ក្មេងៗ​៩​នាក់ ព្រួត​វាយ​បុរស​ខ្មែរឥស្លាម​ម្នាក់​ជា​គ្រូ​បង្ហាត់កីឡា​សាច់ដុំ ប្លន់​យក​ម៉ូតូ​

កណ្តាល ​៖ ​ក្មេងៗ​៨​នាក់ ក្នុងចំណោម​៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ក្មេងៗ​៩​នាក់ ព្រួត​វាយ​បុរស​ខ្មែរឥស្លាម​ម្នាក់​ជា​គ្រូ​បង្ហាត់កីឡា​សាច់ដុំ ប្លន់​យក​ម៉ូតូ​
Thu, 26 November 2020 01:59 PM ដោយ ៖ មេត្តាកណ្តាល ​៖ ​ក្មេងៗ​៨​នាក់ ក្នុងចំណោម​៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ករណី​ព្រួត​វាយ​បុរស​ខ្មែរឥស្លាម​ម្នាក់​ជា​គ្រូ​បង្ហាត់កីឡា​សាច់ដុំ ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច ។​
 
​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣៖៣០​នាទី ទៀបភ្លឺ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​ទន្លាប់​ខ្ពស់​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​
 
​សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ អ៊ី សា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​គ្រូ​បង្ហាត់កីឡា​សាច់ដុំ រស់នៅ​ភូមិ​ត្រពាំង​ព្រះ ឃុំ​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។ 
 
​ចំណែក​ជនសង្ស័យ​មាន​គ្នា​៩​នាក់ ។ ក្នុងនោះ ឈ្មោះ កើត គឹម​អៀង អាយុ​២១​ឆ្នាំ បាន​គេចខ្លួន និង​ជា​មេក្លោង ហើយក៏​ជា​អ្នក​វាយ​លើ​ជនរងគ្រោះ ព្រម​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​កណ្ដាល ក្នុងករណី​ជួញដូរ​សារធាតុ​ញៀន ផងដែរ ។​
 
​សមត្ថកិច្ច បន្តថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​ក្លឹប​ហាត់ប្រាណ​យក​សាច់ដុំ​នៅ​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ផ្ទះ​នៅ​ខេត្ត​កំពង់ស្ពឺ ។ ពេល​ដល់​ចំណុចកើតហេតុ​ស្រាប់តែ​មាន​បក្ខពួក​ជន​សង្ស័យ​មួយក្រុម​គ្នា​៩​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង បាន​មក​វាយ​ជនរងគ្រោះ​ចំ​មួកសុវត្ថិភាព​ពាក់​នឹង​ក្បាល​បណ្ដាលឲ្យ​ដួល​នៅលើ​ផ្លូវជាតិ ។​
 
​ពេល​នោះ​បក្ខពួក​ជនសង្ស័យ​កំពុង​សំឡុត​ជនរងគ្រោះ​យក​ម៉ូតូ ស្រាប់តែ​ឃើញ​មាន​សមត្ថកិច្ច​កំពុង​ល្បាត​មកដល់ ជនសង្ស័យ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​រត់​ទៅ​ទិស​ខាងកើត​តាមផ្លូវ​ជាត់​លេខ​៤ ហើយ​សមត្ថកិច្ច​បាន​ដេញតាម  និង ពួនស្ទាក់​ទាក់ទង​គ្នា​តាម​វិទ្យុទាក់ទង ក៏​បាន​ស្ទាក់​ឃាត់​ក្រុម​បក្ខពួក​ជនសង្ស័យ​បាន​៨​នាក់ តែម្ដង ។​
 
​តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ឈ្មោះ ហេង រ៉ា​យុទ្ធ បាន​សារភាព​ថា ខ្លួន​និង​បក្ខពួក​បាន​នាំគ្នា​ចាំ​ធ្វើ​សកម្មភាព​ឆក់​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ។ លុះដល់​ពេល​កើតហេតុ​ទើប​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មកពី​ទិស​ខាងកើត​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ​ហើយ​បាន​វាយ​ជនរងគ្រោះ និង​គំរាម​យក​ម៉ូតូ​ប្រាកដ​មែន ៕​









Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
23 January, 2021 03:50 PM
កណ្តាល ​៖ ​កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​ចុះ​ធ្វើការ​ណែនាំ​ដល់​រថយន្ត​អ្នកដំណើរ ជាពិសេស​ក្រុម​ឡាន​តាក់ស៊ី តែម្តង ដែល​បើកបរ​ក្នុង​ល្បឿន​លឿន និង ធ្វើ​អោយ​ហុយ​ដី​ប៉ះពាល់​ដល់​សុខភាព ក៏ដូចជា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ។​
23 January, 2021 03:44 PM
​ខេត្ត​រតនគិរី ៖ បើទោះជា​លោកនាយ​ប៉ុស្តិ៍​នគរបាល​ភូមិ​ភិ លួងលោម​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​យកទៅ​រួម​ភេទ​បាន​សម្រេច ជា​ករណី​ខុសច្បាប់​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ រហូតដល់​ពេល​នេះ​ជនសង្ស័យ​នៅ​តែ​មាន​សេរីភាព​ជា​ធម្មតា ហាក់បីដូច​មិន​មាន​រឿង​អី​សោះ​។​
23 January, 2021 03:39 PM
ភ្នំពេញ ​៖ ​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវ​ធ្វើ​ការងារ​ឲ្យបាន​ច្បាស់លាស់ ហាម​មិនឲ្យ​អ្នកសារព័ត៌មាន​មួយចំនួ​ន​ចូល​ថត ឬ Live សកម្មភាព​ទាំងឡាយ​ណា​ដែល​សមត្ថកិច្ច​កំពុងតែ​អនុវត្ត​ការងារ ឬ កំពុងតែ​ធ្វើ​ការតាមដាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ល្មើស បង្ក្រាប​បទល្មើស ក៏ដូចជា​កំពុង​ធ្វើ​ការជំនាញ​សំខាន់​ផ្សេងៗ​ទៀត ។​
23 January, 2021 03:31 PM
តាកែវ ​៖ ​ជនរងគ្រោះ​ឈ្មោះ ភឹម វី រស់នៅ​ភូមិ​ព្រៃ​ផ្គាំ ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរបុរី ខេត្តតាកែវ ដែល​ទទួលរង​នូវ​អំពើហិង្សា​ពី​លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ​និង បក្ខពួក បាន​ស្លាប់បាត់​ហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២១ នេះ នៅឡើយ​ក្រុម​ជនបង្ក​កំពុង​បន្ត​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ ។​
20 January, 2021 11:53 AM
ភ្នំពេញ ​៖ ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២០ ថ្មីៗ​នេះ បានសម្រេច​ចោទប្រកាន់ លោក មាស សាវឿន អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង លោក ឆែម ពេត អនុរដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ពីបទ «​ឆបោក​» ពាក់ព័ន្ធ​ការទិញ​លក់​ដី​ទំហំ​២​ហិកតា នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។​
20 January, 2021 11:46 AM
ភ្នំពេញ​ ៖​ ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌​ក្រហម ផ្លាកលេខ 1H-5916 ក្រុងព្រះសីហនុ ត្រូវបាន​ចោរ​ជិះ​យក​ទៅ​បាត់ ខណៈ​ម្ចាស់​ភ្លេច​ដក​សោរ​ពី​ម៉ូតូ​មួយ​ភ្លែត ប៉ុណ្ណោះ ។
19 January, 2021 02:59 PM
ស្វាយរៀង ​៖ ​បុរស​ម្នាក់​ពេល​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ បាន​គំរាម​អារ​.​ក សម្លាប់​ប្រពន្ធ ដោយ​ប្រពន្ធ​ភិតភ័យ​ពេក ក៏​រត់​ទៅ​ប្តឹង​លោក​មេភូមិ គ្រាន់​តែ​លោក​មេភូមិ​មក​ដល់​ភ្លាម ជនសង្ស័យ​បាន​កាប់​ទាំង​លោក​មេភូមិ​បណ្តាលអោយរ​ង​របួស​ធ្ងន់ធ្ងរ រួច​ហើយ​ដុត​ម៉ូតូ​និង​ដុត​ផ្ទះ​ខ្លួនឯង ថែមទៀត​ផង ។​
19 January, 2021 02:53 PM
ភ្នំពេញ ​៖ ​តាម​ការព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម បង្ហាញថា ក្នុង​ខែ​មេសា និង ដើម​ខែ​ឧសភា ឆ្នាំ​២០២១ នេះ កម្រិត​សីតុណ្ហភាព​អតិបរមា អាច​នឹង​កើនឡើង​ខ្ពស់​បំផុត​ក្នុង​រង្វង់ ៣៩​អង្សា​សេ សម្រាប់​រដូវប្រាំង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact