មេ​ព្រៃ​​ឃាត់​​ចាប់​​គល់​ឈើ ​ពី​​សិប្ប​កម្ម​​ប្រណិត​ ក្រោយ​​រក​​ឃើញ​ថា ​នាំ​​ចូល​​ខុស​ច្បាប់​​

ភ្នំពេញ​៖​គល់ឈើ​ដែល​ឈ្មួញ​នាំ​ចូល សម្រាប់​កែច្នៃ​ធ្វើ​គ្រឿង​សង្ហា​រឹម និង​គ្រឿង​ចំឡា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មេ​ព្រៃ​​ឃាត់​​ចាប់​​គល់​ឈើ ​ពី​​សិប្ប​កម្ម​​ប្រណិត​ ក្រោយ​​រក​​ឃើញ​ថា ​នាំ​​ចូល​​ខុស​ច្បាប់​​
Fri, 17 October 2014 10:35 AM ដោយ ៖ មករាភ្នំពេញ​៖​គល់ឈើ​ដែល​ឈ្មួញ​នាំ​ចូល សម្រាប់​កែច្នៃ​ធ្វើ​គ្រឿង​សង្ហា​រឹម និង​គ្រឿង​ចំឡាក់​ផ្សេៗ ត្រូវបាន សមត្ថកិច្ច​ចុះ​រឹបអូស​យក​ទៅ​រក្សាទុក​បណ្តោះអាសន្ន ក្រោយ​ពី​រកឃើញថា ឈ្មួញ​បាន​នាំ​ចូល​ដោយ គ្មាន​ច្បាប់​អនុញាតិ​ត្រឹមត្រូវ កាលពី​វេលា​ម៉ោង​១៦ ខែតុលា ឆ្នាំ​២០១៤ ទីតាំង​សិប្បកម្ម​ផលិត​កែច្នៃ គ្រឿង​សង្ហារឹម នឹង​ចម្លាក់​គ្រប់​ប្រភេទ​មួយកន្លែង យីហោ​ប្រណិត នៅ​ផ្លូវ​ជាតិ​លេខ​១ ភូមិ​ជ្រោយ អម្ពិល សង្កាត់​ក្បាលកោះ ខណ្ឌ័​ច្បារអំពៅ​។​

​ប្រតិបត្តិ​ការណ៍​ខាងលើនេះ​ដឹកនាំ ដោយ អ៊ុំ សុភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​ក្រឡាបញ្ជី​ជា​តំណាង នឹង​លោក អ៊ុន វណ្ណា​រិទ្ធ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ អម​ដោយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ផងដែរ ។ 
 
​ទីតាំង​នេះ​មាន​ច្បាប់​ត្រឹមត្រូវ ប៉ុន្តែ​មូលហេតុ​ដែល​សមត្ថកិច្ច​រដ្ឋបាល​ចុះ​ពិនិត្យ​ដោយ សារ​ការ ដឹក​គល់ឈើ​ចូលមក​កែច្នៃ មិន​បាន​សុំច្បាប់​អនុញ្ញាត​ពី​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​។ សមត្ថកិច្ច បាន​រកឃើញ​គល់ឈើ​ជាច្រើន​ប្រភេទ ក្នុងនោះ​មាន​គល់ឈើ​ប្រភេទ ឈើ​ធ្នុង ឈើ​គគីរ និង ឈើ​ផ្សេងៗ​ទៀត​។​
 
​ក្រោយ​ត្រួតពិនិត្យ សមត្ថកិច្ច​បាន​ប្រមូល​គល់ឈើ​ទាំងនោះ ទៅ​រក្សាទុក នៅ​ទីស្នាក់ការ​រដ្ឋបាល ព្រៃឈើ ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 July, 2020 07:47 PM
ភ្នំពេញ​៖ KTV លំដាប់​ចំនួន​២ គឺ J-KTV និង LUSH-KTV ដែល​មាន​ទីតាំង​ទល់មុខ​គ្នា​តែ​ម្តង កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ បាន​លួច​ដំណើរការ​ធម្មតា ប្រឆាំង​បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​លោក ថេង សុ​ថុល អភិបាល​ខណ្ឌ​ចំការមន ចុះ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន ។
14 July, 2020 11:24 AM
ខេត្ត​រតនគិរី ៖ ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ចំនួន​៤០​គ្រួសារ ក្នុង​សង្កាត់​កា​ចាញ​ទទួលបាន​អំណោយ​ពី​អាជ្ញាធរ​សង្កាត់ ព្រះសង្ឃ និង​សប្បុរសជន​។​
14 July, 2020 10:27 AM
​ភ្នំពេញ​៖ ​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាសថា ដើម្បី​ជា​ការ​ប៉ះប៉ូវ​ចំពោះ​ការ​មិន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី កាលពី​ខែ​មេសា​កន្លង​ទៅ , ឥឡូវនេះ មន្ត្រីរាជការ កម្មករ​និយោជិត នឹង​ត្រូវ​ឈប់​សម្រាក​សង​វិញ​ចំនួន​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២០ ខាងមុខនេះ ។
13 July, 2020 11:01 AM
ភ្នំពេញ​៖ ​រថយន្ត​ដឹកទំនិញ​អេតចាយ​មួយគ្រឿង បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ សង្ស័យ​ឆ្លង​ប្រព័ន្ធ​ភ្លើង ធ្វើអោយ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ភ័យ​ព្រលឹងចុងសក់ កាលពី​វេលា​ម៉ោង​២៖៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ឃ្លាំង​ស្តុក​អេតចាយ​ដ៏​ធំ​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​២១៧ ជិត​នឹង​ហ្គា​រ៉ាក់សាំង​កាល់​តិច សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។​
13 July, 2020 10:53 AM
កណ្តាល​៖ ​ប៉េអឹម​រាជធានី​ភ្នំពេញ មួយរូប ឈ្មោះ ជា សង្ហា រហស្សនាម «​វេ​ហា​» ដែល​ល្បី​ទូទាំង​ខណ្ឌ​ដូនពេញ ពាក់ព័ន្ធ​ការដក​កាំភ្លើង​វៃ​មន្ត្រី​យោធា​កងកិត្តិយស​ត្រែ​ទ័ព បណ្តាលអោយ​បែកក្បាល ត្រូវបាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដោះលែង​វិញ​ហើយ ក្រោម​ហេតុការណ៍ «​សម្របសម្រួល​គ្នា​» ។
13 July, 2020 10:43 AM
​ភ្នំពេញ​៖ ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បាន​បង្ហើប​អោយដឹងថា លោក គង់ ខេមរា ចៅក្រម​តុលាការ​ខេត្ត​កោះកុង ដែល «​បើកឡាន​ដេញ​បំបុក ចោរ​ស្រី​ឆក់​កាបូប​របស់​ខ្លួន​បណ្តាល​អោយស្លាប់​» ត្រូវបាន​លោក លី សុខ​លេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ PJ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ក្រោម​ការចោទប្រកាន់​ពី​បទ «​មនុស្សឃាត​ដោយ​អ​ចេតនា​» តាម​មាត្រា​២០៧​នៃ​ក្រម​ព្រហ្មទណ្ឌ​។​
12 July, 2020 10:23 AM
ភ្នំពេញ​៖ ​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​បងប្អូន​ប្រជាពលរដ្ឋ បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយបាន​ល្អ កុំអោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ អោយសោះ  ក្រោយ​ក្រសួងសុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ថ្មី ចំនួន​១៥​នាក់ បន្ថែមទៀត ដែល​នាំចូល​ពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌី ។​
12 July, 2020 10:16 AM
​ខេត្ត​រតនគិរី ៖ ទំនាស់​ដីធ្លី​មួយ​កន្លែង​ក្នុង​ក្រុង​បាន​លុង ត្រូវ​ឯកឧត្ដម ប៊ូ ឡាំ តំណាងរាស្ត្រ មណ្ឌល​រតនគិរី ព្រមទាំង​ប្រធាន​មន្ទីរ​សាធារណការ ប្រធាន​ភូមិបាល​ក្រុង លោក​អភិបាលក្រុង និង​លោក​ចៅសង្កាត់ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការសម្របសម្រួល​ជូន​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact