ដក​បញ្ឈរជើង នគរបាល​ចរាចរណ៍​៤​នាក់ ដែល​ប្រើ​អំពើហិង្សា​លើ​អ្នកបើកបរ​រថយន្ត​ល្មើសច្បាប់​

​ស្វាយរៀង ​៖ ​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង បាន​សម្រេច​ដក​បញ្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ដក​បញ្ឈរជើង នគរបាល​ចរាចរណ៍​៤​នាក់ ដែល​ប្រើ​អំពើហិង្សា​លើ​អ្នកបើកបរ​រថយន្ត​ល្មើសច្បាប់​
Tue, 24 November 2020 09:58 PM ដោយ ៖ មេត្តា​ស្វាយរៀង ​៖ ​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង បាន​សម្រេច​ដក​បញ្ឈរ​ជើង នគរបាល​ចរាចរណ៍​៤​នាក់ ដែល​បាន​ប្រើ​អំពើហិង្សា​លើ​អ្នកបើកបរ​រថយន្ត​ល្មើសច្បាប់ ។​
 
​អំពើហិង្សា រវាង​មន្ត្រី​នគរបាល​ចរាចរ​ណ៍និង​អ្នកបើកបរ​រថយន្ត​ល្មើសច្បាប់ នេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ត្របែក ឃុំ​ស្វាយជ្រុំ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ។ 
 
​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ថ្លែងថា នគរបាល​ចរាចរណ៍ បានដាក់​គោលដៅ​ត្រួតពិនិត្យ​ល្បឿន លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៦-១១៧ បាន​ពិនិត្យ​ឃើញ​រថយន្ត​ម៉ាក ស៊ីណា ពាក់​ផ្លាកលេខ​ភ្នំពេញ 2BI-6754 បើកបរ​ដោយ​ឈ្មោះ លាស់ ពុធ​ធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​អ្នក​បើក​ឡាន​តាក់ស៊ី ដោយ​ប្រើប្រាស់​ល្បឿន ៩៦​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។​
 
​យោង​តាម​សេចក្តីបំភ្លឺ​ព័ត៌មាន បានបញ្ជាក់​ថា សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​នេះ ប៉ុន្តែ​អ្នកបើកបរ​បាន​បើក​រត់គេច​ចូល​តាម​ផ្លូវលំ ទើប​សមត្ថកិច្ច​ដេញតាម រួច​អញ្ជើញ​អ្នកបើកបរ​អោយ​មក​ប៉ុស្តិ៍​រដ្ឋបាល តែ​អ្នកបើកបរ​មិន​ព្រម​មក​តាម​សមត្ថកិច្ច ទេ រហូត​មាន​ការប៉ះទង្គិច​ជា​អំពើ​ហិង្សា តែម្តង ។​
 
​ក្រោយមក អ្នកបើកបរ​បាន​យល់ព្រម​ទទួល​ការផាកពិន័យ​តាមច្បាប់ ។ ចំណែក​សមត្ថកិច្ច បាន​សុំទោស និង សម្របសម្រួល​គ្នា ជាមួយ​អ្នកបើកបរ ។ 
 
​ទោះបីយ៉ាងណា បញ្ហា​នេះ លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង បាន​សម្រេច​ដក​បញ្ឈរ​ជើង នគរបាល​ចរាចរណ៍​៤​នាក់ ដើម្បី​ដាក់​វិន័យ តាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ៕​



Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
23 January, 2021 03:50 PM
កណ្តាល ​៖ ​កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​ចុះ​ធ្វើការ​ណែនាំ​ដល់​រថយន្ត​អ្នកដំណើរ ជាពិសេស​ក្រុម​ឡាន​តាក់ស៊ី តែម្តង ដែល​បើកបរ​ក្នុង​ល្បឿន​លឿន និង ធ្វើ​អោយ​ហុយ​ដី​ប៉ះពាល់​ដល់​សុខភាព ក៏ដូចជា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ។​
23 January, 2021 03:44 PM
​ខេត្ត​រតនគិរី ៖ បើទោះជា​លោកនាយ​ប៉ុស្តិ៍​នគរបាល​ភូមិ​ភិ លួងលោម​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​យកទៅ​រួម​ភេទ​បាន​សម្រេច ជា​ករណី​ខុសច្បាប់​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ រហូតដល់​ពេល​នេះ​ជនសង្ស័យ​នៅ​តែ​មាន​សេរីភាព​ជា​ធម្មតា ហាក់បីដូច​មិន​មាន​រឿង​អី​សោះ​។​
23 January, 2021 03:39 PM
ភ្នំពេញ ​៖ ​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវ​ធ្វើ​ការងារ​ឲ្យបាន​ច្បាស់លាស់ ហាម​មិនឲ្យ​អ្នកសារព័ត៌មាន​មួយចំនួ​ន​ចូល​ថត ឬ Live សកម្មភាព​ទាំងឡាយ​ណា​ដែល​សមត្ថកិច្ច​កំពុងតែ​អនុវត្ត​ការងារ ឬ កំពុងតែ​ធ្វើ​ការតាមដាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ល្មើស បង្ក្រាប​បទល្មើស ក៏ដូចជា​កំពុង​ធ្វើ​ការជំនាញ​សំខាន់​ផ្សេងៗ​ទៀត ។​
23 January, 2021 03:31 PM
តាកែវ ​៖ ​ជនរងគ្រោះ​ឈ្មោះ ភឹម វី រស់នៅ​ភូមិ​ព្រៃ​ផ្គាំ ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរបុរី ខេត្តតាកែវ ដែល​ទទួលរង​នូវ​អំពើហិង្សា​ពី​លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ​និង បក្ខពួក បាន​ស្លាប់បាត់​ហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២១ នេះ នៅឡើយ​ក្រុម​ជនបង្ក​កំពុង​បន្ត​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ ។​
20 January, 2021 11:53 AM
ភ្នំពេញ ​៖ ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២០ ថ្មីៗ​នេះ បានសម្រេច​ចោទប្រកាន់ លោក មាស សាវឿន អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង លោក ឆែម ពេត អនុរដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ពីបទ «​ឆបោក​» ពាក់ព័ន្ធ​ការទិញ​លក់​ដី​ទំហំ​២​ហិកតា នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។​
20 January, 2021 11:46 AM
ភ្នំពេញ​ ៖​ ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌​ក្រហម ផ្លាកលេខ 1H-5916 ក្រុងព្រះសីហនុ ត្រូវបាន​ចោរ​ជិះ​យក​ទៅ​បាត់ ខណៈ​ម្ចាស់​ភ្លេច​ដក​សោរ​ពី​ម៉ូតូ​មួយ​ភ្លែត ប៉ុណ្ណោះ ។
19 January, 2021 02:59 PM
ស្វាយរៀង ​៖ ​បុរស​ម្នាក់​ពេល​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ បាន​គំរាម​អារ​.​ក សម្លាប់​ប្រពន្ធ ដោយ​ប្រពន្ធ​ភិតភ័យ​ពេក ក៏​រត់​ទៅ​ប្តឹង​លោក​មេភូមិ គ្រាន់​តែ​លោក​មេភូមិ​មក​ដល់​ភ្លាម ជនសង្ស័យ​បាន​កាប់​ទាំង​លោក​មេភូមិ​បណ្តាលអោយរ​ង​របួស​ធ្ងន់ធ្ងរ រួច​ហើយ​ដុត​ម៉ូតូ​និង​ដុត​ផ្ទះ​ខ្លួនឯង ថែមទៀត​ផង ។​
19 January, 2021 02:53 PM
ភ្នំពេញ ​៖ ​តាម​ការព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម បង្ហាញថា ក្នុង​ខែ​មេសា និង ដើម​ខែ​ឧសភា ឆ្នាំ​២០២១ នេះ កម្រិត​សីតុណ្ហភាព​អតិបរមា អាច​នឹង​កើនឡើង​ខ្ពស់​បំផុត​ក្នុង​រង្វង់ ៣៩​អង្សា​សេ សម្រាប់​រដូវប្រាំង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact