ធ្លាយ​ព័ត៌មាន ថា ផ្ទះសំណាក់ ស្វាយ តា​នី ៦១១ នៅ​ស្រុង​ស្អាង ជា​កន្លែង​ផ្តល់​ទីតាំង​អោយ​ក្មេងៗ​ប្រើប្រាស់​គ្រឿងញៀន​

កណ្តាល ​៖​ មានការ​បែកធ្លាយ​ព័ត៌មាន ថា ផ្ទះសំណាក់ ស្វាយ តា​នី ៦១១ ស្ថិតនៅ​ភូមិ​ស្វាយ​តានី

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ធ្លាយ​ព័ត៌មាន ថា ផ្ទះសំណាក់ ស្វាយ តា​នី ៦១១ នៅ​ស្រុង​ស្អាង ជា​កន្លែង​ផ្តល់​ទីតាំង​អោយ​ក្មេងៗ​ប្រើប្រាស់​គ្រឿងញៀន​
Wed, 07 April 2021 03:17 PM ដោយ ៖ មេត្តាកណ្តាល ​៖​ មានការ​បែកធ្លាយ​ព័ត៌មាន ថា ផ្ទះសំណាក់ ស្វាយ តា​នី ៦១១ ស្ថិតនៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុង​ស្អាង ខេត្ត​កណ្តាល ជា​កន្លែង​ផ្តល់​ទីតាំង​អោយ​ក្មេងៗ​ប្រើប្រាស់​គ្រឿងញៀន និង ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ តែ​ហាក់​មិន​បញ្ឈប់​សកម្មភាព​ល្មើស ទាល់តែសោះ ។ 
 
​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២១ កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​ស្អាង សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​កំពុង​ធ្វើដំណើរ​តាមផ្លូវ យក​គ្រឿងញឿន​ទៅ​ប្រើប្រាស់​ក្នុង​ផ្ទះសំណាក់ ស្វាយ តា​នី ៦១១ ។ ពេលនោះ សមត្ថកិច្ច ឈាន​ដល់​ចូល​ផ្ទះសំណាក់ ស្វាយ តា​នី ៦១១ ឃើញ​ក្មេងៗ​៧​នាក់ ទៀត កំពុង​រង់ចាំ​មិត្តភក្តិ​២​នាក់ នេះ យក​គ្រឿងញៀន​មក​អោយ​ប្រើប្រាស់ ។ 
 
​សមត្ថកិច្ច បានអោយ ដឹងថា ជនសង្ស័យ​២​នាក់ រួមមាន ឈ្មោះ ឆេង សុខ​ឡាយ អាយុ​១៦​ឆ្នាំ និង ឈ្មោះ​ទូច អ៊ី​តាន់ អាយុ​១៨​ឆ្នាំ ។ 
 
​វត្ថុតាង​ចាប់​យក​រួមមាន គ្រឿងញៀន​៤​កញ្ចប់​តូច ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក Beat ពណ៌ ស​លាយ​ខៀវ ស្លាក​លេខ កណ្តាល 1AG-6468 ទូរស័ព្ទ​ចំនួន​១​គ្រឿង ។ 
 
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ឆេង សុខ​ឡាយ និង​ឈ្មោះ ទូច អ៊ី​តាន់ សារភាពថា គ្រឿងញៀន នេះ ខ្លួន​បាន​ទិញ​ពី​ឈ្មោះ សារឹម ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល ចំនួន​៤​កញ្ចប់​តូច​តម្លៃ​៣​ម៉ឺន​រៀល ដើម្បី​យក​ទៅ​ប្រើប្រាស់ ។ 
 
​ដោយឡែក ក្មេងៗ​៧​នាក់ ដែល​ឃាត់ខ្លួន​ក្នុងផ្ទះ​សំណាក់ ស្វាយ តា​នី ៦១១ ត្រូវបាន​អនុញ្ញាត​អោយ​ត្រឡប់ទៅផ្ទះ​វិញ បន្ទាប់ពី​ធ្វើ​តេស្ត មិនឃើញ​មាន​សារធាតុ​ញៀន ។ 
 
​តាម​ប្រភព​ព័ត៌មាន បាន​បង្ហើប​ប្រាប់ថា ផ្ទះសំណាក់ ស្វាយ តា​នី គឺ ជាទី​តាំង​លួចលាក់ និង​ប្រមូលផ្តុំ​ដោយ​ក្រុម​គ្រឿងញៀន និង ក្រុម​ក្មេង​ទំនើ​ង យ៉ាង​អនាធិបតេយ្យ ខណៈ កន្លងមក ផ្ទះសំណាក់ នេះ ក៏​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច ចុះ​បង្ក្រាប​ក្រុម​គ្រឿងញៀន​ច្រើនដង ផងដែរ ។​
 
​ជុំវិញ​បញ្ហា​នេះ ម្ចាស់ផ្ទះ​សំណាក់ ស្វាយ តា​នី ៦១១ បាន​ប្រាប់ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២១ នេះ​ថា ពិតជា​មាន​ករណី​សមត្ថកិច្ច ចុះ​មក​ឃាត់ខ្លួន​ក្រុម​ក្មេង មក​ដេក​ផ្ទះសំណាក់​គាត់​ពិតប្រាកដ​មែន ។ 
 
​ម្ចាស់ផ្ទះ​សំណាក់ បន្តថា ពួក​ក្មេង​ទាំងនោះ​ដេក​រួច ចេញ​-​ចូលៗ តែម្តង ដោយ​បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន​រួច លោក​អភិបាលស្រុក​ស្អាង និង លោក​អធិការ​ស្រុក​ស្អាង បាន​អោយ​គាត់​ធ្វើ​កិច្ចសន្យា រួច​ហើយ​ដែរ ៕​





Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 April, 2021 12:00 PM
​ភ្នំពេញ ​៖ ​ភ្លៀង​មិនមែនជា​ឧបសគ្គ ឡើយ សម្រាប់​ការហាមឃាត់​ការធ្វើដំណើរ ឆ្លង​ខេត្ត នៅតែ​បន្ត ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី នេះ ដោយ​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ។
14 April, 2021 11:51 AM
​ភ្នំពេញ​ ៖​ គិត​ត្រឹម​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២១ អាជីវករ ផ្សារ​ចាស់ ចំនួន​១៨​នាក់ មាន វិជ្ជមាន កូវី​ដ​១៩ ។ នេះ​បើ​យោង​តាម​សេចក្តីណែនាំ ស្តីពី «​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​មូលដ្ឋាន​ផ្សារ​ចាស់ ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​»​។
14 April, 2021 11:46 AM
រតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័យថា ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​
14 April, 2021 11:39 AM
ស្វាយរៀង​ ៖​ ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង ត្រូវបាន​កំណត់​យក​ជា​ភូមិសាស្ត្រ​ដែល​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​តម្រូវ​អោយ​មានកា​រ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ។​
13 April, 2021 08:58 PM
​ភ្នំពេញ​ ៖​ មនុស្ស​ចំនួន​៣៦៩​នាក់ បាន​ឆ្លង ជំងឺ​កូវី​ដ​១៩ ក្នុង​ចង្កោម ផ្សារ​អូរឫស្សី គិត​ត្រឹម​រសៀល​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២១ ។ នេះ​បើ​តាម អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវី​ដ​១៩ ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
13 April, 2021 08:54 PM
ភ្នំពេញ ​៖​ ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​៧៩​ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ , ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​៥៩​ឆ្នាំ រស់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក និង បុរស​ជនជាតិ​ខ្មែរ អាយុ​៥៧​ឆ្នាំ រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ បាន​ស្លាប់​ដោយសារ ជំងឺ​កូវី​ដ​១៩ ។
13 April, 2021 08:48 PM
ភ្នំពេញ​ ៖​ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ថ្មី ចំនួន​១៨១​នាក់ បន្ថែមទៀត និង ព្យាបាល​ជា​សះស្បើយ​ចំនួន​៤០​នាក់ ។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន របស់ ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ៕
13 April, 2021 08:42 PM
កណ្តាល​ ៖​ ផ្សារ​គគីរ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ក្រោយ​អាជីវករ​មួយចំនួន បាន​ឆ្លង កូវី​ដ​១៩ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact