ជាង​១​ខែ​ហើយ ប៉ូលិស​ស័ក្តិ​៤ ឈ្មោះ កេត ផា​រ៉េ​ន នៅ​ក្រសួង​មហាផ្ទៃ ដែល​បាញ់​យុវជន​ម្នាក់​បណ្តាលអោយ​រងរបួស មិនទាន់​ត្រូវបាន​ចាប់ខ្លួន​

​ភ្នំពេញ ​៖ ​រហូតមកទល់​ពេលនេះ គឺ មាន​រយៈពេល​ជាង​១​ខែ ហើយ ដែល​ប៉ូលិស​ស័ក្តិ​៤ ឈ្មោះ កេត ផា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ជាង​១​ខែ​ហើយ ប៉ូលិស​ស័ក្តិ​៤ ឈ្មោះ កេត ផា​រ៉េ​ន នៅ​ក្រសួង​មហាផ្ទៃ ដែល​បាញ់​យុវជន​ម្នាក់​បណ្តាលអោយ​រងរបួស មិនទាន់​ត្រូវបាន​ចាប់ខ្លួន​
Tue, 19 January 2021 09:46 AM ដោយ ៖ មេត្តា​ភ្នំពេញ ​៖ ​រហូតមកទល់​ពេលនេះ គឺ មាន​រយៈពេល​ជាង​១​ខែ ហើយ ដែល​ប៉ូលិស​ស័ក្តិ​៤ ឈ្មោះ កេត ផា​រ៉េ​ន នៅ​ក្រសួង​មហាផ្ទៃ បាន​បាញ់​២​គ្រាប់ បណ្តាល​អោយ​មួយ​គ្រាប់​ត្រូវ​លើ​យុវជន​ម្នាក់ ចំ​ជើង​ស្តាំ និង មួយ​គ្រាប់​ទៀត ផ្លាត​ចំ​ទ្វារ​កញ្ចក់​ផ្ទះ​អ្នកដទៃ បែក​ខ្ទេចខ្ទី នៅ​មិនទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅឡើយ​ទេ ។ 
 
​បទល្មើស​បាញ់ នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ជាង​៩​យប់ ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​៣៧១ ក្នុង​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ ជាប់​ព្រំប្រទល់ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​
 
​ជនរងគ្រោះ​ឈ្មោះ ប៊ុន ស៊ីម អាយុ​៣៩​ឆ្នាំ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​កន្លែងកើតហេតុ ថា មុនពេល​កើតហេតុ គាត់​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​ចេញពី​ញាំ​អី​នៅ​ម្ដុំ​បឹងត្របែក រួច​បាន​ជូន​មិត្តភក្តិ​មក​ផ្ទះ​នៅ​កន្លែងកើតហេតុ ។​
 
​ខណៈ​មក​ដល់​មុខ​ផ្ទះ​មួយ​ភ្លេត ស្រាប់តែ​លេចមុខ​ជនដៃដល់​ដែល​ធ្លាប់​ស្គាល់គ្នា​តែ​មិនសូវ​ជិតស្និត បាន​ចុះ​ពី​លើ​រថយន្ត​មិន​ចាំ​ម៉ាក ហើយ​ដើរ​ឆ្លងផ្លូវ​មក​សួរនាំ​មិត្តភក្តិ​គាត់ រួច​ក៏​ដើរទៅ​ជិះ​រថយន្ត​របស់​ខ្លួន​វិញ​នៅលើ​ផ្លូវ​៣៧១ ក្នុង​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ ។​
 
​ក្រោយមក ជនដៃដល់ បាន​បើក​កញ្ចក់​រថយន្ត ដក​កាំភ្លើងខ្លី​បាញ់​សំដៅ​មក​លើ​ជនរងគ្រោះ​ដែល​នៅ​ផ្លូវ​ម្ខាង​ទៀត ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ចំនួន​២​គ្រាប់ ដោយ​មួយ​គ្រាប់​ចំ​ជើង​ខាងស្ដាំ និង មួយ​គ្រាប់​ទៀត​ចំ​ទ្វា​កញ្ចក់​មួយ​ផ្ទាំង​បែក​ខ្ទេចខ្ទី រួចហើយ​ក៏​បើក​រថយន្ត​គេចខ្លួនបាត់ ។ ចំណែក​ជនរងគ្រោះ​ក៏​ប្រញាប់​ទៅ​មន្ទី​ពេទ្យ​ដើម្បី​ពិនិត្យ​និង​លាង​របួស​ភ្លាមៗ​ផងដែរ ។​
 
​ជនរងគ្រោះ បន្តថា មួយសន្ទុះ​ក្រោយមក ខ្លួន​បាន​មក​កន្លែងកើតហេតុ​វិញ ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកសារព័ត៌មាន​ជាច្រើន​ចុះមក​ផ្ដិត​យក​រូបភាព និង Live ទើប​ដឹង​ឮ​ដល់​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​បឹងទំពុន​២​និង​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​ដង្កោ ចុះ​មកដល់​កន្លែងកើតហេតុ ។​
 
​ប៉ុន្តែ​អ្វី​ជា​ការកត់សម្គាល់ នោះ គឺ សមត្ថកិច្ច​ប៉ុស្តិ៍​បឹងទំពុន​ទី​២ និង សមត្ថកិច្ច​ប៉ុស្តិ៍​ដង្កោ បាន​រុញ​ដាក់គ្នា ព្រោះ​កន្លែង​កើតហេតុ មិន​ច្បាស់លាស់ ទើប​ជនរងគ្រោះ​សម្រេចចិត្ត​ទុក​សម្បក ក​ន្ទុះ ដែល​រកឃើញ​មួយ​គ្រាប់ រង់ចាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែម្តង ៕​




 







Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
27 February, 2021 09:26 AM
កណ្តាល ​៖ ​ដោយ​មាន​ការយកចិត្ត​ទុកដាក់ ដល់​កងកម្លាំង​ដែល​បាន​ខិតខំ​បំពេញការងារ នោះ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ និង នាំ​យក​សម្ភារៈ​ប្រើប្រាស់​មួយចំនួន ទៅ​ប្រគល់ជូន​ដល់​កងកម្លាំង​នគរបាល ដែល​មាន​ភារកិច្ច​ប្រចាំការ នៅតាម​មណ្ឌល​ចត្តា​ឡី​ស័ក​ចំនួន​៣​គោលដៅ ស្ថិត​ក្នុង​ក្រុង​តាខ្មៅ  ។
27 February, 2021 09:07 AM
26 February, 2021 08:37 PM
ភ្នំពេញ​ ៖​ រដ្ឋបាល​ខណ្ឌប្ញស្សីកែវ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ សូម​ជម្រាប​ជូន បងប្អូន​ប្រជាពលរដ្ឋ និង សាធារណ​មតិ មេត្តា​ជ្រាប​ថា អាជ្ញាធរ​នៃ​រដ្ឋបាល​ខណ្ឌប្ញស្សីកែវ ពុំ​បាន​បិទ​ទាំងស្រុង​នូវ សង្កាត់​ទួល​សង្កែ​ទី​២ សង្កាត់​ប្ញ​ស្សី​កែវ និង សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ទេ ។​
26 February, 2021 08:33 PM
​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង ថ្នាក់ដឹកនាំ​ផ្សេងទៀត បាន​ទទួល​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ជា​លើក​ទី​២ រួចរាល់​ហើយ ។​
26 February, 2021 08:26 PM
ភ្នំពេញ ​៖ ​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​២១ នៅ​ចំណុច​ផ្ទះ​លេខ​១១៣២ ផ្លូវ​បេតុង ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ មាន​ករណី​អ្នក​វិជ្ជ​មានកូ​វីដ​-១៩ ម្នាក់ទៀត ជា​បុរស​អាយុ​៣៩​ឆ្នាំ ។​
26 February, 2021 01:56 PM
​ភ្នំពេញ ​៖​ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថ្លែងថា ក្នុងករណី​មាន​អ្នក​អុកឡុក ឬ បង្ក​បញ្ហា​មិន​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​ច្បាប់ ។ ចំពោះ​ជន​បរទេស​ដែល​បង្ក​បញ្ហា នឹង​ចាប់​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយ​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា ។​
26 February, 2021 01:33 PM
កណ្តាល ​៖ ​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ដែល​បង្ហោះ​ម៉ូតូ​នៅមុខ​សួនច្បារ​មាត់ទន្លេ ក្រុង​តាខ្មៅ យក​មក​អប់រំ​ណែនាំ និង ហៅ​ឪពុកម្តាយ ធ្វើ​កិច្ចសន្យាធានា ។
26 February, 2021 01:22 PM
​កោះកុង ​៖ ​កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក អ៊ីវ ត្រា​យ និង លោក វ៉ៃ ភី​រម្យ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង បាន​ចុះ​ធ្វើ​អធិការកិច្ច​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​ទុម​សាគរ និង ស្រុក​ស្រែអំបិល ដើម្បី​ធ្វើ​ការត្រួតពិនិត្យ សៀវភៅបញ្ជី​ពាក្យបណ្តឹង សៀវភៅបញ្ជី​ឃាត់ខ្លួន កន្លែង​ឃាត់ខ្លួន និង​ធ្វើ​ការណែនាំ​អំពី​ការគោរព​ទម្រង់ការ​ច្បាប់​នានា ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact