ចាប់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ក្រោយរត់គេចខ្លួនអស់៤ឆ្នាំ ព្រោះយកដាវសាម៉ូរ៉ៃកាប់ មន្ត្រី អ ហ ម្នាក់របួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ ​ជម្លោះពាក្យសម្តី ​បន្តិចបន្តួច​ជាមួយ​ មិត្តភក្តិ​ក៏បានធ្វើឲ្យយុវជ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ចាប់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ក្រោយរត់គេចខ្លួនអស់៤ឆ្នាំ ព្រោះយកដាវសាម៉ូរ៉ៃកាប់ មន្ត្រី អ ហ ម្នាក់របួសធ្ងន់
Sat, 21 June 2014 06:16 PM ដោយ ៖ ប៊ុន សំណាងខេត្តបន្ទាយមានជ័យ ៖ ​ជម្លោះពាក្យសម្តី ​បន្តិចបន្តួច​ជាមួយ​ មិត្តភក្តិ​ក៏បានធ្វើឲ្យយុវជនម្នាក់ ក្លាយជាអ្នកទោស ព្រោះតែទប់កំហឹងមិនបាន ហើយ​យក​ដា​វសាំ​មូ​រៃ​ទៅ​កាប់​ទៅលើភាគីជម្លោះរបស់ខ្លួន បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ ស្ទើស្លាប់បាត់បង់ជីវិត លើកំណាត់ផ្លូវជាតិលេខ៥ ចំនុចមុខផ្សាររ៉ាថ្មី ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ កាលពីយប់​ថ្ងៃទី​អាទិត្យ ទី​៣ ខែកក្កដា ឆ្នាំ​២០១១ ជន​នោះ​ក៏​ធ្វើការ​គេចខ្លួន​បាត់។
 
លោក​ ម៉ែន ភិរម្យ មេបញ្ជាការរង អ ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ ជនរងគ្រោះ​មានឈ្មោះ ច័ន្ទ គ្រឹ​ស្នា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាមន្ត្រី អ ហ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង​ប៉ោយប៉ែត ចំណែក​ជន​ដៃដល់​ដែលត្រូវ សមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ អាង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ម៉ែន ភិរម្យ បាន​បន្ត​ថា មុន​​កើតហេតុ អាង សុ​ភ័​ក្រ និង ច័ន្ទ គ្រឹ​ស្នា មាន​ជម្លោះ​ជាមួយគ្នា​បន្តិចបន្តួច ១​អាទិត្យ​កន្លងទៅ​ចូល​យប់​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១១​នោះ អាង សុ​ភ័​ក្រ បាន​ចូល​ក្លឹប​កំសាន្ត ស្រាប់តែ​ឃើញ​ស្រី​ស្នេហ៍​អង្គុយ​ជិត​ជាមួយ​ឈ្មោះ ច័ន្ទ គ្រឹ​ស្នា ក៏​មាន​ចិត្ត​ខឹង​យ៉ាង​ខ្លាំង​ហើយ​បាន​ចេញ​មកពី​ក្លឹប​រួច​ជិះ​ម៉ូតូ​រត់​ទៅ ​យក​ដាវ​សាមូរ៉ៃ​នៅផ្ទះ ហើយ​ជិះ​ត្រលប់​មកវិញ ចូល​ទៅ​ក្នុង​ក្លឹប​ហើយ​ធ្វើ​ការ​កាប់​ទៅលើ​ឈ្មោះ ច័ន្ទ គ្រឹ​ស្នា ប៉ុនប៉ង​សម្លាប់ តែ​សំណាងល្អ ច័ន្ទ គ្រឹ​ស្នា នោះ​ត្រូវ​បាន​មិត្តភក្តិ​នៅ​ទីនោះ​ជួយ​ទាន់​ពេលវេលា គ្រាន់តែ​រង​របួស​ធ្ងន់ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់​គេច​ខ្លួនបាត់​តែម្ដង ក្រោយមកទទួលបានពត៌មានថា ឈ្មោះ អាង សុ​ភ័​ក្រ បាន​មក​រស់នៅ​ឧ​ត្ត​រ​មានជ័យ ប្រកបមុខរបរ​បើក​អាហារដ្ឋាន​យីហោ មង្គល​គិរី។

លោក ឱ បូ​រិ​ន មេបញ្ជាការ អ ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹង​ថា ​ការចាប់ខ្លួន ឈ្មោះ អាង សុ​ភ័​ក្រ ធ្វើឡើងក្រោយពីមាន​ការ​ប្ដឹង​ពី​ជនរងគ្រោះ លុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៤ លោក ឱ បូ​រិ​ន បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ឯក ម៉ែន ភារ​ម្យ រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ចាត់​កម្លាំង​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​តំបន់​អូរ​ស្មាច់ រួច​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ លុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៤ ជនសង្ស័យ​ឈ្មោះ អាង សុ​ភ័​ក្រ កម្លាំង​កងរាជអាវុធហត្ថ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការតាមច្បាប់៕
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
25 January, 2020 02:11 PM
​ភ្នំពេញ​៖​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រកាសថា ឆ្នាំ​២០២០ នេះ ជា​ឆ្នាំ​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បន្ទាប់​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ឆ្នាំ​២០១៩ មាន​កំណើន​យ៉ាង​គំហុក ទាំង​ស្លាប់ ទាំង​របួស និង ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន ។
25 January, 2020 02:03 PM
ភ្នំពេញ​៖ ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់ ករណី​បង្ខាំង​ជនជាតិ​វៀតណាម​ម្នាក់ ដើម្បី​ចាប់ជំរិត​ទារប្រាក់ ។

​ការបង្ក្រាប​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ម្សិលមិញ​នេះ នៅ​ចំណុច​សង្កាត់​ព្រលឹត ខណ្ឌ​៧​មករា និង រំដោះ​បាន​ជនរងគ្រោះ​ម្នាក់​ផងដែរ ។
25 January, 2020 09:39 AM
​ភ្នំពេញ​៖ ​មួយ​រយៈពេល​ចុងក្រោយ​នេះ មជ្ឈដ្ឋាន​ជាច្រើន​សង្កេតឃើញថា ទឹកដី​ខណ្ឌ​ដង្កោ ហាក់​កើត​មាន​រឿងរ៉ាវ​ជា​បន្តបន្ទាប់ ទាំង​ករណី​បទល្មើស​ប្លន់​ម៉ូតូ និង ករណី​ឧបទ្ទវហេតុ​ផ្សេងៗ​ផងដែរ ។
25 January, 2020 09:29 AM
​ភ្នំពេញ​៖ ​គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​មករា នេះ មាន​រយៈពេល​១​សប្តាហ៍​ហើយ ដែល​ឃាតករ​ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៤​ទាំង​វ័យក្មេង បាន​បាញ់សម្លាប់​គូ​ដណ្តឹង​ជា​និស្សិត​ពេទ្យ​និង​ជា​អ្នក​ផលិតផល​តាម​អន​ឡាញ តែ​មិន​ទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅឡើយ​ទេ ។​
25 January, 2020 09:19 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ចម្អិន​ម្ហូបអាហារ ដុត​ក្រដាសសែន ធូប និង ទៀន ដើម្បី​ជៀសវាង​កុំអោយ​មាន​អគ្គិភ័យ​កើតឡើង​ដែល​ធ្វើ​អោយ​រំខាន​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ព្រោះ​តែ​ការធ្វេសប្រហែស ។​
25 January, 2020 09:11 AM
ភ្នំពេញ​៖ ​ជនល្មើស​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បានធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​រួច​នាំ​គ្នា​វៃ​ជនរងគ្រោះ​យ៉ាង​ទ្រោម​ខ្លួន​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង ក្បែរ​ប៉ុស្តិ៍នគរបាល​ព្រៃវែង ខណ្ឌដង្កោ រួច​គេចខ្លួន​ដោយ​សុវត្ថិភាព ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះទេ ។​
23 January, 2020 09:33 AM
ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា នេះ លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ ដើម្បី​បន្ត​សវនាការ​សំណុំរឿង​របស់លោក ពាក់ព័ន្ធ​ការចោទប្រកាន់​អំពី​បទ “​ក្បត់ជាតិ​” ឃុបឃិត​ជាមួយ​ជនបរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។
22 January, 2020 05:17 PM
កណ្តាល​៖ ​ប្រជាពលរដ្ឋ អះអាងថា ទីតាំង​ស្រា​ក្រឡុក ដែល​កំពុង​ល្បី​រន្ទឺ នៅ​ក្រុង​តាខ្មៅ ដាក់​លក់​ជា​ច្រើន​កន្លែង មាន​តាំង​ភ្លឺ​គ្រប់​ពណ៌​ចម្រុះ ភ្លឺ​ចែងចាំង​អម​ដោយ​សាច់ភ្លេង​ឮ​កងរំពង បើក​លក់​តាំងពី​ព្រលប់​ដល់​ទល់ៗ​ភ្លឺ ត្រូវបាន​ប្រជាពលរដ្ឋ អះអាងថា តែងតែ​បង្ក​អសន្តិសុខ ឈ្លោះប្រកែក​គ្នា គប់​កែវ និង វៃ​គ្នា​យ៉ាង​អនាធិបតេយ្យ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact