សមត្ថកិច្ច​បង្ក្រាប​សប្ប​កម្ម ផលិត​ទឹកស៊ីអ៊ីវ ទឹកម្ទេស​ដ៏​ធំ​របស់ ឪពុកក្មេក​ប្រធាន​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ក្រោយ​រកឃើញ​ប្រើប្រាស់​សារធាតុ​គីមី​មក​ផលិត​

បន្ទាយមានជ័យ៖ ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេស​ដ៏​ធំ​មួយ​យីហោ​(​សិប្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សមត្ថកិច្ច​បង្ក្រាប​សប្ប​កម្ម ផលិត​ទឹកស៊ីអ៊ីវ ទឹកម្ទេស​ដ៏​ធំ​របស់ ឪពុកក្មេក​ប្រធាន​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ក្រោយ​រកឃើញ​ប្រើប្រាស់​សារធាតុ​គីមី​មក​ផលិត​
Thu, 14 December 2017 06:36 PM ដោយ ៖ វាសនា​បន្ទាយមានជ័យ៖ ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេស​ដ៏​ធំ​មួយ​យីហោ​(​សិប្បកម្ម​ភ្នំ​មាស​)​មាន​ទីតាំង​នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ដែល​មនុស្ស​គ្រប់​ដឹង​និង​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​សិប្បកម្ម​របស់​ឪពុកក្មេក​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ រយះពេល​២​ថ្ងៃនេះ គឺ​១៣ និង​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះ​មក​ពី​ភ្នំពេញ បាន​ធ្វើ​ការបង្ក្រាប​ក្រោយ​ពី​រកឃើញថា សិប្បកម្ម​នេះ​គ្មាន​ច្បាប់​អនុញាតិ ប្រើប្រាស់​សារ​ធាតិគីមី​ដើម្បី​ផលិត ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​បរិភោគ​ធ្ងន់ធ្ងរ​។​

ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ភ្នំ​មាស នេះ គឺ​ធ្វើឡើង​ដោយ​ក្រុមការងារ​នៃ​គណះកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផ​ល​ក្លែងក្លាយ មក​ពី​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ត្រី ទូច យុ​ទ្ធា ប្រធាន លោក​ឧត្តមសេនីយ៍ត្រី ប៊ី ណា​ស៊ី អនុប្រធាន ក្រុម​ប្រតិបត្តិការ​ពិសេស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម និង​សម្របសម្រួល​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ តំណាង​មន្ទីរ​ឧស្សាហកម្ម និង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ផងដែរ​។​

ជា​លទ្ធផល​នៃ​ការឆែកឆេ សមត្ថកិច្ច​រក​ឃើញជាក់ស្តែង​មាន ទឹកស៊ីអ៊ីវ ទឹកត្រី ទឹក​ម្ទេស ទឹក​សៀង ទឹក​ខ្មេះ ទឹក​ក្បុង ជាង​៩០​តោន និង​សារ​ធាតិគីមី​សម្រាប់​ផ្សំ សរុប​ជាង​៤០​តោន ដែល​ផលិតផល​និង​ធាតុ​ផ្សំ​ទាំង​នេះ​ត្រូវបាន​សមត្ថកិច្ច​អះអាង​ថា អាច​បង្ក​គ្រោះថ្នាក់​និង​បង្ក​ហានិភ័យ​ខ្ពស​ដល់​សុខភាព​ប្រជាជន និង​សង្គមជាតិ  ធ្ងន់ធ្ងរ បើ​មនុស្ស​បរិភោគ​ចូល​ក្នុង​ខ្លួន​។​បច្ចុប្បន្ន​ផលិតផល​ទាំងនេះ​កំពុង​មាន​ប្រជាប្រិយភាព លក់​ចែកចាយ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្ត​បាត់ដំបង​។​

ម្ចាស់​ទីតាំង​សប្ប​កម្ម​ភ្នំ​មាស ផលិត​ទឹកស៊ីអ៊ីវ ទឹក​ម្ទេស ទឹកត្រី ទឹក​ក្បុង ទឹក​សៀង ប្រើប្រាស់​សារ​ធាតិ​គីមី និង​គ្មាន​ស្តង់ដា​នេះ មានឈ្មោះ សុខ លាង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​អាស័យដ្ឋាន​ផ្ទះ​លេខ​១០១ ក្រុមទី​៥ ភូមិ​៤ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ត្រូវបាន​គេ​ដឹងថា ជា​ឪពុកក្មេក​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​។​

ពាក់​ពន្ធ័​ការបង្ក្រាប​សិប្បកម្ម​ខាងលើ លោក​ឧត្តមសេនីយ៍ត្រី ប៊ី ណា​ស៊ី អនុប្រធាន​លេខាធិការដ្ឋាន គណះកម្មការ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ បានឲ្យដឹងថា តាម​ទូរ​សព្ទ័​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​សប្ប​កម្ម​ភ្នំ​មាស គឺ​សមត្ថកិច្ច​យើង​ធ្វើ​ឡើង​ក្រោយ​ពី​រកឃើញថា ទីតាំង​សិប្បកម្ម​មួយ​នេះ បាន​ប្រើ​សារ​សារធាតុ​គីមី​ជាច្រើន​ប្រភេទ​ធ្វើ​ជា​ធាតុ​ផ្សំ​ក្នុង​ការផលិត ហើយ​សារធាតុ​នេះ​អាច​ធ្វើ​ឲ្យ​គ្រោះថ្នាក់ ដល់​សុខភាព​ប្រជាជន​ធ្ងន់ធ្ងរ​។​

លោក​បន្តថា ក្រៅពី​នេះ​សិប្បកម្ម​មួយ​នេះ​បាន​លួច​ផលិត​ផលិតផល​គ្មាន​ច្បាប់​អនុញាតិ​ពី​ក្រសួង​ពាក់​ពន្ធ័​ដូចជា ផលិត​ខុស​ស្តង់ដារ ទី​១-​ប្រើប្រាស់​សញ្ញា SC (Standard Cambodia) ក្លែងក្លាយ​។ ទី​២-​ការ​វេច​ខ្ចប់​ពុំ​មាន​លក្ខណះ​បច្ចេកទេ​សត្រឹម​ត្រូវ​។ ទី​៣-​មិន​បាន​ចុះបញ្ជី​ផលិតផល​(​ច ប ផ​) និង​ទី​៤-​លើក​ស្លាក​យីហោ​សិប្បកម្ម​មិន​បាន​តាម​ការកំណត់រ​បស់​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រោងចក្រ និង​សិប្បកម្ម​។​លើសពី​នេះ​ផលិតផល​គ្មាន​ការ វេច​ខ្ចប់​ត្រឹមត្រូវ​ឡើយ គឺ​យក​ដប​ស្រា​បៀរ Heineken ធ្វើ​ជា​ការ​វេច​ខ្ចប់​ទឹក​ក្បុង មើល​ទៅ​មិន​គួរ​អោយ​ប្រជាជន​យើង​មាន​ទំនុកចិត្ត​ក្នុងការ​ជាវ​ទៅ​បរិភោគ​ទាល់តែសោះ​។​

គួរបញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​នោះ​គេ​បាន​ឃើញ​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវជា​កូនប្រសារ​ម្ចាស់​សិប្បកម្ម​ខាងលើ បាន​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង​រហូត​ធ្វើ​អ្វី​ដែល​ត្រូវ សូម្បី​ក្នុង​រង្វង់​ប្រតិបត្តិការ ក៏​រក​ឯកសណ្ឋាន​ពាក់​មិនបាន បែ​ជា​ពាក់​ខោអាវ​បែប​ស៊ីវិល​វិញ ព្រោះ​ខ្លាច​គេ​ដឹងថា ទីតាំង​នេះ​ជា​របស់​ខ្លួន​៕​










Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
10 August, 2018 10:49 AM
មណ្ឌលគិរី​៖ ពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល ខណ​:​មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ នៅ​ចំណុច​ទឹក​ខួប ក្បែរ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ដោយ​ករណី​នេះ​ត្រូវបាន​គេ​ដឹងថា ស្នូរ​ផ្ទុះអាវុធ​នេះ​គឺ​មន្ត្រី​បរិស្ថាន នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ធ្វើការ​បាញ់​គំរាម​អ្នករកស៊ី​ដឹក​ឈើ​តាម​ម៉ូតូ​។
04 June, 2018 09:06 AM
ឧត្តរមានជ័យ​៖ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​១០​និង​០០​នាទី មាន​ករណី អគ្គីភ័យឆេះ​តូប នៅ​ចំណុច ផ្សារ​សំរោង ស្ថិតក្នុង​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត ឧត្តរមានជ័យ។
03 June, 2018 03:00 PM
បាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ចំនួន​៧​ទីតាំង ក្នុងនោះ​រកឃើញ​៥​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​។
17 May, 2018 08:34 AM
ឧត្តរមានជ័យ​៖ កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​នេះ ច្រក​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន​គេ​សង្កេតឃើញថា មាន​ការនាំ​ធ្យូង​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ មិន​មាន​សមត្ថកិច្ច​ជំនាញ​ឫ​អជ្ញាធរ​ធ្វើការ​បង្ក្រាប​ឫ​មាន​វិធានការ​ទប់ស្កាត់​នោះទេ​។
31 January, 2018 06:20 PM
មណ្ឌលគិរី​៖ នៅ​បន្ទាប់ពី​ហេតុការណ៍​ដ៏​ក្តៅគគុក នៃ​ការវាយប្រហារ​ពី​សំណាក់​ខ្មាន់កាំភ្លើង មក​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់ និង​មន្ត្រី​អង្គការ WCS ម្នាក់​នោះ អភិបាលខេត្ត​មណ្ឌលគិរី បាន​សំដែង​ការសោកស្តាយ ចំពោះ​ហេតុការណ៍​ដែល​និង​ស្មាន​មិន​ដល់​នេះ និង​កំពុងតែ​បើក​ការស៊ើបអង្កេត​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ស្វែងរក​ការពិត នៃ​ការវាយប្រហារ​និង​តាម​ចាប់ខ្លួន ខ្មាន់កាំភ្លើង​យកមក​ផ្តន្ទាទោស ។​
06 September, 2017 11:55 AM
ក្រចេះ៖ សមត្ថកិច្ច​ចម្រុះ​ចាប់​ឈើ​របស់​មន្ត្រី យោធា​ស្រុក​ស្នួល​ម្នាក់ រឹបអូស​បាន​ឈើ​ចំនួន​១៧​កំណាត់​ដែល​មាន​មុខកាត់​ធំៗ កាលពី​ល្ងាច​ថ្ងៃទី​៥ ខែ​កញ្ញា នៅ​ចំណុច​លើផ្លូវ​ច្រករបៀង​ព្រំដែន​ងាំ​០៦ ស្ថិតក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​
29 August, 2017 04:32 PM
ភ្នំពេញ​៖ ​ក្រោយ​ប្រតិកម្ម​ខ្លាំងៗ​ពី​មហាជន លោក​សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា នេះ សម្រេច​ដោះលែង​ស្ត្រី​ដ៏​ស៊ិច​ស៊ី​"Love Riya" ឱ្យ​មាន​សេរីភាព​ឡើងវិញ ។​
16 August, 2017 10:16 AM
បាត់ដំបង​៖​ ទីផ្សារ​សណ្តែក​ផ្កាយ​កំពុង​ត្រូវប៉ាន់​ក្រោយពី​ទទួលបាន ជោគជ័យ​ក្នុង​ការព្យាបាល​ជំងឺ​ច្រើន​មុខ​និង​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ដល់​ពលរដ្ឋ​។​
prev12345...2122next
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact