សមត្ថកិច្ច​ចាប់​រឹបអូស​ឈើ មន្ត្រី​យោធា​បាន​១៧ កំណាត់​ខណៈ​បម្រុង​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​០៦

ក្រចេះ៖ សមត្ថកិច្ច​ចម្រុះ​ចាប់​ឈើ​របស់​មន្ត្រី យោធា​ស្រុក​ស្នួល​ម្នាក់ រឹបអូស​បាន​ឈើ​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សមត្ថកិច្ច​ចាប់​រឹបអូស​ឈើ មន្ត្រី​យោធា​បាន​១៧ កំណាត់​ខណៈ​បម្រុង​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​០៦
Wed, 06 September 2017 11:55 AM ដោយ ៖ ម៉េង គាក្រចេះ៖ សមត្ថកិច្ច​ចម្រុះ​ចាប់​ឈើ​របស់​មន្ត្រី យោធា​ស្រុក​ស្នួល​ម្នាក់ រឹបអូស​បាន​ឈើ​ចំនួន​១៧​កំណាត់​ដែល​មាន​មុខកាត់​ធំៗ កាលពី​ល្ងាច​ថ្ងៃទី​៥ ខែ​កញ្ញា នៅ​ចំណុច​លើផ្លូវ​ច្រករបៀង​ព្រំដែន​ងាំ​០៦ ស្ថិតក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​សេចក្តី​រាយ​ការ​ពី​ឃុំ​គ្រញូង​សែន​ជ័យ​បានអោយដឹងថា​ ​រថយន្ត​បង្កុង​កែច្នែ​ដឹក​ឈើ​ខុសច្បាប់​មួយ​គ្រឿង​ដែល​​គេ​ដឹងថា​ជា​របស់​លោក ហ៊ត់ ប៊ុន​គីម មេ​បញ្ជារ​ការ​កងអនុសេនាធំ​លេខ​៣  បាន​ធ្វើ​សកម្ម​ដឹកជញ្ជូន​ឈើ​ចេញពី​ក្នុង​បរិវេណ​ន៍​បន្ទាយ​ទាហាន​បម្រុង​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម លុះដល់​ចំណុច​ខាងលើ រថយន្ត​បាន​ខូច​ទៅមុខ​លែងរួច គេ​ក៍​សម្រេចចិត្ត​អូស​ឈើ​ទំលាក់ចោល ហើយ​អូស​រថយន្ត​ទៅ​បាត់ ក៍​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​និង​រឹបអូស​​យកទៅ​រក្សាទុក​នៅ​ស្នាក់កា​រដ្ឋបាល​ព្រៃឈើ ។​

​ជាមួយ​និង​សកម្មភាព​ដឹក​ជញ្ចូន​ឈើ​របស់​មេ​ឈ្មួញ​ខាងលើ គេ​សង្កេតឃើញ​លោក​ហ៊ត់ ប៊ុន​គីម មេ​បញ្ជា ការ​កងអនុសេនាធំ​លេខ​៣ នៃ​វរៈ​សេនា​តូច​ព្រំដែន​គោក​លេខ​២០៤ និង​ភរិយា​ឈ្មោះ ថា វី បាន​ជិះ រថយន្ត​ទំនើប​មួយ​គ្រឿង​ទៅ​ដល់​ទីតាំង​ខាងលើ​ដើម្បី​សម្របសម្រួល អន្តរាគមន៍​កុំ​អោយ​សមត្ថកិច្ច​ចាប់​បង្ក្រាប​រឹបអូស​យក​ឈើ​របស់​គេ ពិសេស​សូម​កុំអោយ ក្រុម​អ្នក​ពត៌មាន​ថត​យក​រូប​យក​ភាព​ទៅ​ផ្សព្វផ្សាយ លាតត្រដាង​ពី​មុខ​ជំនួញ​ល្មើស​ច្បាប់​របស់​ខ្លួន ។​

​ទីបំផុត​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ទី​តាំង​ភ្លាមៗ​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ទៅ​គ្រប់​សមត្ថកិច្ច​ជំនាញ​ពាក់​ព​ន្ឋ័ បើទោះបី​មានកា​អន្តរាគមន៍​យ៉ាង​ណា​ង​ក៍ដោយ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេ​បញ្ជារ​កា​កងរាជអាវុធហត្ថ​ខេត្ត និង​លោក គង់ គឹម​នី អភិបាល​ស្រុក​ស្នួល​បាន​បញ្ជារ​កម្លាំង​អាវុធហត្ថ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅ​ដល់​គោលដៅ ចាប់​រឹបអូស​អោយ​ខាន​តែ​បាន ។​

​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​ខុស​ច្បាប់​របស់​លោក ហ៊ត់ ប៊ុន​គីម  ភរិយា​របស់​លោក គឺ​ត្រូវបាន​គេ​ដឹងថា​បានធ្វើ​សកម្មភាព​ដឹក​ជញ្ចូន​ចេញ​តំបន់​ដែន​អភិរ​ក្ស ​តាម​រថយន្ត​តូច​ធំ​ជាច្រើន​គ្រឿង​នាំ​ចូល​ទៅ​ក្នុង​បរិវេណ៍​បន្ទាយ​កាលពី​យប់​ថ្ងៃទី​៤ ខែកញ្ញា​នេះ រួច​បាន​សម្រុក​ដឹកឈើ​ប្រណីត​ខុសច្បាប់​ចូល​ទៅក្នុង​ទឹកដី​វៀតណាម​ជា​បន្ត​ទៀត ដោយ​ឆ្លង​តាម​ច្រករបៀង​០៦ ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ​៦៥​។​

​លោក ដួង ឆាយ​រ៉ាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ​  បានអោយដឹងថា លោក​ក៍​បាន​ទទួល​ពត៌មាន​ហ្នឹង​ដែរ ​តែ​បច្ចុប្បន្ន​នេះ​វា​ស្ថិត​នៅក្រោម​កា​គ្រប់គ្រង​របស់​លោក​ទៀត​ឡើយ គឺ​គេ​បាន​ផ្ទេរ​ទៅខាង​មន្ទី​កសិកម្ម​ជា​អ្នក​គ្រប់​វិញ​ហើយ ។​

​ដោយឡែក​កម្លាំង​ស្រាវជ្រាវ​ពត៌មាន​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ប្រចាំការ​នៅ​តំបន់​នោះ​ហើយ​ធ្លាប់​សកម្ម​ជាង​គេ​ក្នុង​ការបង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃ លោក​ធ្លាប់​បាន​បញ្ចាក់​អោយដឹងថា លោក​និង​ស្នើ​សុំ​កម្លាំង​សហការ​ហើយ​បិទ​មិន​អោយ​ចរាចរ​ដឹក​ជញ្ចូន​តាម​ច្រករបៀង​នេះ​បន្ត​របាន​ឡើយ ។ ជាក់ស្តែង​ចាប់ពី​ខែ​ពាក់កណ្តាល​ខែ​សីហារ រហូតមកដល់​ពេលនេះ មេ​ឈ្មួញ​ពី​នាក់​ប្រពន្ឋ​ដែល​មាន​ឥទ្ឋិពល នៅតែ​បន្តរ​សកម្មភាព​ដឹក​ជញ្ចូន​ឈើ​ខុសច្បាប់​ទៅ​ប្រទេស​វៀ​ត​ណាម​បាន​ដោយ​រលូន​គ្មាន​អ្នកណា​រំខាន​ឡើយ ។​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
10 August, 2018 10:49 AM
មណ្ឌលគិរី​៖ ពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល ខណ​:​មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ នៅ​ចំណុច​ទឹក​ខួប ក្បែរ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ដោយ​ករណី​នេះ​ត្រូវបាន​គេ​ដឹងថា ស្នូរ​ផ្ទុះអាវុធ​នេះ​គឺ​មន្ត្រី​បរិស្ថាន នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ធ្វើការ​បាញ់​គំរាម​អ្នករកស៊ី​ដឹក​ឈើ​តាម​ម៉ូតូ​។
04 June, 2018 09:06 AM
ឧត្តរមានជ័យ​៖ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​១០​និង​០០​នាទី មាន​ករណី អគ្គីភ័យឆេះ​តូប នៅ​ចំណុច ផ្សារ​សំរោង ស្ថិតក្នុង​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត ឧត្តរមានជ័យ។
03 June, 2018 03:00 PM
បាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ចំនួន​៧​ទីតាំង ក្នុងនោះ​រកឃើញ​៥​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​។
17 May, 2018 08:34 AM
ឧត្តរមានជ័យ​៖ កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​នេះ ច្រក​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន​គេ​សង្កេតឃើញថា មាន​ការនាំ​ធ្យូង​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ មិន​មាន​សមត្ថកិច្ច​ជំនាញ​ឫ​អជ្ញាធរ​ធ្វើការ​បង្ក្រាប​ឫ​មាន​វិធានការ​ទប់ស្កាត់​នោះទេ​។
31 January, 2018 06:20 PM
មណ្ឌលគិរី​៖ នៅ​បន្ទាប់ពី​ហេតុការណ៍​ដ៏​ក្តៅគគុក នៃ​ការវាយប្រហារ​ពី​សំណាក់​ខ្មាន់កាំភ្លើង មក​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់ និង​មន្ត្រី​អង្គការ WCS ម្នាក់​នោះ អភិបាលខេត្ត​មណ្ឌលគិរី បាន​សំដែង​ការសោកស្តាយ ចំពោះ​ហេតុការណ៍​ដែល​និង​ស្មាន​មិន​ដល់​នេះ និង​កំពុងតែ​បើក​ការស៊ើបអង្កេត​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ស្វែងរក​ការពិត នៃ​ការវាយប្រហារ​និង​តាម​ចាប់ខ្លួន ខ្មាន់កាំភ្លើង​យកមក​ផ្តន្ទាទោស ។​
14 December, 2017 06:36 PM
បន្ទាយមានជ័យ៖ ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេស​ដ៏​ធំ​មួយ​យីហោ​(​សិប្បកម្ម​ភ្នំ​មាស​)​មាន​ទីតាំង​នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ដែល​មនុស្ស​គ្រប់​ដឹង​និង​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​សិប្បកម្ម​របស់​ឪពុកក្មេក​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ រយះពេល​២​ថ្ងៃនេះ គឺ​១៣ និង​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ
29 August, 2017 04:32 PM
ភ្នំពេញ​៖ ​ក្រោយ​ប្រតិកម្ម​ខ្លាំងៗ​ពី​មហាជន លោក​សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា នេះ សម្រេច​ដោះលែង​ស្ត្រី​ដ៏​ស៊ិច​ស៊ី​"Love Riya" ឱ្យ​មាន​សេរីភាព​ឡើងវិញ ។​
16 August, 2017 10:16 AM
បាត់ដំបង​៖​ ទីផ្សារ​សណ្តែក​ផ្កាយ​កំពុង​ត្រូវប៉ាន់​ក្រោយពី​ទទួលបាន ជោគជ័យ​ក្នុង​ការព្យាបាល​ជំងឺ​ច្រើន​មុខ​និង​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ដល់​ពលរដ្ឋ​។​
prev12345...2122next
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact