ឯកឧត្ដម ថង សាវុន ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវ​លេខ​៧៨-5 ព្រមទាំង​ចុះ​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ពង្រឹង​ការ​អន​យ​វត្ត​វិធានការ​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៅ​ស្រុក​តា​វែង​

រតនគិរី ៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២១ ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​រតនគិរី អម​ដំ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ឯកឧត្ដម ថង សាវុន ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវ​លេខ​៧៨-5 ព្រមទាំង​ចុះ​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ពង្រឹង​ការ​អន​យ​វត្ត​វិធានការ​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៅ​ស្រុក​តា​វែង​
Wed, 07 April 2021 06:46 PM ដោយ ៖ មេត្តារតនគិរី ៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២១ ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​រតនគិរី អម​ដំណេី​រ​ដោយលោក អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំង​ទាំង​៣​ប្រភេទ បាន​អញ្ជេី​ញ​ចុះ​ពិនិត្យ​ស្ថានភាព​ជួសជុល​កំណាត់​ផ្លូវ​លេខ​៧៨-៥ ប្រវែង​៨​គីឡូម៉ែត្រ ទទឹង​៧ ម៉ែត្រ ចាប់ពី​ចំណុច​ភ្នំ​វែង ចន្លោះ​ពី​ស្រុក​អូរ​ជុំ និង​ស្រុក​តា​វែង ហេ​ី​យ​ផ្លូវ​មួយ​ខ្សែ​នេះ​ចាប់ផ្តេីម​ជួសជុល​នៅ​ដេ​ី​ម​ខែ​មីនា គ្រោង​បញ្ចប់​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០២១ ខាងមុខនេះ ។ 

នា​ឱកាស​នេះ​ឯកឧត្តម ថង សាវុន បាន​ចាត់ទុក​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន​ជាស​សៃឈាម​ក្នុង​ការជម្រុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការដឹកជញ្ជូន​កសិផល​ផ្សេងៗ ដែល​ប្រមូល​ផល​បាន​ទៅ​កាន់​ទីផ្សារ ក៏ដូចជា​ភាពងាយស្រួល ក្នុង​ការដឹក សំភារៈ​ឧបភោគបរិភោគ សម្ភារ​សំណង់ សម្រាប់​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។

ដើម្បី​ដំណើរការ​ជួសជុល ផ្លូវ​នេះ​អោយ​ទទួលបាន​ជោគជ័យ ឯកឧត្តម​អភិបាលខេត្ត​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ជួយ​សហការ កុំ​ដឹកជញ្ជូន​គ្រួស ថ្ម​ខ្សាច់ ដោយ​គ្មាន​ការ​វេច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ និង​លើស​ទម្ងន់​។ ពិសេស​អាជ្ញាធរ​ដែនដី មេត្តា​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ សូម​ចូលរួម​សហការ​សម្របសម្រួល​រាល់​បញ្ហា​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​បង​ប្អូន​។​

ទាក់ទង​នឹង​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ ឯកឧត្តម​អភិបាលខេត្ត បាន​សំណូមពរ​ដ៏​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ សូម​មេត្តា​យោគយល់ អព្យាស្រ័យ​យោគយល់​គ្នា គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ធានា ការពារ អាយុជីវិត ក្នុង​ពេល​ធ្វើដំណើរ បើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់ បើក​ម៉ូតូ​ត្រូវ​ពាក់​មួកសុវត្ថិភាព និង​បើកបរ មិន​លើស​ល្បឿន​កំណត់ បើ​ពុំនោះ​ទេ បងប្អូន​នឹង​ត្រូវ​ទទួល​ការផាកពិន័យ​។​

ឆ្លើយតប​នឹង​សភាពការណ៍​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​កំពុង​មាន​ការឆ្លង​រាតត្បាត ជំងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍ ឯកឧត្តម ថង សាវុន បាន​អញ្ជើញ​ចុះ​ដល់​ផ្សារ​ទីរួមស្រុក​តា​វែង ដើម្បី​ជម្រុញ​ឲ្យ​អាជ្ញាធរ​ស្រុក ពង្រឹង​វិធានការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ ហើយ​ឯកឧត្ដម ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ស្រុក​តា​វែង​ទាំងអស់ បន្ត​ការថែរក្សា​ការពារ​ខ្លួន ហើយ​បើ​មិន​មាន​ការចាំបាច់​ទេ សូម​កុំ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ផ្សេង ពីព្រោះ​ខេត្ត​មួយចំនួន​កំពុង​មាន​ការផ្ទុះ​ជំងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍​។ យើង​ត្រូវ​គោរព​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល នូវ​វិធានការ​៣​កុំ ៣​ការពារ ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕




 
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 April, 2021 12:00 PM
​ភ្នំពេញ ​៖ ​ភ្លៀង​មិនមែនជា​ឧបសគ្គ ឡើយ សម្រាប់​ការហាមឃាត់​ការធ្វើដំណើរ ឆ្លង​ខេត្ត នៅតែ​បន្ត ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី នេះ ដោយ​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ។
14 April, 2021 11:51 AM
​ភ្នំពេញ​ ៖​ គិត​ត្រឹម​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២១ អាជីវករ ផ្សារ​ចាស់ ចំនួន​១៨​នាក់ មាន វិជ្ជមាន កូវី​ដ​១៩ ។ នេះ​បើ​យោង​តាម​សេចក្តីណែនាំ ស្តីពី «​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​មូលដ្ឋាន​ផ្សារ​ចាស់ ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​»​។
14 April, 2021 11:46 AM
រតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័យថា ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​
14 April, 2021 11:39 AM
ស្វាយរៀង​ ៖​ ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង ត្រូវបាន​កំណត់​យក​ជា​ភូមិសាស្ត្រ​ដែល​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​តម្រូវ​អោយ​មានកា​រ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ។​
13 April, 2021 08:58 PM
​ភ្នំពេញ​ ៖​ មនុស្ស​ចំនួន​៣៦៩​នាក់ បាន​ឆ្លង ជំងឺ​កូវី​ដ​១៩ ក្នុង​ចង្កោម ផ្សារ​អូរឫស្សី គិត​ត្រឹម​រសៀល​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២១ ។ នេះ​បើ​តាម អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវី​ដ​១៩ ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
13 April, 2021 08:54 PM
ភ្នំពេញ ​៖​ ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​៧៩​ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ , ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​៥៩​ឆ្នាំ រស់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក និង បុរស​ជនជាតិ​ខ្មែរ អាយុ​៥៧​ឆ្នាំ រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ បាន​ស្លាប់​ដោយសារ ជំងឺ​កូវី​ដ​១៩ ។
13 April, 2021 08:48 PM
ភ្នំពេញ​ ៖​ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ថ្មី ចំនួន​១៨១​នាក់ បន្ថែមទៀត និង ព្យាបាល​ជា​សះស្បើយ​ចំនួន​៤០​នាក់ ។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន របស់ ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ៕
13 April, 2021 08:42 PM
កណ្តាល​ ៖​ ផ្សារ​គគីរ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ក្រោយ​អាជីវករ​មួយចំនួន បាន​ឆ្លង កូវី​ដ​១៩ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact