បុគ្គលិក Metfone & Cellcard ត្រូវកម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ឃាត់យកទៅសួរនាំ ខណះដើរចែកសុីមកាតព្រីដល់ពួកពលករ មិនយកអត្តសញ្ញាណប័ណ្ណ

ខេត្តបន្ទាយមានជ័យ៖ បុគ្គលិក Metfone & Cellcard  ប្រុស ស្រី ត្រូវកម្លាំង នគរបាល សន្តិសុខផ្ទៃក្នុង ក

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បុគ្គលិក Metfone & Cellcard ត្រូវកម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ឃាត់យកទៅសួរនាំ ខណះដើរចែកសុីមកាតព្រីដល់ពួកពលករ មិនយកអត្តសញ្ញាណប័ណ្ណ
Fri, 20 June 2014 04:30 PM ដោយ ៖ អង្គរថែមស៍ខេត្តបន្ទាយមានជ័យ៖ បុគ្គលិក Metfone & Cellcard  ប្រុស ស្រី ត្រូវកម្លាំង នគរបាល សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ប្រមូលយកទៅសួរនាំ កាលពីវេលាម៉ោង៣និង១៥ នាទី​ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ខណះដើរចែកសុីមព្រី មិនយក អត្តសញ្ញាណប័ណ្ណ ដល់ពលករដែលអាជ្ញាធរថៃ ចាប់បញ្ជូនមក នៅចំនុច រង្វង់មូល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
 
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានឲ្យអង្គរថែមស៍ ដឹងថា ពុំមានការ បង្ក្រាប និងឃាត់ខ្លួនមនុស្សទេ គឺសមត្ថកិច្ចចុះមកអញ្ជើញ ពួកបុក្គលិកទាំងនោះ ទៅសួរនាំ ដើម្បីឲ្យខាងក្រុមហ៊ុននីមួយៗយល់ពីច្បាប់ នៃការចែកចាយសុីម។
 
លោកបានបន្តថា ការធ្វើនេះគឺសមត្ថកិច្ចយើង ធ្វើឡើងដើម្បីរក្សារបាននូវ សន្តិសុខជាតិ ងាយស្រួលដល់ ការគ្រប់គ្រង អត្តសញ្ញាណម្ចាស់សុីមទូរសព្ទ័ នីមួយៗ។ ជៀសវាង សុីមធ្លាក់ក្នុងដៃជនខិលខូច គឺអាចចលាចល ដល់សង្គម ដូចជា អំពើរចាប់ជម្រិត ឆបោក អំពើភេរកម្មផ្សេងៗ តាមរយះ សុីមទូរសព្ទ័។
 
ជុំវិញករណីនេះ លោក កែវ នី ប្រធានស្នាក់ការ នគរបាលសន្តិសុខផ្ទៃក្នុង ក្រសួង មហាផ្ទៃ ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ដោយឃើញ ក្រុមហ៊ុន ចែកសុីម ច្រើនពេក ដល់ពលករ សមត្ថកិច្ច ក៏បានអញ្ជើញ បុគ្គលិកនីមួយៗ ទៅអប់រំ និង អំពាវនាវ ដល់បណ្តាក្រុមហ៊ុន ត្រូវតែយកអត្តសញ្ញាណប័ណ្ណ ឬឯកសារផ្លូវច្បាប់ ណាមួយត្រលប់មកវិញ ជៀសវាងជនខិលខូច យកទៅប្រើប្រាស់ក្នុងផ្លូវខុស៕
 
 
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 September, 2020 09:06 PM
កណ្តាល ​៖ ​ពេលនេះ សំណុំរឿង​ដី​សាធារណៈ​តាំង​ពី​បរម​បុរាណ បែរ​ជា​បុគ្គល​មាន​លុយ មានអំណាច អាច​ធ្វើ​ប្លង់​រឹង​រំលោភ​យក​បាន នៅ​ក្រុង​តាខ្មៅ នោះ ពេលនេះ បាន​បន្ត​នីតិវិធី​ដល់​សាលាឧទ្ធរណ៍ ហើយ ដែល​គ្រោង​បើក​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០ ស្អែក​នេះ ។ នេះ​បើ​យោង​តាម​ដីកាកោះ ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ។
21 September, 2020 08:56 PM
បាត់ដំបង​ ៖ ​មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អេីល​មួយ ដោយ​ព្រះសង្ឃ​មួយអង្គ​ដែល​គង់នៅ​ក្នុង​វត្ត​កណ្តាល ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​ធ្វើ​អត្តឃាត​ដុត​សម្លាប់​ខ្លួនឯង ដោយ​មិន​ទាន់​ដឹង​មូលហេតុ​។​
21 September, 2020 11:32 AM
ស្វាយរៀង​​​ ៖ ​ឪពុក​ដែល​ប្រើ​អំពើហិង្សា​លើ​កូនស្រី​ដូច​សត្វ​តិរច្ឆាន នៅ​សង្កាត់​ច្រក​ម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នៅ​ចំណុច​រោងចក្រ​ស៊ី​កូ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធែ​ន ។
21 September, 2020 11:24 AM
ភ្នំពេញ ​៖ ​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពីលើ​ទូក​ទេសចរណ៍ «​បារី​ស ឡឺ មេគង្គ​» មិនទាន់​ដឹងស្លាប់​ឬ​រស់ ខណៈ​ជនជាតិ​ចិន​មួយក្រុម នេះ បាន​ជួល​ទូក ជិះ​កម្សាន្ត​លេង ។
21 September, 2020 11:04 AM
ប៉ៃលិន ​៖ ​ជំនន់​ទឹកភ្លៀង កំពុងតែ​ហូរ​ចុះ​ទៅ​ខាង​ក្រោម នៃ​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​របស់​អូរ​ដូនតា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ធ្វើអោយ​ទឹក​កំពុង​ជន់​លិច ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង​ផ្ទះ ខ្នង​ប្រឡាយ​ប្រវែង​ជាង​២០០​ម៉ែត្រ nig ផ្លូវលំ​ប្រវែង​ជាង​៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​សន្ទះ និង ភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​
21 September, 2020 10:56 AM
ស្វាយរៀង ​៖ ​ឪពុក​បាន​ប្រើ​ហិង្សា​លើ​កូនស្រី​ដូច​សត្វ​តិរច្ឆាន នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ «Bee Nang Sad» បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ។
21 September, 2020 10:49 AM
​កណ្តាល ​៖ ​បុរស​ម្នាក់​បាន​ស្លាប់​និង​នារី​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​ឡាន​មួយគ្រឿង បាន​បត់​ស្តាំ​ខ្វះ​ការប្រុងប្រយ័ត្ន ធ្វើអោយ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង ។ ទោះបីយ៉ាងណា ជនបង្ក ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ភ្លាមៗ​ផងដែរ ។​
20 September, 2020 12:56 PM
ភ្នំពេញ​ ៖ ​កម្លាំង​អាវុធហត្ថ​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ រួមសហការ​ជាមួយ អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដូនពេញ និង ចំការមន  កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​ចោរ​មាន​ល្បិច​ខ្ពស់ ដែល​បន្លំ​ធ្វើ​ជា​បុគ្គលិក​ផ្ទះសំណាក់ «​មហា​រុងរឿង​» ចូល​យក​សោ​រថយន្ដ​ពី​ភ្ញៀវ ហើយ​បើករថយន្ត​យក​ទៅ​បាត់ នៅ​កោះ​ពេជ្រ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact