ក្រុមគ្រួសារ​ត្រកូល ស៊ីន ស្នើ​ចុះបញ្ជី​ចម្រៀង​ស៊ីន ស៊ី​សាមុត ជា​កម្ម​សិទ្ធ​បញ្ញា និង​ជា​ទ្រព្យសម្បត្តិ​គ្រួសារ​

ភ្នំពេញ៖ ​ក្រុមគ្រួសារ និង​សមាគម ស៊ីន ស៊ី​សាមុត បានប្រគល់​អាល់​ប៊ុម​ចម្រៀង និង ឯកសា​ពាក់

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ក្រុមគ្រួសារ​ត្រកូល ស៊ីន ស្នើ​ចុះបញ្ជី​ចម្រៀង​ស៊ីន ស៊ី​សាមុត ជា​កម្ម​សិទ្ធ​បញ្ញា និង​ជា​ទ្រព្យសម្បត្តិ​គ្រួសារ​
Fri, 06 June 2014 10:38 AM ដោយ ៖ សរ សុជាតិភ្នំពេញ៖ ​ក្រុមគ្រួសារ និង​សមាគម ស៊ីន ស៊ី​សាមុត បានប្រគល់​អាល់​ប៊ុម​ចម្រៀង និង ឯកសា​ពាក់ព័ន្ធ​ទៅ​ក្រសួង ពាណិជ្ជកម្ម និង ក្រសួង វប្បធម៌ និង​វិដិត្រសិល្បៈ ដើម្បី​ស្នើសុំ​ចុះបញ្ជី​បទ​ចម្រៀង​ជា​សម្បត្តិ​គ្រួសារ និង​ស្នើឲ្យ ក្រសួង​ចាត់វិធានការ ប្រឆាំង​នឹង​ការរំលោភ​កម្ម​សិទ្ធ​ប​ញ្ញ ដែល​ធ្វើ​អាជីវកម្ម​លើ​ស្នាដៃ​អធិរាជ​ស​ឡេង​មាស ស៊ីន ស៊ី​សាមុត ជាង ៣០​ឆ្នាំ​កន្លងមកនេះ​។​ដូចជា ចាប់​តាំងពី​ទសវត្សរ៍​ទី ៨០ មក​ចម្រៀង​របស់លោក ស៊ីន ស៊ី​សាមុត ត្រូវបាន​គេ​លួច​ចម្លង កែច្នៃ​យក​ទៅ​ធ្វើ​អាជីវកម្ម​យ៉ាង     អនាធិបតេយ្យ ទាំង​នៅក្នុង​ស្រុក និង​នៅ​ក្រៅប្រទេស​។​

​កាលពី​ព្រឹក​ថ្ងៃ​ពុធ​កន្លងទៅនេះ លោក ស៊ីន ច័ន្ទ​ឆាយា អាយុ ៥៧​ឆ្នាំ ប្រធាន​សមាគម ស៊ីន ស៊ី​សាមុត ត្រូវជា​កូន​ប្រុស​ព្រមទាំង​គ្រួសារ​ដែល​រួម​មាន​ម្តាយ​ឈ្មោះ ខា​វ ថង​ញុ​តុ ជា​ភរិយា​ដើម លោក ស៊ី ស៊ី​សាមុត បានដាក់ លិខិត​អាល់​ប៊ុម​ចម្រៀង​ជាង ១៨០ បទ​និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ទៅ​ក្រសួង ពាណិជ្ជកម្ម និង វិចិត្រ សិល្បៈ​ដើម្បី ស្នើសុំ​កិច្ច​អន្តរាគមន៍​បញ្ឈប់​ការរំលោភ​កម្មសិទ្ធិបញ្ញា​របស់ ឪពុក​លោក និង​ស្នើសុំ​ចុះបញ្ជី​បទ ចម្រៀង​ទាំងនេះ ជា​ទ្រព្យសម្បត្តិ​គ្រួសារ​ផ្ទាល់ ដើម្បី​ទប់ស្កាត់​ការចម្លង​ធ្វើ​អាជីវកម្ម​បំភ្លៃ​បទ​ចម្រៀង​បន្តទៅទៀត ។​

​តាម​លោក ច័ន្ទ​ឆាយា បានបញ្ជាក់​ថាៈ​«​ខ្ញុំ​មាន​ឯកសារ​ភ័ស្តុតាង​ជា​ស្នាដៃ​របស់​ឪពុក​ខ្ញុំ ដូចជា​ការនិពន្ធ បទ​ភ្លេង ទំនុក​ច្រៀង និង​ច្រៀង​ដោយ​ឪពុក​ខ្ញុំ​ផ្ទាល់ និង​មាន​ថាស​ចម្រៀង​ជាង ១៨០​បទ​»​។​

​លោក ច័ន្ទ​ឆាយា មិន​អាច​កំណត់​បាន​ពី​ចំនួន​ចម្រៀង​ដែល​ច្រៀង​ដោយ​ឪពុក​របស់​លោក​បាន​នោះទេ ព្រោះថា អត់​មាន​សំណៅ​ដើម ហើយ​មាន​ផ្សាយ​ផ្ទាស់ ដែល​អត់​មាន​ថត​ជា​ថាស​ទុក​ទេ​។ តែ​ចាប់​ពី​ទសវត្សរ៍ ៦០ ទើប​ចាប់ផ្តើម​ថត​យក​ទៅ​ផលិត​ជា​ថាស​នៅ ក្រុង​ប៉ារីស និង ហុងកុង ហើយ​ចាប់ពី​ទសវត្សរ៍ ៧០ ទើប​ច្រៀង និង​ថត​ដាក់​ថា​ស​ជ័រ​ខ្លួនឯង​មួយចំនួនទៀត ។​

​បើទោះជា​យ៉ាងណា លោក​ក៏​បាន​អះអាងថា បទ​ចម្រៀង​ដែល​និពន្ធ និង​ច្រៀង​ផ្ទាល់​ដោយ​ឪពុក​របស់​លោក មាន​ប្រហែល​ជាង ៨ ពាន់​បទ ដែល​នេះ​នៅ​មិនទាន់​គិត​ពី​ចម្រៀង​ដែល​និពន្ធ​ឲ្យ​អ្នកចម្រៀង ផ្សេង​ច្រៀង​នោះទេ​។​
​លោក ស៊ីន ច័ន្ទ​ឆាយា បាន​ថ្លែង​ដូច្នេះ​ថាៈ​«​គេ​លួច​ចម្លង​ចម្រៀង​ឪពុក​ខ្ញុំ​ទៅ​ធ្វើ​អាជីវកម្ម​ក្លែង និង​បំភ្លៃ ច្រៀង​បែប​អ​នាធិ​តេ​យ្យ ចាប់តាំងពី ឆ្នាំ​១៩៨២ មក​ម្លេះ​។
​ ហើយ​ខ្ញុំ​បាន​សុំ​ការអន្តរាគមន៍​ពី​ក្រសួង    វប្បធម៌ និង​វិចិត្រសិល្បៈ ចំនួន​បី​សដង តែ​ដូចជា​គ្មាន​ប្រសិទ្ធភាព​នោះទេ​»​។​
​បើ​តាម​លោក​ស្រី ខា​វ ថង​ញុ​តុ អាយុ ៧៥​ឆ្នាំ ដែល​កំពុង​រស់នៅ​ក្នុង ខេត្ត​ស្ទឹងត្រែង បាន​មានប្រសាសន៍​ក្នុង ឱកាស​នោះ​ថា លោកស្រី មិនសូវ​បាន​ដឹង​ពី​ការ​ដែល​គេ​ថតចម្លង​ស្នាដៃ​ស្វាមី​របស់​លោកស្រី​នោះទេ ដោយសារតែ លោកស្រី នៅ​ឯ​ទី​ជនបទ​។​

​ស្ត្រី​ចំណាស់​រូបនេះ បាន​ថ្លែងថាៈ «​ពេល​ឮ​សម្លេង​គាត់ ខ្ញុំ​អាណិតកូន ព្រោះ​អី​កូន​អត់​បាន បន្ត​សម្លេង​ពី ឪពុក​។ កូន​នៅ​តូច សុំ​ប៉ា​រៀន ប៉ា​អត់​ទាន់​បង្រៀន​កូន​ទេ ចាំ​រក​ការងារ​ធ្វើ​សិន​»​។​
​ស្ត្រី​រូប​នេះ​បន្តថា ចម្រៀង​របស់​ស្វាមី​លោកស្រី មាន​គ្រប់​រសជាតិ​ទាំងអស់ ដោយសារ​តែ​កាល​នោះ​គាត់​បាន​ទទួល​យក​រឿង​រ៉ាវ​ទាំង​កម្សត់ ទាំង​សប្បាយ​ពី​មនុស្ស​ជាច្រើន ដើម្បី​យក​ទៅ​តែង​ជា​បទ        ចម្រៀង​។​

​ទោះជា​យ៉ាងណា​លោកស្រី​បាន​ត្អូញត្អែរថា រហូតមកដល់​ពេលនេះ គ្រួសារ​លោក​ស្រី មិនទាន់​បាន​ទទួល​យុត្តិធម៌ និង​ប្រយោជន៍​ណាមួយ​ពី​មរតក​ចម្រៀង​ដ៏ ច្រើន​នេះ​ទេ​។​
​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និង​លោកស្រី ភឿង ស​ក្កណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ​បាន​ទទួលយក​សំណើ​នោះ​។​

​ឯ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ក្រសួង​ទាំង​ពីរ​នឹង​យក​សំណើរ​ទាំងនោះ​ទៅ​ពិនិត្យ និង​ពិចារណា​ឲ្យ​គ្រប់​ជ្រុងជ្រោយ តាម​នីតិវិធី​ច្បាប់ ដើម្បី​ការពារ​កម្មសិទ្ធិបញ្ញារ​បស់​លោត​តា ស៊ីន ស៊ី​សាមុត ទៅ​ក្នុង​បរិបទ​មួយ​ការពារ​ដោយ​កម្មសិទ្ធិបញ្ញា ។​
​មិនតែប៉ុណ្ណោះ ក្នុងនាម​ជា​អ្នក​ស្រឡាញ់ និង​អភិរក្ស​មរតក​ចម្រៀង​លោក ស៊ីន ស៊ី​សាមុត លោក ស៊ុន ចាន់ថុល រួម​នឹង​ក្រសួង​វប្បធម៌ នឹង​វិចិត្រសិល្បៈ នឹង​ប្រគុំ​តន្ត្រី​មួយ ដើម្បី​រំឭក​គុណ និង​រ៉ៃ​អង្គាស​ថវិការ ជូន​ដល់​គ្រួសារ លោកតា ស៊ីន ស៊ី​សាមុត ដែល​កំពុង​មាន​ជីវភាព​ក្រីក្រ​។​

​លោក​រដ្ឋមន្ត្រី​ថ្លែង​បញ្ជាក់ថា “​ការរស់នៅ​របស់​គា​តើ​មាន​ការលំបាក​ហើយ​ប្រមាណ​៤០​ឆ្នាំ​មកនេះ​គ្រួសារ​គាត់​មិនទាន់​បាន​ចំណូល​ពី​ចម្រៀង​ដែល​ជា​មរតក​ជាតិ​នោះ​ទេ​។​ដូច្នេះ​យើង​ធ្វើ​ការប្រគុំ​តន្ត្រី​នៅ​ឆ្នាំក្រោយ​ដើម្បី​ជួយ​គាត់​ហើយ​ពិធី​នេះ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ អ្នក​ដែល​ស្រឡាញ់​ចម្រៀង​គាត់់​អាច​ចូលរួម​ច្រៀង​បាន​ទាំងអស់​។​
​ឯ​លោក វ៉ា រុត​សាន​ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម​បានន​ពន្យល់​ថា​កម្មសិទ្ធិបញ្ញា​របស់​អ្នកនិពន្ធ​ម្នាក់​គិត​ចាប់​ពី​មួយ​ជីវិត​របស់​គាត់​បូក​នឹង​រយៈពេល​៥០​ឆ្នាំ​។​ចំពោះ​ករណី​អធិរាជ​សំឡេង​មាស​ស៊ិន ស៊ី​សាមុត​វិញ​គាត់​ស្លាប់​ក្នុង​របប ប៉ុល ពត ហេតុ​នេះ​មក​ដល់ពេលនេះ​គាត​នៅសល់​កម្មសិទ្ធិបញ្ញា​ប្រហែល​២០​ឆ្នាំ​ទៀត​ហើយ​ក្រោយ​ពី​នោះ​ស្នាដៃ​គាត់​នឹង​ក្លាយជា​របស់​រដ្ឋ​ដោយ​តម្លាភាព​។​

​ផ្ទុយទៅវិញ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​វិញ​ក៏​បាន​ថ្លែង​ចូលរួម​អបអរសាទរ​គាំទ្រ​ចំពោះ​សំណើ​ចុះបញ្ជី​គ្រួសារ​ចម្រៀង​ស៊ិន ស៊ី​សាមុត​នេះ​ផង​ដែរ​ព្រោះថា​ការចុះបញ្ជី​ចម្រៀង​ឲ្យក្លាយ​ជា​កម្មសិទ្ធិបញ្ញា​បុគ្គល​នេះ​ងាយស្រួល​ក្នុង​ការទប់ស្កាត់​ចំពោះ​បុគ្គល​និង​អ្នកចម្រៀង​ខិលខូច​មួយចំនួន​បច្ចុប្បន្ន​ដែល​ចូលចិត្ត​យក​មរតក​របស់​អ្នកចម្រៀង​អតីត​ទៅ​កែច្នៃ​ដាក់​ច្រៀង​បន្លំ​ថា​ជា​កម្មសិទ្ធិ​របស់​ខ្លួន​យ៉ាង​ទុច្ចរិត​បំផុត​ដោយ​គ្មាន​ការ​ខ្មាសអៀន​ឡើយ​។​

​ហើយ​ករណី​ដែល​លឺសូ​រថា មាន​ការគាំទ្រ​ជួយ​ជ្រោមជ្រែង​ឲ្យមាន​ការចុះបញ្ជី​មរតកច​ម្រៀង​ក្លាយ​ជា​កម្មសិទ្ធិ​គ្រួសារ​នេះ​វា​ក៏​ក្លាយជា​សែន​មហា​រីករាយ​មួ​យ​និង​សូម​គាំទ្រ​គ្រប់យ៉ាង​ចំពោះ​ការដាក់​មរតក​ចម្រៀង​ទៅ​ក្នុង​គ្រួសារ​ស៊ិន ស៊ី​សាមុត​នេះ​ពី​សំណាក់​ក្រុម​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​ស្រលាញ់​គាំទ្រ​មរតក​ចម្រៀង​ស៊ីន ស៊ី​សាមុត​។​



Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
11 September, 2014 12:11 PM
កូរ៉េ៖សមាជិក​ម្នាក់​នៃ​ក្រុម​តារាចម្រៀង Ladies’ Code គឺ​នាង Go Eun Bi បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​ដ៏​រន្ធត់​មួយ ខណៈ​នាង និង​ក្រុម​សមាជិក​របស់​នាង បាន​កំពុងធ្វើដំណើរ​ត្រលប់​ទៅ​កាន់​ទីក្រុង​សេ​អ៊ូ​ល​វិញ បន្ទាប់​ពី​បញ្ចប់​ការសម្តែង​នៅក្នុង​ទីក្រុង Busan ប្រទេស​កូរ៉េខាងត្បូង ។​
10 July, 2014 03:13 PM
​គេហទំព័រ​សារព័ត៌មាន Shanghaist បាន​ចុះផ្សាយ​ថា លោក Rong ជា​សេដ្ឋី​កំសត់​ស្នេហ៍​ម្នាក់ បាន​ចំណាយ​ប្រាក់​ចំនួន​១៦​ម៉ឺន​ដុល្លារ​ឲ្យ​ទៅ​ក្រុមហ៊ុន​រើស​គូស្រករ ជួយ​រកប្រពន្ធ​ឲ្យ​។ គាត់​បានប្រកាសថា​លោក​បុគ្គល​ដែល​កម្រ​ចូល​កម្មវិធី ក្នុងសង្គម មិន​ផឹកស្រា និង​ជក់បារី ថែម​ទៀតផង​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មិនអាច​ស្វែងរក​ភរិយា​បាន​។​
25 June, 2014 02:44 PM
តៃវ៉ាន់៖យោងការចុះផ្សាយរបស់ទស្សនាវដី្ត Phoemix News បានរាយការណ៍ថាសមាជិក​របស់​ក្រុម Dream Girls ​នាង Puff Guo ទទួល​ជ័យជំនះ​ដោយ​ទទួល​បាន​សម្លេង​ច្រើន​បំផុត នៅក្នុង​ការបោះឆ្នោត​រៀប​ចំ​ឡើង​ដោយ​ទស្សនាវដី្ត​ស្តី​ពី​របៀបរបប​រស់នៅ​ របស់​បុរស​នេះ ចាប់តាំង​ពី​ខែឧសភា​នៅ​ឆ្នាំនេះ​មក ដែល​ធ្វើអោយ​នាង​ក្លាយទៅជា​អ្នកឈ្នះ​២​ដង
02 June, 2014 05:39 PM
 តារា​ជប៉ុន​៖​តាម​ប្រភព​ព័ត៌មាន កម្សាន្ត​របស់​បរទេស បាន​ប្រាប់ឲ្យដឹង​ថា នាង Chen Zirui ជា​តារា​ម៉ូ​ដែល និង​តារា​សម្តែង​សិច លំដាប់​ទី ៩ របស់​ជប៉ុន បានបង្ហាញ​រូបភាព​សិច​ស៊ី យ៉ាង​ចាស់ដៃ​ជាមួយនឹង ឈុត​ប៊ី​គីនី នៅក្នុង​បន្ទប់ដេក​របស់ នាង​។ រូបភាព​សិច​ស៊ី​ទាំងនេះ គឺ​សុទ្ធតែ​បញ្ចេញ​គល់​សុដន់ ធំ​ប៉ុន​ផ្លែ​ឳ​ឡឹ​ក​ទៅហើយ ដែល​ធ្វើឲ្យ​ទស្សនិកជន មាន​
30 May, 2014 01:45 PM
 អាមេរិក៖ ទូរទស្សន៍CNN បានរាយការណ៍ថា តារាភាពយន្ត Brad Pitt ត្រូវ ​គេ​វាយ​ចំ​មុខ​កាលពី​យប់ ថ្ងៃ​ពុធ​នៅពេល​ចុះហត្ថលេខា​ទុកជា​អនុស្សាវរីយ៍​ដល់​ភ្ញៀវ​នៅក្នុង​ពិធី​ បញ្ចាំង​អោយ​មើល​នៅពេល ដំបូង​នូវ​ខ្សែភាពយន្ត​របស់​ក្រុមហ៊ុន Hollywood រឿង «Maleficent» សម្តែង​ជាមួយ​តារា Angelina Jolie ដៃគូ​របស់​លោក​។​

ប៉ូលិស​ក្រុងឡូ​ស​អែន​ជឺ​ឡេស​ បាន​និយាយ​ថា បុរស​ម្នាក់​ Vitalii Sediuk អាយុ​២៥​ឆ្នាំ​
29 May, 2014 04:26 AM
ភ្នំពេញ ​ ៖ ​ក្រោយពី​បាន​លែងលះ​គ្នា​ដាច់ស្រេច​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ មួង ឃីម​ តាម​អំណាច សាលក្រម​តុលាការ​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​កន្លង​មក​នោះ​ អ្នកនាង ម៉េង កែវពេជ្ជតា​ បាន ទទួលរង​នូវ​ព័ត៌មាន​ថា ​មាន​បុរស​ជាច្រើន​បាន​ព្យាយាម​ទាក់ទង​តាម​សុំ​សេចក្ដីស្នេហា។
29 May, 2014 04:21 AM
តារាចម្រៀង​ចិន Li Daimo ត្រូវ ​បាន​តុលាការ​កាត់ទោស​អោយ​ជាប់ពន្ធនាគារ​៩​ខែ​បន្ទាប់ពី​ត្រូវ បាន​ចាប់ខ្លួន​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​នៅ​គេហដ្ឋាន​របស់​លោក​នៅ​ទីក្រុង​ ប៉េកាំង​ជាមួយនឹង​ក្រុម មនុស្ស​មួយ​ក្រុម​នៅក្នុង​ខែមីនា​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact