អ្វី​ទៅ ជាការ ការពារ​ដោយ​ស្របច្បាប់ និង ភាពចាំបាច់​ក្នុង​ការប្រព្រឹត្ត​បទល្មើស ហើយ​មិន​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ ?

ភ្នំពេញ​ ៖ ​កាលពី​យប់​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២១ មាន​ហេតុការណ៍ នៃ​ការបាញ់​សម្លាប់​បុរ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អ្វី​ទៅ ជាការ ការពារ​ដោយ​ស្របច្បាប់ និង ភាពចាំបាច់​ក្នុង​ការប្រព្រឹត្ត​បទល្មើស ហើយ​មិន​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ ?
Wed, 07 April 2021 10:27 AM ដោយ ៖ មេត្តាភ្នំពេញ​ ៖ ​កាលពី​យប់​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២១ មាន​ហេតុការណ៍ នៃ​ការបាញ់​សម្លាប់​បុរស​ម្នាក់ នៅ​ចំណុច​មុខ ធនាគារ ABA ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ នៃ​ខណ្ឌ​សែន​សុខ ។ ជនសង្ស័យ​ម្នាក់ ជា​សន្តិសុខ នៃ ធនាគារ ABA ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន ។​
 
​នៅពេលនេះ មជ្ឈដ្ឋាន​ជាច្រើន កំពុង​ជជែក​គ្នា ថា «​តើ​សន្តិសុខ ដែល​បាញ់​សម្លាញ់ ជនរងគ្រោះ ត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ ដែរឬទេ ? ខណៈ​ក្នុង​វីដេអូ កាមេរ៉ា សុវត្ថិភាព បង្ហាញថា ជនរងគ្រោះ​មុនពេល​ស្លាប់ បាន​ព្យាយាម ចាក់​សម្លាប់​ទៅ​លើ សន្តិសុខ មុន​នោះ​» ។ 
 
​អ្នក​ច្បាប់​មួយ​រូប បាន​លើកឡើង​នូវ​មាត្រា​ច្បាប់​មួយចំនួន​នៃ​ក្រមព្រហ្មទណ្ឌ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព នៃ​បទល្មើស ដែល​បាន​កើតឡើង នេះ ។​
 
​មាត្រា​៣៣ «​ការការពារ​ដោយ​ស្របច្បាប់​» ចែងថា ៖ 
  បុគ្គល​ណា​ដែល​ប្រព្រឹត្ត​បទល្មើស ក្នុង​សភាព​ការពារ​ស្របច្បាប់ មិន​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ ទេ ។​
  ការការពារ​ដោយ​ស្របច្បាប់ ត្រូវ​មាន​លក្ខខណ្ឌ ដូចខាងក្រោម នេះ ៖
  -​បទល្មើស ត្រូវ​ចាត់ទុក​ថា ត្រឹមត្រូវ ដោយ​ការចាំបាច់​ដើម្បី​ការពារ​ខ្លួន ការពារ​អ្នកដទៃ ឬ ការពារ​ទ្រព្យសម្បត្តិ​ប្រឈមមុខ នឹង​ការឈ្លានពាន​មួយ ដែល​មិន​ត្រឹមត្រូវ 
  -​បទល្មើស និង ការឈ្លានពាន ត្រូវតែ​កើតឡើង​ក្នុងពេល​ជាមួយគ្នា និង​
  -​គ្មាន​វិសមាមាត្រ រវាង​មធ្យោបាយ​ការពារ​ដែល​ប្រើប្រាស់ នឹង ទម្ងន់​នៃ​ការឈ្លានពាន ។ 
 
​មាត្រា​៣៥ «​ស្ថានភាព​ចាំបាច់​» ចែងថា ៖
  បុគ្គល​ដែល​ស្ថិត​ក្នុង​ការ​ចាំបាច់ ត្រូវ​តែ​ប្រព្រឹត្ត​បទល្មើស មិន​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ ទេ ។​
  ស្ថានភាព​ចាំបាច់​ត្រូវ​មាន​លក្ខខណ្ឌ ដូចខាងក្រោម នេះ ៖
  -​បទល្មើស ដែល​ត្រូវបាន​ចាត់ទុក ថា ត្រឹមត្រូវ​ដោយ​ការចាំបាច់ ដើម្បី​ការពារ​ខ្លួន ការពារ​អ្នកដទៃ ឬ ការពារ​ទ្រព្យសម្បត្តិ ប្រឆាំង​នឹង​គ្រោះថ្នាក់​ដែល​កំពុង​កើតមាន ឬ ដែល​នឹង​កើតមាន និង​
  -​គ្មាន​វិសមាមាត្រ​រវាង​មធ្យោបាយ ការពារ និង ទម្ងន់​នៃ​គ្រោះថ្នាក់ ៕​



 



Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 April, 2021 12:00 PM
​ភ្នំពេញ ​៖ ​ភ្លៀង​មិនមែនជា​ឧបសគ្គ ឡើយ សម្រាប់​ការហាមឃាត់​ការធ្វើដំណើរ ឆ្លង​ខេត្ត នៅតែ​បន្ត ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី នេះ ដោយ​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ។
14 April, 2021 11:51 AM
​ភ្នំពេញ​ ៖​ គិត​ត្រឹម​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២១ អាជីវករ ផ្សារ​ចាស់ ចំនួន​១៨​នាក់ មាន វិជ្ជមាន កូវី​ដ​១៩ ។ នេះ​បើ​យោង​តាម​សេចក្តីណែនាំ ស្តីពី «​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​មូលដ្ឋាន​ផ្សារ​ចាស់ ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​»​។
14 April, 2021 11:46 AM
រតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័យថា ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​
14 April, 2021 11:39 AM
ស្វាយរៀង​ ៖​ ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង ត្រូវបាន​កំណត់​យក​ជា​ភូមិសាស្ត្រ​ដែល​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​តម្រូវ​អោយ​មានកា​រ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ។​
13 April, 2021 08:58 PM
​ភ្នំពេញ​ ៖​ មនុស្ស​ចំនួន​៣៦៩​នាក់ បាន​ឆ្លង ជំងឺ​កូវី​ដ​១៩ ក្នុង​ចង្កោម ផ្សារ​អូរឫស្សី គិត​ត្រឹម​រសៀល​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២១ ។ នេះ​បើ​តាម អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវី​ដ​១៩ ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
13 April, 2021 08:54 PM
ភ្នំពេញ ​៖​ ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​៧៩​ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ , ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​៥៩​ឆ្នាំ រស់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក និង បុរស​ជនជាតិ​ខ្មែរ អាយុ​៥៧​ឆ្នាំ រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ បាន​ស្លាប់​ដោយសារ ជំងឺ​កូវី​ដ​១៩ ។
13 April, 2021 08:48 PM
ភ្នំពេញ​ ៖​ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ថ្មី ចំនួន​១៨១​នាក់ បន្ថែមទៀត និង ព្យាបាល​ជា​សះស្បើយ​ចំនួន​៤០​នាក់ ។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន របស់ ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ៕
13 April, 2021 08:42 PM
កណ្តាល​ ៖​ ផ្សារ​គគីរ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ក្រោយ​អាជីវករ​មួយចំនួន បាន​ឆ្លង កូវី​ដ​១៩ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact