លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​

ភ្នំពេញ​ ៖​ លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​
Fri, 15 January 2021 03:48 PM ដោយ ៖ មេត្តាភ្នំពេញ​ ៖​ លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​លោក​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ក្នុង​ការរស់នៅ ។ 
 
​ផ្ទះ​លោក ដួង តារា គឺ ចុះ​តាម​ស្តុប​ណូគា ផ្លូវ​២០០៤ រួច​បត់​ឆ្វេង​ប្រហែល​៥០០​ម៉ែត្រ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​
 
​យោងតាម Facebook Page នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២១ នេះ លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «​លើក​ទី​២ ហើយ​ដែល​ចោរ​មក​បំផ្លាញ​ដល់​ផ្ទះ ។ ភ្ញាក់​ពី​គេង ឃើញ​រថយន្ត​ត្រូវបាន​បំផ្លាញ​ដោយ​ចោរ ពិត​គួរអោយ​សោកស្តាយ​យ៉ាងខ្លាំង​»​។​
 
​លោក ដួង តារា ថ្លែង​ទៀត​ថា «​ខ្ញុំ​សារ​កាមេរ៉ា មើល​យប់មិញ​រវាង​ម៉ោង​១៖៣០​នាទី​យប់ មានចោរ​ពាក់​ម៉ាស់ បានមក​លួច​កាត់​កញ្ចក់​ឡាន​ខ្ញុំ​ទាំងសង្ខាង ហើយ​យក​ដុំថ្ម​បំបែក​កញ្ចក់​ឡាន​ខាងស្តាំ​ដែល​ចត​នៅមុខ​ផ្ទះ​ដែល​ខ្ញុំ​កំពុង​រស់នៅ​សព្វថ្ងៃ ។ កាល​ពី​ខ្ញុំ​មក​នៅ​ទី​នេះ​ដំបូង​ក៏​ធ្លាប់​មាន​ចោរ​ចូល​ពី លើ​ដំបូល​ផ្ទះ​មក​ក្នុងផ្ទះ​»​។ 
 
​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «​គួរអោយ​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​មាន​ការបារម្ភ​ចំពោះ​សុវត្ថិភាព​រស់នៅ​»​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ថ្លែងប្រាប់​ថា លោក​បាន​ចាត់​អោយ​កម្លាំង​ជំនាញ ឆែក​កាមេរ៉ា​សុវត្ថិភាព និង កំពុង​ធ្វើការ​រឿងនេះ ហើយ ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
09 April, 2021 09:35 AM
កំពង់ឆ្នាំង​ ៖​ បុរស​ម្នាក់​ឈ្មោះ ជា សូ​នី អាយុ​៣៤​ឆ្នាំ កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២១ ត្រូវបាន​ក្រុម​គ្រូពេទ្យ​នៃ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ អនុញ្ញាត​អោយ​ត្រឡប់​ទៅផ្ទះ​វិញ ក្រោយ​ព្យាបាល​ជំងឺ កូវី​ដ​១៩ ជាសះស្បើយ ។
09 April, 2021 09:28 AM
ភ្នំពេញ​ ៖​ អ្នកជំងឺ កូវី​ដ​១៩ ម្នាក់ ធ្លាប់​ដើរ​ចូល​ផ្សារ​ទំនប់ ស្ថិតនៅ​ផ្លូវ​លេខ​៥៩៨ សង្កា​ត​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ស្ទើរតែ​រាល់ថ្ងៃ ។ នេះ​បើ​យោងតាម អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវី​ដ​១៩ ចេញផ្សាយ នា​យប់​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២១ នេះ ។​
08 April, 2021 06:18 PM
ភ្នំពេញ​ ៖​ លោក ភឿង ភី​រៈ សន្តិសុខ ABA ពាក់ព័ន្ធ​ការបាញ់សម្លាប់​បុរស​ម្នាក់ ត្រូវបាន​តុលាការ ដោះលែង អោយ​មាន​សេរីភាព ឡើងវិញ នា​ល្ងាច​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២១ នេះ ។ នេះ​បើ​តាម លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងប្រាប់ មុន​នេះ​បន្តិច ។​
08 April, 2021 10:39 AM
08 April, 2021 10:34 AM
ភ្នំពេញ ​៖ ​បុរស​ជនជាតិ​ខ្មែរ អាយុ​៦៨​ឆ្នាំ និង បុរស​ជនជាតិ​ខ្មែរ អាយុ​៤៩​ឆ្នាំ បាន​ស្លាប់ ដោយសារ ជំងឺ កូវី​ដ​-១៩ ។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន របស់ ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
08 April, 2021 09:10 AM
​ភ្នំពេញ​​ ៖​ ​ក្មេងប្រុស អាយុ​១៤​ឆ្នាំ ឈ្មោះ ទី ម៉េង បាន​ឆ្លង កូវី​ដ​១៩ ពី ឪពុក​ឈ្មោះ សាយ ចាន់ទី​តូ អាយុ​៣៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦២៦​បេ ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
08 April, 2021 09:06 AM
​ភ្នំពេញ ​៖ ​មួយ​យប់​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២១ អាជីវករ ផ្សារ​អូរឫស្សី ប្រមាណ​៥០​នាក់ បន្ថែមទៀត ត្រូវបាន​រកឃើញ ឆ្លង កូវី​ដ​១៩ ដែល​កើន​សរុប​ជាង​១០០​នាក់ ទៅហើយ ។ នេះ​បើ​តាម​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ថ្លែងប្រាប់  នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២១ នេះ ។​
08 April, 2021 08:59 AM
ភ្នំពេញ​ ៖​ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ថ្លែងប្រាប់ ថា កម្មករ នៃ សហគ្រាស ឌី​ន ហាន ស្ថិត​នៅលើ​ផ្លូវ​ឌួង​ងៀប​២ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ពិតជា​បាន​ឆ្លង ជំងឺ កូវី​ដ​១៩ ជិត​៥០​នាក់ ប្រាកដ​មែន ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact