លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​

ភ្នំពេញ​ ៖​ លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​
Fri, 15 January 2021 03:48 PM ដោយ ៖ មេត្តាភ្នំពេញ​ ៖​ លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​លោក​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ក្នុង​ការរស់នៅ ។ 
 
​ផ្ទះ​លោក ដួង តារា គឺ ចុះ​តាម​ស្តុប​ណូគា ផ្លូវ​២០០៤ រួច​បត់​ឆ្វេង​ប្រហែល​៥០០​ម៉ែត្រ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​
 
​យោងតាម Facebook Page នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២១ នេះ លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «​លើក​ទី​២ ហើយ​ដែល​ចោរ​មក​បំផ្លាញ​ដល់​ផ្ទះ ។ ភ្ញាក់​ពី​គេង ឃើញ​រថយន្ត​ត្រូវបាន​បំផ្លាញ​ដោយ​ចោរ ពិត​គួរអោយ​សោកស្តាយ​យ៉ាងខ្លាំង​»​។​
 
​លោក ដួង តារា ថ្លែង​ទៀត​ថា «​ខ្ញុំ​សារ​កាមេរ៉ា មើល​យប់មិញ​រវាង​ម៉ោង​១៖៣០​នាទី​យប់ មានចោរ​ពាក់​ម៉ាស់ បានមក​លួច​កាត់​កញ្ចក់​ឡាន​ខ្ញុំ​ទាំងសង្ខាង ហើយ​យក​ដុំថ្ម​បំបែក​កញ្ចក់​ឡាន​ខាងស្តាំ​ដែល​ចត​នៅមុខ​ផ្ទះ​ដែល​ខ្ញុំ​កំពុង​រស់នៅ​សព្វថ្ងៃ ។ កាល​ពី​ខ្ញុំ​មក​នៅ​ទី​នេះ​ដំបូង​ក៏​ធ្លាប់​មាន​ចោរ​ចូល​ពី លើ​ដំបូល​ផ្ទះ​មក​ក្នុងផ្ទះ​»​។ 
 
​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «​គួរអោយ​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​មាន​ការបារម្ភ​ចំពោះ​សុវត្ថិភាព​រស់នៅ​»​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ថ្លែងប្រាប់​ថា លោក​បាន​ចាត់​អោយ​កម្លាំង​ជំនាញ ឆែក​កាមេរ៉ា​សុវត្ថិភាព និង កំពុង​ធ្វើការ​រឿងនេះ ហើយ ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
31 July, 2014 01:46 PM
​បន្ទាយមានជ័យ​៖​ឈ្មួញ​និង​ក្រុមហ៊ុន​ឯកជន មួយចំនួន​នៅតែ​បន្ត កាយ​ដីភ្នំ​ដឹក​យកទៅលក់ យ៉ាង​គគ្រឹក​គ​គ្រែង​ដដែល ដើម្បី​ធ្វើ​មាន​ធ្វើ​បានជា​ប្រយោជន៍​បុគ្គល បើទោះបីជា​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បានស្នើរ​សុំអោយ​ក្រសួង​រ៉ែ​និង​ថាមពល​បិទ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន កាយ​ដីភ្នំ​ទាំងនោះ នៅ​ក្រុង​សិរីសោភ័ណ​ដើម្បី​ការពារ​និង​អភិរក្ស​សម្បត្តិ​ធម្មជាតិ តែ​ចំណាត់ការ​នេះ ត្រូវបាន​គេ​រិះគន់ថា ហាក់​គ្មាន​ន័យ​អ្វី​ទាល់តែសោះ​។​
31 July, 2014 12:26 PM
​បន្ទាយមានជ័យ​៖​ជនសង្ស័យ ប្រុស​ស្រី​៧​នាក់​ត្រូវ កម្លាំង​នគរបាល ក្រុង​ប៉ោយប៉ែត ឃាត់ ខ្លួន​យកមក​សួរនាំ ក្រោយពី​រកឃើញថា​ពួកគេ​បានធ្វើ​សកម្មភាព​លក់​និង​ជក់​គ្រឿង កាលពី វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៤ ម្សិលមិញ នៅ​ភូមិ​ផ្សេងៗ​គ្នា​ក្នុង​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​បាន​មួយចំនួន​ផងដែរ​។​
31 July, 2014 09:34 AM
បន្ទាយមានជ័យ​៖ ចោរ​ស្ទើរភ្លើង​ម្នាក់ បាន​កាច់​សោរ​លួច​ម៉ូតូ របស់​ស្រី្ត​ម្នាក់ ខ​ណះ​ម្ចាស់ រវល់​តែ​ដើរ​ទិញ ម្ហូប ក្នុង​ផ្សារ​មង្គល់​បូរី បាន​ហើយ ជិះ​រត់​បាន​បន្តិច​ម៉ូតូ​ខូច ត្រូវ​នគរបាល​ចាប់ ខ្លួន​ញាត់​ទ្រុង​ទាំង​ព្រលឹម នៅ​ចំនុច​ភូមិ​/​ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ខ​ណះ​ជនសង្ស័យ​យក​ម៉ូតូ​ទៅ​ឲ្យ​ជាង​ជួសជុល កាលពី​ព្រលឹម​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​៦​ព្រឹក​មិញ​នេះ​។​
30 July, 2014 04:55 PM
​ភ្នំពេញ​៖​ក្មេងស្ទាវៗ​ពីរ​ក្រុម​បាន​ដេញ​កាប់​គ្នា​យ៉ាង​ប្រសាច​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៣០​កក្កដា​ឆ្នាំ​២០១៤​នៅ​ចំណុច​ខាងមុខ យានដ្ឋាន​លាង​រថយន្ត​មួយកន្លែង​យីហោ ឆាយ ហ៊ាង​ឋិត​នៅតាម​បណ្តោយ​ផ្លូវ​១៤៣​កែ​២៨៨ ក្នុង​សង្កាត់​អូឡាំពិក ខណ្ឌចំការមន ។
30 July, 2014 04:25 PM
​ខេត្តកោះកុង​៖ ស្ត្រី​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ខេត្តកោះកុង ស្ទាក់​ចាប់ខ្លួន ខ​ណះ​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ដកហូត​បាន​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មិន ២៩៥​គ្រាប់ និង​ប្រភេទ​ម៉ា​ទឹកកក ៣​កញ្ចប់​ធំ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតក្នុង ភូមិ​៣ សង្កាត់​ស្មាចមានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​
30 July, 2014 03:46 PM
​បន្ទាយមានជ័យ​៖ នគរបាល​ក្រុង​ប៉ោយប៉ែត រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ជាតិ​លេខ​៥ និង​សំអាត​អនាម័យ​តាម​ដងផ្លូវ រហូតដល់​ចំណុច​ផ្សារកណ្តាល សង្កាត់​/​ក្រុង​ប៉ោយប៉ែត ព្រឹ​ត្ត​ការណ៍​ចុះ​រៀបចំ​នៅ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៤ ប្រយោជន៍​លើកកម្ពស់​សោភ័ណ ភាព ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​
30 July, 2014 02:09 PM
​បាត់ដំបង​៖​បុរស​ម្នាក់​ពេលធ្វើ​សកម្មភាព លក់​ចែកចាយ​គ្រឿងញៀន​និង​ដកហូត​បាន​ថ្នាំញៀន​២​ថង់​តូច​ស្មើ​ទំងន់​០,៨៩​ក្រាម​ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាកា​នា​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៤​ចាត់ការ​តាម​និតិ​វិធី​។​
30 July, 2014 01:51 PM
បាត់ដំបង​៖​ស្ត្រី​ម្នាក់​ពេល​ប្តី​ចេញទៅ​ផឹកស៊ី​យូរពេក​ត្រូវ​បុរស​ម្នាក់​ស្រវឹង​ឡើង​ចាប់រំលោភ​សម្រេច​១​ដង និង​បាន​គំរាម​អ្នកផ្ទះ​មិនអោយ​ស្រែក​កាលពី​ម៉ោង​១០​យប់​ថ្ងៃទី​២៨ ខែកក្កដា​ឆ្នាំ​២០១៤ នៅ​ចំណុច​ដំណាក់​ចេក​ភូមិ​ស្ពាន​យោល​ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact