លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​

ភ្នំពេញ​ ៖​ លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​
Fri, 15 January 2021 03:48 PM ដោយ ៖ មេត្តាភ្នំពេញ​ ៖​ លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​លោក​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ក្នុង​ការរស់នៅ ។ 
 
​ផ្ទះ​លោក ដួង តារា គឺ ចុះ​តាម​ស្តុប​ណូគា ផ្លូវ​២០០៤ រួច​បត់​ឆ្វេង​ប្រហែល​៥០០​ម៉ែត្រ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​
 
​យោងតាម Facebook Page នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២១ នេះ លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «​លើក​ទី​២ ហើយ​ដែល​ចោរ​មក​បំផ្លាញ​ដល់​ផ្ទះ ។ ភ្ញាក់​ពី​គេង ឃើញ​រថយន្ត​ត្រូវបាន​បំផ្លាញ​ដោយ​ចោរ ពិត​គួរអោយ​សោកស្តាយ​យ៉ាងខ្លាំង​»​។​
 
​លោក ដួង តារា ថ្លែង​ទៀត​ថា «​ខ្ញុំ​សារ​កាមេរ៉ា មើល​យប់មិញ​រវាង​ម៉ោង​១៖៣០​នាទី​យប់ មានចោរ​ពាក់​ម៉ាស់ បានមក​លួច​កាត់​កញ្ចក់​ឡាន​ខ្ញុំ​ទាំងសង្ខាង ហើយ​យក​ដុំថ្ម​បំបែក​កញ្ចក់​ឡាន​ខាងស្តាំ​ដែល​ចត​នៅមុខ​ផ្ទះ​ដែល​ខ្ញុំ​កំពុង​រស់នៅ​សព្វថ្ងៃ ។ កាល​ពី​ខ្ញុំ​មក​នៅ​ទី​នេះ​ដំបូង​ក៏​ធ្លាប់​មាន​ចោរ​ចូល​ពី លើ​ដំបូល​ផ្ទះ​មក​ក្នុងផ្ទះ​»​។ 
 
​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «​គួរអោយ​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​មាន​ការបារម្ភ​ចំពោះ​សុវត្ថិភាព​រស់នៅ​»​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ថ្លែងប្រាប់​ថា លោក​បាន​ចាត់​អោយ​កម្លាំង​ជំនាញ ឆែក​កាមេរ៉ា​សុវត្ថិភាព និង កំពុង​ធ្វើការ​រឿងនេះ ហើយ ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 April, 2021 09:23 PM
​រតនគិរី ៖ ជនសង្ស័យ​ចំនួន ៦​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត បន្ទាប់​ពី​ជនសង្ស័យ​ទាំង​៦​នាក់ នោះ បាន​លួច​គោ​កាប់សាច់​ច្រក​ការុង ត្រូវ​ម្ចាស់​គេ​តាម​ទាន់​ប្ដឹង​ទៅ​សមត្ថកិច្ច​។​
12 April, 2021 09:13 PM
ភ្នំពេញ​ ៖ ​អ្នកជំងឺ​កូវី​ដ​១៩ ម្នាក់ ធ្លាប់បាន​ដើរ​ចូល ផ្សារ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា ដែល​មាន​ទីតាំង​ស្ថិតនៅ ផ្លូវវេង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នេះ​បើ​យោងតាម អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវី​ដ​១៩ ចេញផ្សាយ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
12 April, 2021 09:05 PM
ភ្នំពេញ ​៖ ​អ្នកជំងឺ​កូវី​ដ​១៩ ម្នាក់ ជា​អ្នកលក់​ត្រី បាន​ទៅ​ទទួល​ទិញ​ត្រី នៅ​បេនឡាន​ផ្សារ​ច្បារអំពៅ ជា​រៀងរាល់ថ្ងៃ រហូត​ដល់​ថ្ងៃ​ធ្លាក់ខ្លួន​ឈឺ ដើម្បី​យកទៅ​លក់​បន្ត​នៅ​ផ្សារ​បឹងត្របែក​ផ្លា​ហ្សា ។ នេះ​បើ​តាម អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវី​ដ​១៩ ចេញផ្សាយ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២១ នេះ ។
12 April, 2021 08:54 PM
រតនគិរី  ៖ បន្ទាប់​ពី​មន្ទី​សាធារណការ​ខេត្ត ធ្វើ​ការថែទាំ កាត់​ជួសជុល ផ្លូវ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​រួចមក​។ បច្ចុប្បន្ន នៅ​មាន​ការ​រដ្ឋា​ន ចំនួន​៣​កន្លែង​ទៀត ដែល​មន្ទីរ​សាធារណការ កំពង់តែ​ធ្វើការ​កាត់​ជួស​ជុ​ក រី​សៀ​ល​(Reseal) គឺ ទី​តាំងទី​១.​ត្រងចំណុច​ភ្នំ​វែង នៅ​ចន្លោះ​ពី​ស្រុក​អូរ​ជុំ ទៅ​ស្រុក​តា​វែង​, ទី​តាំងទី​២.​កំណាត់​ផ្លូវ​ខេត្ត​លេខ ៣៧៨៨ ពី​ស្រុក​បរ​កែវ ទៅ​ស្រុក​អណ្ដូង​មាស និង​ទី​តាំងទី​៣.​កំណាត់​ផ្លូវជាតិ​លេខ​៧៨-៥ ពី​ផ្សារ​ទំនើប​ស៊ី​ត្រា ដល់​បឹង​កំសាន្ត​។​
12 April, 2021 06:45 PM
​ភ្នំពេញ​ ៖​ អ្នក វិជ្ជមាន កូវី​ដ​១៩ នៅ​រាជធានី​ភ្នំពេញ ចំនួន​១៣​នាក់ ក្នុងចំណោម​៥៦​នាក់ បាន​បាត់​ដំណឹង ដោយ​ក្រុម​គ្រូពេទ្យ «​ពុំ​ទាន់​រក​ទីតាំង​ឃើញ​» ព្រោះ​ពួកគាត់​ពុំ​បាន​ផ្តល់​នូវ​ព័ត៌មាន​លម្អិត ដូចជា​លេខ​ទូរស័ព្ទ​ទំនាក់ទំនង និង អាសយដ្ឋាន​ពិតប្រាកដ ដើម្បី​បំពេញ​នៅ​លើ​ទម្រង់​ស្នើសុំ​ធ្វើ​ពិសោធន៍ រក​មេ​រោគកូ​វីដ​១៩ នៅពេល​ទៅ​យក​សំណាក ។
12 April, 2021 06:31 PM
ភ្នំពេញ​ ៖​ អ្នកជំងឺ​កូវី​ដ​១៩ ធ្លាប់​បាន​ចូល​ទៅ មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព សំពៅ​មាស ដែល​មាន​ទីតាំង ស្ថិតនៅ​ផ្ទះ​លេខ​១៣៤ ផ្លូវ​លេខ​១៤៣ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។
12 April, 2021 06:22 PM
ភ្នំពេញ​ ៖​ អាជ្ញាធរ​ខណ្ឌ​ដូនពេញ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេជោ បាន​ចុះ​បិទ ទី​រួម​នៃ​ផ្សារ​ចាស់ រាជធានី​ភ្នំពេញ បន្ទាប់ពី​រកឃើញ អ្នក​វិជ្ជ​មានកូ​វីដ​១៩ ។
11 April, 2021 06:35 PM
​ភ្នំពេញ​ ៖​ គិត​ត្រឹម​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២១ អ្នកពាក់ព័ន្ធ​ចំនួន​៥៤៦​នាក់ នៅក្នុង​រោងចក្រ ឌី​ន ហាន ខណ្ឌមានជ័យ ត្រូវបាន​រកឃើញ មាន វិជ្ជ​មានកូ​វីដ​១៩ ។ នេះ​បើ​យោងតាម អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវី​ដ​១៩ ចេញផ្សាយ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២១ នេះ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact