លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​

ភ្នំពេញ​ ៖​ លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​
Fri, 15 January 2021 03:48 PM ដោយ ៖ មេត្តាភ្នំពេញ​ ៖​ លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​លោក​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ក្នុង​ការរស់នៅ ។ 
 
​ផ្ទះ​លោក ដួង តារា គឺ ចុះ​តាម​ស្តុប​ណូគា ផ្លូវ​២០០៤ រួច​បត់​ឆ្វេង​ប្រហែល​៥០០​ម៉ែត្រ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​
 
​យោងតាម Facebook Page នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២១ នេះ លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «​លើក​ទី​២ ហើយ​ដែល​ចោរ​មក​បំផ្លាញ​ដល់​ផ្ទះ ។ ភ្ញាក់​ពី​គេង ឃើញ​រថយន្ត​ត្រូវបាន​បំផ្លាញ​ដោយ​ចោរ ពិត​គួរអោយ​សោកស្តាយ​យ៉ាងខ្លាំង​»​។​
 
​លោក ដួង តារា ថ្លែង​ទៀត​ថា «​ខ្ញុំ​សារ​កាមេរ៉ា មើល​យប់មិញ​រវាង​ម៉ោង​១៖៣០​នាទី​យប់ មានចោរ​ពាក់​ម៉ាស់ បានមក​លួច​កាត់​កញ្ចក់​ឡាន​ខ្ញុំ​ទាំងសង្ខាង ហើយ​យក​ដុំថ្ម​បំបែក​កញ្ចក់​ឡាន​ខាងស្តាំ​ដែល​ចត​នៅមុខ​ផ្ទះ​ដែល​ខ្ញុំ​កំពុង​រស់នៅ​សព្វថ្ងៃ ។ កាល​ពី​ខ្ញុំ​មក​នៅ​ទី​នេះ​ដំបូង​ក៏​ធ្លាប់​មាន​ចោរ​ចូល​ពី លើ​ដំបូល​ផ្ទះ​មក​ក្នុងផ្ទះ​»​។ 
 
​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «​គួរអោយ​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​មាន​ការបារម្ភ​ចំពោះ​សុវត្ថិភាព​រស់នៅ​»​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ថ្លែងប្រាប់​ថា លោក​បាន​ចាត់​អោយ​កម្លាំង​ជំនាញ ឆែក​កាមេរ៉ា​សុវត្ថិភាព និង កំពុង​ធ្វើការ​រឿងនេះ ហើយ ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
10 April, 2021 04:11 PM
ភ្នំពេញ​ ៖​ ធនាគារ FTB សាខា​បាក់​ទូក ស្ថិត​តាមផ្លូវ​លេខ​១៦៩ សង្កាត់​អូរឫស្សី​១ ខណ្ឌ​៧​មករា ត្រូវ​បិទ​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២១ នេះ ក្រោយ អ្នកជំងឺ​កូវី​ដ​១៩ ធ្លាប់​ចូល​ទៅ​ទីនោះ ។​
10 April, 2021 12:36 PM
បន្ទាយមានជ័យ​ ៖​ នា​វេលា​ម៉ោងជាង​២​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី ១០ ខែ​មេសា ឆ្នាំ ២០២១ នេះ ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ការិយាល័យ នៃ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង ផលិតកម្ម​សត្វ បាន​ឃាត់​រថយន្ត​ម៉ាក សាំ​យ៉ុង​មួយ​គ្រឿង​ពណ៍ ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-2535 ផ្ទុក​កូនជ្រូក​កណ្ដុ​ររស់​ចំនួន​១០៩​ក្បាល ដែល​ឈ្មួញ​លួច​នាំ​ចូល​មក​ពី​ប្រទេស​ថៃ គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ។​
10 April, 2021 12:30 PM
កំពង់ស្ពឺ ​៖ ​សាលាដំបូង​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២១ នេះ សម្រេច​ឃុំខ្លួន​យុវជន​ម្នាក់ ដែល​ញុះញង់​តាម TikTok អំពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ។
10 April, 2021 11:00 AM
​ភ្នំពេញ​ ៖​ លោក ឆាយ សា​រ៉េ​ន អនុប្រធាន​ផ្សារ​អូរឫស្សី បាន​លួច​ធ្វើដំណើរ​មក​កាន់​ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២១ ខណៈ​អាជ្ញាធរ បាននិងកំពុង អនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល អំពី​ការ បិទ​ការធ្វើដំណើរ​ឆ្លងខេត្ត ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត ។
09 April, 2021 07:11 PM
ភ្នំពេញ​ ៖​ ស្ត្រី​ខ្មែរ អាយុ​៥៥​ឆ្នាំ រស់នៅ​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​ស្លាប់​ដោយសារ ជំងឺ កូវី​ដ​១៩ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់ ក្រសួង​សុខាភិបាល នា​ព្រលប់​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
09 April, 2021 05:26 PM
ភ្នំពេញ​ ៖​ អ្នកលក់​បន្លែ នៅ​ផ្សារ​នាគ​មាស តូប​លេខ A23 ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក បាន ឆ្លង កូវី​ដ​១៩ ។ នេះ​បើ​តាម អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវី​ដ​១៩ ចេញផ្សាយ នា​ល្ងាច​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
09 April, 2021 05:10 PM
 
09 April, 2021 09:40 AM
​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២១ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​សា​ឡង់​ចម្លង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​មាត់​ទន្លេ​មុខ​កោះ​ពេជ្រ​ក្នុងភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ ៕​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact