លោក តុង ដា​រ៉ា មន្ត្រី​ពន្ធនាគារ​ខេត្ត​កណ្តាល ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ការរត់​ការដោះលែង​ជន​ជាប់​ឃុំ

កណ្តាល​ ៖ ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍ បាន​បង្ហើប​ប្រាប់ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្ន

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
លោក តុង ដា​រ៉ា មន្ត្រី​ពន្ធនាគារ​ខេត្ត​កណ្តាល ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ការរត់​ការដោះលែង​ជន​ជាប់​ឃុំ
Thu, 25 February 2021 06:00 PM ដោយ ៖ មេត្តាកណ្តាល​ ៖ ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍ បាន​បង្ហើប​ប្រាប់ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ ថា លោក តុង ដា​រ៉ា មន្ត្រី​ពន្ធនាគារ​ខេត្ត​កណ្តាល ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ឃាត់ខ្លួន​ពាក់ព័ន្ធ​ការរត់​ការដោះលែង​ជន​ជាប់​ឃុំ តែ​មិនបាន​សម្រេច ហើយ​ត្រូវ​អ្នក​ពឹងពាក់​ដាក់​ពាក្យបណ្តឹង ។​
 
​ប្រភពព័ត៌មាន ដដែល​បន្តថា ក្រោយ​ការសាកសួរ​រួចមក លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ឃុំខ្លួន​លោក តុង ដា​រ៉ា ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។ 
 
​អ្នក​ដឹង​រឿង​ច្បាស់ បញ្ជាក់ថា លោក តុង ដា​រ៉ា តែងតែ​រត់​ការដោះលែង​ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ អោយ​នៅ​ក្រៅ​ឃុំ ពេល​បញ្ជូន​ចូល​ពន្ធនាគារ​ម្តងៗ មិន​ថា​រឿង​តូច ឬ​រឿង​ធំ នោះទេ ពោល​គឺ​រឿង​អ្វី ក៏​រត់​ការដោះលែង បានដែរ ។ ឥទ្ធិពល​របស់​លោក តុង ដា​រ៉ា បែបនេះ មិនដឹង​មាន​អ្នកណា​នៅ​ពីក្រោយ​ខ្នង ដើម្បី​កាង​នោះទេ ។ 
 
​ប៉ុន្តែ ដោយសារ​យក​លុយ​ពី​អ្នក​ដែល​ពឹងពាក់ ក្នុង​មួយ​រឿងៗ​រាប់ពាន់ និង រាប់​ម៉ឺន​ដុល្លារ ដោយ​យក​លេស ថា យក​លុយ​នេះ ទៅអោយ​តុលាការ ដើម្បី​សុំ​ដោះលែង​ជនជាប់ចោទ​អោយ​នៅ​ក្រៅ​ឃុំ តែ​ទីបំផុត​លុយ​ទាំងអស់​នោះ លោក តុង ដា​រ៉ា បាន​យក​ទៅ​ចាយ​អស់ ហើយ​ជន​ជាប់ឃុំ នៅតែ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដដែល ទើប​ធ្វើអោយ​អ្នក​ពឹងពាក់​ខឹង ក៏​ដាក់​ពាក្យបណ្តឹង​អោយ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​តែ​ម្តង ។ 
 
​រឿង​រត់​ការដោះលែង​ជន​ជាប់​ឃុំ​អោយ​នៅ​ក្រៅ​ឃុំ នេះ មិនមែន​មាន​តែ​លោក តុង ដា​រ៉ា នោះទេ ពោល​គឺ នៅ​មាន​មន្ត្រី​ពន្ធនាគារ​ផ្សេងទៀត​ក្នុ ង​ពន្ធនាគារ​ខេត្ត​កណ្តាល ក៏​ចេះ​រកស៊ី រត់​ការដោះលែង នេះដែរ ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
14 April, 2021 12:00 PM
​ភ្នំពេញ ​៖ ​ភ្លៀង​មិនមែនជា​ឧបសគ្គ ឡើយ សម្រាប់​ការហាមឃាត់​ការធ្វើដំណើរ ឆ្លង​ខេត្ត នៅតែ​បន្ត ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី នេះ ដោយ​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ។
14 April, 2021 11:51 AM
​ភ្នំពេញ​ ៖​ គិត​ត្រឹម​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២១ អាជីវករ ផ្សារ​ចាស់ ចំនួន​១៨​នាក់ មាន វិជ្ជមាន កូវី​ដ​១៩ ។ នេះ​បើ​យោង​តាម​សេចក្តីណែនាំ ស្តីពី «​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​មូលដ្ឋាន​ផ្សារ​ចាស់ ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​»​។
14 April, 2021 11:46 AM
រតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័យថា ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​
14 April, 2021 11:39 AM
ស្វាយរៀង​ ៖​ ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង ត្រូវបាន​កំណត់​យក​ជា​ភូមិសាស្ត្រ​ដែល​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​តម្រូវ​អោយ​មានកា​រ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ។​
13 April, 2021 08:58 PM
​ភ្នំពេញ​ ៖​ មនុស្ស​ចំនួន​៣៦៩​នាក់ បាន​ឆ្លង ជំងឺ​កូវី​ដ​១៩ ក្នុង​ចង្កោម ផ្សារ​អូរឫស្សី គិត​ត្រឹម​រសៀល​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២១ ។ នេះ​បើ​តាម អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវី​ដ​១៩ ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
13 April, 2021 08:54 PM
ភ្នំពេញ ​៖​ ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​៧៩​ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ , ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​៥៩​ឆ្នាំ រស់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក និង បុរស​ជនជាតិ​ខ្មែរ អាយុ​៥៧​ឆ្នាំ រស់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ បាន​ស្លាប់​ដោយសារ ជំងឺ​កូវី​ដ​១៩ ។
13 April, 2021 08:48 PM
ភ្នំពេញ​ ៖​ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ថ្មី ចំនួន​១៨១​នាក់ បន្ថែមទៀត និង ព្យាបាល​ជា​សះស្បើយ​ចំនួន​៤០​នាក់ ។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន របស់ ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ៕
13 April, 2021 08:42 PM
កណ្តាល​ ៖​ ផ្សារ​គគីរ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ក្រោយ​អាជីវករ​មួយចំនួន បាន​ឆ្លង កូវី​ដ​១៩ ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact