លោកស្នងការ​រាជធានី​ភ្នំពេញ ណែនាំ​អោយ​មន្ត្រីក្រោមឱវាទ​ចាត់​វិធានការ​ច្បាប់ ចំពោះ អ្នកសារព័ត៌មាន ដែល​នៅតែ​បំពាន​ការហាមឃាត់​របស់​សមត្ថកិច្ច​ពេល​ចុះ​អនុវត្ត​ការងារ​

ភ្នំពេញ ​៖ ​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
លោកស្នងការ​រាជធានី​ភ្នំពេញ ណែនាំ​អោយ​មន្ត្រីក្រោមឱវាទ​ចាត់​វិធានការ​ច្បាប់ ចំពោះ អ្នកសារព័ត៌មាន ដែល​នៅតែ​បំពាន​ការហាមឃាត់​របស់​សមត្ថកិច្ច​ពេល​ចុះ​អនុវត្ត​ការងារ​
Sat, 23 January 2021 03:39 PM ដោយ ៖ មេត្តាភ្នំពេញ ​៖ ​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវ​ធ្វើ​ការងារ​ឲ្យបាន​ច្បាស់លាស់ ហាម​មិនឲ្យ​អ្នកសារព័ត៌មាន​មួយចំនួ​ន​ចូល​ថត ឬ Live សកម្មភាព​ទាំងឡាយ​ណា​ដែល​សមត្ថកិច្ច​កំពុងតែ​អនុវត្ត​ការងារ ឬ កំពុងតែ​ធ្វើ​ការតាមដាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ល្មើស បង្ក្រាប​បទល្មើស ក៏ដូចជា​កំពុង​ធ្វើ​ការជំនាញ​សំខាន់​ផ្សេងៗ​ទៀត ។​
 
​លោកស្នងការ សង្កត់ធ្ងន់​ថា «​ចំពោះ​អ្នក​ដែល​បំពាន មិន​ស្តាប់​តាម​ការណែនាំ​របស់​សមត្ថកិច្ច នោះ សមត្ថកិច្ច​នឹង​ចាត់ការ​តាម​វិធានការ​ច្បាប់ ក៏ដូចជា​ច្បាប់​សារព័ត៌មាន​»​។​
 
​លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​ណែនាំ​ដូច្នេះ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​ស្តីពី ការកែសម្រួល ក្រុម​ប្រតិបត្តិការ បង្ក្រាប បទល្មើស ពាក់ព័ន្ធ​ការងារ សន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរ​មនុស្ស អន្តោប្រវេសន៍ និង ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​រាជធានី​ភ្នំពេញ ។​
 
​ខ្លឹមសារ​ទាំងអស់ នេះ គឺ យោង​តាម​ហ្វេ​សប៊ុក​ផេក​របស់​លោក​ស្នងកា​រ​រាជធានី​ភ្នំពេញ ៕​







Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
27 February, 2021 09:26 AM
កណ្តាល ​៖ ​ដោយ​មាន​ការយកចិត្ត​ទុកដាក់ ដល់​កងកម្លាំង​ដែល​បាន​ខិតខំ​បំពេញការងារ នោះ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ និង នាំ​យក​សម្ភារៈ​ប្រើប្រាស់​មួយចំនួន ទៅ​ប្រគល់ជូន​ដល់​កងកម្លាំង​នគរបាល ដែល​មាន​ភារកិច្ច​ប្រចាំការ នៅតាម​មណ្ឌល​ចត្តា​ឡី​ស័ក​ចំនួន​៣​គោលដៅ ស្ថិត​ក្នុង​ក្រុង​តាខ្មៅ  ។
27 February, 2021 09:07 AM
26 February, 2021 08:37 PM
ភ្នំពេញ​ ៖​ រដ្ឋបាល​ខណ្ឌប្ញស្សីកែវ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ សូម​ជម្រាប​ជូន បងប្អូន​ប្រជាពលរដ្ឋ និង សាធារណ​មតិ មេត្តា​ជ្រាប​ថា អាជ្ញាធរ​នៃ​រដ្ឋបាល​ខណ្ឌប្ញស្សីកែវ ពុំ​បាន​បិទ​ទាំងស្រុង​នូវ សង្កាត់​ទួល​សង្កែ​ទី​២ សង្កាត់​ប្ញ​ស្សី​កែវ និង សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ទេ ។​
26 February, 2021 08:33 PM
​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង ថ្នាក់ដឹកនាំ​ផ្សេងទៀត បាន​ទទួល​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ជា​លើក​ទី​២ រួចរាល់​ហើយ ។​
26 February, 2021 08:26 PM
ភ្នំពេញ ​៖ ​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​២១ នៅ​ចំណុច​ផ្ទះ​លេខ​១១៣២ ផ្លូវ​បេតុង ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ មាន​ករណី​អ្នក​វិជ្ជ​មានកូ​វីដ​-១៩ ម្នាក់ទៀត ជា​បុរស​អាយុ​៣៩​ឆ្នាំ ។​
26 February, 2021 01:56 PM
​ភ្នំពេញ ​៖​ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថ្លែងថា ក្នុងករណី​មាន​អ្នក​អុកឡុក ឬ បង្ក​បញ្ហា​មិន​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​ច្បាប់ ។ ចំពោះ​ជន​បរទេស​ដែល​បង្ក​បញ្ហា នឹង​ចាប់​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយ​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា ។​
26 February, 2021 01:33 PM
កណ្តាល ​៖ ​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ដែល​បង្ហោះ​ម៉ូតូ​នៅមុខ​សួនច្បារ​មាត់ទន្លេ ក្រុង​តាខ្មៅ យក​មក​អប់រំ​ណែនាំ និង ហៅ​ឪពុកម្តាយ ធ្វើ​កិច្ចសន្យាធានា ។
26 February, 2021 01:22 PM
​កោះកុង ​៖ ​កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក អ៊ីវ ត្រា​យ និង លោក វ៉ៃ ភី​រម្យ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង បាន​ចុះ​ធ្វើ​អធិការកិច្ច​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​ទុម​សាគរ និង ស្រុក​ស្រែអំបិល ដើម្បី​ធ្វើ​ការត្រួតពិនិត្យ សៀវភៅបញ្ជី​ពាក្យបណ្តឹង សៀវភៅបញ្ជី​ឃាត់ខ្លួន កន្លែង​ឃាត់ខ្លួន និង​ធ្វើ​ការណែនាំ​អំពី​ការគោរព​ទម្រង់ការ​ច្បាប់​នានា ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact