លោកស្នងការ ស ថេត នឹង​ចាត់ការ​ចំពោះ​ជន​ទាំងឡាយណា ដែល​អុកឡុក និង បង្កបញ្ហា នៅ​គោលដៅ​ធ្វើ​ចត្តា​ឡី​ស័ក​

​ភ្នំពេញ ​៖​ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
លោកស្នងការ ស ថេត នឹង​ចាត់ការ​ចំពោះ​ជន​ទាំងឡាយណា ដែល​អុកឡុក និង បង្កបញ្ហា នៅ​គោលដៅ​ធ្វើ​ចត្តា​ឡី​ស័ក​
Fri, 26 February 2021 01:56 PM ដោយ ៖ មេត្តា​ភ្នំពេញ ​៖​ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថ្លែងថា ក្នុងករណី​មាន​អ្នក​អុកឡុក ឬ បង្ក​បញ្ហា​មិន​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​ច្បាប់ ។ ចំពោះ​ជន​បរទេស​ដែល​បង្ក​បញ្ហា នឹង​ចាប់​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយ​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា ។​
 
​វិធានការ​បន្ទាន់ នេះ គឺ អនុវត្តតាម​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។ 
 
​លោកស្នងការ ថ្លែង​បែប​នេះ នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ ក្នុង​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​ផ្សព្វផ្សាយ និង បែងចែក​កម្លាំង​ប្រចាំកា រ​តាម​គោលដៅ​ព្យាបាល និង គោលដៅ​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក ។​
 
​លោក ស ថេត បញ្ជា​អោយ​កងកម្លាំង​ទាំងអស់​ត្រូវតែ​បំពេញ​តួនាទី​ភារកិច្ច​ឲ្យបាន​ល្អ អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ដើម្បី​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​តាម​ទីតាំង​ឲ្យបាន​ល្អ​នៅ​តាម​គ្រប់​ទីតាំង​ទាំង​អស់ ។ 
 
​ម្យ៉ាងវិញទៀត​កម្លាំង​ទាំងអស់​ដែល​ប្រចាំការ​តាម​គោលដៅ​ត្រូវតែ​ចូលរួម​បង្ការ និង ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវី​ដ​១៩ ផងដែរ ៕​



Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 April, 2021 12:00 PM
​ភ្នំពេញ ​៖ ​ភ្លៀង​មិនមែនជា​ឧបសគ្គ ឡើយ សម្រាប់​ការហាមឃាត់​ការធ្វើដំណើរ ឆ្លង​ខេត្ត នៅតែ​បន្ត ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី នេះ ដោយ​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ។
14 April, 2021 11:51 AM
​ភ្នំពេញ​ ៖​ គិត​ត្រឹម​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២១ អាជីវករ ផ្សារ​ចាស់ ចំនួន​១៨​នាក់ មាន វិជ្ជមាន កូវី​ដ​១៩ ។ នេះ​បើ​យោង​តាម​សេចក្តីណែនាំ ស្តីពី «​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​មូលដ្ឋាន​ផ្សារ​ចាស់ ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​»​។
14 April, 2021 11:46 AM
រតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័យថា ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​
14 April, 2021 11:39 AM
ស្វាយរៀង​ ៖​ ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង ត្រូវបាន​កំណត់​យក​ជា​ភូមិសាស្ត្រ​ដែល​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​តម្រូវ​អោយ​មានកា​រ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ។​
13 April, 2021 08:58 PM
​ភ្នំពេញ​ ៖​ មនុស្ស​ចំនួន​៣៦៩​នាក់ បាន​ឆ្លង ជំងឺ​កូវី​ដ​១៩ ក្នុង​ចង្កោម ផ្សារ​អូរឫស្សី គិត​ត្រឹម​រសៀល​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២១ ។ នេះ​បើ​តាម អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវី​ដ​១៩ ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
13 April, 2021 08:54 PM
ភ្នំពេញ ​៖​ ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​៧៩​ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ , ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​៥៩​ឆ្នាំ រស់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក និង បុរស​ជនជាតិ​ខ្មែរ អាយុ​៥៧​ឆ្នាំ រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ បាន​ស្លាប់​ដោយសារ ជំងឺ​កូវី​ដ​១៩ ។
13 April, 2021 08:48 PM
ភ្នំពេញ​ ៖​ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ថ្មី ចំនួន​១៨១​នាក់ បន្ថែមទៀត និង ព្យាបាល​ជា​សះស្បើយ​ចំនួន​៤០​នាក់ ។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន របស់ ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ៕
13 April, 2021 08:42 PM
កណ្តាល​ ៖​ ផ្សារ​គគីរ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ក្រោយ​អាជីវករ​មួយចំនួន បាន​ឆ្លង កូវី​ដ​១៩ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact