លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​

ភ្នំពេញ​ ៖​ លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​
Fri, 15 January 2021 03:48 PM ដោយ ៖ មេត្តាភ្នំពេញ​ ៖​ លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​លោក​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ក្នុង​ការរស់នៅ ។ 
 
​ផ្ទះ​លោក ដួង តារា គឺ ចុះ​តាម​ស្តុប​ណូគា ផ្លូវ​២០០៤ រួច​បត់​ឆ្វេង​ប្រហែល​៥០០​ម៉ែត្រ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​
 
​យោងតាម Facebook Page នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២១ នេះ លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «​លើក​ទី​២ ហើយ​ដែល​ចោរ​មក​បំផ្លាញ​ដល់​ផ្ទះ ។ ភ្ញាក់​ពី​គេង ឃើញ​រថយន្ត​ត្រូវបាន​បំផ្លាញ​ដោយ​ចោរ ពិត​គួរអោយ​សោកស្តាយ​យ៉ាងខ្លាំង​»​។​
 
​លោក ដួង តារា ថ្លែង​ទៀត​ថា «​ខ្ញុំ​សារ​កាមេរ៉ា មើល​យប់មិញ​រវាង​ម៉ោង​១៖៣០​នាទី​យប់ មានចោរ​ពាក់​ម៉ាស់ បានមក​លួច​កាត់​កញ្ចក់​ឡាន​ខ្ញុំ​ទាំងសង្ខាង ហើយ​យក​ដុំថ្ម​បំបែក​កញ្ចក់​ឡាន​ខាងស្តាំ​ដែល​ចត​នៅមុខ​ផ្ទះ​ដែល​ខ្ញុំ​កំពុង​រស់នៅ​សព្វថ្ងៃ ។ កាល​ពី​ខ្ញុំ​មក​នៅ​ទី​នេះ​ដំបូង​ក៏​ធ្លាប់​មាន​ចោរ​ចូល​ពី លើ​ដំបូល​ផ្ទះ​មក​ក្នុងផ្ទះ​»​។ 
 
​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «​គួរអោយ​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​មាន​ការបារម្ភ​ចំពោះ​សុវត្ថិភាព​រស់នៅ​»​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ថ្លែងប្រាប់​ថា លោក​បាន​ចាត់​អោយ​កម្លាំង​ជំនាញ ឆែក​កាមេរ៉ា​សុវត្ថិភាព និង កំពុង​ធ្វើការ​រឿងនេះ ហើយ ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
11 April, 2021 06:30 PM
ភ្នំពេញ ​៖ ​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវី​ដ​១៩ បានអោយដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២១ មាន​មនុស្ស​សរុប​ចំនួន​៣៤៥​នាក់ ត្រូវបាន​រកឃើញ​ថា វិជ្ជមាន​មេ​រោគកូ​វីដ​-១៩ ក្នុង​ចង្កោម ផ្សារ​អូរឫស្សី ។​
11 April, 2021 12:09 PM
ភ្នំពេញ​ ៖​ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២១ នេះ បាន​ចេញ​អនុក្រឹត្យ​មួយ ស្តីពី «​កាតព្វកិច្ច​ក្នុង​ការទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩»​។​
11 April, 2021 11:57 AM
ភ្នំពេញ​ ៖​ មនុស្ស​៣​នាក់ ទៀតហើយ បាន​ស្លាប់ ដោយសារ ជំងឺ​កូវី​ដ​១៩ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២១ នេះ ។​
11 April, 2021 11:44 AM
ភ្នំពេញ​ ៖​ ក្រសួង​សុខាភិបាល ប្រកាស​នៅ​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២១ នេះ ថា កម្ពុជា បាន​រកឃើញ អ្នក​ឆ្លង កូវី​ដ​១៩ ថ្មី ចំនួន​១៥៧​នាក់ និង ព្យាបាល​ជា​សះស្បើយ​ចំនួន​៧២​នាក់ ។
11 April, 2021 09:17 AM
​ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ថ្លែងថា ក្នុងករណី លោក ឃឿន សុ​ឡា ហៅ K01 នៅតែ​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន ទៀត ក្រសួង​ព័ត៌មាន​នឹង​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ចុះ​ដកហូត​ឧបករណ៍ និង សម្ភារៈ​ដែល​បម្រើ​ការងា​រ​ផ្សព្វផ្សាយ និង ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ។
11 April, 2021 09:10 AM
​ភ្នំពេញ​ ៖​ ពលរដ្ឋ​៥០០​គ្រួសារ ជា​គ្រួសារ​បងប្អូន​កម្មករ កម្មការិនី​រោងចក្រ ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក នៅក្នុង​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ បាន​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២១ នេះ ។​
11 April, 2021 09:02 AM
កណ្តាល ៖ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ លោកឧត្តមសនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង មន្រ្តីជំនាញពាក់ព័ន្ធ បានចុះបិទទីតាំងភោជនីយដ្ឋានមួយកន្លែងឈ្មោះ «ស្រីពេជ្រ ម្លប់ស្វាយ» ស្ថិតនៅភូមិសា្វយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
11 April, 2021 08:51 AM
ភ្នំពេញ​ ៖​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២១ នេះ សម្រេច​លុប​អាជ្ញា​បណ្ណ សារព័ត៌មាន «K01 ធី​វី អន​ឡាញ​» របស់ លោក ឃឿន សុ​ឡា ហៅ K01 ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact