ពលរដ្ឋ​នាំគ្នា យក​ធុងសាំង ដុំ​ឈើ កង់ឡាន តម្រៀប​ពេញ​ផ្លូវ ទប់ស្កាត់​ភាពព្រហើន​នៃ​ក្រុម​ឡាន​តាក់ស៊ី ខណៈ​អាជ្ញាធរ​ឃុំ​កំពង់ហ្លួង មិន​អើពើ​សុខទុក្ខ​ពលរដ្ឋ ទាល់តែសោះ

កណ្តាល ​៖ ​នៅពេលនេះ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​លង្វែក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្តា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ពលរដ្ឋ​នាំគ្នា យក​ធុងសាំង ដុំ​ឈើ កង់ឡាន តម្រៀប​ពេញ​ផ្លូវ ទប់ស្កាត់​ភាពព្រហើន​នៃ​ក្រុម​ឡាន​តាក់ស៊ី ខណៈ​អាជ្ញាធរ​ឃុំ​កំពង់ហ្លួង មិន​អើពើ​សុខទុក្ខ​ពលរដ្ឋ ទាល់តែសោះ
Tue, 19 January 2021 02:30 PM ដោយ ៖ មេត្តាកណ្តាល ​៖ ​នៅពេលនេះ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​លង្វែក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល បាននាំគ្នា យក​ធុងសាំង ដុំ​ឈើ កង់ឡាន និង របស់របរ​ផ្សេងៗ​ទៀត តម្រៀប​ពេញ​ពេញ​ផ្លូវ​តែម្តង ដើម្បី​ទប់ស្កាត់​ភាពព្រហើន​នៃ​ឡាន​តាក់ស៊ី បើកបរ​លឿនៗ បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង ហុយ​ឡើង​ទ្រលោម ខណៈ​អាជ្ញាធរ​មូលដ្ឋាន ហាក់​មិន​អើពើ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ទាល់តែសោះ ។​
 
​លោក​អ៊ុ នី ថ្លែង​ប្រាប់​នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២១ នេះ ថា ពួកគាត់​រាល់ថ្ងៃនេះ​ពិបាក​រស់នៅ​ណាស់ ពេល​ព្រឹក​ដល់​ល្ងាច ហុយ​សុទ្ធតែ​ដី លុះដល់​ពេលយប់​លាន់ឮ​សម្លេង​ចង់​បែក​ត្រចៀក  និង​ជា​ពិសេស​នោះ ពួកគាត់​បារម្ភ​ខ្លាច​កូនចៅ​តូចៗ​របស់​គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​សាលារៀន គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ក្រុម​ឡាន​តាក់ស៊ី និង រថយន្ត​ផ្សេងៗ​ទៀត​បើក​បរដូច​ហោះ​អ៊ីចឹង ។ 
 
​ពលរដ្ឋ​ម្នាក់ទៀត គឺ លោក​អ៊ុ សាឡ​ន ថ្លែង​ប្រាប់​ដែរ​ថា ពេលនេះ ពួកគាត់​សម្រេចយក​ធុងសាំង ដុំ​ឈើ កៅស៊ូ​កង់ឡាន​និង​ម៉ូតូ ជាដើម ដាក់​លើ​ផ្លូវ​មុខ​ផ្ទះ​តែម្តង ដោយសារតែ​ការ​ទ្រាំ​លំបាក​ពេក ។​
 
​លោក​អ៊ុ វាសនា ម្នាក់ទៀត ប្រាប់​បន្ថែមថា ពួកគាត់​ក៏​ធ្លាប់​ស្នើសុំ​អាជ្ញាធរ​ភូមិ​-​ឃុំ អោយដឹង​ពី​បញ្ហា​នេះ ដែរ តែ​ហាក់បី​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ ពោល​គឺ​បាន​ត្រឹមតែ​ស្នើសុំ​រួច​អាជ្ញាធរ​ធ្វើ​មិនដឹង ពេល​ប្រាប់​ទើប​ចុះ​មក​មើល ពេល​មិន​ប្រាប់ គឺ ទុក​តាម​ដំណើរ ។​
 
​ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បន្តថា មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ បើ​ក្រុម​រថយន្ត​តាក់ស៊ី​វិញ ពេល​ពួកគាត់​ដាក់​ធុងសាំង ដុំ​ឈើ កៅស៊ូ​កង់ឡាន ម៉ូតូ​លើ​ផ្លូវ កុំ​អោយ​បើក​លឿន ស្រាប់តែ​ក្រុម​ឡាន​ទាំងនេះ ឈប់​ចុះមក​ជេរ​ពួកគាត់ និង បើ​កបំ​បុក​ថែមទៀត​ផង ។​
 
​ពួកគាត់ បាន​សំណូមពរ​ចុងក្រោយ ស្នើ​ដល់​អាជ្ញាធរ​ស្រុក​-​ខេត្ត មេត្តា​ជួយ​ពិនិត្យ និង មាន​វិធានកា​រលើ​ក្រុម​រថយន្ត​តាក់ស៊ី​ផង ពួក​គាត់​រស់នៅ​ពិបាក​ណាស់​។​
 
​ជុំវិញ​បញ្ហា​នេះ លោក ផន សុ​វណ្ណា អភិបាល​ស្រុក​ពញាឮ ថ្លែងប្រាប់​ថា លោក​មិន​ទាន់​បាន​ទទួលដំណឹង​ពី​ប្រេជាពលរដ្ឋ​ទេ ចាំ​លោក​សួរ​ទៅ លោកស្រី ហេង ម្លប់ មេឃុំ​កំពង់ហ្លួង សិន ។​
 
​ចំណែក លោកស្រី ហេង ម្លប់ មេឃុំ​កំពង់ហ្លួង វិញ ពេលនេះ កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​យ៉ាងខ្លាំង សម្រាប់​ការដឹកនាំ​របស់​លោកស្រី​ជា​មេឃុំ ។ 
 
​ពលរដ្ឋ​លើកឡើងថា លោកស្រី​មេឃុំ​កំពង់​ហ្លួង គិតតែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជា​ធំ ធ្វើ​អ្វី​ក៏​លុយៗ មិន​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ ទាល់តែសោះ ៕​



Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
27 February, 2021 09:26 AM
កណ្តាល ​៖ ​ដោយ​មាន​ការយកចិត្ត​ទុកដាក់ ដល់​កងកម្លាំង​ដែល​បាន​ខិតខំ​បំពេញការងារ នោះ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ និង នាំ​យក​សម្ភារៈ​ប្រើប្រាស់​មួយចំនួន ទៅ​ប្រគល់ជូន​ដល់​កងកម្លាំង​នគរបាល ដែល​មាន​ភារកិច្ច​ប្រចាំការ នៅតាម​មណ្ឌល​ចត្តា​ឡី​ស័ក​ចំនួន​៣​គោលដៅ ស្ថិត​ក្នុង​ក្រុង​តាខ្មៅ  ។
27 February, 2021 09:07 AM
26 February, 2021 08:37 PM
ភ្នំពេញ​ ៖​ រដ្ឋបាល​ខណ្ឌប្ញស្សីកែវ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ សូម​ជម្រាប​ជូន បងប្អូន​ប្រជាពលរដ្ឋ និង សាធារណ​មតិ មេត្តា​ជ្រាប​ថា អាជ្ញាធរ​នៃ​រដ្ឋបាល​ខណ្ឌប្ញស្សីកែវ ពុំ​បាន​បិទ​ទាំងស្រុង​នូវ សង្កាត់​ទួល​សង្កែ​ទី​២ សង្កាត់​ប្ញ​ស្សី​កែវ និង សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ទេ ។​
26 February, 2021 08:33 PM
​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង ថ្នាក់ដឹកនាំ​ផ្សេងទៀត បាន​ទទួល​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ជា​លើក​ទី​២ រួចរាល់​ហើយ ។​
26 February, 2021 08:26 PM
ភ្នំពេញ ​៖ ​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​២១ នៅ​ចំណុច​ផ្ទះ​លេខ​១១៣២ ផ្លូវ​បេតុង ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ មាន​ករណី​អ្នក​វិជ្ជ​មានកូ​វីដ​-១៩ ម្នាក់ទៀត ជា​បុរស​អាយុ​៣៩​ឆ្នាំ ។​
26 February, 2021 01:56 PM
​ភ្នំពេញ ​៖​ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថ្លែងថា ក្នុងករណី​មាន​អ្នក​អុកឡុក ឬ បង្ក​បញ្ហា​មិន​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​ច្បាប់ ។ ចំពោះ​ជន​បរទេស​ដែល​បង្ក​បញ្ហា នឹង​ចាប់​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយ​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា ។​
26 February, 2021 01:33 PM
កណ្តាល ​៖ ​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ដែល​បង្ហោះ​ម៉ូតូ​នៅមុខ​សួនច្បារ​មាត់ទន្លេ ក្រុង​តាខ្មៅ យក​មក​អប់រំ​ណែនាំ និង ហៅ​ឪពុកម្តាយ ធ្វើ​កិច្ចសន្យាធានា ។
26 February, 2021 01:22 PM
​កោះកុង ​៖ ​កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក អ៊ីវ ត្រា​យ និង លោក វ៉ៃ ភី​រម្យ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង បាន​ចុះ​ធ្វើ​អធិការកិច្ច​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​ទុម​សាគរ និង ស្រុក​ស្រែអំបិល ដើម្បី​ធ្វើ​ការត្រួតពិនិត្យ សៀវភៅបញ្ជី​ពាក្យបណ្តឹង សៀវភៅបញ្ជី​ឃាត់ខ្លួន កន្លែង​ឃាត់ខ្លួន និង​ធ្វើ​ការណែនាំ​អំពី​ការគោរព​ទម្រង់ការ​ច្បាប់​នានា ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact