ក្រោយឈ្លោះគ្នាជាមួយប្រពន្ធ , បុរសជនជាតិចិន បានចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ

កណ្តាល ៖ ក្រោយមានជម្លោះជាមួយប្រពន្ធជាមួយជនជាតិខ្មែរ រួចមក , បុរសជនជាតិចិន បានយកកន្ត្រៃដែ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ក្រោយឈ្លោះគ្នាជាមួយប្រពន្ធ , បុរសជនជាតិចិន បានចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ
Thu, 26 November 2020 01:53 PM ដោយ ៖ មេត្តាកណ្តាល ៖ ក្រោយមានជម្លោះជាមួយប្រពន្ធជាមួយជនជាតិខ្មែរ រួចមក , បុរសជនជាតិចិន បានយកកន្ត្រៃដែកចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ។ 
 
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនឃាតកររូបនេះ មកដល់អយ្យការអមសាលាដំបូងខេត្តកណ្តាល ហើយ ដើម្បីចាត់ការតាមច្បាប់ ។
 
សមត្ថកិច្ច ថ្លែងប្រាប់ថា ពេលនេះ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កំពុងសាកសួរឃាតករ រូបនេះ ។ 
 
អំពើឃាតកម្មនេះ គឺ បានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់លេខ១០១ផ្ទះសំណាក់ មង្គលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
 
ឃាតកររូបនេះ ឈ្មោះ ភីន ភីន អាយុ៣០ឆ្នាំ ។ ចំណែកកូនស្រីរងគ្រោះមានឈ្មោះ ទ័រ ទ័រ អាយុជាង១ឆ្នាំ ។
 
សមត្ថកិច្ច បញ្ជាក់ថា មុនពេលកើតហេតុ ម្តាយកុមារីរងគ្រោះឈ្មោះ ធុង ចាន់រះ អាយុ៣០ឆ្នាំបានរត់ចោលប្តី ជាជនជាតិចិននិងកូនស្រីតូច របស់ខ្លួន នៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហា មកជួលបន្ទប់លេខ១០១ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល  អស់រយៈពេលជាង១ខែមកហើយ ។
 
លុះបានប្រហែល១០ថ្ងៃមុន ឃើញជនសង្ស័យបានបីកូនស្រីតូចរបស់ខ្លួន តាមរកឃើញម្តាយនៅផ្ទះសំណាក់ខាងលើ ហើយបានរស់នៅជាមួយគ្នា រហូតមកដល់ថ្ងៃកើតហេតុ លុះស្រាប់តែឃើញជនសង្ស័យបានឈ្លោះប្រកែក ជាមួយម្តាយជនរងគ្រោះយ៉ាងខ្លាំង ហើយម្តាយជនរងគ្រោះ ក៏បានចេញពីបន្ទប់ផ្ទះសំណាក់បាត់ទៅ ។
 
ពេលនោះ ស្រាប់តែជនសង្ស័យ បានយកកន្រ្តៃចាក់កូនខ្លួនឯងជាច្រើនកន្រ្តៃបណ្តាល អោយដេកស្លាប់លើពូកហើយចាក់ខ្លួនឯង បណ្តាលមានរបួសស្នាម ៕

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
23 January, 2021 03:50 PM
កណ្តាល ​៖ ​កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​ចុះ​ធ្វើការ​ណែនាំ​ដល់​រថយន្ត​អ្នកដំណើរ ជាពិសេស​ក្រុម​ឡាន​តាក់ស៊ី តែម្តង ដែល​បើកបរ​ក្នុង​ល្បឿន​លឿន និង ធ្វើ​អោយ​ហុយ​ដី​ប៉ះពាល់​ដល់​សុខភាព ក៏ដូចជា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ។​
23 January, 2021 03:44 PM
​ខេត្ត​រតនគិរី ៖ បើទោះជា​លោកនាយ​ប៉ុស្តិ៍​នគរបាល​ភូមិ​ភិ លួងលោម​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​យកទៅ​រួម​ភេទ​បាន​សម្រេច ជា​ករណី​ខុសច្បាប់​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ រហូតដល់​ពេល​នេះ​ជនសង្ស័យ​នៅ​តែ​មាន​សេរីភាព​ជា​ធម្មតា ហាក់បីដូច​មិន​មាន​រឿង​អី​សោះ​។​
23 January, 2021 03:39 PM
ភ្នំពេញ ​៖ ​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវ​ធ្វើ​ការងារ​ឲ្យបាន​ច្បាស់លាស់ ហាម​មិនឲ្យ​អ្នកសារព័ត៌មាន​មួយចំនួ​ន​ចូល​ថត ឬ Live សកម្មភាព​ទាំងឡាយ​ណា​ដែល​សមត្ថកិច្ច​កំពុងតែ​អនុវត្ត​ការងារ ឬ កំពុងតែ​ធ្វើ​ការតាមដាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ល្មើស បង្ក្រាប​បទល្មើស ក៏ដូចជា​កំពុង​ធ្វើ​ការជំនាញ​សំខាន់​ផ្សេងៗ​ទៀត ។​
23 January, 2021 03:31 PM
តាកែវ ​៖ ​ជនរងគ្រោះ​ឈ្មោះ ភឹម វី រស់នៅ​ភូមិ​ព្រៃ​ផ្គាំ ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរបុរី ខេត្តតាកែវ ដែល​ទទួលរង​នូវ​អំពើហិង្សា​ពី​លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ​និង បក្ខពួក បាន​ស្លាប់បាត់​ហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២១ នេះ នៅឡើយ​ក្រុម​ជនបង្ក​កំពុង​បន្ត​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ ។​
20 January, 2021 11:53 AM
ភ្នំពេញ ​៖ ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២០ ថ្មីៗ​នេះ បានសម្រេច​ចោទប្រកាន់ លោក មាស សាវឿន អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង លោក ឆែម ពេត អនុរដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ពីបទ «​ឆបោក​» ពាក់ព័ន្ធ​ការទិញ​លក់​ដី​ទំហំ​២​ហិកតា នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។​
20 January, 2021 11:46 AM
ភ្នំពេញ​ ៖​ ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌​ក្រហម ផ្លាកលេខ 1H-5916 ក្រុងព្រះសីហនុ ត្រូវបាន​ចោរ​ជិះ​យក​ទៅ​បាត់ ខណៈ​ម្ចាស់​ភ្លេច​ដក​សោរ​ពី​ម៉ូតូ​មួយ​ភ្លែត ប៉ុណ្ណោះ ។
19 January, 2021 02:59 PM
ស្វាយរៀង ​៖ ​បុរស​ម្នាក់​ពេល​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ បាន​គំរាម​អារ​.​ក សម្លាប់​ប្រពន្ធ ដោយ​ប្រពន្ធ​ភិតភ័យ​ពេក ក៏​រត់​ទៅ​ប្តឹង​លោក​មេភូមិ គ្រាន់​តែ​លោក​មេភូមិ​មក​ដល់​ភ្លាម ជនសង្ស័យ​បាន​កាប់​ទាំង​លោក​មេភូមិ​បណ្តាលអោយរ​ង​របួស​ធ្ងន់ធ្ងរ រួច​ហើយ​ដុត​ម៉ូតូ​និង​ដុត​ផ្ទះ​ខ្លួនឯង ថែមទៀត​ផង ។​
19 January, 2021 02:53 PM
ភ្នំពេញ ​៖ ​តាម​ការព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម បង្ហាញថា ក្នុង​ខែ​មេសា និង ដើម​ខែ​ឧសភា ឆ្នាំ​២០២១ នេះ កម្រិត​សីតុណ្ហភាព​អតិបរមា អាច​នឹង​កើនឡើង​ខ្ពស់​បំផុត​ក្នុង​រង្វង់ ៣៩​អង្សា​សេ សម្រាប់​រដូវប្រាំង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact