សមត្ថកិច្ច ចាប់ខ្លួន​លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ដែល​យក​កាំភ្លើង មក​សំឡុត និង គំរាមកំហែង​សម្លាប់​ទាំង​គ្រួសារ

​ភ្នំពេញ ​៖ ​លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ដែល​យក​កាំភ្លើង មក​ជេរប្រមាថ សំឡុត និង គំរាមកំហែង​សម

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សមត្ថកិច្ច ចាប់ខ្លួន​លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ដែល​យក​កាំភ្លើង មក​សំឡុត និង គំរាមកំហែង​សម្លាប់​ទាំង​គ្រួសារ
Tue, 24 November 2020 10:10 AM ដោយ ៖ មេត្តា​ភ្នំពេញ ​៖ ​លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ដែល​យក​កាំភ្លើង មក​ជេរប្រមាថ សំឡុត និង គំរាមកំហែង​សម្លាប់​ទាំង​គ្រួសារ​ដល់​អ្នកភូមិ​ផង​របង​ជាមួយ​នោះ បាន​ត្រូវ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​មក​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
 
​តាម​ប្រភព​ព័ត៌មាន ដែល​ទើប​ទទួលបាន រហូតមក​ដល់​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការសាកសួរ លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ដោយ​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ។​
 
​លោក​ស័ក្តិ​៥ ហ៊ីម សំបូរ បាន​ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ រួច​បញ្ជូន​មក​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​
 
​នារី​រងគ្រោះ បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២០៖២០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២៤៦ ផ្លូវ​លេខ​២៧១ ២៧១ ភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឈ្មោះ ហ៊ីម សំបូរ ដែល​មាន​ដី​ផ្ទះ​ជិត​ជនរងគ្រោះ បាន​ដើរ​កាន់កាប់​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​ចំនួន​១​ដើម កាត់​មុខផ្ទះ​ជនរងគ្រោះ ឆ្ពោះ​ទៅ​ហាង​អ៊ុត​របស់​ជនរងគ្រោះ មាន យីហោ «​ជី ជី សាឡ​ន​» ដោយ​បាន​ធ្វើការ​សំឡុត និង គំរាមកំហែង​សម្លាប់​ទាំង​គ្រួសារ​ដោយ​អាវុធខ្លី ។​
 
​ក្នុង​ពាក្យបណ្តឹង នារី​រងគ្រោះ​បាន​រៀបរាប់​ទៀត​ថា ឈ្មោះ ហ៊ីម សំបូរ តែងតែ​រករឿង​ឈ្លោះ​ជាមួយ​គ្រួសារ​ជនរងគ្រោះ​ជា​ញឹកញាប់ ចាប់តាំងពី​ជនរងគ្រោះ​បាន​សាងសង់ ផ្ទះល្វែង អំពី​ថ្ម​រួចមក ឈ្មោះ​នេះ តែងតែ​មិន​ពេញចិត្ត​នឹង​គ្រួសារ​ជនរងគ្រោះ ឡើយ ។​
 
​លើសពីនេះទៅទៀត ឈ្មោះ ហ៊ីម សំបូរ តែងតែ​កាន់​អាវុធខ្លី​ដើរ​គំរាមកំហែង​អ្នកជិតខាង​ណា​ដែល​បាន​ឈ្លោះ​ជាមួយ​គេ ហើយ​សំឡុត​និង​បាន​បោះ​ពាក្យសម្តី ថា «​ហែង​ធ្វើ​មិន​ឈ្នះ​អញ​ទេ​» ដែល​ទង្វើ​នេះ គឺ ជា​ទង្វើ​ខុសច្បាប់​ទាំងស្រុង ព្រោះ​ឈ្មោះ​នេះ ក្នុងនាម​ជា​សមត្ថកិច្ច ផងដែរ ដឹង​ច្បាប់​ហើយ​នៅតែ​ប្រព្រឹត្ត​ខុស ។​
 
​ជនរងគ្រោះ បន្តថា ទង្វើ​ទាំងអស់នេះ ធ្វើអោយ​ជនរងគ្រោះ​រស់នៅ​មិន​បាន​សុខ ដោយ​ការគំរាមកំហែង​ថា នឹង​សម្លាប់​ទាំង​គ្រួសារ ដោយ​ឈ្មោះ ហ៊ីម សំបូរ សុខចិត្ត​ស្លាប់ ផងដែរ ៕​



Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
23 January, 2021 03:50 PM
កណ្តាល ​៖ ​កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​ចុះ​ធ្វើការ​ណែនាំ​ដល់​រថយន្ត​អ្នកដំណើរ ជាពិសេស​ក្រុម​ឡាន​តាក់ស៊ី តែម្តង ដែល​បើកបរ​ក្នុង​ល្បឿន​លឿន និង ធ្វើ​អោយ​ហុយ​ដី​ប៉ះពាល់​ដល់​សុខភាព ក៏ដូចជា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ។​
23 January, 2021 03:44 PM
​ខេត្ត​រតនគិរី ៖ បើទោះជា​លោកនាយ​ប៉ុស្តិ៍​នគរបាល​ភូមិ​ភិ លួងលោម​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​យកទៅ​រួម​ភេទ​បាន​សម្រេច ជា​ករណី​ខុសច្បាប់​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ រហូតដល់​ពេល​នេះ​ជនសង្ស័យ​នៅ​តែ​មាន​សេរីភាព​ជា​ធម្មតា ហាក់បីដូច​មិន​មាន​រឿង​អី​សោះ​។​
23 January, 2021 03:39 PM
ភ្នំពេញ ​៖ ​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវ​ធ្វើ​ការងារ​ឲ្យបាន​ច្បាស់លាស់ ហាម​មិនឲ្យ​អ្នកសារព័ត៌មាន​មួយចំនួ​ន​ចូល​ថត ឬ Live សកម្មភាព​ទាំងឡាយ​ណា​ដែល​សមត្ថកិច្ច​កំពុងតែ​អនុវត្ត​ការងារ ឬ កំពុងតែ​ធ្វើ​ការតាមដាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ល្មើស បង្ក្រាប​បទល្មើស ក៏ដូចជា​កំពុង​ធ្វើ​ការជំនាញ​សំខាន់​ផ្សេងៗ​ទៀត ។​
23 January, 2021 03:31 PM
តាកែវ ​៖ ​ជនរងគ្រោះ​ឈ្មោះ ភឹម វី រស់នៅ​ភូមិ​ព្រៃ​ផ្គាំ ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរបុរី ខេត្តតាកែវ ដែល​ទទួលរង​នូវ​អំពើហិង្សា​ពី​លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ​និង បក្ខពួក បាន​ស្លាប់បាត់​ហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២១ នេះ នៅឡើយ​ក្រុម​ជនបង្ក​កំពុង​បន្ត​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ ។​
20 January, 2021 11:53 AM
ភ្នំពេញ ​៖ ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២០ ថ្មីៗ​នេះ បានសម្រេច​ចោទប្រកាន់ លោក មាស សាវឿន អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង លោក ឆែម ពេត អនុរដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ពីបទ «​ឆបោក​» ពាក់ព័ន្ធ​ការទិញ​លក់​ដី​ទំហំ​២​ហិកតា នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។​
20 January, 2021 11:46 AM
ភ្នំពេញ​ ៖​ ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌​ក្រហម ផ្លាកលេខ 1H-5916 ក្រុងព្រះសីហនុ ត្រូវបាន​ចោរ​ជិះ​យក​ទៅ​បាត់ ខណៈ​ម្ចាស់​ភ្លេច​ដក​សោរ​ពី​ម៉ូតូ​មួយ​ភ្លែត ប៉ុណ្ណោះ ។
19 January, 2021 02:59 PM
ស្វាយរៀង ​៖ ​បុរស​ម្នាក់​ពេល​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ បាន​គំរាម​អារ​.​ក សម្លាប់​ប្រពន្ធ ដោយ​ប្រពន្ធ​ភិតភ័យ​ពេក ក៏​រត់​ទៅ​ប្តឹង​លោក​មេភូមិ គ្រាន់​តែ​លោក​មេភូមិ​មក​ដល់​ភ្លាម ជនសង្ស័យ​បាន​កាប់​ទាំង​លោក​មេភូមិ​បណ្តាលអោយរ​ង​របួស​ធ្ងន់ធ្ងរ រួច​ហើយ​ដុត​ម៉ូតូ​និង​ដុត​ផ្ទះ​ខ្លួនឯង ថែមទៀត​ផង ។​
19 January, 2021 02:53 PM
ភ្នំពេញ ​៖ ​តាម​ការព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម បង្ហាញថា ក្នុង​ខែ​មេសា និង ដើម​ខែ​ឧសភា ឆ្នាំ​២០២១ នេះ កម្រិត​សីតុណ្ហភាព​អតិបរមា អាច​នឹង​កើនឡើង​ខ្ពស់​បំផុត​ក្នុង​រង្វង់ ៣៩​អង្សា​សេ សម្រាប់​រដូវប្រាំង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact