មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ

សៀមរាប៖ សកម្ម​ភាព​រថ​យន្ត​សាន់​យ៉ុង ​ដឹក​ឈើ​ខុស​ច្បាប់ ​ពី​ស្រុក​​ស្វាយ​លើ​យក​ មក​លក់​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ
Fri, 20 June 2014 05:18 PM ដោយ ៖ ផ្លុង រ៉េតសៀមរាប៖ សកម្ម​ភាព​រថ​យន្ត​សាន់​យ៉ុង ​ដឹក​ឈើ​ខុស​ច្បាប់ ​ពី​ស្រុក​​ស្វាយ​លើ​យក​ មក​លក់​ចែក​ចាយ​តាម​ដែ​ប៉ូ​ឈើ​ ក្នុង​ខេត្ត​សៀម​រាប ​ជា​យូ​រ​ឆ្នាំ​ណាស់​មក​ហើយ ដែល​ពុំ​ធ្លាប់​មាន​ការ​បង្ក្រាប​ទាល់​តែ​សោះ​ នោះ​ ឥឡូវ​ហាក់​មា​ន​ការ​ប្រែ​ប្រួល​ចម្លែក​ ស្រាប់​តែ​​ឃើញ​មេ​ព្រៃ​ចុះ​ចាប់​រថ​យន្ត​ដឹក​ឈើ​​ ទាំង​នោះទាំង​ទឹក​មុខ​ ក្រៀម​ក្រំ ​​ក្រោម​ការ​បញ្ជា​របស់​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មី។
ម៉ោង​៤​ទាប​ភ្លឺ​លឺ​សំ​លេង​មាន់​រងាវ​កឺតៗ នាថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ២០១៤នេះ លោក​ កើត-វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ បាន​បញ្ជា​អោយ​លោក​ សំរិទ្ធសុខុន ព្រះ​រាជា​អាជ្ញារង​តំ​ណាង​អយ្យ​ការ  សហការ​ជាមួយ​កម្លាំង​របស់​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្តសៀម​រាប ​ចុះ​ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​លេខ​២ខុស​​ច្បាប់​​៣​គ្រឿង ហើយបាន​​បញ្ជូន​វត្ថុតាង(ឈើ) និង​​មធ្យោ​បាយ​ដឹក​ជញ្ជូន​(រថយន្ត៣គ្រឿង) យក​ទៅ​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើបន្ទាយ​ស្រី​ ក្នុង​ភូមិ​ព្រះ​ដាក់​ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។

យោង​តាម​សម្តី​ របស់​​លោក​ លឹង្គ-សុខា មន្រ្តី​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ ក្រុង​សៀម​រាប បាន​អោយ​ដឹក​ថា រថ​យន្ត​ខាង​លើ​ដឹក​ឈើ​​ ប្រ​ភេទលេខ​២ តាមច្បាប់​របស់​រដ្ឋ​បាល​ព្រៃ​ឈើ​ ឈើ​ដែល​ជា​វត្ថុតាង​គឺ​ត្រូវ​រឹប​អូស​ទុក​ជា​សម្បត្តិ​រដ្ឋ ចំ​ណែក​ឯរថ​យន្ត​ ​ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ម្ចាស​់​ អាច​ចូល​ខ្លួន​មក​ដោះ​ ស្រាយ​ ដោយ​បង់​ពិន័យ​អន្តរ​កាល​យក​រថ​យន្ត​ទៅ​វិញ​តាម​ផ្លូវ​ច្បាប់។
ប្រ​ភព​ព័ត៌មាន​ពី​ប្រ​ជា​ពល​រដ្ឋ​សុំ​មិន​បញ្ជេញ​ឈ្មោះ​បាន​អោយ​ដឹក​ថា រថ​យន្ត​ដឹក​ឈើ​ដែល​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ចាប់​ខាង​លើគឺ​ជា​របស់​ ចែ​ផល្លី អាយុ​ប្រ​ហែល​ជាង​៥០​ឆ្នាំ គាត់​ដើរ​ប្រ​មូល​ទិញ​ឈើ​នៅ​ស្រុក​ស្រ​យ៉ង​កោះកែរ្តិ៍ ស្រុក​ស្វាយ​លើ ដឹក​ជា​រៀង​រាល់​យប់​ចូល​ក្រុង​សៀម​រាប ដោយ​មិន​មាន​ច្បាប់​បង់​ពន្ធ​ជូន​រដ្ឋ​នោះ​ទេ។ ប្រភព​បន្តថា ចែ​ផល្លី​ ដើរ​អួត​ក្អេង​ក្អាងថា គាត់​បាន​បង់​លុយ​អោយ​មេ​ព្រៃ​គ្រប់​លំ​ដាប់​ថ្នាក់​តាម​ដង​ផ្លូវ ជា​ពិសេស​លោក​ យ៉ាន់-ស៊ី​វ៉ាត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​តែ​ម្តង ​ទើប​គាត់​អាច​រក​ស៊ីបាន​ ហើយ​ម្យ៉ាង​ទៀត​គាត់​ថា គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​រថ​យន្ត​របស់​គាត់ទេ ព្រោះ​គាត់​ក៏មាន​សាច់​ញាតិ​ធ្វើ​ការ​ធំ​ដែរ។ ប្រ​ភព​បន្ថែម​ថា ចែផល្លី ដឹក​ឈើ​​តាំង​ពី​រថ​យន្ត​ចាស់​មួយ​គ្រឿង រហូត​ដល់​ថ្ងៃនេះ​ មាន​រថ​យន្ត​៣​គ្រឿង​ មាន​ជីវភាព​ធូធា មាន​សាច់​ឈាម​ធាត់​ឡើង​ត្រលុក​ទ្រលុន មានលុយ​រាប់ម៉ឺនដុល្លារ។

ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រ​កាន់​ខាងលើ​ ចែ​ផល្លី បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើងតាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី១៩ដដែល​នេះថា រថ​យន្ត​ខាង​លើ​មិន​មែន​ជា​រថ​យន្ត​របស់​គាត់​ទេ ព្រោះ​យប់​មិញ​គាត់​មិន​បានជិះ​​​រថ​យន្តដឹក​ឈើ​នោះ​ទេ​។ ចែផល្លី បន្តថា គាត់​ពុំ​បាន​បង់​លុយ​អោយ​រដ្ឋ​បាល​ព្រៃ​ឈើ​តាម​ដង​ផ្លូវ​ដូច​ការ​ចោទ​ប្រ​ កាន់​ខាង​លើ​នេះ​​ទេ តែ​បើ​ជួប​មេព្រៃ ឬ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​គាត់​គ្រាន់​តែ​ជូនលុយ​ថ្លែ ​បាយ ​គុយ​ទាវ កាហ្វេ ឬ​ថ្លៃសាំង​អោយ​មន្រ្តី​ជំ​នាញ​ទាំង​នោះ​តែ​ប៉ុណ្ណោះ។

មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​បាន​រិះ​គន់​ធ្ងន់​ៗថា មូល​ហេតុ​ដែល​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​មិន​ចេះ​រាង​ចាល​ មិន​ចេះ​អស់​មិន​ចេះ​ចប់ ព្រោះ​តែ​ច្បាប់​របស់​មេព្រៃ​នៅ​ធូរលុង ដោយ​អោយ​អ្នក​រក​ស៊ី​ដឹក​ឈើ​ទាំង​នោះ​ អាច​បង់​លុយ​ផាក​ពិន័យ​យក​រថ​យន្តដឹក​ឈើ​ដែល​ចាប់​បាន​ទៅ​វិញ​ ដោយ​គ្រាន់​តែ​ផាក​ពិន័យ ដូច្នេះ​អ្នក​រក​ស៊ី​ខុស​ច្បាប់​ទាំង​នោះ​ច្បាស់​ជា​ ទៅ​​ដឹក​ឈើ​ស្រង់​ដើម​ឡើង​វិញជា​មិន​ខាន​។ ពល​រដ្ឋ​បន្តរិះ​គន់ថា បើ​ចាប់​ហើយ​ កុំ​អោយ​យក​រថ​យន្ត​ ឬ​មធ្យោបាយ​ដឹក​ជញ្ជួន​ទៅ​​វិញ នោះ​ចាប់​តែ​ពីរ​បី​ដង​អ្នក​រក​ស៊ី​អស់​លុយ​ទិញ​រថ​យន្ត​ ពួកគេ​និង​ឈប់​រក​ស៊ី​ដោយ​ខ្លូន​ឯង​បាត់​ទៅ​ហើយ។ យី​!ច្បាប់ស្រុក​ខ្មែរ​អន់​អី​អន់​យ៉ាង​នេះ ធ្វើ​ការ​ដូច​វែក​ចក​ក្នុង​បឹង​អញ្ចឹង។ អ្នក​យក​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក យ៉ាន-ស៊ីវ៉ាត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល៕
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 September, 2020 09:06 PM
កណ្តាល ​៖ ​ពេលនេះ សំណុំរឿង​ដី​សាធារណៈ​តាំង​ពី​បរម​បុរាណ បែរ​ជា​បុគ្គល​មាន​លុយ មានអំណាច អាច​ធ្វើ​ប្លង់​រឹង​រំលោភ​យក​បាន នៅ​ក្រុង​តាខ្មៅ នោះ ពេលនេះ បាន​បន្ត​នីតិវិធី​ដល់​សាលាឧទ្ធរណ៍ ហើយ ដែល​គ្រោង​បើក​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០ ស្អែក​នេះ ។ នេះ​បើ​យោង​តាម​ដីកាកោះ ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ។
21 September, 2020 08:56 PM
បាត់ដំបង​ ៖ ​មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អេីល​មួយ ដោយ​ព្រះសង្ឃ​មួយអង្គ​ដែល​គង់នៅ​ក្នុង​វត្ត​កណ្តាល ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ធ្វើ​អត្តឃាត​ដុត​សម្លាប់​ខ្លួនឯង ដោយ​មិន​ទាន់​ដឹង​មូលហេតុ​។​
21 September, 2020 11:32 AM
ស្វាយរៀង​​​ ៖ ​ឪពុក​ដែល​ប្រើ​អំពើហិង្សា​លើ​កូនស្រី​ដូច​សត្វ​តិរច្ឆាន នៅ​សង្កាត់​ច្រក​ម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នៅ​ចំណុច​រោងចក្រ​ស៊ី​កូ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធែ​ន ។
21 September, 2020 11:24 AM
ភ្នំពេញ ​៖ ​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពីលើ​ទូក​ទេសចរណ៍ «​បារី​ស ឡឺ មេគង្គ​» មិនទាន់​ដឹងស្លាប់​ឬ​រស់ ខណៈ​ជនជាតិ​ចិន​មួយក្រុម នេះ បាន​ជួល​ទូក ជិះ​កម្សាន្ត​លេង ។
21 September, 2020 11:04 AM
ប៉ៃលិន ​៖ ​ជំនន់​ទឹកភ្លៀង កំពុងតែ​ហូរ​ចុះ​ទៅ​ខាង​ក្រោម នៃ​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​របស់​អូរ​ដូនតា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ធ្វើអោយ​ទឹក​កំពុង​ជន់​លិច ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង​ផ្ទះ ខ្នង​ប្រឡាយ​ប្រវែង​ជាង​២០០​ម៉ែត្រ nig ផ្លូវលំ​ប្រវែង​ជាង​៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​សន្ទះ និង ភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
21 September, 2020 10:56 AM
ស្វាយរៀង ​៖ ​ឪពុក​បាន​ប្រើ​ហិង្សា​លើ​កូនស្រី​ដូច​សត្វ​តិរច្ឆាន នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ «Bee Nang Sad» បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ។
21 September, 2020 10:49 AM
​កណ្តាល ​៖ ​បុរស​ម្នាក់​បាន​ស្លាប់​និង​នារី​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​ឡាន​មួយគ្រឿង បាន​បត់​ស្តាំ​ខ្វះ​ការប្រុងប្រយ័ត្ន ធ្វើអោយ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង ។ ទោះបីយ៉ាងណា ជនបង្ក ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ភ្លាមៗ​ផងដែរ ។​
20 September, 2020 12:56 PM
ភ្នំពេញ​ ៖ ​កម្លាំង​អាវុធហត្ថ​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ រួមសហការ​ជាមួយ អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដូនពេញ និង ចំការមន  កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​ចោរ​មាន​ល្បិច​ខ្ពស់ ដែល​បន្លំ​ធ្វើ​ជា​បុគ្គលិក​ផ្ទះសំណាក់ «​មហា​រុងរឿង​» ចូល​យក​សោ​រថយន្ដ​ពី​ភ្ញៀវ ហើយ​បើករថយន្ត​យក​ទៅ​បាត់ នៅ​កោះ​ពេជ្រ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact