លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​

ភ្នំពេញ​ ៖​ លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​
Fri, 15 January 2021 03:48 PM ដោយ ៖ មេត្តាភ្នំពេញ​ ៖​ លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​លោក​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ក្នុង​ការរស់នៅ ។ 
 
​ផ្ទះ​លោក ដួង តារា គឺ ចុះ​តាម​ស្តុប​ណូគា ផ្លូវ​២០០៤ រួច​បត់​ឆ្វេង​ប្រហែល​៥០០​ម៉ែត្រ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​
 
​យោងតាម Facebook Page នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២១ នេះ លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «​លើក​ទី​២ ហើយ​ដែល​ចោរ​មក​បំផ្លាញ​ដល់​ផ្ទះ ។ ភ្ញាក់​ពី​គេង ឃើញ​រថយន្ត​ត្រូវបាន​បំផ្លាញ​ដោយ​ចោរ ពិត​គួរអោយ​សោកស្តាយ​យ៉ាងខ្លាំង​»​។​
 
​លោក ដួង តារា ថ្លែង​ទៀត​ថា «​ខ្ញុំ​សារ​កាមេរ៉ា មើល​យប់មិញ​រវាង​ម៉ោង​១៖៣០​នាទី​យប់ មានចោរ​ពាក់​ម៉ាស់ បានមក​លួច​កាត់​កញ្ចក់​ឡាន​ខ្ញុំ​ទាំងសង្ខាង ហើយ​យក​ដុំថ្ម​បំបែក​កញ្ចក់​ឡាន​ខាងស្តាំ​ដែល​ចត​នៅមុខ​ផ្ទះ​ដែល​ខ្ញុំ​កំពុង​រស់នៅ​សព្វថ្ងៃ ។ កាល​ពី​ខ្ញុំ​មក​នៅ​ទី​នេះ​ដំបូង​ក៏​ធ្លាប់​មាន​ចោរ​ចូល​ពី លើ​ដំបូល​ផ្ទះ​មក​ក្នុងផ្ទះ​»​។ 
 
​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា «​គួរអោយ​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​មាន​ការបារម្ភ​ចំពោះ​សុវត្ថិភាព​រស់នៅ​»​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ថ្លែងប្រាប់​ថា លោក​បាន​ចាត់​អោយ​កម្លាំង​ជំនាញ ឆែក​កាមេរ៉ា​សុវត្ថិភាព និង កំពុង​ធ្វើការ​រឿងនេះ ហើយ ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
01 August, 2014 04:53 PM
កណ្ដាលៈស្ត្រី​វ័យ​កណ្ដាល​ម្នាក់ បាន​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​នៅក្នុង​បន្ទប់ទឹក​បានសម្រេច ដោយ​មិន ដឹង មូលហេតុ ត្រូវ​បានកូន​ប្រទះឃើញ​ស្លាប់ កាលពី​វេលា​ម៉ោង​១០:១៥​នាទី ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​បន្ទប់ទឹក​ផ្ទះ​របស់​ស្ត្រី​រូបនោះ ស្ថិតក្នុង​ភូមិ​ព្រែក​ប៉ុល ឃុំ​បន្ទាយដែក ស្រុក កៀនស្វាយ ខេត្តកណ្ដាល​។​
01 August, 2014 04:18 PM
 ​កណ្ដាលៈ កុមារា​អាយុ​៦​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្លាប់​យ៉ង​អាណោចអាធ័ម ខណៈ​ឪពុក បាន​ឌុប កុមារ រងគ្រោះ និង​បងប្អូន​២​នាក់​ទៀត ទៅរក​កណ្ដុរ​ជាមួយគ្នា​។ ករណី​កុមារា​រងគ្រោះ​លង់ទឹក​ស្លាប់​នេះ បាន កើតឡើង​កាលពី​វេលា​ម៉ោង​១២:៣០​នាទី ថ្ងៃត្រង់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ ចំណុច​មុខ​លូទឹក ភូមិ វត្ត​ចាស់​ឃុំ​ព្រែក​ដំបង​ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​
01 August, 2014 02:06 PM
កំពង់ចាម​៖​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​បង្អែក ហ៊ុនសែន ស្ទឹងត្រង់ ដឹក​អ្នកជំងឺ​ឆ្ពោះទៅ​ខេត្តកំពង់ចាម បាន​ក្រឡាប់​តាមផ្លូវ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ ស្រាល​២​នាក់ នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៤​នេះ ត្រង់ចំណុច​ភូមិ​ព្រែក​ព្រះអង្គ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​
01 August, 2014 01:46 PM
 កំពង់ចាមៈ ជនសង្ស័យ ៣​នាក់ គ្រឿងញៀន​ចំនួន ២៧​កញ្ចប់​តូច ម៉ូតូ​១​គ្រឿង ប្រាក់រៀល ១៥​ម៉ឺន​រៀល ប្រាក់​ដុល្លារ ៦០​ដុល្លារ ទូរស័ព្ទដៃ ៥​គ្រឿង សម្ភារៈ​វេច​ខ្ចប់​ថ្នាំញៀន និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន ទៀត ត្រូវ​នគរបាល​ក្រុង​កំពង់ចាម ចាប់​ឃាត់ខ្លួន និង​រឹបអូស​ក្នុងករណី​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន ជាក់ស្ដែង នៅ​ចំណុច​ភូមិ​ទី​៥ និង​ទី​៦ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម កាលពី វេលា​ម៉ោង​១:៤០​នាទី រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤​។​
01 August, 2014 12:53 PM
​ភ្នំពេញ​៖ស្ត្រី​ជា​ម្ចាស់​ឱសថស្ថាន​ម្តុំ​ផ្សារ​អូរ​ឡាំ​ពិ​ក​ពីរ​នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ បណ្តោះអាសន្ន​ដើម្បី​ស៊ើបអង្កេត ករណី​លក់​ឱ​សង​ក្លែងក្លាយ និង​ចរាចរ​ដោយ​ចេតនា​ផលិតផល​ក្លែងបន្លំ​ម៉ាក ។​
01 August, 2014 12:33 PM
​ពោធិ៍សាត់ៈ បុរស​ម្នាក់ ដែល​បាន​ផឹកស្រា​ស្រវឹង ហើយ​ទៅ​គប់​ជញ្ជាំង​ផ្ទះ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ លុះ​ពេល​សមត្ថកិច្ច​ចុះទៅ​សាកសួរ​មូលហេតុ ក៏បាន​ច្រឡោត​ជេរប្រមាថ និង​រក​វាយ​មន្ត្រីនគរបាល ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤​នេះ ដើម្បី​ស៊ើបសួរ​ចាត់ការ​តាម​នីតិវិធី​។​
30 November, -0001 12:00 AM
កណ្តាល៖នគរបាល​ស្រុក​អង្គស្នួល បាន​ចុះ​អនុវត្ត​ចាប់​មន្ត្រី​ប៉េអឹម ខេត្តកំពង់ស្ពឺ ម្នាក់ តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្តាល ពីបទ រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​កាលពី​ឆ្នាំ ២០០៣ នៅ​ចំណុច​ក្នុង​ហាង​យីហោ​ចរិយា ស្ថិត​ក្នុងភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល នៅវេលា​ម៉ោង​៩:៥០​នាទី ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤​។​
31 July, 2014 03:11 PM
​ភ្នំពេញ​៖​អ្នករត់​រ៉ឺម៉ក​កង់​បី​ម្នាក់ មក​ឈប់ ចាំ​ដឹក​ម៉ូយ​របស់ខ្លួន​នៅ​ចំណុច​ទល់មុខ​ផ្សារ​កាណាឌីយ៉ា ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង ២១ និង ១០​នាទី​យប់​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០១៤​ត្រូវ​ក្រុម​ក្មេង​ទំនើង​មួយក្រុម មាន​គ្នា​ពី ៤​ទៅ​៥​នាក់ បាននាំគ្នា​មក​ធ្វើ​សកម្មភាព​ព្រួត វាយ​ប្រដាប់​ដោយ​ដំបង​និង​ដប​ស្រា បណ្តាល​ឲ្យ​របួសធ្ងន់​ហើយ​នាំគ្នា​រត់គេចខ្លួន​បាត់អស់​។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact