វិធីគេងតិចឲ្យ​មានសុខភាពល្អ

តើ​អ្នក​ត្រូ​វ​ការ​ពេល​សម្រាប់​គេង​ប៉ុន្មាន​?​ តាម​ពិត​ទៅ ​នេះ​គឺ​ជា​រឿង​​បុគ្គល​តែ​ប

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
វិធីគេងតិចឲ្យ​មានសុខភាពល្អ
Wed, 25 June 2014 12:45 PM ដោយ ៖ អនុបណ្ឌិត ហេង សុភាតើ​អ្នក​ត្រូ​វ​ការ​ពេល​សម្រាប់​គេង​ប៉ុន្មាន​?​ តាម​ពិត​ទៅ ​នេះ​គឺ​ជា​រឿង​​បុគ្គល​តែ​ប៉ុណ្ណោះ​ ​តើ​ការគេងពី៧​​ទៅ​៨​ម៉ោង​អាច​គ្រប់​គ្រាន់​ទេ​។ តើ​អាច​ទៅ​រួច​ដែរ​ទេ ​​បើ​អ្នក​​កាត់​បន្ថយ​ពេល​គេង​ខ្លះ​ដើម្បី​សុខភាព​របស់​អ្នក​? ពេល​វេ​លា​នៃ​ការ​គេ​ង ​គឺ​មាន​សារៈ​សំ​ខាន់​ណាស់​សម្រាប់​រាង​កាយ​របស់​យើង​ ​ដែល​ត្រូវ​តែ​បំ​ពេញ​ការ​ងារ​ពេញ​មួយ​ថ្ងៃ​នោះ​។ កា​រ​គេង​អាច​ជួយ​ឲ្យ​រាង​កាយ​របស់​អ្នក​ជៀស​ផុត​ពី​ជំ​ងឺ​ កាត់​បន្ថយ​ភាព​តាន​តឹង​ បង្កើន​ការ​ផ្ចង់​អារម្ម​ណ៍​ និង ​ជំ​នួយ​ដល់​ការ​ចង​ចាំ​ទៀត​ផង​។ ​អត្ថ​បទ​នេះ​នឹង​ប្រាប់​អ្នក​ពី​វិ​ធី​ក្នុង​ការ​កាត់​បន្ថយ​ការ​គេង​​ ដែល​មិន​នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព។

វិ​ធី​ទី​១. វា​មិន​មែន​គិត​ទៅ​លើ​បរិ​មាណ​នៃ​ការ​គេង​ទេ​ តែ​វា​គិត​ទៅ​លើ​គុណ​ភាព​
មនុស្ស​គ្រប់​រូប​ ពេល​គេង​រហូត​ដល់​១០​ម៉ោង​ លុះ​ពេល​ក្រោក​ឡើង​​នោះ​នឹង​​មាន​អារម្ម​ណ៍​ថា​អស់​កម្លាំង​។ មាន​កត្តា​ជា​ច្រើន​ដែល​​មាន​ឥទ្ធិ​ពល​ទៅ​លើ​រយៈ​ពេល​ដែល​អ្នក​​គួរ​តែ​គេង​ ដើម្បី​ឲ្យ​មាន​អារម្ម​ណ៍​ថា​សម្រាក​។ អ្វី​ដែល​សំ​ខាន់​សម្រាប់​អ្នក​នោះ​គឺ​គុណ​ភាព​នៃ​ការ​គេង​ ដែល​​អ្នក​ត្រូវ​ការ​ពេល​តិច​តួច​ប៉ុណ្ណោះ​ដើម្បី​គេង​។ អ្នក​អាច​គេង​​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​បាន​​ដោយ​ប្រើ​វិ​ធី​ដូច​ខាង​ក្រោម​៖
១. កុំ​​ទទួល​ទាន​អា​ហារ​មុន​ពេល​ចូល​គេង​ (​យ៉ាង​ហោច​ណាស់​២​ម៉ោង​មុន​ពេល​គេង​)​
២. គេង​នៅ​កន្លែង​ងងឹត​ និង ​បន្ទប់​ស្ងាត់​
៣.​​ គេង​កន្លែង​ដែល​មាន​ខ្យល់​បរិ​សុទ្ធ​ចេញ​ចូល​
៤. ​ធ្វើ​លំ​ហាត់​ប្រាណ​ (​បើ​អ្នក​មិន​បាន​ហាត់​ប្រាណ​ អ្ន​ក​ត្រូវ​ចំ​ណាយ​ពេល​១៥​នាទី​ដើរ​មុន​ពេល​គេង​)​
៥. កុំ​មើ​ល​ទូ​រ​ទស្សន៍​មុន​ពេល​ចូល​គេង​។ អ្នក​គួរ​តែ​អាន​សៀវ​ភៅ​ ងូត​ទឹក​ និង ធ្វើ​អ្វី​ដែល​អ្នក​មាន​អារម្ម​ណ៍​ថា​សម្រាក​។
៦. កុំ​ផឹក​កាហ្វេ​ ឬ​ សារ​ធាតុ​ជំ​នួយ​កម្លាំង​ ក្នុង​កំ​ឡុង​ពេល​៦​ម៉ោង​មុន​គេង​
៧.​ កុំ​គេងពេល​​ថ្ងៃ​ច្រើន​ពេក​ (​លើស​ពី​៣០​នាទី​)​
បើ​អ្នក​អាច​អនុវត្ត​ន៍​តាម​វិ​ធី​សាមញ្ញ​ខាង​លើ​នេះ​ នោះ​២​អា​ទិត្យ​ក្រោយ​មក​អ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា​ការ​គេង​របស់​អ្នក​ នឹង​មាន​ការ​​ប្រ​សើរ​ឡើង​។

វិ​ធី​ទី​២​៖ ទម្លាប់​មួយ​ចំ​នួន​អាច​​ផ្លាស់​ប្តូរ​ បន្តិច​ម្តង​
អ្នក​អាច​ចាប់​ផ្តើម​ក្រោក​ពី​គេង​​៥​នា​ទី​មុន​ពេល​​ធម្ម​តា​​រយៈ​ពេល​២ ​ទៅ​៣​ថ្ងៃ​។ មួយ​អា​ទិត្យ​ក្រោយ​មក ​អ្នក​អាច​​និង​ក្រោក​ពី​គេង​មុន​ពេល​ធម្ម​តា​១៥​នាទី​។​​ លុះ​មួយ​ខែ​ក្រោយ​មក​ទៀត​ អ្នក​និង​មាន​ការ​ប្រែ​ប្រួល​១​ម៉ោង​។ នេះ​ជា​ជំ​ហាន​​មួយ​ដែល​អ្នក​អាច​ផ្លាស់​ប្តូរ​ទម្លាប់​របស់​អ្នក​បន្តិច​ ម្តង​ៗ​បាន​ ដោយ​មិន​ចាំ​បាច់​ធ្វើ​វា​ដោយ​តក់​ក្រ​ហល់​ពេក​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​គួរ​តែ​ចូល​គេង​ឲ្យ​បាន​ទៀត​ទាត់​តាម​ម៉ោង​កំ​ណត់​ របស់​អ្នក​ផង​ដែរ​។ បើ​អ្នក​កាត់​បន្ថយ​ការ​គេង​របស់​អ្នក​មួយ​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ ហើយ​អ្នក​យក​ពេល​​នោះ​ទៅ​អង្គុយ​អាន​សៀវ​ភៅ​ ឬ ហាត់​ប្រាណ​វិញ​នោះ​ ​អ្នក​ពិត​ជា​ដឹង​ថា​ពេល​វេលា​នោះ​មាន​ប្រ​យោជន៍​ប៉ុណ្ណា​សម្រាប់​អ្នក​៕​
 
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 September, 2020 09:06 PM
កណ្តាល ​៖ ​ពេលនេះ សំណុំរឿង​ដី​សាធារណៈ​តាំង​ពី​បរម​បុរាណ បែរ​ជា​បុគ្គល​មាន​លុយ មានអំណាច អាច​ធ្វើ​ប្លង់​រឹង​រំលោភ​យក​បាន នៅ​ក្រុង​តាខ្មៅ នោះ ពេលនេះ បាន​បន្ត​នីតិវិធី​ដល់​សាលាឧទ្ធរណ៍ ហើយ ដែល​គ្រោង​បើក​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០ ស្អែក​នេះ ។ នេះ​បើ​យោង​តាម​ដីកាកោះ ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ។
21 September, 2020 08:56 PM
បាត់ដំបង​ ៖ ​មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អេីល​មួយ ដោយ​ព្រះសង្ឃ​មួយអង្គ​ដែល​គង់នៅ​ក្នុង​វត្ត​កណ្តាល ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ធ្វើ​អត្តឃាត​ដុត​សម្លាប់​ខ្លួនឯង ដោយ​មិន​ទាន់​ដឹង​មូលហេតុ​។​
21 September, 2020 11:32 AM
ស្វាយរៀង​​​ ៖ ​ឪពុក​ដែល​ប្រើ​អំពើហិង្សា​លើ​កូនស្រី​ដូច​សត្វ​តិរច្ឆាន នៅ​សង្កាត់​ច្រក​ម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នៅ​ចំណុច​រោងចក្រ​ស៊ី​កូ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធែ​ន ។
21 September, 2020 11:24 AM
ភ្នំពេញ ​៖ ​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពីលើ​ទូក​ទេសចរណ៍ «​បារី​ស ឡឺ មេគង្គ​» មិនទាន់​ដឹងស្លាប់​ឬ​រស់ ខណៈ​ជនជាតិ​ចិន​មួយក្រុម នេះ បាន​ជួល​ទូក ជិះ​កម្សាន្ត​លេង ។
21 September, 2020 11:04 AM
ប៉ៃលិន ​៖ ​ជំនន់​ទឹកភ្លៀង កំពុងតែ​ហូរ​ចុះ​ទៅ​ខាង​ក្រោម នៃ​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​របស់​អូរ​ដូនតា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ធ្វើអោយ​ទឹក​កំពុង​ជន់​លិច ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង​ផ្ទះ ខ្នង​ប្រឡាយ​ប្រវែង​ជាង​២០០​ម៉ែត្រ nig ផ្លូវលំ​ប្រវែង​ជាង​៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​សន្ទះ និង ភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
21 September, 2020 10:56 AM
ស្វាយរៀង ​៖ ​ឪពុក​បាន​ប្រើ​ហិង្សា​លើ​កូនស្រី​ដូច​សត្វ​តិរច្ឆាន នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ «Bee Nang Sad» បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ។
21 September, 2020 10:49 AM
​កណ្តាល ​៖ ​បុរស​ម្នាក់​បាន​ស្លាប់​និង​នារី​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​ឡាន​មួយគ្រឿង បាន​បត់​ស្តាំ​ខ្វះ​ការប្រុងប្រយ័ត្ន ធ្វើអោយ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង ។ ទោះបីយ៉ាងណា ជនបង្ក ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ភ្លាមៗ​ផងដែរ ។​
20 September, 2020 12:56 PM
ភ្នំពេញ​ ៖ ​កម្លាំង​អាវុធហត្ថ​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ រួមសហការ​ជាមួយ អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដូនពេញ និង ចំការមន  កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​ចោរ​មាន​ល្បិច​ខ្ពស់ ដែល​បន្លំ​ធ្វើ​ជា​បុគ្គលិក​ផ្ទះសំណាក់ «​មហា​រុងរឿង​» ចូល​យក​សោ​រថយន្ដ​ពី​ភ្ញៀវ ហើយ​បើករថយន្ត​យក​ទៅ​បាត់ នៅ​កោះ​ពេជ្រ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact