Breaking : កម្មករ នៃ សហគ្រាស ឌី​ន ហាន នៅ​ខណ្ឌមានជ័យ ឆ្លង ជំងឺ កូវី​ដ​១៩ ជិត​៥០​នាក់​

ភ្នំពេញ​ ៖​ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ថ្លែងប្រាប់ ថា កម្មក

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
Breaking : កម្មករ នៃ សហគ្រាស ឌី​ន ហាន នៅ​ខណ្ឌមានជ័យ ឆ្លង ជំងឺ កូវី​ដ​១៩ ជិត​៥០​នាក់​
Thu, 08 April 2021 08:59 AM ដោយ ៖ មេត្តាភ្នំពេញ​ ៖​ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ថ្លែងប្រាប់ ថា កម្មករ នៃ សហគ្រាស ឌី​ន ហាន ស្ថិត​នៅលើ​ផ្លូវ​ឌួង​ងៀប​២ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ពិតជា​បាន​ឆ្លង ជំងឺ កូវី​ដ​១៩ ជិត​៥០​នាក់ ប្រាកដ​មែន ។ 
 
​លោក ម៉េត មាស​ភក្តី បន្តថា កម្មករ នៃ សហគ្រាស នេះ ទាំងអស់ ត្រូវ​យក​សំណាក​ទៅ​ធ្វើ​តេស្ត ដើម្បី​រក វីរុស កូវី​ដ​១៩ ។​
 
​ជាមួយគ្នានេះ លោក ម៉េត មាស​ភក្តី បាន​ធ្វើ​ការអំពាវនាវ និង ក្រើនរំលឹក ដល់ កម្មករ កម្មការិនី នៅ រោងចក្រ ឌិន ហាន នេះ សូម​រូស​រាន់ ដោយ​ស្មារតី ភ្ញាក់រលឹក និង ស្មារតី​ចូលរួម ទាំងអស់គ្នា ក្នុងការ​ធ្វើ​តេស្ត ដើម្បី​ទប់ស្កាត់ និង បង្ការ នៃ​ការរីក​រាលរាល ជំងឺ​កូវី​ដ​១៩ កាន់តែ​ធំ​ឡើង ។​
 
​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ សង្កត់ធ្ងន់​ថា នេះ​ជា​កាតព្វកិច្ច ដែល​បាន​ចែង​ក្នុង​អនុក្រឹត្យ រួចហើយ អំពី​ការ ពិន័យ​អន្តរកាល ចំពោះ​បុគ្គល ដែល​មិន​សហការ​ជាមួយ មន្ត្រី​សុខាភិបាល ក្នុង​ការ​យក​វត្ថុ​សំណាក ទៅ វិភាគ នោះ ត្រូវ​ពិន័យ​ចំនួន​១​លាន​រៀល ទៅ​៥​លាន​រៀល ហើយ​នឹង​ត្រូវ​ធ្វើ តេស្ត ដដែល ៕​



 
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 April, 2021 12:00 PM
​ភ្នំពេញ ​៖ ​ភ្លៀង​មិនមែនជា​ឧបសគ្គ ឡើយ សម្រាប់​ការហាមឃាត់​ការធ្វើដំណើរ ឆ្លង​ខេត្ត នៅតែ​បន្ត ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី នេះ ដោយ​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ។
14 April, 2021 11:51 AM
​ភ្នំពេញ​ ៖​ គិត​ត្រឹម​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២១ អាជីវករ ផ្សារ​ចាស់ ចំនួន​១៨​នាក់ មាន វិជ្ជមាន កូវី​ដ​១៩ ។ នេះ​បើ​យោង​តាម​សេចក្តីណែនាំ ស្តីពី «​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​មូលដ្ឋាន​ផ្សារ​ចាស់ ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​»​។
14 April, 2021 11:46 AM
រតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័យថា ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​
14 April, 2021 11:39 AM
ស្វាយរៀង​ ៖​ ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង ត្រូវបាន​កំណត់​យក​ជា​ភូមិសាស្ត្រ​ដែល​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​តម្រូវ​អោយ​មានកា​រ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ។​
13 April, 2021 08:58 PM
​ភ្នំពេញ​ ៖​ មនុស្ស​ចំនួន​៣៦៩​នាក់ បាន​ឆ្លង ជំងឺ​កូវី​ដ​១៩ ក្នុង​ចង្កោម ផ្សារ​អូរឫស្សី គិត​ត្រឹម​រសៀល​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២១ ។ នេះ​បើ​តាម អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវី​ដ​១៩ ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
13 April, 2021 08:54 PM
ភ្នំពេញ ​៖​ ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​៧៩​ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ , ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​៥៩​ឆ្នាំ រស់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក និង បុរស​ជនជាតិ​ខ្មែរ អាយុ​៥៧​ឆ្នាំ រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ បាន​ស្លាប់​ដោយសារ ជំងឺ​កូវី​ដ​១៩ ។
13 April, 2021 08:48 PM
ភ្នំពេញ​ ៖​ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ថ្មី ចំនួន​១៨១​នាក់ បន្ថែមទៀត និង ព្យាបាល​ជា​សះស្បើយ​ចំនួន​៤០​នាក់ ។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន របស់ ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ៕
13 April, 2021 08:42 PM
កណ្តាល​ ៖​ ផ្សារ​គគីរ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ក្រោយ​អាជីវករ​មួយចំនួន បាន​ឆ្លង កូវី​ដ​១៩ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact