ក្រោយ​ប្រតិកម្ម​ខ្លាំងៗ​ពី​មហាជន , តុលាការខេត្ត​កណ្ដាល ដោះលែង​ស្ត្រី​ដ៏​ស៊ិច​ស៊ី Love Riya ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយចំនួន

ភ្នំពេញ​៖ ​ក្រោយ​ប្រតិកម្ម​ខ្លាំងៗ​ពី​មហាជន លោក​សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ក្រោយ​ប្រតិកម្ម​ខ្លាំងៗ​ពី​មហាជន , តុលាការខេត្ត​កណ្ដាល ដោះលែង​ស្ត្រី​ដ៏​ស៊ិច​ស៊ី Love Riya ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយចំនួន
Tue, 29 August 2017 04:32 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​ក្រោយ​ប្រតិកម្ម​ខ្លាំងៗ​ពី​មហាជន លោក​សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា នេះ សម្រេច​ដោះលែង​ស្ត្រី​ដ៏​ស៊ិច​ស៊ី​"Love Riya" ឱ្យ​មាន​សេរីភាព​ឡើងវិញ ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​បង្ហើប​ឱ្យដឹងថា នេះ​ជា​ការដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយចំនួន តែ​នីតិវិធីតុលាការ​នៅ​ដំណើរការ​ជាធម្មតា ។​

​ប្រភពព័ត៌មាន បន្តថា ការដោះលែង​នេះ គឺ ស្ត្រី​ដ៏​ស៊ិច​ស៊ី​នេះ បាន​តម្កល់​ប្រាក់​ចំនួន​៨​លាន​រៀល មិន​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ និង ត្រូវ​ចូល​បង្ហាញខ្លួន​គ្រប់​នីតិវិធីតុលាការ​ជាដើម ដោយ​ស្របតាម​មាត្រា​២០៥​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។​

​គួររំលឹកថា  លោក សាយ សម្ផស្ស​សេរី  ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៧ នេះ សម្រេច​បញ្ជូន​តារា​លក់​ឡេ​លាប​ស្បែក​តាម Facebook ជាមួយ​ការបញ្ចេញ​រូបរាងកាយ​ដ៏​សិច​ស៊ី «Love Riya»​ទៅ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ ករណី​លក់​ផលិតផល​ក្លែងក្លាយ​នាំឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ សុខភាព​ស្បែក​របស់​អ្នកប្រើប្រាស់​។​

​មន្ត្រី​តុលាការ ថ្លែងថា ស្ត្រី​ដ៏​ស៊ិច​ស៊ី​រូបនេះ ត្រូវបាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​បើក​ការ​ស៊ើបសួរ តាម​មាត្រា​១៧​និង​មាត្រា​៦៣​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​គុណភាព​និង​សេវា ។​

​មាត្រា​១៧​នៃ​ច្បាប់​នេះ​ចែង​ថា " ត្រូវ​បាន​ហាមឃាត់​ដាច់ខាត​ការ​ក្លែង​ផលិតផល​ទំនិញ​ដែល​ធ្វើ​ជា​កម្មវត្ថុ​ពាណិជ្ជកម្ម​ឬ​ទុក​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម ដោយ​ធ្វើ​ការកែច្នៃ​ផលិតផល​ទំនិញ​ដោយ​របៀប​ណា​មួយ ដោយ​ធ្វើការ​បញ្ចូល​បន្ថែម​ការ​ដកចេញ​ឬ​ប្តូរ​ជំនួស​នៃ​ភាគ​ណាមួយ​ឬ​ភាគ​ទាំងមូល​ដែល​ពុំ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដោយ​បទ​បញ្ញតិ​ឬ​ទម្លាប់ បើ​ពុំ​មាន​បទ​បញ្ញតិ​ឬ​ដែល​សមស្រប​ទៅនឹងប​ទប​ញ្ញតិ " ។​

​មាត្រា​៦៣​វិញ​ចែងថា​"​ទោស​នេះ​ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​១០​លាន​រៀល​" ។​

​នគរបាល​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា នេះ បញ្ជូន​តារា​លក់​ឡេ​លាប​ស្បែក​តាម Facebook ជាមួយ​ករណី​លក់​ផលិតផល​ក្លែងក្លាយ​នាំឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ សុខភាព​ស្បែក​របស់​អ្នកប្រើប្រាស់​។​

​លោក ទូច យុ​ទ្ធា អនុប្រធាន​លេខាដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ផលិតផ​ល​ក្លែងក្លាយ និង​ជា​ប្រធាន​ប្រតិបត្តិការ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ បាន​ប្រាប់ ថា ការបង្ក្រាប​បាន​ធ្វើឡើង​នៅ​គេហដ្ឋាន​របស់​ស្ត្រី​នេះ​ផ្ទាល់​តែម្តង ស្ថិតនៅ​ក្នុង​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ស្ត្រី​រូប​នេះ មាន​ឈ្មោះ​ពិត​ថា ឆេង ស្រីរ័ត្ន​។​

​លោក ទូច យុ​ទ្ធា បានបញ្ជាក់​ថា ការឃាត់ខ្លួន​បាន​ធ្វើឡើង​បន្ទាប់ពី​ស្ត្រី​រូប បាន​លក់​ផលិតផល​ដែល​គ្មាន​ការចុះបញ្ជី ឬ​ត្រួតពិនិត្យ​គុណភាព​ឲ្យបាន ច្បាស់លាស់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នោះឡើយ​។ ជាពិសេស​ផលិតផ​លលេ​ដែល​ស្ត្រី​រូប​នេះ​លក់ និង​អះអាងថា ជួយ​ឲ្យ​ស្បែកស ក្នុង​រយៈពេល​៧​ថ្ងៃនោះ ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ស្បែក​របស់​អ្នកប្រើប្រាស់​។​

​ជាមួយ​ការចុះ​ឆែកឆេរ​នេះ​សមត្ថកិច្ច​រក​ឃើញឡេ ដែល​លាយ​ដោយ «Love Riya» ជាច្រើន ហើយក៏​បាន​រឹបអូស​ផងដែរ​។ បើ​តាម​លោក ទូច យុ​ទ្ធា ផលិតផល​ជា​វត្ថុតាង និង​សារធាតុ​ផ្សំ​ដែល​ដកហូត​មាន​ចំនួន​សរុប​ប្រហែល ១,៣៧០​គីឡូក្រាម​។​

​លោក ទូច យុ​ទ្ធា បានបញ្ជាក់​ថា ស្ត្រី​រូប​នេះ​ត្រូវបាន​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ហើយ​បើ​ពិនិត្យ​ឃើញ​មាន​ករណី​ធ្ងន់ធ្ងរ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ទៅកាន់​តុលាការ​។​

​សូមបញ្ជាក់​ថា «Love Riya» គឺ​ជា​តារា Facebook ដ៏​ល្បី​មួយ​រូប​ផង​ដែរ ដោយសារ​តែ​ស្ត្រី​រូប​នេះ​តែងតែ​ផ្សាយ​ផ្ទាល់​តាម​ទំព័រ Facebook ជាមួយ​ការបញ្ចេញ​រូបរាង​ដ៏​ស៊ិច​ស៊ី​របស់​នាង និង​ផ្សព្វផ្សាយ​លក់​ផលិតផល​លេលាប​ស្បែក​៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
10 August, 2018 10:49 AM
មណ្ឌលគិរី​៖ ពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល ខណ​:​មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ នៅ​ចំណុច​ទឹក​ខួប ក្បែរ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ដោយ​ករណី​នេះ​ត្រូវបាន​គេ​ដឹងថា ស្នូរ​ផ្ទុះអាវុធ​នេះ​គឺ​មន្ត្រី​បរិស្ថាន នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ធ្វើការ​បាញ់​គំរាម​អ្នករកស៊ី​ដឹក​ឈើ​តាម​ម៉ូតូ​។
04 June, 2018 09:06 AM
ឧត្តរមានជ័យ​៖ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​១០​និង​០០​នាទី មាន​ករណី អគ្គីភ័យឆេះ​តូប នៅ​ចំណុច ផ្សារ​សំរោង ស្ថិតក្នុង​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត ឧត្តរមានជ័យ។
03 June, 2018 03:00 PM
បាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ចំនួន​៧​ទីតាំង ក្នុងនោះ​រកឃើញ​៥​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​។
17 May, 2018 08:34 AM
ឧត្តរមានជ័យ​៖ កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​នេះ ច្រក​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន​គេ​សង្កេតឃើញថា មាន​ការនាំ​ធ្យូង​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ មិន​មាន​សមត្ថកិច្ច​ជំនាញ​ឫ​អជ្ញាធរ​ធ្វើការ​បង្ក្រាប​ឫ​មាន​វិធានការ​ទប់ស្កាត់​នោះទេ​។
31 January, 2018 06:20 PM
មណ្ឌលគិរី​៖ នៅ​បន្ទាប់ពី​ហេតុការណ៍​ដ៏​ក្តៅគគុក នៃ​ការវាយប្រហារ​ពី​សំណាក់​ខ្មាន់កាំភ្លើង មក​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់ និង​មន្ត្រី​អង្គការ WCS ម្នាក់​នោះ អភិបាលខេត្ត​មណ្ឌលគិរី បាន​សំដែង​ការសោកស្តាយ ចំពោះ​ហេតុការណ៍​ដែល​និង​ស្មាន​មិន​ដល់​នេះ និង​កំពុងតែ​បើក​ការស៊ើបអង្កេត​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ស្វែងរក​ការពិត នៃ​ការវាយប្រហារ​និង​តាម​ចាប់ខ្លួន ខ្មាន់កាំភ្លើង​យកមក​ផ្តន្ទាទោស ។​
14 December, 2017 06:36 PM
បន្ទាយមានជ័យ៖ ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេស​ដ៏​ធំ​មួយ​យីហោ​(​សិប្បកម្ម​ភ្នំ​មាស​)​មាន​ទីតាំង​នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ដែល​មនុស្ស​គ្រប់​ដឹង​និង​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​សិប្បកម្ម​របស់​ឪពុកក្មេក​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ រយះពេល​២​ថ្ងៃនេះ គឺ​១៣ និង​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ
06 September, 2017 11:55 AM
ក្រចេះ៖ សមត្ថកិច្ច​ចម្រុះ​ចាប់​ឈើ​របស់​មន្ត្រី យោធា​ស្រុក​ស្នួល​ម្នាក់ រឹបអូស​បាន​ឈើ​ចំនួន​១៧​កំណាត់​ដែល​មាន​មុខកាត់​ធំៗ កាលពី​ល្ងាច​ថ្ងៃទី​៥ ខែ​កញ្ញា នៅ​ចំណុច​លើផ្លូវ​ច្រករបៀង​ព្រំដែន​ងាំ​០៦ ស្ថិតក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​
16 August, 2017 10:16 AM
បាត់ដំបង​៖​ ទីផ្សារ​សណ្តែក​ផ្កាយ​កំពុង​ត្រូវប៉ាន់​ក្រោយពី​ទទួលបាន ជោគជ័យ​ក្នុង​ការព្យាបាល​ជំងឺ​ច្រើន​មុខ​និង​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ដល់​ពលរដ្ឋ​។​
prev12345...2122next
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact