រថយន្ត​ដឹកទំនិញ បុក​ឡាន​ដឹក​កម្មករ ជ្រុល​បុក​ម៉ូតូ ថែម​ទៀត , ស្លាប់​ម្នាក់ និង របួស​៧​នាក់​

កណ្តាល ​៖ ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង បាន​បុក​ពីក្រោយ​រថយន្ត​ដឹក​កម្មករ​ដែល​កំពុង​ចត ហើយ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រថយន្ត​ដឹកទំនិញ បុក​ឡាន​ដឹក​កម្មករ ជ្រុល​បុក​ម៉ូតូ ថែម​ទៀត , ស្លាប់​ម្នាក់ និង របួស​៧​នាក់​
Mon, 23 November 2020 01:01 PM ដោយ ៖ មេត្តាកណ្តាល ​៖ ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង បាន​បុក​ពីក្រោយ​រថយន្ត​ដឹក​កម្មករ​ដែល​កំពុង​ចត ហើយ​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ទៀត បណ្តាលអោយ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង ៧​នាក់​ទៀត​រងរបួស ។ ករណីនេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនបង្ក ភ្លាមៗ ។​
 
​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កំពង់​ដំរី ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ។​
 
​សមត្ថកិច្ច បញ្ជាក់​ប្រាប់ថា រថយន្ត​ម៉ាក Hyundai ធុន​ដឹកទំនិញ​ធំ ពណ៌​ស ផ្លាកលេខ​ភ្នំពេញ 3B-0748 បើកបរ​ដោយ​ឈ្មោះ ឈឿន វ៉ាន់ឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​វាល​កណ្តៀង ឃុំ​ជប់ ខេត្ត​ត្បូងឃ្មុំ រួម​ដំណើរ​២​នាក់ បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង បាន​បុក​ពីក្រោយ​រថយន្ត​ឈប់​នៅ​ចិញ្ចើមផ្លូវ​រង់ចាំ​ដាក់​កម្មករ​រោងចក្រ​ទៅ​ធ្វើការ រួម​ដំណើរ​មាន​២៨​នាក់ ។​
 
​ក្រោយមក រថយន្ត​បាន​រេ​ចង្កូត​មក​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​បើក​បញ្ច្រាសទិស​គ្នា​ជាមួយ ម៉ូតូ​ម៉ាក Honda Cub 50 ពណ៌ ខ្មៅ ផ្លាកលេខ ភ្នំពេញ 1M-5937 បើកបរ​ដោយ​ឈ្មោះ ជាន ស៊ី​ដែន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។​
 
​សមត្ថកិច្ច បន្ថែមថា ករណី​នេះ​បណ្ដាលឱ្យ​រងគ្រោះ​មនុស្ស​ចំនួន​៨​នាក់ ក្នុង​នោះ​ស្លាប់​ម្នាក់ នៅ​កន្លែងកើតហេតុ​និង​របួសធ្ងន់​៧​នាក់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់កណ្ដាល ។​
 
​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ នេះ គឺ ដោយសារ​អ្នកបើកបរ​រថយន្ត​បង្ក​បើក​ល្បឿន​វ៉ា​ជែង​មិន​ប្រកាន់​ស្ដាំ​ខ្វះ​ការប្រុងប្រយ័ត្ន ៕​







Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
23 January, 2021 03:50 PM
កណ្តាល ​៖ ​កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​ចុះ​ធ្វើការ​ណែនាំ​ដល់​រថយន្ត​អ្នកដំណើរ ជាពិសេស​ក្រុម​ឡាន​តាក់ស៊ី តែម្តង ដែល​បើកបរ​ក្នុង​ល្បឿន​លឿន និង ធ្វើ​អោយ​ហុយ​ដី​ប៉ះពាល់​ដល់​សុខភាព ក៏ដូចជា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ។​
23 January, 2021 03:44 PM
​ខេត្ត​រតនគិរី ៖ បើទោះជា​លោកនាយ​ប៉ុស្តិ៍​នគរបាល​ភូមិ​ភិ លួងលោម​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​យកទៅ​រួម​ភេទ​បាន​សម្រេច ជា​ករណី​ខុសច្បាប់​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ រហូតដល់​ពេល​នេះ​ជនសង្ស័យ​នៅ​តែ​មាន​សេរីភាព​ជា​ធម្មតា ហាក់បីដូច​មិន​មាន​រឿង​អី​សោះ​។​
23 January, 2021 03:39 PM
ភ្នំពេញ ​៖ ​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវ​ធ្វើ​ការងារ​ឲ្យបាន​ច្បាស់លាស់ ហាម​មិនឲ្យ​អ្នកសារព័ត៌មាន​មួយចំនួ​ន​ចូល​ថត ឬ Live សកម្មភាព​ទាំងឡាយ​ណា​ដែល​សមត្ថកិច្ច​កំពុងតែ​អនុវត្ត​ការងារ ឬ កំពុងតែ​ធ្វើ​ការតាមដាន ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ល្មើស បង្ក្រាប​បទល្មើស ក៏ដូចជា​កំពុង​ធ្វើ​ការជំនាញ​សំខាន់​ផ្សេងៗ​ទៀត ។​
23 January, 2021 03:31 PM
តាកែវ ​៖ ​ជនរងគ្រោះ​ឈ្មោះ ភឹម វី រស់នៅ​ភូមិ​ព្រៃ​ផ្គាំ ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរបុរី ខេត្តតាកែវ ដែល​ទទួលរង​នូវ​អំពើហិង្សា​ពី​លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ​និង បក្ខពួក បាន​ស្លាប់បាត់​ហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២១ នេះ នៅឡើយ​ក្រុម​ជនបង្ក​កំពុង​បន្ត​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ ។​
20 January, 2021 11:53 AM
ភ្នំពេញ ​៖ ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២០ ថ្មីៗ​នេះ បានសម្រេច​ចោទប្រកាន់ លោក មាស សាវឿន អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង លោក ឆែម ពេត អនុរដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ពីបទ «​ឆបោក​» ពាក់ព័ន្ធ​ការទិញ​លក់​ដី​ទំហំ​២​ហិកតា នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។​
20 January, 2021 11:46 AM
ភ្នំពេញ​ ៖​ ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌​ក្រហម ផ្លាកលេខ 1H-5916 ក្រុងព្រះសីហនុ ត្រូវបាន​ចោរ​ជិះ​យក​ទៅ​បាត់ ខណៈ​ម្ចាស់​ភ្លេច​ដក​សោរ​ពី​ម៉ូតូ​មួយ​ភ្លែត ប៉ុណ្ណោះ ។
19 January, 2021 02:59 PM
ស្វាយរៀង ​៖ ​បុរស​ម្នាក់​ពេល​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ បាន​គំរាម​អារ​.​ក សម្លាប់​ប្រពន្ធ ដោយ​ប្រពន្ធ​ភិតភ័យ​ពេក ក៏​រត់​ទៅ​ប្តឹង​លោក​មេភូមិ គ្រាន់​តែ​លោក​មេភូមិ​មក​ដល់​ភ្លាម ជនសង្ស័យ​បាន​កាប់​ទាំង​លោក​មេភូមិ​បណ្តាលអោយរ​ង​របួស​ធ្ងន់ធ្ងរ រួច​ហើយ​ដុត​ម៉ូតូ​និង​ដុត​ផ្ទះ​ខ្លួនឯង ថែមទៀត​ផង ។​
19 January, 2021 02:53 PM
ភ្នំពេញ ​៖ ​តាម​ការព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម បង្ហាញថា ក្នុង​ខែ​មេសា និង ដើម​ខែ​ឧសភា ឆ្នាំ​២០២១ នេះ កម្រិត​សីតុណ្ហភាព​អតិបរមា អាច​នឹង​កើនឡើង​ខ្ពស់​បំផុត​ក្នុង​រង្វង់ ៣៩​អង្សា​សេ សម្រាប់​រដូវប្រាំង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact