ទីផ្សារ​សណ្តែក​ផ្កាយ​កំពុង​ត្រូវប៉ាន់​និង​បង្កើន​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ​

បាត់ដំបង​៖​ ទីផ្សារ​សណ្តែក​ផ្កាយ​កំពុង​ត្រូវប៉ាន់​ក្រោយពី​ទទួលបាន ជោគជ័យ​ក្នុង​ការព្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ទីផ្សារ​សណ្តែក​ផ្កាយ​កំពុង​ត្រូវប៉ាន់​និង​បង្កើន​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ​
Wed, 16 August 2017 10:16 AM ដោយ ៖ សាលីបាត់ដំបង​៖​ ទីផ្សារ​សណ្តែក​ផ្កាយ​កំពុង​ត្រូវប៉ាន់​ក្រោយពី​ទទួលបាន ជោគជ័យ​ក្នុង​ការព្យាបាល​ជំងឺ​ច្រើន​មុខ​និង​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ដល់​ពលរដ្ឋ​។​
 
លោក ប៊ុន  យ័​ន្ត ប្រជា​កសិករ​រស់នៅ​ភូមិ​កណ្ដាល  ឃុំ​ស៊ុង  ស្រុក​សំឡូត​ បាន​រៀបរាប់ថា​៖​ការដែល​លោក​ជ្រើសរើស​យក​ដំណាំ​សណ្តែក​ផ្កាយ​យក​មក​ដាំ​ដោយសារ  ដំណាំ​ប្រភេទ​មួយ​នេះ​មាន​តម្លៃ​សមរម្យ​ដោយ​ខាង​ក្រុមហ៊ុន​(​សាន់​នី ខេ​ធី​អិម​អិល​អិម​)​បាន​ចុះកិច្ចសន្យា​ទទួល​ទិញ​ដោយ​ចុះ​កុងត្រា​៥​ឆ្នាំ​ម្តង​ដាក់​តម្លៃ​ក្នុង​១​គីឡូ​ផ្លែរ​តម្លៃ ៣៥០០​រៀល​(​បី​ពាន់​ប្រាំ​រយ​រៀល​)​និង​ក្នុង​១​គីឡូ​គ្រាប់​តម្លៃ​៧០០០​រៀល​(​ប្រាំពីរ​ពាន់​រៀល​)​លោក​បាន​ដាំ​ដុះ​ទៅលើ​ផ្ទៃដី​ចំនួន​៣​រ៉ៃ ហើយ​ការប្រមូល​ផល​វិញ​ក្នុង​១​ខែ​ប្រមូលបាន​បី​លើក​ដោយ​ក្នុង​មួយ​លើក​ទទួល​បាន​កម្រៃ​ពី ៤០​ម៉ឺន​ទៅ​៥០​ម៉ឺន​។​
 
លោក​បាន​បន្តថា​៖​ដំណាំ​សណ្តែក​ផ្កាយ​វា​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព វា​អាច​ព្យាបាល​បាន​ជំងឺ​ច្រើន​មុខ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​យើង​អាច​ទទួលបាន​ប្រាក់​ចំណូល​បន្ថែម​ពី​ខាង​ក្រុមហ៊ុន​(​សាន់​នី ខេ​ធី​អិម​អិល​អិម​)​ដោយ​គ្រាន់តែ​ទិញ​ផលិតផល​យកមក​ប្រើប្រាស់​និង​លក់​ចែកចាយ​បន្ត​។​
  
លោក ទេព  ផាន តំណាង​អោយ​ប្រជាកសិករ និង​ជា​អ្នក​ទទួល​ទិញ​ផលដំណាំ​សណ្តែក​ផ្កាយ​អោយ​ក្រុមហ៊ុន​(​សាន់​នី ខេ​ធី​អិម​អិល​អិម​)​បានអោយដឹងថា​៖​ក្រុមហ៊ុន​(​សាន់​នី ខេ​ធី​អិម​អិល​អិម​)​បាន​ផ្តើមឡើង​មុន​គេ​នៅ​ក្នុង​ទឹកដី​នៃ​ខេត្ត​បាត់ដំបង​ក្នុងការ​ជម្រុញ​អោយ​ប្រជាកសិករ​ដាំ​ដំណាំ​សណ្តែក​ផ្កាយ ហើយ​រហូត​មកដល់ពេលនេះ​ប្រជា​កសិករ​បាន​ដាំ​ដុះ​ទៅលើ​ផ្ទៃ​ដី​ប្រហែលជា​៤០​ហិកតា នៅក្នុង​ស្រុក​ចំនួន​៥​រួមមាន​៖ ​ស្រុក​សំឡូត  ​ស្រុក​សំពៅ​លូន  ​ស្រុក​ម៉ាឡៃ  ស្រុករ​ត​នះមណ្ឌល  និង​ស្រុក​វាលវែង​។
  
លោក ង៉ោ ប៊ុណ្ណា​វត្ត ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន (​សាន់​នី ខេ​ធី​អិម​អិល​អិម​)​បាន​បញ្ជាក់​ប្រាប់ថា​៖​ផលិតផល​សណ្តែក​ផ្កាយ​កំពុង​មាន​ទីផ្សារ​លក់​នៅ​ពេលនេះ គឺ​ផ្តើមចេញ​ពី​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ មិន​មាន​វិនិយោគ​ពី​បរទេស​ណាមួយ​នោះទេ  ហើយ​ពេលនេះ​ខាង​ក្រុមហ៊ុន​បានដាក់​ពាក្យស្លោក​ខ្លួនឯង​ថា​(​ខ្មែរ​អ្នក​ដាំ ខ្មែរ​អ្នក​ផលិត  ខ្មែរ​រួម​គិត  ខ្មែរ​រួម​ធ្វើ  ខ្មែរ​ទទួល​រួម​)​។​
 
លោក​បន្តថា​៖​អត្ថប្រយោជន៍​របស់​ប្រេងសណ្តែក​ផ្កាយ​គឺ​ពិភពលោក​បាន​ទទួលស្គាល់​ថា​សំបូរ​ទៅដោយ អូរ​មេហ្គា​-៣-៦-៩ ដែល​មាន​ហ្វាយ​ប័រ វីតាមីន ព្រូ​ថិ​ន សម្រាប់​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម ,​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​, បំផ្លាញ​ជាតិ​ខ្លាញ់​អាក្រក់ និង​ជាតិពុល​ក្នុង​ខ្លួន ,​បន្ថយ​សម្ពាធ​ឈាម , ទប់ស្កាត់​ការ​រលាក និង​ជំងឺមហារីក​គ្រប់​ប្រភេទ​ផងដែរ​-​ដែល​ផលិត​ចេញពី​ប្រេងសណ្តែក​ផ្កាយ​ធម្មជាតិ​១០០%​មិន​មាន​ប្រើ​ថ្នាំ​គីមី ឬ​ជីគីមី​នោះទេ​ដោយ​ខាង​ក្រុមហ៊ុន​មាន​ម៉ា​សុីន គាប​ប្រេង ម៉ាស៊ីន​បន្សុទ្ធ ដែល​ហៅថា​រី​សាញ អាច​ញែក​ជាតិពុល ,​ជាតិ​ទឹក ,​និង​ក្លិន ដែល​ធ្វើអោយ​មាន​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​។​
 
មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​សាន់​នី បាន​ផ្តល់​កម្រៃ​ចំណេញ​ប្រាក់​លើកទឹកចិត្ត​ពី​ប្រព័ន្ធ បណ្តាញ​ទីផ្សារ ដល់​អ្នក​ទិញ​យក​ទៅ​ប្រើ​ប្រាស់  និង​លក់​ចែកចាយ​បន្ត ដោយ​ទិញ​(​ប្រេង​១​ដប​ចំណេញ​ផលប្រយោជន៍​ពីរ គឺ​បាន​យក​ទៅ​ព្យាបាល​ជំងឺ​ខ្លួនឯង​ផង និង​បាន​ចំណេញ​ទឹកប្រាក់​ផង​)​។​




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
10 August, 2018 10:49 AM
មណ្ឌលគិរី​៖ ពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល ខណ​:​មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ នៅ​ចំណុច​ទឹក​ខួប ក្បែរ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ដោយ​ករណី​នេះ​ត្រូវបាន​គេ​ដឹងថា ស្នូរ​ផ្ទុះអាវុធ​នេះ​គឺ​មន្ត្រី​បរិស្ថាន នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ធ្វើការ​បាញ់​គំរាម​អ្នករកស៊ី​ដឹក​ឈើ​តាម​ម៉ូតូ​។
04 June, 2018 09:06 AM
ឧត្តរមានជ័យ​៖ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​១០​និង​០០​នាទី មាន​ករណី អគ្គីភ័យឆេះ​តូប នៅ​ចំណុច ផ្សារ​សំរោង ស្ថិតក្នុង​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត ឧត្តរមានជ័យ។
03 June, 2018 03:00 PM
បាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ចំនួន​៧​ទីតាំង ក្នុងនោះ​រកឃើញ​៥​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​។
17 May, 2018 08:34 AM
ឧត្តរមានជ័យ​៖ កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​នេះ ច្រក​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន​គេ​សង្កេតឃើញថា មាន​ការនាំ​ធ្យូង​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ មិន​មាន​សមត្ថកិច្ច​ជំនាញ​ឫ​អជ្ញាធរ​ធ្វើការ​បង្ក្រាប​ឫ​មាន​វិធានការ​ទប់ស្កាត់​នោះទេ​។
31 January, 2018 06:20 PM
មណ្ឌលគិរី​៖ នៅ​បន្ទាប់ពី​ហេតុការណ៍​ដ៏​ក្តៅគគុក នៃ​ការវាយប្រហារ​ពី​សំណាក់​ខ្មាន់កាំភ្លើង មក​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់ និង​មន្ត្រី​អង្គការ WCS ម្នាក់​នោះ អភិបាលខេត្ត​មណ្ឌលគិរី បាន​សំដែង​ការសោកស្តាយ ចំពោះ​ហេតុការណ៍​ដែល​និង​ស្មាន​មិន​ដល់​នេះ និង​កំពុងតែ​បើក​ការស៊ើបអង្កេត​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ស្វែងរក​ការពិត នៃ​ការវាយប្រហារ​និង​តាម​ចាប់ខ្លួន ខ្មាន់កាំភ្លើង​យកមក​ផ្តន្ទាទោស ។​
14 December, 2017 06:36 PM
បន្ទាយមានជ័យ៖ ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេស​ដ៏​ធំ​មួយ​យីហោ​(​សិប្បកម្ម​ភ្នំ​មាស​)​មាន​ទីតាំង​នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ដែល​មនុស្ស​គ្រប់​ដឹង​និង​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​សិប្បកម្ម​របស់​ឪពុកក្មេក​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ រយះពេល​២​ថ្ងៃនេះ គឺ​១៣ និង​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ
06 September, 2017 11:55 AM
ក្រចេះ៖ សមត្ថកិច្ច​ចម្រុះ​ចាប់​ឈើ​របស់​មន្ត្រី យោធា​ស្រុក​ស្នួល​ម្នាក់ រឹបអូស​បាន​ឈើ​ចំនួន​១៧​កំណាត់​ដែល​មាន​មុខកាត់​ធំៗ កាលពី​ល្ងាច​ថ្ងៃទី​៥ ខែ​កញ្ញា នៅ​ចំណុច​លើផ្លូវ​ច្រករបៀង​ព្រំដែន​ងាំ​០៦ ស្ថិតក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​
29 August, 2017 04:32 PM
ភ្នំពេញ​៖ ​ក្រោយ​ប្រតិកម្ម​ខ្លាំងៗ​ពី​មហាជន លោក​សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា នេះ សម្រេច​ដោះលែង​ស្ត្រី​ដ៏​ស៊ិច​ស៊ី​"Love Riya" ឱ្យ​មាន​សេរីភាព​ឡើងវិញ ។​
prev12345...2122next
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact