លម្អិត​ប្រតិបត្តិការ បង្ក្រាប​ជន​ដៃល់​បាញ់សម្លាប់​លោក រ៉េត ស៊ី​ណែ​ត ឡោម​ព័ទ្ធ​៤​ខេត្ត រហូត​ជនដៃដល់​ត្រូវបាន​បាញ់សម្លាប់ ព្រោះ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​

ភ្នំពេញ ​៖ ​នា​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២១ នេះ  ទើប​ទទួលបាន​របាយ​ការណ៍​បន្ថែម​ព

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
លម្អិត​ប្រតិបត្តិការ បង្ក្រាប​ជន​ដៃល់​បាញ់សម្លាប់​លោក រ៉េត ស៊ី​ណែ​ត ឡោម​ព័ទ្ធ​៤​ខេត្ត រហូត​ជនដៃដល់​ត្រូវបាន​បាញ់សម្លាប់ ព្រោះ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​
Tue, 19 January 2021 10:09 AM ដោយ ៖ មេត្តាភ្នំពេញ ​៖ ​នា​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២១ នេះ  ទើប​ទទួលបាន​របាយ​ការណ៍​បន្ថែម​ពី​សមត្ថកិច្ច ពាក់ព័ន្ធ​ប្រតិបត្តិការ បង្ក្រាប​ជន​ដៃល់ឈ្មោះ អ៊ា ណា​រ៉េ​ន ដែល​បាញ់​សម្លាប់​លោក រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​សមត្ថកិច្ច​ឡោមព័ទ្ធ​ចំនួន​៤​ខេត្ត រហូត​ជនដៃដល់​ត្រូវបាន​បាញ់សម្លាប់ ព្រោះ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច មិន​ព្រម​ប្រគល់​ខ្លួន​តាម​សម្រួល ។​
 
​យោងតាម​របាយការណ៍ បានអោយដឹងថា ក្រោយពី​មាន​ហេតុការណ៍​បាញ់សម្លាប់​លោក រ៉េត ស៊ី​ណាត , នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កែ ចាន់​មាន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​អ្នកបើករថយន្ត នៅ​ចំណុច​ផ្ទះជួល​ក្បែរ​វត្ត​ទួល​តា​ឯក ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ចំណែក​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ បាន​គេច​ទៅ​លាក់ខ្លួន​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​រតនគិរី​, ខេត្ត​មណ្ឌលគិរី​, ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ។ 
 
​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២១ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូ​តដល់ កំណត់​បាន​ទីតាំង​លាក់​ខ្លួន​របស់​ជនសង្ស័យ ហើយ​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង ស្នងការដ្ឋាន​គ​របាល​ខេត្ត​ក្រចេះ អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ចុះ​ថ្ងៃ​ទី ១២ ខែ​មករា ឆ្នាំ​២០២១ របស់លោក លិ សុ​ផា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ 
 
​នៅវេលា​ម៉ោង​១៧៖៤៦​នាទី កម្លាំង​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ចំណុច​មាត់​អូរ​ជាប់​ជើងភ្នំ អូរ​កណ្តៀរ ក្នុង​ដី​ចំការ​ស្វាយចន្ទី ស្តិតក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ហើយ​សមត្ថកិច្ច បាន​ឲ្យ​ជនសង្ស័យ​ប្រគល់​ខ្លួន​តាម​សម្រួល ។ ប៉ុន្តែ​ខណៈ​ពេល​នោះ​ជនសង្ស័យ​រឹងរូស​មិន​ព្រម​ប្រគល់​ខ្លន និង បាន​បាញ់​មក​លើ​សមត្ថកិច្ច ។ ភ្លាម​នោះ​សមត្ថកិច្ច​យើង​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដោយ​បាញ់​តបត​គ្នា​ទៅវិញទៅមក​បណ្តាល​ឲ្យ​ជនសង្ស័យ​ឈ្មោះ អ៊ា ណា​រ៉េ​ន ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ ។ 
 
​ជាមួយគ្នានេះ វត្ថុតាង​ដកហូត​មាន អាវុធ​ខ្លី​មួយ​ដើម ម៉ាក CZ 75B លេខ 5493V ពណ៌​ទឹកប្រាក់ មួ​យ​ដើម ។ បច្ចុប្បន្ន​សាកសព​បាន​ប្រគល់ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ ដើម្បី​ចាត់ចែង​តាម​នីតិវិធី ។​
 
​គួររំលឹកថា អំពើ​ឃាតកម្ម​បាញ់សម្លាប់​លោក រ៉េត ស៊ី​ណែ​ត គឺ បាន​កើតឡើង កាលពី​ថ្ងៃ​ទី ៣០ ខែ​ធ្នូ ឆ្នាំ​២០២០ រំលង​អាធ្រា​ត្រ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​សាំងហ័​រទៀន ផ្លូវ​ស​ហព​ន្ធ័​រុស្សី ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ៕​











Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
27 February, 2021 09:26 AM
កណ្តាល ​៖ ​ដោយ​មាន​ការយកចិត្ត​ទុកដាក់ ដល់​កងកម្លាំង​ដែល​បាន​ខិតខំ​បំពេញការងារ នោះ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ និង នាំ​យក​សម្ភារៈ​ប្រើប្រាស់​មួយចំនួន ទៅ​ប្រគល់ជូន​ដល់​កងកម្លាំង​នគរបាល ដែល​មាន​ភារកិច្ច​ប្រចាំការ នៅតាម​មណ្ឌល​ចត្តា​ឡី​ស័ក​ចំនួន​៣​គោលដៅ ស្ថិត​ក្នុង​ក្រុង​តាខ្មៅ  ។
27 February, 2021 09:07 AM
26 February, 2021 08:37 PM
ភ្នំពេញ​ ៖​ រដ្ឋបាល​ខណ្ឌប្ញស្សីកែវ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ សូម​ជម្រាប​ជូន បងប្អូន​ប្រជាពលរដ្ឋ និង សាធារណ​មតិ មេត្តា​ជ្រាប​ថា អាជ្ញាធរ​នៃ​រដ្ឋបាល​ខណ្ឌប្ញស្សីកែវ ពុំ​បាន​បិទ​ទាំងស្រុង​នូវ សង្កាត់​ទួល​សង្កែ​ទី​២ សង្កាត់​ប្ញ​ស្សី​កែវ និង សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ទេ ។​
26 February, 2021 08:33 PM
​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង ថ្នាក់ដឹកនាំ​ផ្សេងទៀត បាន​ទទួល​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ជា​លើក​ទី​២ រួចរាល់​ហើយ ។​
26 February, 2021 08:26 PM
ភ្នំពេញ ​៖ ​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​២១ នៅ​ចំណុច​ផ្ទះ​លេខ​១១៣២ ផ្លូវ​បេតុង ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ មាន​ករណី​អ្នក​វិជ្ជ​មានកូ​វីដ​-១៩ ម្នាក់ទៀត ជា​បុរស​អាយុ​៣៩​ឆ្នាំ ។​
26 February, 2021 01:56 PM
​ភ្នំពេញ ​៖​ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថ្លែងថា ក្នុងករណី​មាន​អ្នក​អុកឡុក ឬ បង្ក​បញ្ហា​មិន​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​ច្បាប់ ។ ចំពោះ​ជន​បរទេស​ដែល​បង្ក​បញ្ហា នឹង​ចាប់​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយ​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា ។​
26 February, 2021 01:33 PM
កណ្តាល ​៖ ​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ដែល​បង្ហោះ​ម៉ូតូ​នៅមុខ​សួនច្បារ​មាត់ទន្លេ ក្រុង​តាខ្មៅ យក​មក​អប់រំ​ណែនាំ និង ហៅ​ឪពុកម្តាយ ធ្វើ​កិច្ចសន្យាធានា ។
26 February, 2021 01:22 PM
​កោះកុង ​៖ ​កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក អ៊ីវ ត្រា​យ និង លោក វ៉ៃ ភី​រម្យ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង បាន​ចុះ​ធ្វើ​អធិការកិច្ច​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​ទុម​សាគរ និង ស្រុក​ស្រែអំបិល ដើម្បី​ធ្វើ​ការត្រួតពិនិត្យ សៀវភៅបញ្ជី​ពាក្យបណ្តឹង សៀវភៅបញ្ជី​ឃាត់ខ្លួន កន្លែង​ឃាត់ខ្លួន និង​ធ្វើ​ការណែនាំ​អំពី​ការគោរព​ទម្រង់ការ​ច្បាប់​នានា ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact