តារាចម្រៀង ម៉េង​ កែវពេជ្ជតា​ មាន​ពោះម៉ាយ​ មកពី​ស្រុក​បារាំង ​តាម​សុំ​ស្នេហា

ភ្នំពេញ ​ ៖ ​ក្រោយពី​បាន​លែងលះ​គ្នា​ដាច់ស្រេច​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ មួង ឃីម​ តាម​អំ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
តារាចម្រៀង ម៉េង​ កែវពេជ្ជតា​ មាន​ពោះម៉ាយ​ មកពី​ស្រុក​បារាំង ​តាម​សុំ​ស្នេហា
Thu, 29 May 2014 04:26 AM ដោយ ៖ អង្គរថែមស៍

ភ្នំពេញ ​ ៖ ​ក្រោយពី​បាន​លែងលះ​គ្នា​ដាច់ស្រេច​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ មួង ឃីម​ តាម​អំណាច សាលក្រម​តុលាការ​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​កន្លង​មក​នោះ​ អ្នកនាង ម៉េង កែវពេជ្ជតា​ បាន ទទួលរង​នូវ​ព័ត៌មាន​ថា ​មាន​បុរស​ជាច្រើន​បាន​ព្យាយាម​ទាក់ទង​តាម​សុំ​សេចក្ដីស្នេហា។

ជាមួយនឹង ​ព័ត៌មាន​នេះ​ រហូតមកដល់​បច្ចុប្បន្ន​គេ​នៅ​មិនទាន់​ឃើញ​តារា​សិល្បៈ​ចម្រៀង​ស្រី ដ៏​ល្បី​រូបនេះ​សម្រេចចិត្ត​ទទួលយក​សេចក្ដី​ស្រឡាញ់​ពី​បុរស​ណា​ម្នាក់​ នៅឡើយ​នោះទេ បើទោះបី កាលពីពេល​កន្លងមក​អតីត​ស្វាមី​របស់​នាង​ត្រូវបាន​គេ​ដឹងថា បាន​រៀបការ​ជាមួយ​ភរិយា​ថ្មី​ទៀត​រួច ហើយ​ក៏ដោយ។

ទាក់ទង ​ទៅ​នឹង​រឿងរ៉ាវ​នៃ​ជីវិត​ឯកជន​របស់​តារាចម្រៀង ម៉េង កែវពេជ្ជតា នេះ​ដែរ​កាលពី ពេល​ថ្មីៗ​កន្លង​មក បើ​តាម​ការ​បង្ហើប​ពី​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា នៅក្នុង​រយៈពេល​កន្លងមក អ្នកនាង ម៉េង កែវពេជ្ជតា​ ពិតជា​មិនបាន​ទទួលយក​សេចក្ដី​ស្រឡាញ់​ពី​បុរស​ណា​ម្នាក់​នោះ​មែន។ ប៉ុន្តែ​នៅក្នុង​ពេលអនាគត​ដ៏​ខ្លី​តារាចម្រៀង​ដ៏​ល្បី​រូបនេះ​អាច​នឹង​មាន​ ដំណឹង​ល្អ​ទាក់ទិន​ទៅ​នឹង​រឿង គូ​អនាគត​ថ្មី​របស់​នាង។ ប្រភពព័ត៌មាន​ទម្លាយ​ថា បច្ចុប្បន្ននេះ​អ្នកនាង ម៉េង កែវពេជ្ជតា កំពុង​ត្រូវ បាន​បុរស​ពោះម៉ាយ​ដែល​ជា​អាណិកជន​ខ្មែរ​រស់​នៅ​ឯ​ប្រទេស​បារាំង​ម្នាក់​ ព្យាយាម​តាម​ថ្ពក់​បេះដូង ហើយ​បើតាម​ដឹង​នោះ​ទំនាក់ទំនង​រវាង​បុរស​អាណិកជន​ខ្មែរ​រូប​នោះ និង​តារាចម្រៀង​ស្រី​មេម៉ាយ​ដ៏ ស្រស់​សោភា​កូន​ពីរ​រូប​នេះ​កំពុង​ទទួល​បាន​នូវ​លទ្ធផល​ផ្លែផ្កា​យ៉ាង​ល្អ ប្រសើរ។

ប្រភព​ដដែល​បាន​បង្ហើប​ឲ្យ​ដឹងថា បុរស​អាណិកជន​ពោះម៉ាយ​ដែល​កំពុង​ព្យាយាម​ថ្ពក់​យក បេះដូង​តារាចម្រៀង ម៉េង កែវពេជ្ជតា នេះ​មានឈ្មោះ​«​វ៉ាត​»​មាន​វ័យ​ប្រមាណ​៥០​ឆ្នាំ​ហើយ​។ ប្រភព ​ព័ត៌មាន​បា​នប​ន្ត​ឲ្យ​ដឹងថា តាមរយៈ​ទំនាក់ទំនង​នេះ​គេ​បានឃើញ​អ្នកនាង ម៉េង កែវពេជ្ជតា បណ្តើរ​លោក​វ៉ា​ត ​ទៅ​បរិភោគ​អាហារ​នៅក្នុង​ហាង​មួយ​នៅ​ម្តុំ​វិទ្យាល័យ​សន្ធរម៉ុក​ក្នុង​ រាជធានី​ភ្នំពេញ ដោយមាន​មិត្តភក្តិ​រួម​អាជីព​មួយ​ចំនួនទៀត​ទៅជា​មួយ​ផងដែរ ។ បើតាម​ការកត់​សម្គាល់​របស់​អ្នក សិល្បៈ​ដែល​ស្គាល់​អាណិកជន​ខ្មែរ​ដែល​កំពុង​តាម​សុំ​ស្អំ​របួស​បេះដូង​ចាស់​ របស់​តារាចម្រៀង ម៉េង កែវពេជ្ជតា បាន​ឲ្យ​ដឹងថា លោក​វ៉ាត​ជា​មនុស្ស​ស្លូតបូត​សុភាព​រាបសា និង​មិនសូវ​ចេះ​និយាយស្តី ច្រើន​នោះទេ​ហើយ​បើ​តាម​មើល​បុរស​អាណិកជន​រូបនេះ​ទំនង​មានការ​ស្រឡាញ់​ទៅលើ​ អ្នកនាង​ម៉េង កែវពេជ្ជតា ខ្លាំង​ថែមទៀត​ផង។

ជុំវិញរឿងរ៉ាវខាងលើ អង្គរថែមស៍ មិនទាន់អាចសុំការបំភ្លឺពីអ្នកនាង ម៉េង កែវពេជ្រចិន្តា បាននៅឡើយទេ ព្រោះទូរសព្ទ័ខលមិនចូល៕

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
11 September, 2014 12:11 PM
កូរ៉េ៖សមាជិក​ម្នាក់​នៃ​ក្រុម​តារាចម្រៀង Ladies’ Code គឺ​នាង Go Eun Bi បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​ដ៏​រន្ធត់​មួយ ខណៈ​នាង និង​ក្រុម​សមាជិក​របស់​នាង បាន​កំពុងធ្វើដំណើរ​ត្រលប់​ទៅ​កាន់​ទីក្រុង​សេ​អ៊ូ​ល​វិញ បន្ទាប់​ពី​បញ្ចប់​ការសម្តែង​នៅក្នុង​ទីក្រុង Busan ប្រទេស​កូរ៉េខាងត្បូង ។​
10 July, 2014 03:13 PM
​គេហទំព័រ​សារព័ត៌មាន Shanghaist បាន​ចុះផ្សាយ​ថា លោក Rong ជា​សេដ្ឋី​កំសត់​ស្នេហ៍​ម្នាក់ បាន​ចំណាយ​ប្រាក់​ចំនួន​១៦​ម៉ឺន​ដុល្លារ​ឲ្យ​ទៅ​ក្រុមហ៊ុន​រើស​គូស្រករ ជួយ​រកប្រពន្ធ​ឲ្យ​។ គាត់​បានប្រកាសថា​លោក​បុគ្គល​ដែល​កម្រ​ចូល​កម្មវិធី ក្នុងសង្គម មិន​ផឹកស្រា និង​ជក់បារី ថែម​ទៀតផង​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មិនអាច​ស្វែងរក​ភរិយា​បាន​។​
25 June, 2014 02:44 PM
តៃវ៉ាន់៖យោងការចុះផ្សាយរបស់ទស្សនាវដី្ត Phoemix News បានរាយការណ៍ថាសមាជិក​របស់​ក្រុម Dream Girls ​នាង Puff Guo ទទួល​ជ័យជំនះ​ដោយ​ទទួល​បាន​សម្លេង​ច្រើន​បំផុត នៅក្នុង​ការបោះឆ្នោត​រៀប​ចំ​ឡើង​ដោយ​ទស្សនាវដី្ត​ស្តី​ពី​របៀបរបប​រស់នៅ​ របស់​បុរស​នេះ ចាប់តាំង​ពី​ខែឧសភា​នៅ​ឆ្នាំនេះ​មក ដែល​ធ្វើអោយ​នាង​ក្លាយទៅជា​អ្នកឈ្នះ​២​ដង
06 June, 2014 10:38 AM
ភ្នំពេញ៖ ​ក្រុមគ្រួសារ និង​សមាគម ស៊ីន ស៊ី​សាមុត បានប្រគល់​អាល់​ប៊ុម​ចម្រៀង និង ឯកសា​ពាក់ព័ន្ធ​ទៅ​ក្រសួង ពាណិជ្ជកម្ម និង ក្រសួង វប្បធម៌ និង​វិដិត្រសិល្បៈ ដើម្បី​ស្នើសុំ​ចុះបញ្ជី​បទ​ចម្រៀង​ជា​សម្បត្តិ​គ្រួសារ និង​ស្នើឲ្យ ក្រសួង​ចាត់វិធានការ ប្រឆាំង​នឹង​ការរំលោភ​កម្ម​សិទ្ធ​ប​ញ្ញ ដែល​ធ្វើ​អាជីវកម្ម​លើ​ស្នាដៃ​អធិរាជ​ស​ឡេង​មាស ស៊ីន ស៊ី​សាមុត ជាង ៣០​ឆ្នាំ​កន្លងមកនេះ​។​ដូចជា ចាប់​តាំងពី​ទសវត្សរ៍​ទី ៨០ មក​ចម្រៀង​របស់លោក ស៊ីន ស៊ី​សាមុត ត្រូវបាន​គេ​លួច​ចម្លង កែច្នៃ​យក​ទៅ​ធ្វើ​អាជីវកម្ម​យ៉ាង     អនាធិបតេយ្យ ទាំង​នៅក្នុង​ស្រុក និង​នៅ​ក្រៅប្រទេស​។​
02 June, 2014 05:39 PM
 តារា​ជប៉ុន​៖​តាម​ប្រភព​ព័ត៌មាន កម្សាន្ត​របស់​បរទេស បាន​ប្រាប់ឲ្យដឹង​ថា នាង Chen Zirui ជា​តារា​ម៉ូ​ដែល និង​តារា​សម្តែង​សិច លំដាប់​ទី ៩ របស់​ជប៉ុន បានបង្ហាញ​រូបភាព​សិច​ស៊ី យ៉ាង​ចាស់ដៃ​ជាមួយនឹង ឈុត​ប៊ី​គីនី នៅក្នុង​បន្ទប់ដេក​របស់ នាង​។ រូបភាព​សិច​ស៊ី​ទាំងនេះ គឺ​សុទ្ធតែ​បញ្ចេញ​គល់​សុដន់ ធំ​ប៉ុន​ផ្លែ​ឳ​ឡឹ​ក​ទៅហើយ ដែល​ធ្វើឲ្យ​ទស្សនិកជន មាន​
30 May, 2014 01:45 PM
 អាមេរិក៖ ទូរទស្សន៍CNN បានរាយការណ៍ថា តារាភាពយន្ត Brad Pitt ត្រូវ ​គេ​វាយ​ចំ​មុខ​កាលពី​យប់ ថ្ងៃ​ពុធ​នៅពេល​ចុះហត្ថលេខា​ទុកជា​អនុស្សាវរីយ៍​ដល់​ភ្ញៀវ​នៅក្នុង​ពិធី​ បញ្ចាំង​អោយ​មើល​នៅពេល ដំបូង​នូវ​ខ្សែភាពយន្ត​របស់​ក្រុមហ៊ុន Hollywood រឿង «Maleficent» សម្តែង​ជាមួយ​តារា Angelina Jolie ដៃគូ​របស់​លោក​។​

ប៉ូលិស​ក្រុងឡូ​ស​អែន​ជឺ​ឡេស​ បាន​និយាយ​ថា បុរស​ម្នាក់​ Vitalii Sediuk អាយុ​២៥​ឆ្នាំ​
29 May, 2014 04:21 AM
តារាចម្រៀង​ចិន Li Daimo ត្រូវ ​បាន​តុលាការ​កាត់ទោស​អោយ​ជាប់ពន្ធនាគារ​៩​ខែ​បន្ទាប់ពី​ត្រូវ បាន​ចាប់ខ្លួន​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​នៅ​គេហដ្ឋាន​របស់​លោក​នៅ​ទីក្រុង​ ប៉េកាំង​ជាមួយនឹង​ក្រុម មនុស្ស​មួយ​ក្រុម​នៅក្នុង​ខែមីនា​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact