នាយក​សាលា​បឋមសិក្សា​ឃុំ​ត្រពាំង​ច្រេស​ ត្រូវ​មាតា​បី​តា​សិស្ស​ដាក់​ពាក្យបណ្ដឹង

ខេត្ត​រតនគីរី៖ មាតា​បី​តា​សិស្ស ស្រុក​កូន​មុំ ខេត្ត​រតនគីរី បាននាំគ្នា​ផ្ដិតមេដៃ​ដាក់​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
នាយក​សាលា​បឋមសិក្សា​ឃុំ​ត្រពាំង​ច្រេស​ ត្រូវ​មាតា​បី​តា​សិស្ស​ដាក់​ពាក្យបណ្ដឹង
Tue, 10 May 2016 09:06 AM ដោយ ៖ ​ភួង ផុនខេត្ត​រតនគីរី៖ មាតា​បី​តា​សិស្ស ស្រុក​កូន​មុំ ខេត្ត​រតនគីរី បាននាំគ្នា​ផ្ដិតមេដៃ​ដាក់​ពាក្យបណ្ដឹង ចូល​សាលា​ស្រុក សុំអោយ ឬ ផ្លាស់ប្ដូរ លោក ងួន សុភាព ជា​នាយក​សាលា និង លោកគ្រូ ហ៊ឹម សារ ដោយ​ចោទប្រកាន់​ថា ប្រើ​អំពើហឹង្សា មក​លើ​សិស្ស ជាច្រើនលើក ច្រើនសារ និង ជំរិត​ទា​ប្រាក់​ពី​សិស្ស ជា​ថ្នូរ​និង​ការឡើង​ថ្នាក់​។

លោក ងួន សុភា នាយក​សាលា បឋមសិក្សា ត្រពាំង​ច្រេស និង​លោក ហ៊ឹម សារ ជា​គ្រូបង្រៀន ត្រូវបាន​អាណាព្យាបាល​សិស្ស នៅក្នុង​ភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេ្ត​រតនគីរី និង គណៈកម្មការ ទ្រទ្រង់​សាលា​នេះ រួម​គ្នា​ដាក់​ពក្យបណ្ដឹង ចូល​សាលា​ស្រុក កាលពី​ថ្ងៃ​ទី​១៤ ខែ​មិនា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ថា ប្រើ​អំពើហឹង្សា មក​លើ​រាងកាយ​សិស្ស កំណត់​តម្លៃ អោយ​សិស្ស ទិញ​សៀវភៅ​សិក្ខា​ធា​រិត និង​តម្រូវ​អោយ​សិស្ស បង់​ប្រាក់​ដើម្បី​ជា​ថ្នូរ ក្នុង​ការឡើង​ថ្នាក់​។លោក​ជា​មាតា​បី​តា​សិស្ស រៀន​នៅ​សាលាបឋមសិក្សា ត្រពាំង​ច្រេស បាន​និយាយថា លោកគ្រូ ហ៊ឹម​សារ និង​លោក​នាយក​សាលា ងួន សុភាព តែងតែ​ប្រើ​អំពើហឹង្សា​មក​លើ​រាងកា​យ​សិស្ស ដូចជា​វាយ និង អោយ​ឈរ​ក្រោម​ដង​ទង់ជាតិ តម្រូវ​អោយ​សិស្ស​ទិញ​សៀវភៅ​សិក្ខា​ធា​រឹត ១​ក្បាល តម្លៃ​១​ម៊ឺន​រៀល ហើយ​បើ​សិស្ស​ចង់​ឡើង​ថ្នាក់ ត្រូវ​បង់​១​ម៉ឺន​រៀល ទើប​អោយ​ឡើង​ថ្នាក់ ។

តាម​របាយការណ៍​លោក ប៉ាក ធឹ​ម ប្រធាន​កម្រង​សង្គម​មានជ័យ​ថា លោក ងួន សុភាព នាយក​សាលា​បឋមសិក្សា ត្រពាំង​ច្រេស បាន​យក​បន្ទប់​សិស្ស​រៀន ដាក់​នំចំណី និង​សម្ភារៈ​ផ្ទះបាយ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកនាយក តែងតែ​យក​ម៉ោង​ធ្វើការ ទៅ​លេង​ល្បែងស៊ីសង ។ ក្នុង​របាយការណ៍​នោះ បាន​បន្ថែមទៀតថា ប្រហែល​ជា​លោកនាយក​ចាញ់ល្បែង​ហើយ ទើប​គាត់​ប្រើ​វិធី​រកលុយ​ផ្សេងៗ ទៅ​លើ​សិស្ស ៤​នាក់ ដោយ​ម្នាក់ៗ គៀប​យក​លុយ​ចំនួន ១៥០០០០ រៀល​។

ជុំវិញ​ករណី​ខាងលើ​នេះ លោក ធៀន ចាន់​ធាង អភិបាលស្រុក​កូន​មុំ បានអោដឹងថា ការណី​ខាងលើនេះ លោក​បាន​លេចឮ ប្រហែល​កន្លះ​ឆ្នាំ​មកហើយ ក្រោយមក នៅ​ខែ​មិនា ទើប​មាន​ពាក្យបណ្ដឹង​ផ្ដិតមេដៃ ពី​អាណាព្យាបាល​សិស្ស ប្រមាណ​ជា ១៩ ទៅ ២០ នាក់​។ អាណាព្យាបាល​សិស្ស រាប់រយ​នាក់ មិនឃើញ​ផ្ដិតមេដៃ​ប្ដឹង មក​ប្ដឹង​តែ​ប៉ុន្មាន​នាក់​។ ហើយមិនមែន​ចំនួន​នាក់​ប្ដឹង​តិចតួច លោក​មិន​ធ្វើការ​នោះ​ទេ ក៏​ប៉ុន្តែ​លោក​បាន​អញ្ជើញ​អាណាព្យាបាល​សិស្ស ដែល​ផ្ដិត​មេដៃ​ប្ដឹង​នោះ មក​សាកសួរ​រក​ការពិត មិន​ឃើញ​ពួក​គាត់​មក​ជួប​សោះ ម្យ៉ាងទៀត លោក​ចុះ​ទៅ​សាលា​នោះ​ជា​ញឹកញាប់ មិនឃើញ​សិស្ស​ណា​ម្នាក់​មក​រាយការណ៍​ពី​បញ្ហានេះ​សោះ​៕












Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
10 August, 2018 10:49 AM
មណ្ឌលគិរី​៖ ពលរដ្ឋ​មាន​ការភ្ញាក់ផ្អើល ខណ​:​មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ នៅ​ចំណុច​ទឹក​ខួប ក្បែរ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ដោយ​ករណី​នេះ​ត្រូវបាន​គេ​ដឹងថា ស្នូរ​ផ្ទុះអាវុធ​នេះ​គឺ​មន្ត្រី​បរិស្ថាន នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ធ្វើការ​បាញ់​គំរាម​អ្នករកស៊ី​ដឹក​ឈើ​តាម​ម៉ូតូ​។
04 June, 2018 09:06 AM
ឧត្តរមានជ័យ​៖ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​១០​និង​០០​នាទី មាន​ករណី អគ្គីភ័យឆេះ​តូប នៅ​ចំណុច ផ្សារ​សំរោង ស្ថិតក្នុង​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត ឧត្តរមានជ័យ។
03 June, 2018 03:00 PM
បាត់ដំបង​៖ ​កម្លាំង​ជំនាញ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​រួម​និង​គណះកម្មការ​ជាតិ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ចំនួន​៧​ទីតាំង ក្នុងនោះ​រកឃើញ​៥​ទីតាំង​គ្មាន​ច្បាប់​អនុញ្ញាត​។
17 May, 2018 08:34 AM
ឧត្តរមានជ័យ​៖ កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​នេះ ច្រក​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន​គេ​សង្កេតឃើញថា មាន​ការនាំ​ធ្យូង​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ មិន​មាន​សមត្ថកិច្ច​ជំនាញ​ឫ​អជ្ញាធរ​ធ្វើការ​បង្ក្រាប​ឫ​មាន​វិធានការ​ទប់ស្កាត់​នោះទេ​។
31 January, 2018 06:20 PM
មណ្ឌលគិរី​៖ នៅ​បន្ទាប់ពី​ហេតុការណ៍​ដ៏​ក្តៅគគុក នៃ​ការវាយប្រហារ​ពី​សំណាក់​ខ្មាន់កាំភ្លើង មក​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់ និង​មន្ត្រី​អង្គការ WCS ម្នាក់​នោះ អភិបាលខេត្ត​មណ្ឌលគិរី បាន​សំដែង​ការសោកស្តាយ ចំពោះ​ហេតុការណ៍​ដែល​និង​ស្មាន​មិន​ដល់​នេះ និង​កំពុងតែ​បើក​ការស៊ើបអង្កេត​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ស្វែងរក​ការពិត នៃ​ការវាយប្រហារ​និង​តាម​ចាប់ខ្លួន ខ្មាន់កាំភ្លើង​យកមក​ផ្តន្ទាទោស ។​
14 December, 2017 06:36 PM
បន្ទាយមានជ័យ៖ ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេស​ដ៏​ធំ​មួយ​យីហោ​(​សិប្បកម្ម​ភ្នំ​មាស​)​មាន​ទីតាំង​នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ដែល​មនុស្ស​គ្រប់​ដឹង​និង​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​សិប្បកម្ម​របស់​ឪពុកក្មេក​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ រយះពេល​២​ថ្ងៃនេះ គឺ​១៣ និង​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ
06 September, 2017 11:55 AM
ក្រចេះ៖ សមត្ថកិច្ច​ចម្រុះ​ចាប់​ឈើ​របស់​មន្ត្រី យោធា​ស្រុក​ស្នួល​ម្នាក់ រឹបអូស​បាន​ឈើ​ចំនួន​១៧​កំណាត់​ដែល​មាន​មុខកាត់​ធំៗ កាលពី​ល្ងាច​ថ្ងៃទី​៥ ខែ​កញ្ញា នៅ​ចំណុច​លើផ្លូវ​ច្រករបៀង​ព្រំដែន​ងាំ​០៦ ស្ថិតក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​
29 August, 2017 04:32 PM
ភ្នំពេញ​៖ ​ក្រោយ​ប្រតិកម្ម​ខ្លាំងៗ​ពី​មហាជន លោក​សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា នេះ សម្រេច​ដោះលែង​ស្ត្រី​ដ៏​ស៊ិច​ស៊ី​"Love Riya" ឱ្យ​មាន​សេរីភាព​ឡើងវិញ ។​
prev12345...2122next
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact