង​បទ​ផ្តើមគំនិត​បង្ក​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស ដូច​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត ៥​នាក់  និង​ជំនួយការ​របស់លោក​ស្រី មូរ សុខ​ហួរ ផងដែរ បន្ទាប់ពី​ហេតុការណ៍​ផ្ទុះ​អំពើហិង្សា​នៅ​ជិត​ទីលាន​ប្រជា​ធិ​ប​តេ  យ្យ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា បណ្តាល​ឲ្យ​សន្តិសុខ​ខណ្ឌដូនពេញ ៣៩​នាក់​រងរបួស​ធ្ងន់​ស្រាល​លោក ឡុង រី និង លោក នុត រំដួល ត្រូវបាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​ចេញពី​គេហដ្ឋាន​របស់លោក  កាលពី​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ម្សិលមិញ​នេះ​។​
 
​សូមបញ្ជាក់ថា បេក្ខជន​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ៥​នាក់ រួមមាន លោកស្រី មូរ  សុខ​ហួរ លោក ម៉ែន សុថា​វរិ​ន្ទ្រ លោក ហូរ វ៉ាន់ លោក កែវ ភារ​ម្យ លោក រៀល ខេមរិន្ទ និង​ជំនួយការ​របស់លោក  ស្រី​មួរ សុខ​ហួរ គឺ​លោក អឿ ណា​រិ​ទ្ធ ក៏ត្រូវ​បាន​តុលាការ​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ព្រៃ​ស​ផងដែរ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៤ កន្លង ទៅ​៕

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
20 September, 2019 05:48 PM
ខេត្ត​រតនគិរី៖ ដើម្បី​បង្កើន​ការយល់ដឹង និង​ផ្សព្វផ្សាយ​អំពី​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន អង្គការ​មូលនិធិ​ដើមត្នោត បាន​បើក​សិក្ខាសាលា​ស្ដីពី​យុទ្ធសាស្ត្រ​សុខាភិបាល លើ​សុខភាព​បន្ត​ពូជ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
20 September, 2019 03:41 PM
ភ្នំពេញ​៖ ​នគរបាល​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​បុរស​ម្នាក់ បញ្ជូនមក​តុលាការ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា នេះ ដើ​ម្បីសា​កសួរ​បទ​ល្មេី​ស​ឆបោក​ប្រាក់ និង បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក ។
20 September, 2019 03:33 PM
​ក្រចេះ​៖ ​មាន​ការភ្ញាក់ផ្អើល​មួយ ពេលដែល​លោក​វរសេនីយ៍ឯក ជឿន វ៉ាន់ឌឿន មាន​តួនាទី​ជា​នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តែងតាំង​ជា​ស្នងការរង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ។​
20 September, 2019 03:16 PM
ភ្នំពេញ​៖ ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឈា​នា កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ម្សិលមិញ​នេះ បាន​ចេញ​ប្រកាស​មួយ ស្តីពី “​ការដាក់វិន័យ​មន្ត្រីរាជកា​រ​” ដែល​សម្រេច​ដាក់​វិន័យ​លោក ទេព ធីរិទ្ធ ក្រឡាបញ្ជី​សាលាឧទ្ធរណ៍ ក្រោមរូបភាព បណ្តេញចេញ​ពី​មុខតំណែង​រាជការ​ក្របខ័ណ្ឌ​ក្រសួង​យុត្តិធម៌ ។
19 September, 2019 07:49 PM
ភ្នំពេញ​៖​ បន្ទាប់ពី​បាន​បុក​គេ​ហើ​យ​មិន​ព្រម​ឈប់​ដោះស្រាយ​ទេ បែរ​ជា​ប្រឹង​បើ​ក​គេច​រហូត​បន្ថែម​ល្បឿន​បុក​រះ​ម៉ូតូ​កង់​បី​ឥណ្ឌា​និង​រថយន្ត​សរុប​៥​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។
19 September, 2019 07:41 PM
ខេត្ត​រតនគិរី​៖ ប្រពន្ធ​កូន​ស្រែក​ទ្រហោយំ ទ្រហឹង​អឺងកង ខណៈ​បុរស​ម្នាក់​ស្លាប់​ក្នុង​ករណី​រន្ទះបាញ់​។​
19 September, 2019 06:40 PM
​ភ្នំពេញ​៖ ​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លើកឡើងថា រាល់​ទង្វើ​ណាក៏ដោយ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ព​ង​ខ្ពស់បំផុត ជា​ការប្រមាថ​ប្រឆាំង​ទៅនឹង​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល គឺជា​អំពើ​ក្បត់ជាតិ មិន​អាច​អត់ឱន​ឲ្យបាន​ជា​ដាច់ខាត​។
19 September, 2019 06:31 PM
ភ្នំពេញ​៖ ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា លោកស្រី ម៉េង សុភា​រី សរសេរ​តាម​បណ្តាញ​សង្គម Facebook នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា នេះ ថា "​អា​ស៊ីសេរី ចូលចិត្ត​ថែម​ល្បោយ ខ្ញុំ​ឆ្លើយតប​ការសម្ភាសន៍​ត្រឹម​ប៉ុណ្ណេះ​ទេ (​ត្រឹម​មាន​សម្លេង​)​តែ​គាត់​ថែម​ល្បោយ​លើ​បទ​សម្ភាសន៍​ទាំង​មុន​និង​ក្រោយ​ទៀត​” ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact