អាជ្ញាធរ​ខេត្ត​មាន​ការ​ព្រួយ​បា​រម្ម ចំពោះ​ការ​ឆ្លងកូវី​ដ​១៩ ល្បែងស៊ីសង​ជល់​មាន់ ចាក់​អាប៉ោង​នៅ​ស្រុក​អូរ​ជុំ​នៅតែ​បន្ត​យ៉ាង គគ្រឹកគគ្រេង​ ​

រតនគិរី ៖ បើទោះជា​មាន​ការ​ហាមប្រាម រិត​បណ្ដឹង​ពី​ឯកឧត្ដម​អភិបាលខេត្ត ដើម្បី​ទប់ស្កាត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អាជ្ញាធរ​ខេត្ត​មាន​ការ​ព្រួយ​បា​រម្ម ចំពោះ​ការ​ឆ្លងកូវី​ដ​១៩ ល្បែងស៊ីសង​ជល់​មាន់ ចាក់​អាប៉ោង​នៅ​ស្រុក​អូរ​ជុំ​នៅតែ​បន្ត​យ៉ាង គគ្រឹកគគ្រេង​ ​
Tue, 06 April 2021 03:11 PM ដោយ ៖ ផុនរតនគិរី ៖ បើទោះជា​មាន​ការ​ហាមប្រាម រិត​បណ្ដឹង​ពី​ឯកឧត្ដម​អភិបាលខេត្ត ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល កូវី​ដ​១៩ នូវ​ការជួបជុំ​គ្នា​យ៉ាងណាក៏ដោយ ស្រុក​អូរ​ជុំ នៅតែ​បន្ត​ការលេង​ល្បែងស៊ីសង បញ្ជល់មាន់​យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ​មូលដ្ឋាន ហាក់​មិន​គោរព​តាម​បទបញ្ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ឡើយ​។​
     
ជា​ការពិត​ណាស់ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២១ ទីតាំង​បញ្ជល់មាន់ និង​អាប៉ោង មួយកន្លែង​ស្ថិតក្នុង​ភូមិ​ណង​ឡិ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី ត្រង់​ចំណុច​ចំការ​ច​ន្ទី ត្រូវបាន​អ្នកព័ត៌មាន​យើង​ចុះ​ថត​យក​រូបភាព ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ភ្លាមៗ ប៉ុន្តែ បែ​ជា​អ្នកលេង​ល្បែង​ទាំងនោះ ហាក់​មាន​ញៀន​ពិសេស​ដឹង​ភ្លាមៗ នាំគ្នា​បំបែកហ្វូង មិនបាច់ចាំ​សមត្ថកិច្ច​ចុះ​ទៅដល់​នាំ​ពិបាក​នោះទេ​។ ហើយ​មេក្លោង​បើក​កន្លែង​បញ្ជល់មាន់ និង​ចាក់​អាប៉ោង​នោះ ត្រូវបាន​គេ​ឈ្មោះ​. ពិសី​. ជា​មន្ត្រី​នគរបាល នៅ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី និង​ឈ្មោះ បារាំង​។​
     
បើ​យោង​តាម​សេចក្ដី​រាយ​ការ​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​អូរ​ជុំ បានឲ្យដឹងថា ក្នុង​ស្រុក​អូរ​ជុំ គេ​តែងតែ​ឃើញ​អ្នកលេង​ល្បែង​ជល់​មាន់ លេង​ជា​រាងរាល់ថ្ងៃ ច្រើន​ខែ​មក​ហើយ​។ ពួកគេ​តែងតែ​បំលាស់​ទី​ជាច្រើន​កន្លែង​ក្នុងស្រុក​អូរ​ជុំ ហើយ​មាន​មនុស្ស​អូរ​អ​ច្រើនណាស់ មិនមែន​សមត្ថកិច្ច​មិន​ដឹង​នោះទេ​។ ពួក​គាត់​បន្ត​ទៀត​ថា កុំ​ថា​សមត្ថកិច្ច​គេ​មិនដឹង​នោះ គេ​ថែមទាំង​ស្គាល់​ថា មេក្លោង​បើក​សង្វៀន​ជល់​មាន់​នោះ​ជា​អ្នកណា​ទៀត​ផង​។​
     
ចាប់តាំងពី​មាន​ការផ្ទុះ​រីក​រាលដាល នូវ​ជំងឺ កូវី​ដ​១៩ ក្នុង​សហគមន៍ ២០​កម្ភៈ មក អាជ្ញាធរខេត្ត ដែល​មាន​ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​ខិតខំ​យកចិត្តទុកដាក់ ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពង្រឹង​ការយកចិត្តទុកដាក់ ហាមប្រាម​កុំ​ឲ្យមាន​ការជួបជុំ​គ្នា រក្សា​គម្លាត ពាក់​ម៉ាស់​ជាប្រចាំ លៀងដៃ​ជាមួយ​អា​កុល តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ជាពិសេស ៣​កុំ ៣​ការពារ មិន​ត្រឹមតែ​ប៉​ណ្ណោះ រដ្ឋបាល​ខេត្ត​ក៏​បាន​ចេញ​សេចក្ដីណែនាំ ស្ដីពី​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ប្រកាស​ជា​សាធារណៈ ជូន​ដល់​សាធារណៈជន អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ គ្រប់​ភូមិ​ស្រុក ក្រុង នៅ​ទូទាំង​ខេត្ត ជាពិសេស ការជួបជុំ ប្រមូលផ្ដុំ​គ្នា គ្រប់​កម្មវិធី តែ​ផ្ទុយទៅវិញ នៅ​ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី គេ​សង្កេតឃើញ​ល្បែង​បញ្ជល់មាន់ ចាក់​អាប៉ោង​ជួបជុំ​គ្នា​យ៉ាង​គគ្រឹក គ​គ្រេង ចំណែក​សមត្ថកិច្ច ស្រុក​អូរ​ជុំ និង​អាជ្ញាធរ​ស្រុក បែ​ជា​មិនដឹងមិនលឺ ហាក់​មាន​ចេតនា​ផ្កើន​ទៅនឹង​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ ពិសេស​គឺ​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្ដម ថង សាវុន អភិបាលខេត្តរ​រន​គិរី​តែម្តង​៕ 

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 April, 2021 12:00 PM
​ភ្នំពេញ ​៖ ​ភ្លៀង​មិនមែនជា​ឧបសគ្គ ឡើយ សម្រាប់​ការហាមឃាត់​ការធ្វើដំណើរ ឆ្លង​ខេត្ត នៅតែ​បន្ត ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី នេះ ដោយ​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ។
14 April, 2021 11:51 AM
​ភ្នំពេញ​ ៖​ គិត​ត្រឹម​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២១ អាជីវករ ផ្សារ​ចាស់ ចំនួន​១៨​នាក់ មាន វិជ្ជមាន កូវី​ដ​១៩ ។ នេះ​បើ​យោង​តាម​សេចក្តីណែនាំ ស្តីពី «​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​មូលដ្ឋាន​ផ្សារ​ចាស់ ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​»​។
14 April, 2021 11:46 AM
រតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័យថា ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​
14 April, 2021 11:39 AM
ស្វាយរៀង​ ៖​ ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង ត្រូវបាន​កំណត់​យក​ជា​ភូមិសាស្ត្រ​ដែល​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​តម្រូវ​អោយ​មានកា​រ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ។​
13 April, 2021 08:58 PM
​ភ្នំពេញ​ ៖​ មនុស្ស​ចំនួន​៣៦៩​នាក់ បាន​ឆ្លង ជំងឺ​កូវី​ដ​១៩ ក្នុង​ចង្កោម ផ្សារ​អូរឫស្សី គិត​ត្រឹម​រសៀល​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២១ ។ នេះ​បើ​តាម អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវី​ដ​១៩ ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
13 April, 2021 08:54 PM
ភ្នំពេញ ​៖​ ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​៧៩​ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ , ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​៥៩​ឆ្នាំ រស់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក និង បុរស​ជនជាតិ​ខ្មែរ អាយុ​៥៧​ឆ្នាំ រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ បាន​ស្លាប់​ដោយសារ ជំងឺ​កូវី​ដ​១៩ ។
13 April, 2021 08:48 PM
ភ្នំពេញ​ ៖​ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ថ្មី ចំនួន​១៨១​នាក់ បន្ថែមទៀត និង ព្យាបាល​ជា​សះស្បើយ​ចំនួន​៤០​នាក់ ។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន របស់ ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ៕
13 April, 2021 08:42 PM
កណ្តាល​ ៖​ ផ្សារ​គគីរ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ក្រោយ​អាជីវករ​មួយចំនួន បាន​ឆ្លង កូវី​ដ​១៩ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact