ឈ្មួញសង់​តូប​ជួល​មួយខែ​៣០០​ដុល្លា លើ​ដី​គម្រោង​ផ្លូវ​រថភ្លើង​យ៉ាង​អាណាធិតេយ្យ គ្មាន​ការទប់ស្កាត់ មាន​តែ​អ្នក​ទៅ​ទទួល​សំ​ណែន​

​ខេត្ត​បន្ទាយមានជ័យ​៖​ គម្រោង​ផ្លូវ រថភ្លើង​ទិសដៅ​ពី ក្រុង​សេរី​សោភ័ណ មកកាន់ ក្រុង​ប៉ោ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ឈ្មួញសង់​តូប​ជួល​មួយខែ​៣០០​ដុល្លា លើ​ដី​គម្រោង​ផ្លូវ​រថភ្លើង​យ៉ាង​អាណាធិតេយ្យ គ្មាន​ការទប់ស្កាត់ មាន​តែ​អ្នក​ទៅ​ទទួល​សំ​ណែន​
Mon, 09 June 2014 03:38 PM ដោយ ៖ អង្គរថែមស៍
ខេត្ត​បន្ទាយមានជ័យ​៖​ គម្រោង​ផ្លូវ រថភ្លើង​ទិសដៅ​ពី ក្រុង​សេរី​សោភ័ណ មកកាន់ ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​ជាប់​គាំងស្តូក បន្ទាប់ពី​បាន​សាង់សង់​បាន​ប្រវែង​៤០​គីឡូម៉ែត្រ​រួចរាល់ ប៉ុន្តែ​នៅ​សល់​ប្រវែង​៦​គីឡូម៉ែត្រ​ទៀត​អាជ្ញាធរ​ផ្លូវ​ដែក​បាន​ផ្អាក​ការសាង់សង់​បណ្តុះ​អាសន្ន ព្រោះតែ​មាន​ក្រុមហ៊ុន​ឯកជន ឈ្មួញ​ទូច​ចរិត បាន​សាងសង់​តូប និង​អាគារ​ផ្សេង​ជួល​ឲ្យគេ​លក់ដូរ និង​មិន​ព្រម​ចាល​ចេញ​ពី​គម្រោង​ដី​ផ្លូវ​រថភ្លើង បើ​ទោះបីជា​រដ្ឋាភិបាល​បាន​ចេញ​សំណង និង​ដោះដូរ​លំនៅដ្ឋាន ជូន​ពួកគាត់ ផ្តល់​ដី​នៅ​ក្រោយ​វត្ត​ផ្សារកណ្តាល​ហើយ​ក៏​ដោយ ទើប​ធ្វើឲ្យ​ការអភិវឌ្ឍន៍​ផ្លូវដែក​ត្រូវបានផ្អាកទាំង​ស្រុង ។​
 
​​ប្រភព​មួយ​ចំនួន​បាន​បង្ហើប​ឲ្យដឹងថា មាន​ឈ្មួញ​មួយចំនួន​ហ៊ាន​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង យក​ដី​ចំណី​ផ្លូវ​ជាតិ ផ្លូវ​រថភ្លើង សង់​តូប ជួល​អ្នកលក់ដូរ​ក្នុងតម្លៃ​៣០០​ដុល្លា ទៅ​៥០០​ដុល្លា​ក្នុង​មួយខែ ក្រោមលេស ដោយសារ​តែ​គេ​មិនទាន់​ធ្វើ​ផ្លូវ​រថភ្លើង​។​ផ្ទុយទៅវិញ​សកម្មភាព​នេះ គឺជា​ការបង្ក​ភាព​រាំងស្ទះ​យ៉ាងធ្ងន់ធ្ងរ ដល់​ការសាងសង់​ផ្លូវដែក របស់​អាជ្ញាធរ​និង​រដ្ឋាភិបាល ។​
​​ប្រភព​ដដែល​បាន​បន្តថា ការសាងសង់​តូប​យ៉ាង​អាណាធិបតេយ្យ​លើ​ដី​ផ្លូវ​រថភ្លើង​មួយកន្លែង មុខ​ស្នាក់ការ​សាខាគយ​ក្រុង​ប៉ោយ​ប៉ែត ជា​រឿង​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ បែរជា​គ្មាន​ការទប់ស្កាត់​ទៅវិញ​។ គេ​នៅ​ចាំបាន​ថា អំឡុង​នៅ​ឆ្នាំ​២០១៣ ទីតាំង​មួយ​នេះ​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ក្រុង មាន​សមត្ថកិច្ច បាន​ចុះ​ទប់ស្កាត់​យ៉ាង​ក្តៅគគុក មិន​ធ្វើ​ឲ្យ​សាងសង់​អាគារ​ទៀតផង ក្រោយ​ពី​ស្ងាត់​មួយ​រយះ​ខ្លី ស្រាប់តែ​ម្ចាស់​ទីតាំង​ប្រៃសនីយ៍ បាន​សង់​អាគារ​ជាច្រើន​ល្វែង សំ​យ៉ាប និង​រៀប​ឥដ្ឋ​ការ៉ូឡា រំលោភ​ពេញទំហឹង​លើ​ដី​ចំណី​ផ្លូវ​ជាតិ និង​ដី​ផ្លូវ​រថភ្លើង ធ្វើ​ជា​កម្ម​សិទ្ធ​ផ្តាច់មុខ​របស់ខ្លួន និង​បាន​ជួល​អោយ​អ្នកលក់ដូរ​ក្នុងតម្លៃ​យ៉ាងខ្ពស់​។ ព្រមទាំង​បាន​បណ្តេញ​អ្នកលក់ដូរ​កំប៉ិកកំប៉ុក រក​ព្រឹក​ខ្វះ​ល្ងាច ខ្ចាត់ខ្ចាយ​ចេញពី​ទីនោះ ដោយ​ប្រើ​ឥរិយាបទ​បែបនេះ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​មាន​ចម្ងល់​ថា ( តើ​ម្ចាស់​ទីតាំង​ប្រៃសនីយ៍​ឈ្មោះ ផួន ផេង ជា អាជ្ញាធរ រឺ​ជា​ពលរដ្ឋ​? បានជា​ហ៊ាន​ដើរ​ដេញ​គេឯង​តាម​អំពើរ​ចិត្ត ដោយ​ចោទប្រកាន់​ថា​គេ​លក់ដូរ​បាំង​កន្លែង​របស់ខ្លួន​)​។​
 
​មូលហេតុ​ឈ្មួញ ផួន ផេង ហ៊ាន​ប្រើ​អំណាច​ក្រ​អើត​ក្រ​ទម របស់​ខ្លួន​បណ្តេញ​គេឯង​។​ត្រូវបាន​ប្រភព​ទុកចិត្ត​មួយ ឲ្យដឹងថា ការធ្វើ​បែប​នេះ​គឺ​ឈ្មួញ ផូន ផេង បាន​ឃុបឃិត និង​បាន​ចំណាយ​ថវិការ​យ៉ាង​ច្រើន សូកប៉ាន់​អភិបាលរងក្រុង​ប៉ោយប៉ែ​ត​ម្នាក់ ឈ្មោះ​ទូច មុន្នី និង​ឈ្មោះ ខាត់ ធា នាយករង​រដ្ឋបាល​សាលាក្រុង​ប៉ោយប៉ែត ឲ្យ​កាង​អំពើរ​ល្មើស​ច្បាប់​របស់​ខ្លួន​ពេញទំហឹង​។ ទើប​មកដល់​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៤​នេះ គេ​បាន​ឃើញ​សំណង​របស់​ឈ្មួញ ផួន ផេង រីក​ស្គុះស្គាយ​ពេញ​លើ​ដី​រថភ្លើង ហើយ​បាន​យក​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ យក​មក​រៀប​ឥដ្ឋ​ការ៉ូឡា រួច​ជួល​អោយ​អ្នក​រត់​តាក់ស៊ី ធ្វើ​ជា​ន្លែ​ង​ចត​រថយន្ត ហើយ​១​គ្រឿង តម្លៃ​៥​ពាន់​រៀល ទោះ​គេ​ដឹង​ថា​ទីនោះ​ជា​ដី​របស់​រដ្ឋ​ក៏ដោយ​។​
​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ព្រោះតែ​ប្រយោជន៍​ខ្លួន ផួន ផេង បាន​ទៅ​ជេ​ប្រមាថ ស្តីបន្ទោស បណ្តេញ ស្ត្រី​អ្នកលក់​បាយ​តាម រទេះរុញ​ម្នាក់ ឲ្យចេញ​ពីលើ​ដី​ចិញ្ចើមផ្លូវ ដោយ​ចោទប្រកាន់​ថា ស្ត្រី​រូប​នោះ​លក់ដូរ​បាំង​កន្លែង​គេ​រកស៊ី ដូច្នោះ​គេ​មិន​អាច​អោយ​លក់​បន្ត​ទៀត​បានទេ ។​
 
​​ស្ត្រី​អ្នកលក់​បាយ​រទេះរុញ បាន​ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ការលក់ដូរ​របស់គាត់​គឺ​គាត់​លក់​តាំងពី​ឆ្នាំ​២០០០​មកម្ល៉េះ  គ្រាន់តែ​ជា​មុខរប​ចិញ្ចឹម​ក្រពះ​មួយថ្ងៃ​ទៅ​មួយថ្ងៃ​តែប៉ុណ្ណោះ ហើយ​គាត់​ក៏​មិន​បាន លក់ដូរ​រំលោភ​លើ​ដី​បុគ្គល​ណា​ម្នាក់​ផង​ដែរ គឺ​គាត់​លក់ដូរ​តែ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ដែល​ជា​ដី​របស់​រដ្ឋ បើ​រដ្ឋ​ត្រូវការ​ពេលណា ឬ​ពេល​រក​កន្លែង​ថ្មី​បាន គាត់​និង​ចាកចេញ​ពី​ទីនោះ​។​
 
​​ស្ត្រី​រូប​នេះ​បាន​បន្តថា នៅពេល​ដែល​ឈ្មួញ ផួន ផេង ចេញមុខ​មក​អាង​វ៉ាង ថា​ដី​ចំណី​ផ្លូវ​ជាតិ និង​ដី​រថភ្លើង​ជា​ដី​របស់​ខ្លួន​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ការលក់ដូរ​របស់គាត់​គឺ​គាត់​លក់​លើ​ដី​រដ្ឋ អ្នក​ដែល​មាន​សិទ្ធ​ដេញ​មិន​អោយ​គាត់​ឈប់​លក់ គឺមាន​តែ​អាជ្ញាធរ​ក្រុង​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធ ចំពោះ​លោក ផួន ផេង គ្មាន​សិទ្ធ​បណ្តេញ​រូបគាត់​ទេ​។ ចំពោះ​ការលក់ដូរ​នេះ​លោក​ស្ត្រី​ក៏​បាន​ស្នើរ​សុំ​ការអនុញ្ញាតិ ពី​លោក ង៉ោ ម៉េង​ជ្រួន​អភិបាលក្រុង​ប៉ោយប៉ែត​រួចរាល់​ផងដែរ​។​
 
​​ចំពោះ​ការចោទប្រកាន់​ថា លោក​ទូច មុន្នី អភិបាលរងក្រុង​ប៉ោយ​ប៉ែត និង​លោក ខាត់ ធា នាយករង​រដ្ឋបាល​សាលាក្រុង​ប៉ោយ​បែ​ត កាង​ឲ្យ​ឈ្មួញ​ខាងលើ​សាងសង់​សំណងអាណាធិបតេយ្យ​លើ​ដីរ​រថភ្លើង អង្គរ​ថែមស៍ មិនទាន់​បាន​សុំ​ការបំភ្លឺ​អ្នក​ទាំង​ពីរ​បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​មិន​ចូល​។ បើ​ទោះបីជា​បែបណា អង្គភាព សារពត៌មាន​អង្គរ​ថែម រង់ចាំ​ការបកស្រាយ ដោយ​ក្តី​សោមនស្ស រាល់​ការបកស្រាយ​របស់​អស់លោក​។ បញ្ហា​នេះ​យើងខ្ញុំ​និង​ធ្វើ​ការស៊ើបអង្កេត​បន្ត ដើម្បី​យក​មក​ចុះផ្សាយ​នៅ​លេខ​ក្រោយៗ​ទៀត​៕ 

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
10 August, 2018 10:49 AM
មណ្ឌលគិរី​៖ ពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល ខណ​:​មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ នៅ​ចំណុច​ទឹក​ខួប ក្បែរ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ដោយ​ករណី​នេះ​ត្រូវបាន​គេ​ដឹងថា ស្នូរ​ផ្ទុះអាវុធ​នេះ​គឺ​មន្ត្រី​បរិស្ថាន នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ធ្វើការ​បាញ់​គំរាម​អ្នករកស៊ី​ដឹក​ឈើ​តាម​ម៉ូតូ​។
04 June, 2018 09:06 AM
ឧត្តរមានជ័យ​៖ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​១០​និង​០០​នាទី មាន​ករណី អគ្គីភ័យឆេះ​តូប នៅ​ចំណុច ផ្សារ​សំរោង ស្ថិតក្នុង​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត ឧត្តរមានជ័យ។
03 June, 2018 03:00 PM
បាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ចំនួន​៧​ទីតាំង ក្នុងនោះ​រកឃើញ​៥​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​។
17 May, 2018 08:34 AM
ឧត្តរមានជ័យ​៖ កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​នេះ ច្រក​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន​គេ​សង្កេតឃើញថា មាន​ការនាំ​ធ្យូង​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ មិន​មាន​សមត្ថកិច្ច​ជំនាញ​ឫ​អជ្ញាធរ​ធ្វើការ​បង្ក្រាប​ឫ​មាន​វិធានការ​ទប់ស្កាត់​នោះទេ​។
31 January, 2018 06:20 PM
មណ្ឌលគិរី​៖ នៅ​បន្ទាប់ពី​ហេតុការណ៍​ដ៏​ក្តៅគគុក នៃ​ការវាយប្រហារ​ពី​សំណាក់​ខ្មាន់កាំភ្លើង មក​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់ និង​មន្ត្រី​អង្គការ WCS ម្នាក់​នោះ អភិបាលខេត្ត​មណ្ឌលគិរី បាន​សំដែង​ការសោកស្តាយ ចំពោះ​ហេតុការណ៍​ដែល​និង​ស្មាន​មិន​ដល់​នេះ និង​កំពុងតែ​បើក​ការស៊ើបអង្កេត​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ស្វែងរក​ការពិត នៃ​ការវាយប្រហារ​និង​តាម​ចាប់ខ្លួន ខ្មាន់កាំភ្លើង​យកមក​ផ្តន្ទាទោស ។​
14 December, 2017 06:36 PM
បន្ទាយមានជ័យ៖ ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេស​ដ៏​ធំ​មួយ​យីហោ​(​សិប្បកម្ម​ភ្នំ​មាស​)​មាន​ទីតាំង​នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ដែល​មនុស្ស​គ្រប់​ដឹង​និង​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​សិប្បកម្ម​របស់​ឪពុកក្មេក​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ រយះពេល​២​ថ្ងៃនេះ គឺ​១៣ និង​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ
06 September, 2017 11:55 AM
ក្រចេះ៖ សមត្ថកិច្ច​ចម្រុះ​ចាប់​ឈើ​របស់​មន្ត្រី យោធា​ស្រុក​ស្នួល​ម្នាក់ រឹបអូស​បាន​ឈើ​ចំនួន​១៧​កំណាត់​ដែល​មាន​មុខកាត់​ធំៗ កាលពី​ល្ងាច​ថ្ងៃទី​៥ ខែ​កញ្ញា នៅ​ចំណុច​លើផ្លូវ​ច្រករបៀង​ព្រំដែន​ងាំ​០៦ ស្ថិតក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​
29 August, 2017 04:32 PM
ភ្នំពេញ​៖ ​ក្រោយ​ប្រតិកម្ម​ខ្លាំងៗ​ពី​មហាជន លោក​សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា នេះ សម្រេច​ដោះលែង​ស្ត្រី​ដ៏​ស៊ិច​ស៊ី​"Love Riya" ឱ្យ​មាន​សេរីភាព​ឡើងវិញ ។​
prev12345...2122next
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact